គូររូបភាពនៃផ្កាស្រស់ ផ្លែឈើផ្អែមរបស់វៀតណាមនៅលើសំបកស៊ុត
ក្នុងនាមជាអ្នកចូលចិត្តសិល្បៈនិងមានទេពកោសល្យសម្រាប់រចនានិងគំនូរ នារី ង្វៀនទ្រឿងហ័ងចូវ (Nguyen Truong Hoang Chau) និស្សិតម្នាក់នៃអនុមហាវិទ្យាល័យសិល្បៈហាណូយ (Ha Noi) បានគូររូបភាពផ្កាស្រស់និងផ្លែឈើផ្អែមរបស់វៀតណាមនៅលើសំបកស៊ុត។
ពីគំនិតផ្តួចផ្តើមបង្កើតនូវកម្រងគំនូរមួយបានគូរលើសំបកស៊ុតដែលដាក់តាំងក្នុងពិធីបុណ្យស៊ុតវៀតណាម - អន្ដរជាតិបានប្រព្រឹត្តិទៅ នៅប្រទេសវៀតណាម នាខែមិថុនា ឆ្នាំ ២០២២។ នារី ង្វៀនទ្រឿងហ័ងចូវ (Nguyen Truong Hoang Chau) បានគូរស្នាដៃចំនួន ៥០ ដែលបង្ហាញរូបភាពនូវផ្កាស្រស់និងផ្លែឈើផ្អែមរបស់ប្រទេសវៀតណាម។ ទោះបី គាត់ទើបមានអាយុ ១៧ ឆ្នាំក៏ដោយ ក៏នារី ង្វៀនទ្រឿងហ័ងចូវ (Nguyen Truong Hoang Chau) គឺជាយុវនារីម្នាក់ដែលចង់រៀន ចូលចិត្តការអាននិងស្វែងរកពិភពលោកជុំវិញនាង។ មានទេពកោសល្យរៀនភាសាបរទេស នារីចូវ (Chau) បានអានសៀវភៅភាសាបារាំងនិងភាសាអង់គ្លេសជាច្រើន និងស្វែងរកពណ៌, គំនិតមកពិផ្កានិងផ្លែឈើ ហើយបន្ទាប់មកនាងបានគូរព្រាងលើក្រដាស់ មុនពេលដែលគូរលើសំបកស៊ុត។
ការមើលឃើញស៊ុតដែលបានគូរនិងលាបពណ៌របស់នាង អ្នកនឹងមើលឃើញថា ទស្សនៈរបស់និស្សិតម្នាក់អំពីពិភពផ្កានិងផ្លែឈើដែលធ្លាប់ស្គាល់របស់ប្រទេសវៀតណាម។ ពីទីនេះ នារី ចូវ (Chau) បានផ្សព្វផ្សាយទៅមិត្តភក្តិនៅក្នុងនិងក្រៅស្រុកអំពីប្រទេសវៀតណាមដ៏ស្រស់ស្អាត។ ផ្កា daisy ផ្កាកុលាប ផ្កាអ័រគីដេ ... ផ្លែឈើដូចជាឪឡឹក, ការ៉ុត ... បានគូរយ៉ាងសាមញ្ញ ប៉ុន្តែគាត់បានប្រើពណ៌ស្រស់ស្អាត និងក្បួនរចនាពិសេស។
ការមើលឃើញស៊ុតដែលបានគូរនិងលាបពណ៌របស់នាង អ្នកនឹងមើលឃើញថា ទស្សនៈរបស់និស្សិតម្នាក់អំពីពិភពផ្កានិងផ្លែឈើដែលធ្លាប់ស្គាល់របស់ប្រទេសវៀតណាម។ ពីទីនេះ នារី ចូវ (Chau) បានផ្សព្វផ្សាយទៅមិត្តភក្តិនៅក្នុងនិងក្រៅស្រុកអំពីប្រទេសវៀតណាមដ៏ស្រស់ស្អាត។ ផ្កា daisy ផ្កាកុលាប ផ្កាអ័រគីដេ ... ផ្លែឈើដូចជាឪឡឹក, ការ៉ុត ... បានគូរយ៉ាងសាមញ្ញ ប៉ុន្តែគាត់បានប្រើពណ៌ស្រស់ស្អាត និងក្បួនរចនាពិសេស។
ស្នាដៃសិល្បៈចំនួន ៥០ ត្រូវបានគូរលើសំបកស៊ុតដោយនារី ចូវ (Chau) ដែលបានដាក់តាំងក្នុងនៅឯពិធីបុណ្យវប្បធម៌វៀតណាមនិងពិធីបុណ្យស៊ុតវៀតណាម - អន្តរជាតិបានទទួលប័ណ្ណកោតសរសើរពីមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌និងសិល្បៈរបស់វៀតណាម។ កម្រងនេះក៏ត្រូវបានដាក់បន្ថែមចូលក្នុងសំណុំរឿងសូមទៅសិក្សានៅប្រទេសបារាំង របស់គាត់ នាពេលខាងមុខនេះ។
បន្ទប់របស់នារីចូវ (Chau) មិនសូវធំនៅឡើយ ប៉ុន្តែមានសៀវភៅជាច្រើន ហើយវាបានរៀបចំដូចជារោងជាងវិចិត្រសិល្បៈខ្នាតតូចដែរ។ គាត់មានទូទុកសៀវភៅបរទេសដែលដ៏មានតម្លៃជាច្រើនអំពីការធម្មជាតិ រុក្ខជាតិនិងរចនាវិចិត្រសិល្បៈ រចនាម៉ូតសម្លៀកបំពាក់។ នារីចូវ (Chau) បានរកឃើញការបំផុសគំនិតពីសៀវភៅ ហើយបានបញ្ចូលព្រលឹងរបស់គាត់ចូលទៅក្នុងគំនូរដែលគូរលើស៊ុត។ លោកស្រី គីមអាញ (Kim Anh) - ម្តាយរបស់នារី ចូវ (Chau) បានចែករំលែកថា៖ "ការមើលឃើញកម្រងគំនូរដែលគូរលើស៊ុតរបស់កូនស្រី ខ្ញុំក៏យល់កាន់តែច្បាស់អំពីទស្សនៈរបស់យុវវ័យដែលមានស្នេហាវប្បធម៌និងបរិយាកាសរស់នៅ" ។
សង្ឃឹមថា នាពេលខាងមុខឆាប់ៗនេះ នៅពេលដែលបានសិក្សានៅប្រទេសបារាំងលោក នារី ចូវ (Chau) នឹងអាចសិក្សានិងពង្រីកសេចក្តីស្រឡាញ់សិល្បៈរបស់គាត់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីស្នាដៃរបស់គាត់ វិចិត្រសិល្បៈរបស់គាត់អាចរាលដាលសោភ័ណភាពនៃវប្បធម៌វៀតណាមដល់មិត្តភក្តិអន្តរជាតិ៕
- អត្ថបទ៖ប៊ិចវឹន រូបថត៖ ថាញយ៉ាង
- ប្រែសម្រួលង្វៀនយ៉ាង