ក្រុមហ៊ុន ភូគ្វី (Phu Quy) ចូលរួមព្រឹត្តិការណ៍ Jewellery & Gem WORLD Hong Kong ៖ នាំយកសំឡេងរបស់វៀតណាមគ្រប់ទំនុកចិត្តទៅកាន់ពិភពលោក

ក្រុមហ៊ុន ភូគ្វី (Phu Quy) ចូលរួមព្រឹត្តិការណ៍ Jewellery & Gem WORLD Hong Kong ៖ នាំយកសំឡេងរបស់វៀតណាមគ្រប់ទំនុកចិត្តទៅកាន់ពិភពលោក


ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ Jewellery & Gem WORLD Hong Kong - ព្រឹត្តិការណ៍ពាណិជ្ជកម្មធំបំផុត នៃឧស្សាហកម្មគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ នៅលើពិភពលោក - នឹងប្រព្រឹត្តទៅ នៅទីក្រុងហុងកុង (ប្រទេសចិន)។ នេះជាលើកទីពីរ ដែលក្រុមហ៊ុនមាសប្រាក់  និងត្បូងថ្មមានតម្លៃ ភូគ្វី គ្រុប ចូលរួមក្នុងនាមជាក្រុមហ៊ុនផលិតគំរូមួយមកពីប្រទេសវៀតណាម​​។

មុនពេលចូលរួម​ការតាំងពិព័រណ៍ កាសែតរូបភាពវៀតណាម បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) នាយកផ្នែកម៉ាកយីហោ និងផលិតផលនៃក្រុមហ៊ុន ភូគ្វី គ្រុប នឹងបានដាក់តាំងក្នុងព្រឹត្តិការណ៍ និងដំណើរការនាំយកឧស្សហកម្មកែច្នៃគ្រឿងអលង្ការវៀតណាមទៅកាន់ទីផ្សារអន្តរជាតិ។

ហេតុអ្វីបានជា ក្រុមហ៊ុន ភូគ្វី គ្រុប ជ្រើសរើស JGW September?

Jewellery & Gem WORLD Hong Kong (JGW September) មានកិត្តិនាមថា "មេនៃរាល់ការតាំងពិព័រណ៍គ្រឿងអលង្ការ" - ព្រឹត្តិការណ៍ពាណិជ្ជកម្ម ឧស្សាហកម្មមាសប្រាក់ និងត្បូងថ្មមានតម្លៃធំបំផុតក្នុងពិភពលោក (World's biggest jewellery show)។ បើតាម​លោក តើកត្តាអ្វីខ្លះដែលធ្វើឱ្យ ភូគ្វី គ្រុប បន្តចូលរួមព្រឹត្តិការណ៍​នេះជាលើកទីពីរ?

លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) JGW September គឺជាអាសយដ្ឋានជំនួបដ៏សំខាន់បំផុតមួយនៃឧស្សាហកម្មកែច្នៃគ្រឿងអលង្ការពិភពលោក។

សម្រាប់ ភូគ្វី ការចូលរួមលើកទីពីរ មានអត្ថន័យខុសប្លែកពីលើកដំបូង។ ប្រសិនបើលើកទីមួយជាឱកាស ដើម្បីសង្កេតមើល ទទួលយកបទពិសោធន៍ និងស្វែងយល់ពីទីលានប្រកួតអន្តរជាតិ រីឯលើកនេះវិញ យើង​ខ្ញុំបាន​ចូល​រួមដោយស្មារតីម្ចាស់ការ និងរឿងរ៉ាវមួយអំពីម៉ាកយីហោយ៉ាងច្បាស់លាស់​។ យើង​ខ្ញុំ​ចង់ណែនាំអំពី ភូគ្វី មិនត្រឹមតែជាសហគ្រាស​​មាស​ប្រាក់ និងត្បូងថ្មមានតម្លៃ មកពីវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែនៅទាំងជាម៉ាក់យីហោនៃលោហៈធាតុមានតម្លៃនៅប្រទេសវៀតណាមនាសម័យទំនើប ដែលមានសមត្ថភាពច្នៃប្រឌិតចេញពីគ្រឹះប្បធម៌របស់​ខ្លួនឯង។

នៅពេលឈរនៅកណ្តាលសហគ្រាសរាប់ពាន់មកពីបណ្តាប្រទេសជាច្រើន យើង​ខ្ញុំ​មានឱកាសមើលមកខ្លួន​ឯងវិញយ៉ាងច្បាស់ថា ខ្លួនជានរណា ខ្លួនមានអ្វីដែលខុសប្លែក ហើយតើកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នកដទៃ អាចចងចាំនូវម៉ាកយីហោរបស់យើង​។

លោក ត្រឹន ហ្វ័ងអាញ (Tran Hoang Anh) នាយកផ្នែកម៉ាកយីហោ និងផលិតផលនៃក្រុមហ៊ុន ភូគ្វី គ្រុប។

JGW September - ការតាំងពិពណ៌គ្រឿងអលង្ការធំបំផុតនៅលើពិភពលោក

Jewellery & Gem WORLD Hong Kong (JGW September) គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មសំខាន់បំផុតមួយ នៃឧស្សាហកម្មគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃសកលលោក ត្រូវបាន Informa Markets រៀបចំឡើងជារៀងរាល់ឆ្នាំ នៅទីក្រុងហុងកុង (ប្រទេសចិន)  ។ ឆ្លងកាត់ការអភិវឌ្ឍជាច្រើនទសវត្សរ៍ ព្រឹត្តិការណ៍នេះបាន​ក្លាយជាកន្លែងជួបជុំគ្នានៃបណ្តាសហគ្រាសផលិត សហគ្រាសផ្គត់ផ្គង់វត្ថុធាតុដើម ម៉ាកយីហោ អ្នករចនា និងអ្នកទិញមកពីជុំវិញពិភពលោក​។

តាមការណែនាំរបស់គណៈកម្មការៀបចំ JGW September មាន​ការចូលរួមតាំងពិពណ៌ជាង ៣.០០០អង្គភាព មកពីជាង ៤០ ប្រទេស និងដែនដី រួមជាមួយនឹងអតិថិជនទិញ B2B រាប់ម៉ឺននាក់។

លក្ខណៈពិសេសមួយនៃ JGW September គឺព្រឹត្តិការណ៍ ត្រូវបានរៀបចំឡើង នៅទីតាំងពីរផ្សេងគ្នា សមស្របនឹងតំណភ្ជាប់ផ្សេងៗគ្នាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ AsiaWorld-Expo (AWE) នៅជិតអាកាសយានដ្ឋានអន្តរជាតិហុងកុង ផ្តោតលើវត្ថុធាតុដើម ជាមួយនឹងតំបន់ត្បូងពណ៌ ពេជ្រ ត្បូងមានតម្លៃខ្ពស់ និងគុជខ្យង។ Hong Kong Convention and Exhibition Centre (HKCEC)  នៅ Wan Chai ផ្តោតលើគ្រឿងអលង្ការ រចនា​គុណភាពខ្ពស់ និងដំណោះស្រាយ ឧបករណ៍ និងបច្ចេកវិទ្យា បម្រើឧស្សាហកម្មគ្រឿងអលង្ការ។

ព្រឹត្តិការណ៍ទាំងមូលត្រូវបានបែងចែកជា៦ប្រធានបទតាំងពិព័រណ៍ដាច់ដោយឡែក៖ JGW September: Gemstones, JGW September: Diamonds & Fine Gems, JGW September: Pearls+, JGW September: Hong Kong, JGW September: International និង JGW September: Fine Design។ រចនាសម្ព័ន្ធនេះ បង្កើតបានជាប្រព័ន្ធអេកូឡូស៊ី B2B លាតសន្ធឹងពីវត្ថុធាតុដើម ការរចនា និងកែច្នៃ រហូតដល់ផលិតផលសម្រេច និងពាណិជ្ជកម្ម។

ហេតុនោះ JGW September ត្រូវបានចាត់ទុកថា ជាចំណុចតភ្ជាប់ទំនាក់ទំនងដ៏សំខាន់ នៃខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងអលង្ការសកលលោក ទីដែលសហគ្រាសផ្គត់ផ្គង់វត្ថុធាតុដើម ជួបជាមួយសហគ្រាសផលិត អ្នករចនាភ្ជាប់ទំនាក់ទំនងជាមួយម៉ាកយីហោ និងសហគ្រាសនានាជួបជុំនឹងអ្នកទិញអន្តរជាតិ។ ភាពប្រៀបរបស់ហុងកុង ក្នុងតួនាទីជាមជ្ឈមណ្ឌលពាណិជ្ជកម្មសេរី និងតម្រុយលក់ដូរត្បូងថ្មធំនៃពិភពលោក កាន់តែពង្រឹងទីតាំងពិសេសនៃការតាំងពិព័រណ៍នៃឧស្សាហកម្មគ្រឿងអលង្ការអន្តរជាតិ។

ជម្រាបលោក តើ ភូគ្វី សង្ឃឹមអ្វីខ្លះ នៅពេលនាំយកម៉ាកយីហោវៀតណាមទៅកាន់ទីលានប្រកួត ដែលប្រមូលផ្តុំអង្គភាពតាំងពិព័រណ៍​ជាង ៣.០០០ មកពីបណ្ដាប្រទេសជាង ៤០ ប្រទេស ដើរតួជា "ជើងទម្រង់បាញ់បង្ហោះ​" កំណត់ទូទាំងនិន្នាការរចនា និងបច្ចេកវិទ្យា នៃឧស្សាហកម្មកែច្នៃគ្រឿងអលង្ការសម្រាប់ឆ្នាំខាងមុខនេះ​?

លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) ៖ យើងខ្ញុំមានក្ដីសង្ឃឹមយ៉ាងច្បាស់លាស់ចំនួនបី។

ទីមួយ គឺត្រូវបានទីផ្សារអន្តរជាតិបានមើលឃើញ និងយល់ដឹងកាន់តែត្រឹមត្រូវអំពី ភូគ្វី។ យើងខ្ញុំចង់ឱ្យអ្នកទស្សនា ទទួលស្គាល់ថា វៀតណាមមិនត្រឹមតែមានសមត្ថភាពផលិត ឬកែច្នៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតបណ្ដាផលិតផលផ្ទុកភាសាសោភ័ណភាពមួយដោយឡែក។

ទីពីរ គឺបង្កើតនូវតំណភ្ជាប់ពាណិជ្ជកម្មជាក់ស្តែង។ ការតាំងពិព័រណ៍មួយមានតម្លៃពិតប្រាកដ លុះត្រាតែជំនួបទាំងឡាយនៅបណ្ដាស្តង់ដាក់តាំង អាចបន្តក្លាយជាជំនួបពិភាក្សា សហប្រតិបត្តិការ ឬឱកាសអាជីវកម្មបន្ទាប់ពីការតាំងពិព័រណ៍។

និងទីបី ក៏ជាអ្វីដែលខ្ញុំគិតថាសំខាន់បំផុតសម្រាប់ម៉ាកយីហោ គឺសមត្ថភាពបានចងចាំ។ ជោគជ័យរបស់យើងខ្ញុំ មិនត្រឹមតែវាស់ដោយចំនួនមនុស្ស ដែលចូលទស្សនាស្តង់នោះទេ។ អ្វីដែលមានតម្លៃជាងនោះគឺ បន្ទាប់ពីចាកចេញពីស្តង់ ពួកគេនៅតែចងចាំថា បានជួបទ្រះម៉ាក់យីហោមួយមកពីវៀតណាម ជាមួយនឹងរឿងរ៉ាវមួយ សោភ័ណភាពមួយ និងវិធីកាត់បន្ថយគម្លាតដោយឡែកមួយ។ ប្រសិនបើ អ្នកធ្វើបានដូច្នោះ ទើបវត្តមានរបស់ ភូគ្វី គ្រុប នៅ JGW September មានអត្ថន័យពិតប្រាកដ។​

អាចនិយាយបានថា ភូគ្វី កំពុងដេញតាមគោលដៅចំនួនបួន៖ រួមចំណែកបញ្ជាក់ពីទីតាំងនៃឧស្សាហកម្មកែច្នៃគ្រឿងអលង្ការវៀតណាម រៀបរាប់ពីរឿងរ៉ាវវប្បធម៌ និងប្រវត្តិសាស្ត្រវៀតណាម តាមរយៈផលិតផលកែច្នៃ សិក្សាស្វែងយល់ពីរបកគំហើញបច្ចេកវិទ្យាថ្មីៗ របស់ពិភពលោក និងពង្រីកបណ្តាញដៃគូយុទ្ធសាស្ត្រ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ សូម​លោក​ឲ្យដឹង តើទាំងនោះជាគោលដៅស្នូលរបស់ ភូគ្វី  ក្នុងព្រឹត្តិការណ៍ JGW September ឆ្នាំនេះដែរអត់?

លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) ៖ សម្រប់​ក្រុមហ៊ុន​ ភូគ្វី យើងខ្ញុំអាចសង្ខេបជាចំណុចសំខាន់ធំៗ ចំនួនបី។ 

ជាដំបូង គឺពង្រីកទំនាក់ទំនង B2B (រវាងសហគ្រាស និងសហគ្រាស) អន្តរជាតិ។ បន្ទាប់មក គឺកសាងនិមិត្តសញ្ញា ភូគ្វី  ក្នុងនាមជាម៉ាកយីហោលោហៈធាតុមានតម្លៃរបស់វៀតណាម ក្នុងសម័យទំនើប​។ អ្វីដែលសំខាន់ជាងនោះគឺត្រូវមានទស្សនវិស័យ​យ៉ាងច្បាស់លាស់ អំពីម៉ាកយីហោ និងធ្វើឱ្យអ្នកទស្សនាយល់ថា ភូគ្វី កំពុងចង់រួមចំណែកអ្វីខ្លះ​ក្នុងរូបភាពរួមនៃឧស្សហកម្មនេះ។

ចុងបញ្ចប់ គឺសិក្សាស្វែងយល់ បង្កើនស្តង់ដារខ្លួនឯង។ នៅពេលឈរក្នុងបរិស្ថានអន្តរជាតិ ចាប់តាំងពីគុណភាពផលិតផល វិធីសាស្ត្រតាំងបង្ហាញ ឯកសារលក់ទំនិញ រហូតដល់របៀបធ្វើការជាមួយ buyer (អ្នកទិញ) សុទ្ធសឹងតែក្លាយជាស្តង់ដារ ដើម្បីយើងពិនិត្យមើលខ្លួនឯងឡើងវិញ​។ ខ្ញុំគិតថា នេះជាតម្លៃដ៏ធំធេង នៃការចូលរួមក្នុងទីលានប្រកួតប្រជែង ដូចជា JGW September

អាចនិយាយបានថា រាល់ពេលដែលន ភូគ្វី ចូលរួមក្នុង JGW September វាដូចជា "យគជួងទៅវាយកន្លែងគេពីព្រោះនៅពីខាងក្រោយនៃស្តង់ដាក់តាំងបស់ក្រុមហ៊ុនគឺជារូបភាពណសរបរច្នៃគ្រឿងអលង្ការវៀត​ណាមផង។ តើលោកមានចែករំលែកអ្វី ចំពោះទស្សនៈនោះអត់?

លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) ៖ អ្វីដែលយើងខ្ញុំចង់​ធ្វើ​គឺសាមញ្ញជាង នោះគឺនាំយកសំឡេង​វៀតណាមមួយ គ្រប់ក្ដីជំនឿ ដើម្បីឈរក្បែរសំឡេងដទៃទៀតនៅលើពិភពលោក។ យើងខ្ញុំនាំយកនូវធាតុដើមរបស់ប្រទេសវៀតណាម ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវបំប្លែងធាតុផ្សំទាំងនោះឱ្យក្លាយជាផលិតផល ដែលមានលក្ខណៈ​សហសម័យ និងគ្រប់គ្រាន់ការផ្ចិតផ្ផង់ ដើម្បីឱ្យអ្នកដទៃអាចទទួលអារម្មណ៍ សូម្បីតែពួកគេមិនទាន់បានដឹងច្រើនអំពី រឿងរ៉ាវនៅពីខាងក្រោយក៏ដោយ។ ខ្ញុំជឿជាក់ថា នៅពេលដែលផលិតផលមានគុណភាពល្អគ្រប់គ្រាន់ រឿងរ៉ាវមានភាពស្មោះត្រង់គ្រប់គ្រាន់ និងវិធីបង្ហាញគ្រប់គ្រាន់ដោយធម្មជាតិ យើងមិនបាច់ព្យាយាម "បញ្ជាក់" ពីអត្តសញ្ញាណឡើយ។ អត្តសញ្ញាណនឹងក្លាយជាភាពប្រៀបដោយស្វ័យប្រវត្តិហើយ​។

 

តើពិភពលោកនឹងឃើញអ្វីខ្លះនៅ ភូគ្វី?

សូម​លោក​ឲ្យដឹងថា តើភូគ្វី នឹងណែនាំផលិតផលអ្វីខ្លះ ក្នុងព្រឹត្តិការណ៍ JGW September ឆ្នាំនេះ?

លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) ៖ នៅក្នុងព្រឹត្តិការណ៍ JGW September ឆ្នាំនេះ ​ ភូគ្វី គ្រុប ណែនាំនូវពិភពផលិតផលមួយ ដែលដែលទូលំទូលាយជាងនិយមន័យនៃគ្រឿងអលង្ការតាមន័យធម្មតា។ ក្រៅពីរចនាបថគ្រឿងអលង្ការ យើងខ្ញុំក៏នាំមកនូវផលិតផល និងវត្ថុធ្វើពីលោហធាតុតម្លៃ បណ្ដារចនាដែលផ្អែកលើគ្រឿងវប្បធម៌វៀតណាម និងផលិតផលមួយចំនួន ដែលមានសមត្ថភាពអភិវឌ្ឍ សម្រាប់តម្រូវការ B2B ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។ មាស ប្រាក់ ឬត្បូងមានតម្លៃ សម្រាប់យើងខ្ញុំមិនត្រឹមតែជាសម្ភារៈមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយសម្រាប់និទានរឿង បង្កើតអនុស្សាវរីយ៍ និងបញ្ជុននូវតម្លៃវប្បធម៌ចូលក្នុងជីវិតបច្ចុប្បន្ន។

នៅក្នុងបណ្ដារចនានោះ តាមយោបល់របស់លោក តើអ្វីជាការរចនា ឬ កម្រង​គ្រឿង​អសង្កា ដែលលោករំសង្ឃឹមថានឹងបន្សល់ទុកនូវចំណាប់អារម្មណ៍បំផុត ចំពោះមិត្តភក្តិអន្តរជាតិ ហើយបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពច្នៃប្រឌិត និងការកែច្នៃរបស់ ភូគ្វីគ្រុ?

លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) ៖ ចំណុចលេចធ្លោមួយ ក្នុងចំណោមចំណុចលេចធ្លោទាំងឡាយ ដែលខ្ញុំសង្ឃឹម គឺកម្រងគ្រឿងអលង្កា ជំនួបជុំ ដែលយកគំនិតពីរឿងព្រេង ជឺដុងទឺ -ទៀនយុង(Chu Dong Tu -Tien Dung) 

អ្វីដែលយើងខ្ញុំយកចិត្តទុកដាក់ មិនមែនជាការនិទានឡើងវិញនូវរឿងព្រេង តាមរយៈរូបភាពតំណាងនោះ។ ជំនួសទៅវិញ ក្រុមការងារច្នៃប្រឌិតរបស់​ ភូគ្វី  បានជ្រើសរើសនូវកត្តាលក្ខណៈពិសេសនៃរឿងរ៉ាវ ដូចជា ដងទន្លេ ទឹករលក​ ឆ្នេរខ្សាច់ ការជួបជុំគ្នា និងចលនាទន់ភ្លន់ ដើម្បីបញ្ជូលទៅក្នុងក្បូរក្បាច់ ផ្ទៃមុខ និងរចនាសម្ព័ន្ធនៃគ្រឿងអលង្ការ។ ខ្ញុំគិតថា នេះក៏ជាវិធី ដែល ភូគ្វី ចង់ចូលទៅជិតបេតិកភណ្ឌ។រឿងព្រេងមួយ មិនចាំបាច់​លេចឡើងនៅលើផលិតផលក្នុងទម្រង់ជារូបភាពជាក់លាក់ណាមួយឡើយ ប៉ុន្តែវាអាចក្លាយជាបន្ទាត់​កោង​មួយ ចលនាមួយចង្វាក់ ផ្ទៃមុខមួយ ឬអារម្មណ៍មួយ

ខណៈនោះ មនុស្សដែលមិនធ្លាប់ស្គាល់ ជឺដុងទឺ(Chu Dong Tu) - ជាអមតមួយ ក្នុងអមតទាំងបួនរបស់​វៀតណាម - ក៏នៅតែអាចឃើញថា ផលិតផលនោះស្អាត និងគួរឱ្យចាប់អារម្មណ៍។ ហើយនៅពេល ដែលពួក​គេបានដឹងបន្ថែមអំពីសាច់រឿងពីខាងក្រោយ ក៏នឹងបង្ហាញបន្ថែមនូវអត្ថន័យច្រើនជាន់ផ្សេងទៀត។ នោះជាអ្វី ដែលយើងខ្ញុំមានប្រាថ្នាចង់បាន។

រូបសំណាកសិង្ហ ធ្វើពីប្រាក់សុទ្ធ 999 ដែលជាផ្នែកមួយនៃកម្រងផលិតផល "លេចចេញ​ពី​បេតិកភណ្ឌ"។

ផលិតផលជាច្រើន នាពេលថ្មីៗនេះរបស់ ភូគ្វី  បានយកគំនិតពីវប្បធម៌ប្រពៃណី វិចិត្រសិល្បៈបុរាណ និងចំណេះដឹងបូព៌ា។ សូមលោកឲ្យដឹងថា តើហេតុអ្វី ភូគ្វី ជ្រើសរើសទិសដៅនេះ?

លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) ៖ ខឿនវប្បធម៌នីមួយៗ សុទ្ធតែមានឃ្លាំងសម្ភារៈដែលមានលក្ខណៈពិសេសផ្ទាល់ខ្លួន។ ជាមួយវៀតណាម យើងមានប្រវត្តិសាស្ត្រយូរអង្វែង មានវិចិត្រសិល្បៈ ស្ថាបត្យកម្ម រឿងព្រេង ជំនឿ និងប្រព័ន្ធនិមិត្តរូបដោយឡែក ប្លែក និងសម្បូរបែបណាស់។ សម្រាប់ ភូគ្វី បេតិកភណ្ឌមិនមែនជាបណ្ណាល័យនៃក្បាច់​រចនា សម្រាប់យកមកដាក់លើផលិតផល។ អ្វីដែលយើងខ្ញុំយកចិត្តទុកដាក់គឺស្មារតីនៃ​បេតិកភណ្ឌ : ចង្វាក់ អត្រា ខ្សែបន្ទាត់ រចនាបថ រឿងរ៉ាវ និងអារម្មណ៍ ។ នៅពេល ដែលតម្លៃទាំងនោះត្រូវបានបម្លែងជា ភាសារចនាសហសម័យ ផលិតផលមានទាំងឫសគល់ និងមានទាំងសមត្ថភាពឈានចូលទៅក្នុងជីវិតសម័យទំនើប។ ខ្ញុំគិតថា នោះជាទិសដៅត្រឹមត្រូវ ប្រសិនបើយើងចង់កសាង
អត្តសញ្ញាណយូរអង្វែងពិតប្រាកដ 

កងក ភូគ្វី  សម្រាប់បុរស  - ធ្វើពីមាស 750 ដែលជាផ្នែកមួយនៃកម្រងផលិតផល  High Jewelry ជំនួបជុំ។

បើតាមលោក តើអ្វីទៅ ដែលធ្វើឱ្យគ្រឿងអលង្ការ មានអត្តសញ្ញាណវប្បធម៌ នៅតែឆ្លើយតបនឹងតម្រូវការអតិថិជនអន្តរជាតិ ទោះបីជាភាសា និងប្រពៃណីខុសប្លែកគ្នា?

លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) ៖ តាមគំនិតរបស់ខ្ញុំ ផលិតផលមួយ ដំបូងគឺត្រូវតែស្អាត។ អ្នកទស្សនាមិនចាំបាច់អានសេចក្ដីពន្យល់មួយទំព័រទើបមានអារម្មណ៍ទាក់ទាញឡើយ។ រូបរាង អត្រា សម្ភារៈ វិធីកែច្នៃ និងអារម្មណ៍នៃផលិតផល ត្រូវតែបង្ហាញដោយខ្លួនឯងជាមុន។ បន្ទាប់មក រឿងរ៉ាវវប្បធម៌នឹងធ្វើឱ្យផលិតផលកាន់តែមានជម្រៅជាង និងគួរឱ្យចងចាំជាង។ នរណាម្នាក់នៅហុងកុង ប៉ារីស ឬតូក្យូ អាចនឹងមិនដឹងពីរឿងព្រេងវៀតណាម ប៉ុន្តែពួកគេនៅតែអាចទទួលបានអារម្មណ៍ថាស្អាតនៃផ្នែក​សម្អិត ឬភាពផ្ចិតផ្ចង់ក្នុងរបៀបចំណាត់មួយនៅលើផ្ទៃមុខ។ នោះគឺជាចំណាប់អារម្មណ៍នៃរចនាបថ : ភាសារូបភាពអាចឆ្លងផុតរបាំងនៃភាសានិយាយ និងអក្សរសរសេរ។

កងកភូគ្វី សម្រាប់បុរស   - ធ្វើពីមាស 750 ដែលជាផ្នែកមួយនៃកម្រងផលិតផល  High Jewelry ជំនួបជុំ។

តើប្រការអ្វីដែល ភូគ្វី ចង់រៀនសូត្រពីពិភពលោក

JGW September ក៏ជាកន្លែងប្រមូលផ្តុំនូវម៉ាកយីហោ និង និន្នាការថ្មីៗជាច្រើននៃឧស្សាហកម្មមាស ប្រាក់ ត្បូងថ្មមានតម្លៃ និងគ្រឿងអលង្ការពិភពលោក។ តើអ្វី ដែលលោកប្រាថ្នាចង់សង្កេតមើល និងរៀនសូត្រច្រើនបំផុត ពីការតាំងពិពណ៌ឆ្នាំនេះ?

លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) ៖ អ្វីដែលខ្ញុំយកចិត្តទុកដាក់បំផុតគឺ របៀបដែលបណ្តាម៉ាកយីហោបានកម្លាយគំនិតច្នៃប្រឌិតមួយ ឱ្យទៅជាផលិតផល ដែលមានសមត្ថភាពឈានចេញទៅកាន់ទីផ្សារអន្តរជាតិ។ គំនិតល្អជាចំណុចមួយ ប៉ុន្តែដើម្បីឱ្យផលិតផលមួយអាចឈរជើងបានពិតប្រាកដនៅលើទីផ្សារ វាពាក់ព័ន្ធនឹងកត្តាផ្សេងៗជាច្រើនទៀត៖ កម្រិតសម្រេច អត្រា របៀបជ្រើសរើសសម្ភារៈ របៀបដាក់តាំងបង្ហាញ រឿងរ៉ាវនៃការលក់ទំនិញ របៀបកំណត់តម្លៃ និងរបៀបដែលអ្នក​ទិញទទួលស្គាល់ផលិតផល។ នៅក្នុងលំហដែលមានស្តង់រាប់ពាន់ តើអ្វីដែលធ្វើឱ្យមនុស្សម្នាក់ឈានចូល​ទស្សនា? តើអ្វីដែលធ្វើឱ្យពួកគេចង់កាន់ផលិតផលមួយឡើងមើល ចង់សួររឿងរ៉ាវបន្ថែម ឬចង់បន្សល់ទុកព័ត៌មានទំនាក់ទំនង? សម្រាប់ខ្ញុំ JGW September ក៏ជាឱកាសដ៏ល្អមួយ ដើម្បី ភូគ្វី ដាក់ខ្លួនទៅក្នុងប្រព័ន្ធដ៏ធំមួយ។ នៅពេលបានឃើញអ្វីដែលល្អបំផុតកំពុងប្រព្រឹត្តិទៅក្នុងពិភពលោក យើងនឹងដឹងថាយើងកំពុងស្ថិតនៅត្រង់ណា ហើយត្រូវបង្កើនស្តង់ដារនៅចំណុចណា។

បើតាមលោក តើអ្វីដែលកាន់តែសម្រេចភាពទាក់ទាញនៃផលិតផលគ្រឿងអលង្ការនៅលើទីផ្សារអន្តរជាតិ៖ រចនាបថ គុណភាពកែច្នៃ រឿងរ៉ាវវប្បធម៌ ប្រភពដើមនៃវត្ថុធាតុដើម ឬស្ថេរចីរភាព? ហេតុអ្វី?

លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) ៖ ខ្ញុំគិតថា បច្ចុប្បន្ននេះ ពិបាកណាស់សម្រាប់ផលិតផលមួយទទួលបានជោគជ័យ ដោយផ្អែកលើកត្តាតែមួយ។ រចនាបថគឺជាអ្វី ដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍មុនគេ។ គុណភាពកែច្នៃគឺជាអ្វី ដែលបង្កើតទំនុកចិត្ត នៅពេលពួកគេកាន់ផលិតផលនៅក្នុងដៃ។ រឿងរ៉ាវ ប្រភពដើម និងតម្លៃខាងក្រោយ នឹងបង្កើតហេតុផល ដើម្បីឱ្យពួកគេចងចាំផលិតផលបានយូរជាង។ ដូច្នេះ ខ្ញុំមិនគិតថា យើងគួរតែយករចនាបថ កំណែច្នៃ ឬរឿងរ៉ាវវប្បធម៌មកប្រកួតប្រជែងជាមួយគ្នានទេ។

ម៉ាកយីហោល្អមួយត្រូវតែបញ្ចូលកត្តាទាំងអស់នោះ ឲ្យនៅក្នុងប្រព័ន្ធស៊ីសង្វាក់គ្នាតែមួយ។ នៅពេលដែលរូបរាងស្អាត គុណភាពល្អ និងរឿងរ៉ាវពិតប្រាកដបាន​រួមផ្សំ​ជាមួយគ្នា ផលិតផលនឹងមានជីវិតរស់នៅបានយូរអង្វែងជាងនិន្នាការមួយគ្រា។

បន្ទាប់ពីការតាំងពិពណ៌នេះ តើប្រការធំបំផុត ដែល​ ភូគ្វី ប្រាថ្នាចង់នាំយកត្រឡប់មកវិញ សូមលោកជួយចែករំលែក?

លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) ៖ ពិតណាស់ យើងខ្ញុំប្រាថ្នាចង់បានឱកាសពាណិជ្ជកម្ម និងការបញ្ជាទិញជាក់ស្តែង។ ប៉ុន្តែប្រសិនបើ ប៉ុន្តែប្រសិនបើយើងគ្រាន់តែមើលការតាំងពិព័រណ៍​តាមរយៈចំនួនការបញ្ជាទិញ ខ្ញុំគិតថាវាមិនគ្រប់គ្រាន់ទេ។  អ្វីដែលខ្ញុំសង្ឃឹមជាងនោះ គឺនាំមកនូវទំនាក់ទំនង ដែលអាចបន្តអភិវឌ្ឍបាន បន្ទាប់ពីចាកចេញពីហុងកុង។ នោះអាចជាអតិថិជនម្នាក់ ដែលចង់ផ្លាស់ប្តូរ​មតិបន្ថែម ដៃគូម្នាក់ដែលមើលឃើញឱកាសសហប្រតិបត្តិការ ឬ​គ្រាន់តែជាការសន្ទនាមួយ ដែលជួយឱ្យយើងយល់ពីតម្រូវការនៃទីផ្សារបានច្បាស់ជាង។ លើសពីនោះ មតិឆ្លើយតបជាក់ស្តែងរបស់អតិថិជនអន្តរជាតិគឺសំខាន់ណាស់។ ហើយ​ចុងក្រោយ គឺបទដ្ឋានយោងថ្មីមួយសម្រាប់ ភូគ្វី ។ បន្ទាប់ពីដំណើរចេញទៅខាងក្រៅម្ដងៗ ខ្ញុំសង្ឃឹមថាក្រុមការងារត្រឡប់មកវិញជាមួយនឹងសំណួរមួយយ៉ាងសាមញ្ញ គឺយើងអាចធ្វើបានល្អជាងនូវប្រការមួយណា? ប្រសិនបើការពិពណ៌ជួយឱ្យប្រព័ន្ធទាំងមូលបង្កើនស្តង់ដារធ្វើការ ឡើងបានមួយកម្រិត នោះគឺជាលទ្ធផលមួយមានតម្លៃណាស់ទៅហើយ។

ស្លាកស្នាមវប្បធម៌វៀតណាមក្នុងបណ្ដារចនារបស់ ភូគ្វី

នៅក្នុងតម្រង់ទិសអភិវឌ្ឍន៍ផលិតផលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភូគ្វី បានជ្រើសរើសវប្បធម៌ និងបេតិកភណ្ឌ ចាត់ទុក​ដូចជាប្រភពសម្ភារមួយសំខាន់សម្រាប់ការឆ្នៃប្រតិដ្ឋ។ ជំនួសឱ្យការចម្លងទាំងស្រុងនូវក្បាច់រចនា​ប្រពៃណីទៅលើមាស និងប្រាក់ ក្រុមហ៊ុនឆ្ពោះចំពោះការជ្រើសរើស និងបន្លាស់ប្តូរតបណ្ដាម្លៃចាស់ឲ្យក្លាយជាភាសារចនាបថសហសម័យ ដើម្បីបេតិកភណ្ឌ អាចបន្តមានវត្តមាននៅក្នុងជីវិតសព្វថ្ងៃ។

ក្រៅពីសម្ភាសជាវប្បធម៌វៀតណាម ភូគ្វី នៅទាំងទាញយកផលប្រយោជន៍ពីឃ្លាំងនិមិត្តសញ្ញាបូព៌ាទិស ដូចជា រូបភាព សិង្ហ សេះ មង្គល៣៨ប្រការ ឬ សេះដឹក​ត្បូង។ និមិត្តរូបនីមួយៗ នាំមកនូវអត្ថន័យអំពីសិរីសួស្តី ភាពសុខសាន្ត  ភាពរុងរឿង ឆន្ទៈមោះមុត និងភាពរលូន តាមរយៈនោះ​ពង្រីក​លំហ​វប្បធម៌សម្រាប់ផលិតផល ដែល​នៅតែរក្សាបាននូវភាពជិតស្និទ្ធជាមួយជីវិតផ្លូវចិត្តរបស់ប្រជាជនអាស៊ី។

បណ្ដាសម្ភារវប្បធម៌យូរលង់ទាំងនោះ ត្រូវបានបង្ហាញឡើង តាមរយៈមាស ១៨K ប្រាក់ ៩៩៩ ត្បូងថ្មមានតម្លៃ គុជខ្យង រួមជាមួយបច្ចេកទេសបង្កើតរូបរាង និងការកែច្នៃតាមបែបសម័យទំនើប។ តាំងពីគ្រឿងអលង្ការ រហូតដល់ផលិតផលសិល្បៈប្រាក់ ប្រពៃណី និងបច្ចេកទេសកែច្នៃសម័យទំនើប បានជួបគ្នា ដើម្បីបង្កើតនូវរចនាបថ ដែលអាចប្រើប្រាស់បាន ដាក់តាំង  និងរក្សាទុកនៅក្នុងជីវិតរស់នៅបច្ចុប្បន្ន។ នោះក៏ជាវិធីដែល ភូគ្វី ជ្រើសរើស ដើម្បីនិទានបណ្ដារឿងរ៉ាវវប្បធម៌ តាមរយៈសិល្បៈគ្រឿងអលង្ការ។ 
កងកភូគ្វី សម្រាប់ស្រ្តី ភូគ្វី  - ធ្វើពីមាស 750 ដែលជាផ្នែកមួយនៃកម្រងផលិតផល  High Jewelry ជំនួបជុំ។

ពីវៀតណាមទៅកាន់ពិភពលោក

សូមជម្រាបលោកថានេះជាលើកទីពីរហើយ ដែលភូគ្វី បានចូលរួម JGW September ។ តើលោកសង្ឃឹមថា នៅពេលអនាគត មានម៉ាកគ្រឿងអលង្ការវៀតណាមវៀតណាមកាន់តែច្រើននឹងមានវត្តមាន ក្បែរ ភូគ្វី ក្នុង JGW September និងការតាំងពិព័រណ៍អន្តរជាតិសំខាន់ៗ ផ្សេងទៀតដែរឬទេ? តាមយោបល់របស់លោក តើនោះនឹងនាំមកសារៈសំខាន់យ៉ាងណា សម្រាប់ឧស្សាហកម្មគ្រឿងអលង្ការវៀតណាម?

លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) ៖ មែនហើយ ហើយខ្ញុំពិតជាសង្ឃឹមថា រឿងនោះនឹងកើតឡើងមួយថ្ងៃកាន់តែច្រើន​។ សហគ្រាសវៀតណាមមួយ ដែលចូលរួមនៅក្នុងការតាំងពិព័រណ៍អន្តរជាតិ អាចទាក់​ទាញចំណាប់អារម្មណ៍។ ប៉ុន្តែនៅពេលដែលម៉ាកយីហោវៀតណាមជាច្រើន មានវត្តមានជាមួយគ្នា ម៉ាកនីមួយៗ​នាំមកនូវភាពប្រៀប ភាសា និងរឿងរ៉ាវដោយឡែក ពិភពលោកនឹងចាប់ផ្តើមមើលវៀតណាមក្នុងទ្រង់ទ្រាយផ្សេង។ បន្ទាប់មក គេមិនគ្រាន់តែនិយាយថា "នេះជាម៉ាកយីហោវៀតណាមគួរឱ្យចាប់អារម្មណ៍" នោះទេ ប៉ុន្តែពួកគេអាចចាប់ផ្តើមគិតថា "វៀតណាមមានជំនាន់​ម៉ាកគ្រឿងអលង្ការមួយ គួរចំណាប់អារម្មណ៍"។ ខ្ញុំគិតថា នោះទើបជាតម្លៃធំសម្រាប់ឧស្សាហកម្មនេះ។

យើងមានសមត្ថភាពកែច្នៃ មានខឿនវប្បធម៌ដ៏សម្បូរបែប និងចំនួនមនុស្សច្នៃប្រឌិតកាន់តែច្រើនឡើង ដែលចង់ស្វែងរកភាសាផ្ទាល់ខ្លួន។ ប្រសិនបើសហគ្រាស រួមគ្នាបង្កើនស្តង់ដារផលិតផល រូបភាព និងរបៀបធ្វការបែបអន្តរជាតិ ជំហរនៃគ្រឿងអលង្ការវៀតណាមនឹងត្រូវបានបានកសាងឡើងដោយធម្មជាតិ និងចីរភាពជាង។ ហើយសម្រាប់ ភូគ្វី យើងខ្ញុំមិនគិតថា ការដែលមានម៉ាកយីហោវៀតណាមនៅក្បែរខ្លួន នឹងធ្វើឱ្យថយចុះនូវភាពខុសប្លែកនោះទេ។ ផ្ទុយទៅវិញ ប្រព័ន្ធអេកូឡូស៊ីរឹងមាំមួយ នឹងជួយឱ្យអ្នកទាំងអស់គ្នាត្រូវបានទទួលស្គាល់ដោយម៉ត់ចត់ជាង នៅលើទីផ្សារអន្តរជាតិ។

ប្រសិនបើលោកមានសារ ដែលលោកចង់ផ្ញើទៅកាន់មិត្តភក្តិអន្តរជាតិ តាមរយៈ JGW September តើលោកចង់ឱ្យពួកគេចងចាំអ្វីខ្លះអំពីឧស្សាហកម្មគ្រឿងអលង្ការវៀតណាម និងម៉ាកយីហោភូគ្វី?

លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) ៖ ខ្ញុំសង្ឃឹមថា នៅពេលដែលមិត្តភក្តិអន្តរជាតិនិយាយអំពីប្រទេសវៀតណាម ពួកគេនឹងមិនគ្រាន់តែគិតថា វៀទណាមកន្លែង ដែលមានសមត្ថភាពផលិត ឬកែច្នៃគ្រឿងអលង្ការមានគុណភាពល្អប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា ពួកគេមើលឃើញថា នៅពីក្រោយផលិតផលទាំង​នោះ​គឺ​ខឿនវប្បធម៌មួយមានកម្រាស់ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អស់រយៈពេលរាប់ពាន់ឆ្នាំនៃប្រវត្តិសាស្ត្រ ជាមួយ​នឹងរឿងរ៉ាវ និមិត្តរូបជាច្រើន និងទស្សនៈអំពីសោភណភាព នឹងក្លាយជាសម្ភារៈសម្រាប់ការរចនាក្នុងសហសម័យ។ ដោយឡែកសម្រាប់ ភូគ្វី អ្វីដែលយើងចង់ឱ្យគេចងចាំគឺសាមញ្ញណាស់៖ ម៉ាកលោហធាតុមានតម្លៃរបស់វៀតណាមសហសម័យ ទីដែលបេតិកភណ្ឌមិនត្រឹមតែត្រូវបានបញ្ជូនយ៉ាងពេញលេញពីអតីតកាល ចូលក្នុងវត្ថុមួយប៉ុណ្ណោះទេ នៅទាំងបានមើលឡើងវិញ ជ្រើសរើស និងធ្វើ​ឲ្យ​រស់ឡើងវិញសម្រាប់ជីវិតសព្វថ្ងៃ។ ប្រសិនបើភ្ញៀវអន្តរជាតិម្នាក់ ចាកចេញពីស្តង់ដាក់តាំងនៃក្រុមហ៊ុន ភូគ្វី ដោយមានអារម្មណ៍ថា គេទើបបានឃើញអ្វីមួយ ដែលមានលក្ខណៈវៀតណាម ប៉ុន្តែនៅតែ​មានលក្ខណៈទំនើប ផ្ចិតផ្ចង់ និងពាក់ព័ន្ធនឹងពិភពលោកសព្វថ្ងៃនេះ សម្រាប់ខ្ញុំ នោះគឺជាជោគជ័យដ៏អស្ចារ្យមួយ​ទៅហើយ​។

កងដៃ ភូគ្វីសម្រាប់បរុស ភូគ្វី - ធ្វើពីមាស 750 ដែលជាផ្នែកមួយនៃ នៃកម្រងផលិតផល  High Jewelry ជំនួបជុំ។

ប្រសិនបើលោកមានសារ ដែលលោកចង់ផ្ញើទៅកាន់មិត្តភក្តិអន្តរជាតិ តាមរយៈ JGW​  September តើលោកចង់ឱ្យពួកគេចងចាំអ្វីខ្លះអំពីឧស្សាហកម្មគ្រឿងអលង្ការវៀតណាម និងម៉ាកយីហោភូគ្វី?

លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) ៖ ខ្ញុំសង្ឃឹមថា នៅពេលដែលមិត្តភក្តិអន្តរជាតិនិយាយអំពីប្រទេសវៀតណាម ពួកគេនឹងមិនគ្រាន់តែគិតថា វៀទណាមកន្លែង ដែលមានសមត្ថភាពផលិត ឬកែច្នៃគ្រឿងអលង្ការមានគុណភាពល្អប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា ពួកគេមើលឃើញថា នៅពីក្រោយផលិតផលទាំង​នោះ​គឺ​ខឿនវប្បធម៌មួយមានកម្រាស់ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អស់រយៈពេលរាប់ពាន់ឆ្នាំនៃប្រវត្តិសាស្ត្រ ជាមួយ​នឹងរឿងរ៉ាវ និមិត្តរូបជាច្រើន និងទស្សនៈអំពីសោភណភាព នឹងក្លាយជាសម្ភារៈសម្រាប់ការរចនាក្នុង​សហសម័យ។ ដោយឡែកសម្រាប់ ភូគ្វី អ្វីដែលយើងចង់ឱ្យគេចងចាំគឺសាមញ្ញណាស់៖ ម៉ាកលោហធាតុមានតម្លៃរបស់វៀតណាមសហសម័យ ទីដែលបេតិកភណ្ឌមិនត្រឹមតែត្រូវបានបញ្ជូនយ៉ាងពេញលេញពី​អតីតកាល​ចូលក្នុងវត្ថុមួយប៉ុណ្ណោះទេ នៅទាំងបានមើលឡើងវិញ ជ្រើសរើស និងធ្វើ​ឲ្យ​រស់ឡើងវិញសម្រាប់ជីវិតសព្វ​ថ្ងៃ​។ ប្រសិនបើភ្ញៀវអន្តរជាតិម្នាក់ ចាកចេញពីស្តង់ដាក់តាំងនៃក្រុមហ៊ុន ភូគ្វី ដោយមានអារម្មណ៍ថា គេទើបបានឃើញអ្វីមួយ ដែលមានលក្ខណៈវៀតណាម ប៉ុន្តែនៅតែ​មានលក្ខណៈទំនើប ផ្ចិតផ្ចង់ និងពាក់ព័ន្ធនឹងពិភពលោកសព្វថ្ងៃនេះ សម្រាប់ខ្ញុំ នោះគឺជាជោគជ័យដ៏អស្ចារ្យមួយ​ទៅហើយ​។

សូមអរគុណ​ លោក ត្រឹន​ ហ្វ័ង​អាញ (Tran Hoang Anh) ច្រើនណាស់សម្រាប់បទសម្ភាសន៍នេះ!

អនុវត្តដោយហ្វ៊ីយ​មិញ - ធៀន​ហឿង

រូបថត៖ ក្រុមហ៊ុន ភូគ្វី (Phu Quy)គ្រុប

បច្ចេកទេស និងក្រាហ្វិក៖ ត្រាងញុង

 

 

 

 

 

 

 


top