ការវះកាតត់ប្តូរបេះដូងលើកដំបូងនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រទីក្រុងហូជីមិញ
ការប្តូរបេះដូងក្នុងប្រទេសវៀតណាមអូសបន្លាយក្នុងរយៈពេល ១០ ម៉ោង ដោយមានការចូលរួមពីវេជ្ជបណ្ឌិត បុគ្គលិកពេទ្យជិត ១០០ នាក់នៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រទីក្រុងហូជីមិញទទួលបានជោគជ័យ។
នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៤ ខែសីហា និង ទៀបភ្លឺថ្ងៃទី២៥ ខែសីហា មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថទីក្រុង ហូជីមិញ បានធ្វើការវះកាត់ និងប្តូរបេះដូងជាលើកដំបូងសម្រាប់អ្នកជំងឺ L.A.H (អាយុ ៣៧ ឆ្នាំ) មកពីខេត្ត យ៉ាឡាយ (Gia Lai) ។ សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត ង្វៀនហ័ងឌីញ (Nguyen Hoang Dinh) នាយករងនៃមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថទីក្រុង ហូជីមិញ បានចែករំលែកថា លោក L.A.H ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺសាច់ដុំបេះដូងរីកប៉ោង ជាមួយភារៈបេះដូងខ្សោយខ្លាំង ហើយប្រសិនបើគាត់មិនបានវះកាត់និងប្តូរបេះដូងទាន់ពេលទេ គាត់នឹងមិនអាចរស់នៅបានយូរឡើយ។ អ្នកជំងឺបានចុះឈ្មោះក្នុងបញ្ជីនៃមជ្ឈមណ្ឌលពង្រាយសរីរាង្គជាតិ សំណាងល្អនៅព្រឹកថ្ងៃទី២៤ ខែសីហា យើងបានទទួលដំណឹងថា មានបេះដូងសមរម្យសម្រាប់អ្នកជំងឺ បេះដូងនេះបានមកពីមន្ទីរពេទ្យពហុព្យាបាល ស្វាញប៉ូន (Xanh Pon) រដ្ឋធានី ហាណូយ (Ha Noi) ។
ដំណើរនៃបេះដូងដែលបានបរិច្ចាគគឺមកពីអ្នកជំងឺស្លាប់ខួរក្បាល បានចាប់ផ្តើមពីបន្ទប់វះកាត់នៃមន្ទីរពេទ្យ ស្វាញប៉ូន (Xanh Pon) រដ្ឋធានី ហាណូយ (Ha Noi) នាម៉ោង ៨ និង ០០ នាទីយប់ថ្ងៃទី ២៤ សីហា ដោយទាក់ទាញការចាប់អារម្មណ៍ពីមតិសាធារណក្នុងស្រុក។ បេះដូងត្រូវបានការពារ និងជំនួយពីវេជ្ជបណ្ឌិត បុគ្គលិកពេទ្យរាប់រយនាក់ និងស្ថាប័នរដ្ឋជាច្រើន ក្នុងអំឡុងពេលធ្វើដំណើរការពីខាងជើងទៅកាន់ទីក្រុងហូជីមិញ (Ho Chi Minh) ។
ការវះកាត់បានប្រព្រឹត្តទៅក្នុងរយៈពេល ៥ ម៉ោង ចាប់ពីការវះកាត់ដល់ការប្តូរបេះដូងត្រូវបានបញ្ចូលទៅក្នុងខ្លួនអ្នកជំងឺ នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៤ ខែសីហា និងបញ្ចប់នៅម៉ោង ៣ ទៀបភ្លឺថ្ងៃទី ២៥ ខែសីហា។ អ្នកចូលរួមក្នុងការវៈកាត់នេះផ្តោតអារម្មណ៍យ៉ាងខ្លាំង រាល់នាទី សូម្បីតែរាល់វិនាទីត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្ន។
រហូតមកដល់ពេលនេះ មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថទីក្រុង បានវះកាត់និងប្តូរបេះដូងចំនួន ១ លើក ការវះកាត់និងប្តូរថ្លើមចំនួន ៥៣លើក ការវះកាត់និងប្តូរក្រលៀនចំនួន ៤៨ លើក។
បន្ទាប់ពីការវះកាត់ប្តូរបេះដូង លោក L.A.H ត្រូវបានត្រួតពិនិត្យ និងថែទាំដោយវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាផ្នែកថែទាំសុខភាពសកម្ម ក្នុងលក្ខខណ្ឌគ្មានមេរោគយ៉ាងតឹងរ៉ឹង។ "នេះគឺជាកាលៈទេសៈដ៏ពិសេសមួយ “គ្រួសាររបស់យើងខ្ញុំពិតជាដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមវេជ្ជបណ្ឌិតទាំងអស់ ដោយមានជំនាញវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺ។ មន្ទីរពេទ្យបានដោះស្រាយកាលៈទេសៈនេះយ៉ាងឆាប់រហ័ស និងហ្មត់ចត់។ យើងខ្ញុំពិតជារំភើបចិត្តនិងដឹងគុណចំពោះអ្នកដែលបានជួយប្អូនប្រុសខ្ញុំមានបានឱកាស ដើម្បីអាចរស់លើកទីពីរក្នុងជីវិត" បងប្រុសរបស់លោក. L.A.H ចែករំលែកអារម្មណ៍។
ការវះកាត់និងប្តូរបេះដូងលើកដំបូងនៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថទីក្រុងហូជីមិញ គឺជាដំណើរអស្ចារ្យមួយដែលបង្ហាញពីចិត្តមេត្តា និងសេចក្តីស្រឡាញ់ចំពោះមនុស្ស និងបង្ហាញពីសមត្ថភាព និងជំនាញរបស់ក្រុមវេជ្ជសាស្ត្រទ្យវៀតណាម./.