ការនាំចេញអង្កររបស់វៀតណាមសម្រេចបានកម្រិតខ្ពស់បំផុតពីមុនមក
ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ បានឱ្យដឹងថា នៅខែធ្នូ ឆ្នាំ២០២៤ វៀតណាមបានប៉ាន់ប្រមាណថា នាំចេញអង្ករបានចំនួន ៥២០ ម៉ឺនតោន ដោយទទួលបានទឹកប្រាក់ ៣៩០ លាន USD ។ ក្នុងឆ្នាំ២០២៤ ទំហំនាំចេញអង្ករសរុប និងចំណូលបានជាង ៩ លានតោន និង ៥៧ ពាន់លាន USD កើនឡើង ១១% នៅក្នុងបរិមាណនិង ២៤% ក្នុងតម្លៃ បើប្រៀបធៀបទៅនឹង ២០២៣ ។
ប្រទេសហ្វីលីពីនគឺជាទីផ្សារនាំចូលអង្កររបស់វៀតណាមធំបំផុត ក្នុងរយៈពេល ១០ខែ ជាមួយនឹងចំណែកទីផ្សារប្រហែល ៤៦,១% ។ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ី គឺជាទីផ្សារធំជាងគេទីពីរ និងទីបី ដែលមានចំណែកទីផ្សារប្រហែល ១៣,៥% និង ៨,២% រៀងគ្នា។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃនៃការនាំចេញអង្ករទៅកាន់ទីផ្សារហ្វីលីពីនកើន ៥៩,១% ទីផ្សារឥណ្ឌូនេស៊ីកើន ២០,២% និងទីផ្សារម៉ាឡេស៊ីកើន ២,២ ដង។
នេះជាលើកដំបូង ដែលវៀតណាមមានតម្លៃនាំចេញអង្ករបានជាង ៥ពាន់លានដុល្លារ។ លទ្ធផលនេះទទួលបាន ដោយសារតែតម្លៃអង្ករនាំចេញជាមធ្យម ក្នុងរយៈពេល ១១ ខែនៃឆ្នាំ២០២៤ ត្រូវបានគេប៉ាន់ប្រមាណថា ការនាំចេញអង្ករសម្រេចបាន ៦២៧ USD សម្រាប់មួយតោនកើន ១០,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ បច្ចុប្បន្ននេះអត្រាអង្ករក្រអូបរបស់វៀតណាមនាំចេញគឺ ២០% អង្ករស ៧០% ក្រៅពីនោះគឺអង្ករ Japonica និងអង្ករដំណើប។
"វៀតណាមកំពុងបង្កើតជាបណ្តើរៗនូវឧស្សាហកម្មអង្ករដែលមានលក្ខណៈខុសប្លែកពីប្រទេសដ៏ទៃ។ ទន្ទឹមនឹងនោះ ផ្តោតលើអង្ករក្រអូប អង្ករគុណភាពខ្ពស់ កាត់បន្ថយអង្ករគុណភាពទាបជាបណ្តើរៗ។ តាមរយៈនោះ បង្កើតជាបណ្តើរៗនូវទីផ្សាដែលមានទំនិញដាច់ដោយឡែក និងបង្កើតតម្លៃដាច់ដោយឡែក “ លោក ដូ ហាណាម (Do Ha Nam) ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកក្រុមហ៊ុន Intimex គ្រុបបាននិយាយ។
លោកស្រី ត្រឹន គីមលៀន (Tran Kim Lien) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vinaseed គ្រុបធ្លាប់បានចែក រំលែកថា អាជីវកម្មផលិត និងជួញដូរស្រូវបានផ្លាស់ប្តូរច្រើន ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លាស់ប្តូរថ្មីនូវការងារកែច្នៃ ការរក្សាទុក និងការរៀបចំផលិតកម្ម។ អាជីវកម្មជាច្រើនបានវិនិយោគរាប់សិបលានដុល្លារអាមេរិក ដើម្បីធ្វើទំនើបកម្មគ្រឿងបរិក្ខារ ពង្រីកផលិតកម្ម និងការកែលម្អសមត្ថភាពកែច្នៃ និងផ្ទុក។
ដើម្បីឈានចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុប និងជប៉ុនប្រកបដោយទំនុកចិត្ត... ក្រុមហ៊ុន Vinaseed គ្រុបបានកំណត់តំបន់ផលិតកម្មដាច់ដោយឡែកនីមួយៗ ដោយយកស្តង់ដារទីផ្សារជាគោលដៅស្រាវជ្រាវ ដើម្បីឆ្លើយតបនឹងតម្រូវការ ចាប់ពីដំណាក់កាលចាប់ផ្តើម។ លោកស្រី ត្រឹន គីមលៀន (Tran Kim Lien) បាននិយាយថា ដើម្បីកសាងខ្សែសង្វាក់តម្លៃស្រូវអង្ករ ចាំបាច់កំណត់តំបន់កសិកម្ម ជាមួយនឹងលក្ខណៈអំណោយផលនៃធម្មជាតិ និងអនុវត្តតាមដំណើរការ ដើម្បីទទួលបានគុណភាពអង្ករប្រកបដោយសុវត្ថិភាពបំផុត។
មកទល់ពេលនេះ ផ្ទៃដីដាំស្រូវសរុបក្នុងប្រទេសសម្រេចបាន ៦.៨៥៣.៨០០ហិចតា ស្មើនឹង ១០០,១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ បរិមាណផលសរុបប៉ាន់ស្មានលើផ្ទៃដីប្រមូលផលសម្រេចបាន ៤២,១២ លានតោន ស្មើនឹង ១០១,១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ទិន្នផលជាមធ្យមឈានដល់ ៦១,៥ តោន/ហិចតា កើន ០,៦តោន/ហិចតា។
ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទបានសន្និដ្ឋានថា ឆ្នាំ២០២៤ ផលិតកម្មស្រូវទូទាំងប្រទេសប៉ានស្មាន នឹងសម្រេចបានជាង ៤៣លានតោន ឆ្លើយតបនឹងតម្រូវការចម្រុះនៃទីផ្សារក្នុងស្រុកសម្រាប់ការបង្កាត់ពូជ ការកែច្នៃ ការបំរុងទុក និងសន្តិសុខស្បៀងអាហារ។
លោកអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ ផុង ឌឹកទៀន (Phung Duc Tien) បានវាយតម្លៃថា វៀតណាមអាចនាំចេញអង្ករសម្រេចបានជាង ៩ លានតោន នៅឆ្នាំ២០២៤។ នេះគឺជាលទ្ធផលនៃដំណើរការដ៏វែងឆ្ងាយរបស់វិស័យ កសិកម្ម ដែលសហការជាមួយនឹងតំបន់មួយចំនួនដោយខ្ជាប់ខ្ជួនក្នុងការអនុវត្តគោលដៅនៃការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ។ ក្នុងនោះ អង្ករបានកំណត់តាមទិសដៅលើកកម្ពស់តម្លៃ គុណភាព និងឈានទៅកាន់ការកាត់បន្ថយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយគម្រោងមួយលានហិចតានៃស្រូវដែលមានគុណភាពខ្ពស់ និងបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតទាប កំពុងបានក្រសួងកសិកម្ម និងអភិវឌ្ឍជនបទសម្របសម្រួលជាមួយតំបន់អនុវត្តនៅតំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long) ។
លោកអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ ផុង ឌឹកទៀន (Phung Duc Tien) បន្តថា៖ «រហូតមកដល់ពេលនេះ ៩៥% នៃពូជស្រូវរបស់វៀតណាមជាពូជស្រូវដែលមានគុណភាពខ្ពស់ ហើយ ៨៩% នៃបរិមាណអង្ករគឺអង្ករមានគុណភាពខ្ពស់។ ប្រសិនបើវៀតណាមអនុវត្តដោយជោគជ័យនូវគម្រោងមួយលានហិចតានៃស្រូវរដែលមានគុណភាពខ្ពស់ ការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប ដែលទាក់ទងនឹងកំណើនបៃតង នៅតំបន់ដីសណ្ដទន្លេមេគឺវឡុង (Cuu Long) រហូតដល់ឆ្នាំ ២០៣០ តម្លៃនៃឧស្សាហកម្មស្រូវពិតជានឹងកើនឡើងថែមទៀត។ នោះគឺជាភាពប្រៀបខ្លាំងរបស់ប្រទេសជាតិ” ./.
អត្ថបទ៖ កាសែតរូបភាពវៀតណាម - រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន