កម្លាំងជំរុញ "ដៃគូសមាហរណកម្ម" រវាងអាស៊ាន និងសហភាពអឺរ៉ុប (ASEAN - EU)

កម្លាំងជំរុញ "ដៃគូសមាហរណកម្ម" រវាងអាស៊ាន និងសហភាពអឺរ៉ុប (ASEAN - EU)

កិច្ចប្រជុំកំពូលអបអរសាទរ អនុស្សាវរីយ៍ខួបលើកទី ៤៥ នៃការបង្កើត​ទំនាក់ទំនងសមាគមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) ទើបបានប្រព្រឹត្តទៅនៅទីក្រុង Brussels ប្រទេសបែលហ្សិក។ នាយករដ្ឋមន្ត្រី លោក ផាម​ មិញ​ជីញ (Pham Minh Chinh) រួមជាមួយថ្នាក់ដឹកនាំ ASEAN និង EU បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ច​ប្រជុំនេះ។

ជាលើកដំបូង ថ្នាក់ដឹកនាំអាស៊ានបានជួបជាមួយថ្នាក់​ដឹកនាំទាំងអស់នៃបណ្តាប្រទេស​ជាសមាជិក EU ហើយបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងអង្គការប្រចាំតំបន់ឈានមុខគេទាំងពីរក្នុងពិភពលោក ដៃគូសមាហរណកម្ម របស់គ្នានឹងគ្នា។ ប្រការនេះបានបញ្ជាក់​ឲ្យឃើញ ភាគីទាំងពីរបានយកចិត្តទុក​ដាក់​យ៉ាងខ្លាំង និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូនេះ។ នេះជាឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំនៃភាគីទាំងពីរតម្រង់ទិសសំខាន់ៗ ដើម្បីអភិវឌ្ឍទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ឲ្យកាន់តែស្អិតរមួតជាងនាពេលខាងមុខ។

ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ ទំនាក់ទំនង ASEAN - EU អភិវឌ្ឍន៍ជាវិជ្ជមាន និងសម្រេចបានសមិទ្ធិផលជាច្រើន។ នៅឆ្នាំ ២០២១​ ASEAN គឺជាដៃគូពាណិជ្ជកម្មធំទីបី ក្រៅពីអឺរ៉ុប ខណៈពេល​ដែល EU គឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់ ASEAN ជាមួយនឹងតម្លៃពាណិជ្ជកម្មទ្វេភាគី​សម្រេចបានតម្លៃសរុប ២៦៨,៩ ពាន់លានដុល្លារ ទន្ទឹមនឹងនោះ EU គឺជាវិនិយោគិន​ផ្ទាល់ពីបរទេសដ៏ធំទីពីររបស់ ASEAN ដែលមានដើមទុនសរុប ២៦,៥ ពាន់លានដុល្លារ។

ឆ្ពោះទៅអនាគត ភាគីទាំងពីរបានឯកភាពក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជា ដៃគូយុទ្ធសាស្ត្រ​ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដោយឈរលើការគោរពច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការស្មើភាព និងផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងជំរុញការស្តារឡើងវិញ និងការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព។ ជាពិសេស ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រក្សា​ស្ថិរភាពក្នុងខ្សែសង្វាក់​ផ្គត់ផ្គង់ រក្សាគោលដៅនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ASEAN-EU (FTA) បង្កើនការតភ្ជាប់ តាមរយៈការពង្រាយសេចក្ដីប្រកាសរួមស្តីពីការ​តភ្ជាប់ នាឆ្នាំ២០២០ និងកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុង​ជ្រោយរវាង ASEAN-EU; កិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ; តភ្ជាប់ គាំទ្រ បង្កើនសមត្ថភាពសុខភិបាល ផ្លាស់ប្តូរឌីជីថល គ្រប់គ្រងគ្រោះមហន្តរាយ ការពារបរិស្ថាន ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ផ្លាស់ប្តូរថាមពល ជីវចម្រុះ បង្ការ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់

កិច្ចប្រជុំកំពូលអបអរសាទរ អនុស្សាវរីយ៍ ខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនង ASEAN – EU ។ រូបថត៖ យឿង​យ៉ាង

EU បានប្រកាសការួមវិភាគទានចំនួន ១០ ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រ ច្រកទ្វារពិភពលោក តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការ ផ្តើមគំនិតអំពីក្រុមអឺរ៉ុបស្តីពីការតភ្ជាប់ប្រកបដោយនិរន្តរភាពក្នុង ASEAN ព្រមទាំងពង្រាយកម្មវិធីគំនិតបៃតងដែ​ល​មាន​តំលៃ ៣០ លានអឺរ៉ូ គាំទ្របណ្ដាគម្រោងសហប្រតិបត្តិការជាក់​ស្តែងជាមួយអាស៊ាន។

ស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលទទួលការយកចិត្តទុកដាក់ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការពហុភាគី ចែករំលែកបណ្ដាតម្លៃនិងផលប្រយោជន៍រួម ជំរុញច្បាប់អន្តរជាតិ ដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលលោក រួម​ចំណែក​យ៉ាង​ប្រសិទ្ធភាព​ក្នុង​ការ​រក្សា​សន្តិភាព សន្តិសុខ ស្ថេរភាព​ និង​អភិវឌ្ឍប្រកបដោយ​និរន្តភាព។

បណ្តាប្រទេសនានាអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត គាំទ្រចរចា និងការកសាងទំនុកចិត្ត ជៀសវាងការធ្វើសកម្មភាពដែលបង្កើនភាពតានតឹង ដោះស្រាយជម្លោះដោយសន្តិវិធី​ សមស្រប​នឹងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) អំពាវនាវអនុវត្តពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) កសាងក្រមប្រតិបត្តិការបស់ភាគីនានា​នៅសមុទ្រ​ខាង​កើត (COC)  ប្រកបដោយ​ប្រសិទ្ធភាព និងជាក់​ស្តែង​ ​សមស្រប​នឹងច្បាប់អន្តរជាតិ ក្នុងនោះមានទាំង​ច្បាប់ UNCLOS ១៩៨២ ។

 


ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ASEAN – EU នាយករដ្ឋមន្ត្រី លោក ផាម​ មិញ​ជីញ (Pham Minh Chinh) បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ EU ថ្នាក់ដឹកនាំប្រទេសអាស៊ាន និងបណ្តាប្រទេស EU ចំនួន១៤។ រូបថត៖ VNA

EU គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ ASEAN ក្នុងការជំរុញ ការអនុវត្តការឯកភាពប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា។ ពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន ប្រទេសនានាបានសង្កត់ធ្ងន់លើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងច្បាប់អន្តរជាតិ។ តាមរយៈនោះ ភាពបន្លែក ការខ្វែងគំនិត ត្រូវបានដោះស្រាយដោយសន្តិវិធី។

ជោគជ័យនៃកិច្ចប្រជុំកំពូលអបអរសាទរ អនុស្សាវរីយ៍ ខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនង ASEAN – EU  បានរួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការល្អរវាង ASEAN – EU ហើយក៏ជាកម្លាំង ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងតំបន់ទាំងពីរជាមួយនឹងគោលដៅ ការ​ចុះសម្រុងគ្នានៃផលប្រយោជន៍ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព./.

អត្ថបទ៖ ទីភ្នាក់ងារសារព័ត៌មាន រូបថត៖ កាសែតរូបភាពវៀតណាម

ប្រែសម្រួល​ដោយង្វៀន​យ៉ាង


top