អ្នកថតរូប Thomas Billhardt និង “ជំនួបជុំនៅវៀតណាម”

អ្នកថតរូប Thomas Billhardt និង “ជំនួបជុំនៅវៀតណាម”

រូបថត​របស់​អ្នក​ថតរូប​ជនជាតិ​អាល្លឺម៉ង​ ថត​អំពី​ហាណូយ​ នៅ​ឆ្នាំ​១៩៦៥ - ១៩៧៥ បាន​ល្បី​ជាមួយ​នឹង​​លោកពេញពិភពលោក​។ ថ្មីៗ​នេះ លោក​បាន​វិលត្រឡប់​មកប្រទេស​វៀតណាម​ និង​ រៀប​ចំ​តាំងពិព័រណ៍​នៅ​ទីក្រុង​ហូជីមិញ​ ក្រោម​ប្រធាន​បទ​ ជំនួបជុំនៅ​វៀតណាម​ពិធីតាំងពិព័រណ៍​បង្ហាញពីការ​វិល​ត្រឡប់​របស់​អ្នក​ថតរូប​ រួមនឹង​រូបថត​អំពី​ប្រទេស​វៀតណាម​ ទឹក​ដី​ ប្រជាជននៅ​សម័យ​កាល​មួយ ​ដែល​មិនអាច​បំភ្លេច​បាន​។​

អ្នក​ថតរូប​ Thomas Billhardt ក្នុងពិធីតាំងពិព័រណ៍​រូបថត “ជំនួប​ជុំនៅវៀតណាម​” ក្នុង​​ទីក្រុង​ហូជីមិញ​។ រូបថត៖ ឯកសារ​

Thomas Billhardt កើត​ឆ្នាំ​១៩៣៧ នៅ​ Chemnitz ប្រទេស​អាល្លឺម៉ង។ លោក​បាន​ទទួលស្គាល់​ជា​អ្នក​ថតរូប​ឯកសារ​មួយ​ នៃ​អ្នក​ថតរូប​ឯកសារ​​ល្បី​ឈ្មោះ​​បំផុត​លើ​ពិភពលោក​ នៃសម័យកាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង។ រូបថត​របស់​លោកបាន​រួម​ចំណែក​ដ៏សំខាន់ ​ក្នុងការ​ធ្វើ​ឱ្យ​ពិភពលោក​ឃើញ​ច្បាស់​នូវសោកនាដកម្ម​​នៃ​សង្រ្គាម​វៀតណាម​ (១៩៦៥ ​- ១៩៧៥)។

ក្នុងខែ​ឆ្នាំទុក្ខ​​លំបាក​បំផុត ​នៃសង្គ្រាម​ប្រឆាំង​អាមេរិក​នៅវៀតណាម​ ប៉មគ្រាប់​បែក​ រាយ​​ពាស់​សមរភូមិ​ពីភូមិភាគ​ខាង​ជើង​ រហូតដល់​ភូមិ​ខាងត្បូង​។ Thomas Billhardt  បាន​​ធ្វើ​ដំណើរ​មកដល់ប្រទេស​វៀតណាម​ចំនួន​៧លើក​ និង​ ច្រើន​លើកទៀត​។ រូបថត​នៅ​​ដំណាក់កាលនេះ​ បាន​បោះពុម្ព​ផ្សាយ​នៅលើ​ទស្សនាវដ្តី​ជា​ច្រើនដូចជា៖ អាកាសយានិកពាក់​ pyjama នៅ​ឆ្នាំ​១៩៦៨ ស្រេក​ឃ្លាន​សន្តិភាព​៖ វៀតណាម​ ឆ្នាំ១៩៧៣ ហាណូយ​ - មុនថ្ងៃសន្តិភាព​ ឆ្នាំ​១៩៧៣ និង ទឹក​មុខ​វៀតណាម​ ឆ្នាំ​១៩៧៨។


យល់​អំពី​រូបថត​របស់​ Thomas Billhardt  អ្នក​ទស្សនា​នឹង​បាន​ឃើញ​លោក​ប្រើប្រាស់​ស៊ុម​រូប​ តថភាព​ ដើម្បី​ពណ៌នា​រូបថត​របស់​ខ្លួន​ សង្កត់​ធ្ងន់​ភាព​ឯករាជ​ក្នុងតួនាទី​ជា​សិល្បករ​ អ្នក​ស្វែងរក​រូបភាព​អាក្រាតការ​ពិត​ មិនលម្អៀង​ទៅ​លើ​វត្ថុ​ បាតុភូត​។ ពេល​លោក​ចុច​ប៉ូតុង​ថត​ អ្វី​ដែល​កើត​មាន​នៅ​ចំពោះ​មុខកែវ​​ថត​ ត្រូវតែជា​របស់មួយ​​សក្តិសម​នឹង​បាន​រក្សាទុក​ លោក​ខិតខំ​កត់ត្រា​នូវ​កាលៈទេសៈ​ដែលមិន​អាច​បង្ហាញ​ចេញ​​បាន ជា​​​រូបភាពពិត​ប្រាកដ​ ស្មោះត្រង់​ ដូចជា​​ទឹក​មុខ​ស្អាត​នៅក្នុង​ពិភពលោក​អាប់អួរ​ ស្នាម​ញញឹម​គ្មាន​មន្ទិល​ក្នុង​បរិបទទុក្ខ​លំបាក​ និង ការ​គំរាម​គំហែង​ ទិដ្ឋភាព​មនោសញ្ចេតនា​ធ្វើឱ្យ​យើង​ភ្លេច​ភាព​ភ័យ​ខ្លាច​ និង​ សង្គ្រាម​ នាំ​មក​ឱ្យ​យើង​មាន​ក្តីសង្ឃឹម​ ទៅលើ​ស្ថានភាព​​ប្រក្រតី​សន្តិភាព​។​

ប្រជាជន​វៀតណាម​​​ចូល​កែវថត​របស់​លោក​ដោយ​ភាព​ប្រក្រតី​។​ នោះគឺ​រូបភាព​ក្មេង​៤នាក់​អង្គុយ​ក្រោមគម្រប​​រូង​ជ្រក​​ប៉ម​ រូបភាព​ស្មាមញញឹម​នារី​ឈ្លប់​ ស៊ីកក្លូរ​ដឹក​ក្មេងៗ​ ក្មេង​អាក្រាត​ងុត​ទឹក​ព្រែក​ កងទ័ព​វៀតណាម​ជាមួយ​នឹង​កាំភ្លើង​ពាក់ស្មា ផ្លូវ​ត្រូវ​សង្គ្រាម​បំផ្លាញ​ នៅសល់តែ​បំណែក​ៗ។ល។ ទាំងអស់សុទ្ធតែ​ស្អាត​ សាមញ្ញ និង​ រំលេចភាព​សុទិដ្ឋិនិយម​ អង់អាច របស់​ប្រជាជនវៀតណាម​ ប្រឈមមុខ​​នឹង​សង្រ្គាម​។


ដំណើរ​វិល​ត្រឡប់​មកកាន់ប្រទេស​វៀតណាម​នៅឆ្នាំ​២០២៣នេះ លោក​ Thomas Billhardt ទោះបីមានអាយុចាស់​ ប៉ុន្តែលោក​នៅ​តែរហ័ស​រហួន​ និង​ ពោរពេញទៅ​ដោយ​ថាមពល​ ពេល​ចូល​រួម​សិក្ខាសាលា​ សំណេះសំណាលជាមួយ​នឹង​មហាជន​ហាណូយ​។ ហាក់ដូចជា ​ឱ្យ​តែ​និយាយ​ដល់​វៀតណាម​ រំលឹក​ដល់​រូប​ថតប្រវត្តិសាស្រ្ត​ហាណូយ​នៅ​ឆ្នាំ​១៩៦៥ - ១៩៧៥ គឺ​​អ្នក​ថតរូប​ដូចជា​មាន​ ភ្លើង កម្លាំង​ចិត្ត​ក្នុង​រូបលោក ​នៅតែពោរពេញ​ដូចជា​សម័យ​យុវវ័យ​អញ្ចឹង​។ លោក​រៀបរាប់​ថា៖ ខ្ញុំ​បាន​ធ្វើ​ដំណើរ​មកដល់​ហាណូយ​ចំនួន​៧លើក នៅ​អំឡុង​​សម័យ​កាល​អាប់អួរ​បំផុត​ ឆ្នាំ​​១៩៦៧ រហូតដល់​ឆ្នាំ​១៩៧៥។ ទីក្រុង​ត្រូវ​បាន​បំផ្លាញ ​ប្រជាជនខណៈនោះ​រង់ភាព​ភ័យ​ខ្លាចជា​ខ្លាំង​។ ថ្ងៃនេះ​វិល​ត្រឡប់​មកកាន់ហាណូយ​ ខ្ញុំ​ឃើញ​ទីក្រុង​ហាណូយ ​កំពុង​​តែ​អភិវឌ្ឍ​ខ្លាំង​​ ប្រជាជន​រួស​រាយ​ មានទំនុក​ចិត្ត​ និងរាប់អាន​ភ្ញៀវ​។ លោក​សំណេះសំណាល​ថា៖ សន្លឹក​រូបថត​ដំបូង​ ដែល​ខ្ញុំ​ថតនៅវៀតណាម​ នៅតែជា​រូបថត​មាន​ចំណាប់អារម្មណ៍​មួយ ​ក្នុងចំណោម​រូបថត​ចំណាប់​អារម្មណ៍​បំផុត​។ ពេល​ខ្ញុំ​ធ្វើ​ដំណើរ​មកដល់​ហាណូយ​លើកដំបូង​ មាន​ការ​ប្រកាស​អាសន្ន​ដោយ​សារ​មាន​ការវាយ​ប្រហារ​លើអាកាស​របស់​អាមេរិក​។ មនុស្សកុះករ​​នៅលើ​ផ្លូវហាណូយ​ បាត់ខ្លួន​មួយ​រំពេច​ ដោយ​រត់​ចូល​រូង​ជ្រក។ ក្រោយ​សូរ​ប្រកាស​អាសន្ន​ ខ្ញុំ​ឃើញ​ក្មេង​មួយ​ចំនួន​បើក​គម្រប​រូង​ ខ្ញុំក៏​ថត​រូប​ក្មេង​ទាំង៤នាក់នោះ​។ រូបថត​ក្មេង​ទាំង​៤​នាក់ ដែល​មាន​កែវ​ភ្នែក​ខ្មៅ​ធំ​ ភ្លឺថ្លា​មិនជាប់មន្ទិល​ បង្កើត​បាន​ជា​​រូបថត​ប្រវត្តិសាស្រ្ត​​ របស់​លោក​ Thomas Billhardt  ជាមួយនឹង​កាលៈទេសៈស្អាត​បំផុត​។​​





ស្នាដៃ​ផ្សារភ្ជាប់​នឹង​លោក​ Thomas Billhardtនៅវៀតណាម​។ រូបថត៖ ឯកសារ

រហូតដល់​បច្ចុប្បន្ន​ ទោះបី​សង្រ្គាម​នៅវៀតណាម​ បាន​បញ្ចប់​ជិត​៥០​ឆ្នាំ ប៉ុន្តែ​អារម្មណ៍ Thomas Billhardt មកលើ​ហាណូយ​ នៅរក្សា​ភាព​ដដែល​ ដូចជា​ទឹក​ចិត្ត​ស្រឡាញ់​ជ្រាលជ្រៅ​ ដែល​លោក​បាន​ផ្តល់​ជូន​ទឹក​ដី​មួយ​នេះ។ លោក​ Thomas Billhardt   នឹង​មាន ជំនួបជុំនៅ​​វៀតណាម​" ក្នុងពិធី​​តាំងពិព័រណ៍​រូបថត​​ក្រុង​ហ្វេ​ នា​​អំឡុងពេល​​៥​ខែ​ខាង​មុខ​​៕​​

ឆ្នាំ២០២០ ក្រុមហ៊ុន​ញ៉ាណាម​ បាន​សហការ​នឹង​វិទ្យាស្ថាន​ Goethe វៀតណាម​ បោះពុម្ព​ផ្សាយ​សៀវ​ភៅ​រូបថត​ មានឈ្មោះថា ហាណូយ​១៩៦៧ - ១៩៧៥ និង​ ពិធីតាំងពិព័រណ៍​នៅ​ហាណូយ​។ នៅ​ឆ្នាំ​២០២៣ វិទ្យាស្ថាន​ Goethe វៀតណាម តាំងរូបថត​របស់​អ្នក​ថតរូប​ Thomas Billhardt នៅ​ទីក្រុងហូជីមិញ​ មានឈ្មោះថា​ ជំនួបជុំនៅ​វៀតណាម​។​

 អត្ថបទ​៖ ប៊ិច​វឹន​ រូបថត៖ ខាញ​ឡុង​ ឯកសារ​

ប្រែសម្រួល៖ រីកើង​

 


Top