អាស៊ានខិតខំអភិវឌ្ឍរបរនេសាទប្រកបដោយនិរន្តរភាព

អាស៊ានខិតខំអភិវឌ្ឍរបរនេសាទប្រកបដោយនិរន្តរភាព

 

មានចំនួនប្រជាជនប្រមាណជាង ៦០០ លាននាក់ អាស៊ានគឺតំបន់សំខាន់មួយសម្រាប់ស្ដារអាជីវកម្ម ផលិតកម្មនិងប្រើប្រាស់ផលិតផលជលផល។ ក្នុងប៉ុន្មានឆ្នាំកន្លងមក បណ្តាប្រទេសអាស៊ានបានយល់ដឹងនូវតួនាទី ក៏ដូចជាការខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ជាពិសេសគឺ អភិវឌ្ឍរបរនេសាទប្រកបដោយនិរន្តរភាព។

នាវានេសាទ​របស់​អ្នក​នេសាទ​​ខេត្ត និញ​ធួន (Ninh Thuan)។ រូបថត៖ ង្វៀន​ថាញ -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តំបន់​អាស៊ាន​រួម​ចំណែក​ប្រហែល ២៥% នៃបរិមាណផលជលផលទូទាំងពិភពលោក ក្នុងនោះ​មាន​ប្រទេស​ចំនួន ​៤ ក្នុង​ចំណោម​ប្រទេសទាំង ១០ ​ផលិតជលផល​ធំបំផុតលើ​ពិភពលោក រួមមានឥណ្ឌូនេស៊ី ហ្វីលីពិន ថៃ វៀតណាម។


តំបន់អាស៊ីអាគ្នេយ៍មានលក្ខណៈងាយស្រួលសម្រាប់អភិវឌ្ឍវិស័យនេសាទនិងវារីវប្បកម្ម ជាមួយនឹងសក្ដានុពលដែលមានតំលៃខ្ពស់ទាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងទាំងការធានាសន្តិសុខស្បៀងអាហារ សុខមាលភាពសង្គម។ នាពេលថ្មីៗ នេះ បណ្តាប្រទេសអាស៊ានបានមានគំនិតផ្តួចផ្តើមជាច្រើន ដើម្បីកសាងយន្តការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របរនេសាទក្នុងតបន់ទំនើប និរន្តរភាព មានទំនួលខុសត្រូវនិងប្រសិទ្ធភាព។

ប៉ុន្តែយោងតាមស្ថានភាពជាក់ស្តែង សកម្មភាពនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនបានគ្រប់គ្រង (IUU) បានជះឥទ្ធពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចបណ្តាប្រទេសអាស៊ានប្រមាណ ៦ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ ក្នុងនោះប្រទេសឥណ្ឌូនេស៊ីរងទទួលការខូចខាតដ៏ធំបំផុត ប្រហែល ៣ ពាន់លានដុល្លារអាមេរិក រីឯប្រទេសវៀតណាមវិញប្រហែល ១,៦ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ 

បន្ទាប់ពីការខិតខំប្រឹងប្រែងបង្ការ និងប្រឆាំងនឹង IUU ដើម្បីដកកាត «ពណ៌លឿង» របស់ EU នាបច្ចុប្បន្ននេះ វៀតណាមមាននាវានេសាទបានបំពាក់ឧបករណ៍តាមដានដំណើរការចំនួនជាង ៩៥% កំពង់ផែនេសាទចំនួន ៤៩ មានទីតាំងនៅខេត្ត ទីក្រុងជាប់សមុទ្រចំនួន ២៨ អនុវត្តការត្រួតពិនិត្យប្រភពដើមផលិតផលត្រី នាសាទ  មានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការបញ្ជាក់ឈានទៅកាន់ស្ថេរភាពជាបណ្តើរៗ និងទំនុកចិត្តខ្ពស់។ ជាមួយការបេ្តជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយ ក៏ដូចជាការរួមឯកភាពរបស់អ្នកនេសាទ វៀតណាមនឹងអភិវឌ្ឍរបរនេសាទប្រកបដោយនីរន្តភាព ហើយនៅមិនយូរទៀតនឹងអាចឆ្លើយតបនឹងការនាំចេញទៅកាន់ទីផ្សារដែលលំបាកបំផុត

គឺប្រទេសប្រជុំកោះធំបំផុតលើពិភពលោក ដែលមានទំហំសមុទ្រអាចគ្រប់គ្រងបាន ៦,៤ លានគីឡូម៉ែត្រការ៉េ។ ជារៀងរាល់ឆ្នាំ ឥណ្ឌូនេស៊ីបាននេសាទបរិមាណជលផលប្រកបដោយនិរន្តរភាពអតិបរមាគឺ ១៤ លានតោន។ វិស័យវារីវប្បកម្មបានរួមចំណែកប្រហែល ៣០ ពាន់លានដុល្លារអាមេរិកស្មើនឹង ២,៧% ដល់ខឿនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០១៩។ ក្រោពីនោះ ឥណ្ឌូនេសាទក៏ជាប្រទេសដែលមានវារីវប្បកម្មឈានមុខគេលើពិភពលោក

សម្រាប់ប្រទេសហ្វីលីពីន រដ្ឋាភិបាលប្រទេសនេះបានអនុវត្តការបណ្តុះបណ្តាលកងកម្លាំងការពារសមុទ្រ ទិញឧបករណ៍ទំនើបសម្រាប់នាវានិងប្រព័ន្ធកំណត់ទីតាំង ត្រួតពិនិត្យ តភ្ជាប់នឹងផ្កាយរណបផង។ បច្ចុប្បន្ននេះ ក្នុងតំបន់នេសាទធំៗនៃប្រទេសហ្វីលីពីន អ្នកនេសាទនៅតែគោរពយ៉ាងតឹងរឹងបទបញ្ញត្តិមួយចំនួន ដូចជា មិននេសាទហួសការកំណត់ នេសាទក្នុងរដូវប្រមូលផល និងប្រើប្រាស់សំណាញ់នេសាទដែលឆ្លើយតបនឹងស្តង់ដារ។

ខណៈនោះ ប្រទេសថៃបាន និងកំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីដោះស្រាយយ៉ាងល្អការនេសាទ IUU។ នាយកដ្ឋាន វារីវប្បកម្មថៃបានបញ្ជាក់ថា សព្វថ្ងៃនេះ ប្រទេសនេះអាចធានាថា ផលិតផលជលផលទាំងអស់ត្រូវប្រមូលផល កែច្នៃ នាំចូល និងនាំចេញពីប្រទេសថៃមិនពាក់ព័ន្ធនឹងការនេសាទ IUU ឬចាប់បង្ខំពលកម្មឡើយ។ មានតែខណៈពេលដែលសហប្រតិបត្តិការជាមួយគ្នា ទើបយើងអាចទទួលជោគជ័យ” – នេះគឺជាសារដែលប្រទេសថៃចង់ចែករំលែកបទពិលោធន៍ និងភាពជាក់ស្ដែងល្អបំផុតរបស់គេជាមួយដៃគូអន្តរជាតិក្នុងការប្រឆាំងនឹងការនេសាទ IUU

ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រ៊ុយណេ នាខែកុម្ភៈ ឆ្នាំ២០២៣ របស់លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ (Pham Minh Chinh) ភាគីទាំងពីរបានចុះហេត្ថលេខាលើកម្មវិធីសកម្មភាពអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ប្រ៊ុយណេ Darussalam ក្នុងដំណាក់កាល ២០២៣ - ២០២៧ ជាពិសេស ភាគីទាំងពីរបានឯកភាពអំពីការពិចារណាលើសមត្ថភាពសហប្រតិបត្តិធ្វើស្ដារ វារីវប្បកម្ម និងច្នៃជលផល។

អាចមើលឃើញថា ការអនុវត្តគោលនយោបាយដាច់ដោយឡែករបស់ប្រទេសនីមួយៗ ខ្វះកិច្ចសហប្រតិបត្តិការជាព្រមៗគ្នា ជាពិសេសគឺបណ្តាប្រទេសមានការជម្លោះក្នុងការគ្រប់គ្រងធនធានត្រីសមុទ្រ នឹងបង្កើតបញ្ហាប្រឈមខុជាច្រើននាពេលអានាគត។ អាស៊ានត្រូវមានក្របខណ្ឌច្បាប់ដែលមានលក្ខណៈចាំបាច់ និងក្របខណ្ឌសហប្រតិបត្តិការក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព៕

ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ផាម មិញជីញ (Pham Minh Chinh) នាចុងឆ្នាំ២០២២ ឧត្តមស្នងការសហភាពអឺរ៉ុប (EU) ទទួលបន្ទុកបរិស្ថាន មហាសមុទ្រ និងរបរនេសាទ លោក Virginijus Sinkevicus បានវាយតម្លៃថា វៀតណាមទទួលបានការជឿនលឿនអំពីការប្រឆាំងនឹងការធ្វើអាជីវកម្ម IUU ដើម្បីអាចដកនូវកាតលឿងនេះក្នុងរយៈពេលយ៉ាងឆាប់បំផុត ។ 

អត្ថបទ៖ VNA រូបថត៖ VNA

ប្រែសម្រួល​ដោយង្វៀន​យ៉ាង


Top