ស្វែងយល់សារមន្ទីរវេជ្ជសាស្រ្តបុរាណវៀតណាម
ស្ថិតនៅលើដងផ្លូវតូចមួយនៃខណ្ឌ១០ ទីក្រុងហូជីមិញ សារមន្ទីរវេជ្ជសាស្រ្តបុរាណវៀតណាម មិនត្រឹមតែជាទីកន្លែងសម្រាប់រក្សាទុកវត្ថុតាងរាប់ពាន់គ្រឿងនៃវិស័យវេជ្ជសាស្រ្តបុរាណវៀតណាមប៉ុណ្ណោះទេ នៅទាំងជាទីកន្លែងឈប់សម្រាកដែលភ្ញៀវទេសចរពេញចិត្ត និងចង់ស្វែងយល់អំពីវិស័យវេជ្ជសាស្រ្តបុរាណជនជាតិទៀតផង។
លោក ឡេ ខាក់តឹម (Le Khac Tam) ធ្វើការក្នុងវិស័យឱសថ ហើយមានចំណង់ចំណូលចិត្តស្វែងយល់ រិះរក ខាងវិស័យវេជ្ជសាស្រ្តបុរាណវៀតណាម។ កាលនៅជាយុវវ័យ លោកតឹម (Tam) មានចិត្តស្រឡាញ់មុខរបរ និងផ្សារភ្ជាប់ជាមួយវិស័យឱសថបុរាណនេះ។ គាត់យល់ឃើញថា នេះមិនត្រឹមតែជាមុខរបរព្យាបាលជំងឺប៉ុណ្ណោះទេ នៅទាំងបង្កប់តម្លៃវប្បធម៌ជាច្រើននៃជនជាតិវៀតណាម ផ្តើមពីនោះ លោកក៏រំពឹងនឹងបង្កើតសារមន្ទីរខាងវិស័យវេជ្ជសាស្រ្តបុរាណវៀតណាម។ ក្រោយរយៈពេលពេលជាច្រើនឆ្នាំ នៃការប្រមូលផ្តុំ ស្រាវជ្រាវ និងស្ថាបនារហូតដល់ឆ្នាំ២០០៧ សារមន្ទីរវេជ្ជសាស្រ្តបុរាណវៀតណាម ទើបបានដាក់ឱ្យដំណើរការ។
សំឡឹងពីក្រៅ សារមន្ទីរវេជ្ជសាស្រ្តបុរាណវៀតណាម មិនសូវលេចធ្លោនៅលើផ្ទៃដីដ៏សមគួរប្រហែល៦០០ម៉ែត្រការេ ប៉ុន្តែពេលចូលទៅខាងក្នុងភ្ញៀវទេសចរ នឹងឃើញនូវតម្លៃវប្បធម៌ដ៏កម្រមាន ដែលម្ចាស់ខិតខំប្រឹងប្រែងស្ថាបនា។ បានដឹងថា គ្រឿងសង្ហារឹមនៅទីនេះ បានមកពីផ្ទះបុរាណមួយខ្នងនៅក្រុងហាណូយ។ សិប្បករបានដោះសសរស្តម្ភ ឥដ្ឋ នាំមកកាន់ទីក្រុងហូជីមិញ ស្ថាបនាប្រគំគ្រឿងសង្ហារឹមឡើងវិញ បង្កើតបានជាផ្ទះប្រពៃណីជនជាតិវៀតណាមមួយខ្នង តាមរចនាបថបុរាណ។ គ្រឿងឥដ្ឋ ក្បឿង សសរ សុទ្ធតែបានថែទាំហ្មត់ចត់ រួមនឹងកម្រងប្រមូលផ្តុំស្នាដៃ ដែលពោរពេញដោយស្លាកស្នាមវប្បធម៌ - ប្រវត្តិសាស្រ្តចំណាស់។
បច្ចុប្បន្នសារមន្ទីរ ជាទីកន្លែងតាំងវត្ថុតាងកម្រង មានចំនួនជាង៣.០០០គ្រឿង ពាក់ព័ន្ធដល់វេជ្ជសាស្រ្តបុរាណវៀតណាម តាំងពីសម័យកាលយុគថ្ម រហូតដល់សព្វថ្ងៃដូចជា៖ កាំបិតកោងហាន់ថ្នាំ ត្បាលកិនថ្នាំចិនសែ ដែលមានអាយុប្រហែល២.៥០០ឆ្នាំ ក្នុងនោះមានកាំបិតកោងហាន់ថ្នាំ បានយកមកពីស្រុកកំណើតព្រះសង្ឃត្វែទិញ (Tue Tinh) និង គ្រួថ្នាំល្បី ហាយថឿងឡានអ៊ុង (Hai Thuong Lan Ong - ឡេ ហូវត្រាក់ (Le Huu Trac)។
កម្រងប្រមូលផ្តុំជញ្ជីង និងឧបករណ៍បុកថ្នាំពិសេស រួមមានវត្ថុតាងដូចជា៖ អង្រែ ជញ្ជីង ជញ្ជីងបារាំង កាំបិតហាន់ថ្នាំ បន្ទះឈើ ឈើពុម្ពវិកាយបត្រ និង បទបញ្ជាពេទ្យ។ អង្រែ ត្បាលថ្មរបស់ជនជាតិវៀតណាមបុរាណ ប្រើសម្រាប់ផ្សំថ្នាំ។
អង្រែ ត្បាលស្ពាន់ តែងបានប្រើប្រាស់នៅតាមឱសថគារ ឬរោងផ្សំថ្នាំពីសម័យអាណានិគមបារាំង រួមនឹងជញ្ជីងតូច សម្រាប់ប្រើប្រាស់ថ្លឹងថ្នាំកម្រ បានពាណិជ្ជករបរទេសយកចូលមកវៀតណាម តាំងពីសតវត្សរ៍ទី១៦ ដល់សតវត្សរ៍ទី១៧។ សម្បូរបំផុត ត្រូវពណ៌នាដល់កម្រងប៉ាន់តែ កំសេវថ្នាំ បានប្រមូលយកពីមួលដ្ឋានជាច្រើនដូចជា៖ ហាដុង (Ha Dong) (ក្រុងហាណូយ) ហូយអាន (ខេត្តក្វាងណាម - Quang Nam) ឡាយធេវ (Lai Thieu) (ខេត្តប៊ិញយឿង - Binh Duong)។ល។
ស្ថិតនៅកណ្តាលផ្ទះ គឺអាសនៈបូជាគ្រូដើម ខាងវិស័យវេជ្ជសាស្រ្ត ត្វេទិញ (Tue Tinh) និង ហាយធឿងឡានអ៊ុង (Hai Thuong Lan Ong) សងខាងព្យួរផ្ទាំងគំនូរ កំណាព្យឆ្លងឆ្លើយចារលើបន្ទះឈើទឹបមាស ដូចជាអាសនៈបូជានៃគ្រួសារអ្នកមានស្តុកស្តម្ភនាអតីតកាល។ ខាងស្តាំដៃ គឺជាបន្ទប់គ្រួពេទ្យវៀតណាម តាំងផ្ទាំងគំនូរពណ៌មាស នៃគ្រូពេទ្យល្បីទាំង១៥រូប និង អ្នកនិពន្ធវេជ្ជសាស្រ្តបុរាណវៀតណាម តាំងពីសម័យសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៩។ ជណ្តើរធ្វើដោយឈើខ្មៅ។ សសរ ផ្ទោងបង្កាន់ដៃជណ្តើរ សុទ្ធតែបានឆ្លាក់ល្អប្រណីត ជណ្តើរយន្តក៏បានក្រាលដោយឈើ ឆ្លាក់ក្បាច់យ៉ាងប្រណីត ទាំងនេះបានជាងសាងសង់ក្នុងអំឡុងពេល៣ឆ្នាំ។ នៅជាន់នីមួយៗ នៃសារមន្ទីរសុទ្ធតែមានបរិយាកាសមួយ សម្រាប់ជារុក្ខជាតិផ្តល់ម្លប់ រុក្ខជាតិឱសថមួយចំនួន បានតុបតែងតាមរបៀបរបបប្រពៃណីដោយឡែក។
មកជាមួយសារមន្ទីរ ភ្ញៀវទេសចរនៅបានគយគន់ស្នាដៃ “គ្រូពេទ្យវៀតណាមល្បីៗមួយរយ” បានឆ្លាក់ដោយឈើ កត់ត្រាឈ្មោះគ្រួពេទ្យល្បី និង អ្នកមានគុណបំណាចជាមួយខឿនវេជ្ជសាស្រ្តបុរាណវៀតណាម ចាប់ពីសតវត្សរ៍ទី១២ រហូតដល់សតវត្សរ៍ទី២០។ ពិសេសបំផុត គឺផ្ទាំងគំនូរដាំខ្យង ពណ៌នាអំពីវេជ្ជសាស្រ្តវៀតណាម នៅក្នុងជីវភាពរស់នៅសហគមន៍ជនជាតិវៀតណាម ជាមួយផ្លូវថ្នាំចិនសែ ផ្សារបេនថាញ (Ben Thanh) រាជវាំងក្រុងហ្វេ និងបឹងហ្គឹម (Guom) បាន Guinness វៀតណាមកំណត់សម្គាល់ ។ល។ ម្ចាស់សារមន្ទីរនេះ ក៏ខិតខំប្រឹងប្រែងប្រមូលរុក្ខជាតិថ្នាំ សត្វ រ៉ែ ជាប្រព័ន្ធធ្វើជាឱសថត្រូវតាមក្បួនខ្នាត។
បន្ទាប់ពីរយៈពេលដើរទស្សនាមួយជុំ អ្នកអាចចូលរួមផ្ទាល់ដំណើរការផ្សំថ្នាំដូចជា កាត់ថ្នាំ បុកថ្នាំ ភ្លក់រសជាតិថ្នាំ និងសេវាកម្មព្យាបាលជំងឺបែបបុរាណនៃលោកខាងកើត ដែលលក់ថ្នាំនៅទីនេះ៕