ស៊ឺហាវកាញ (Su Hao Canh) - ពណ៌នារឿងសហគ្រាសក្នុងស្រុកទៅកាន់អន្តរជាតិ

ស៊ឺហាវកាញ (Su Hao Canh) - ពណ៌នារឿងសហគ្រាសក្នុងស្រុកទៅកាន់អន្តរជាតិ

ជាង២ទសវត្សរ៍​កកើត​និង​អភិវឌ្ឍន៍​ ស៊ឺហាវ​កាញ​  (Su Hao Canh) ជា​ពាណិជ្ជសញ្ញា​មួយ ​បាន​បង្កើត​នៅ​ខេត្ត​ថៃប៊ិញ (Thai Binh) បច្ចុប្បន្ន​មិនត្រឹមតែ​មាន​វត្តមាន​នៅ​តាម​សំណង់​ជាច្រើន​ក្នុង​ស្រុក​ នៅទាំងបាន​​នាំចេញ​ទៅ​ពិភពលោក​។​

ឆ្នាំ​២០០១ ស៊ឺហាវ​កាញ​  (Su Hao Canh)  បាន​បង្កើត​នៅ​តំបន់​ឧស្សាហកម្ម​តៀន​ហាយ (Tien Hai) ខេត្ត​ថៃប៊ិញ (Thai Binh) ប្រកប​មុខ​របរ​ផលិតកម្ម​ និង ​អាជីវកម្ម​​ដំបូង​ គឺជា​​ផលិតផល​សេរ៉ា​មិច​អនាម័យ​លំដាប់ខ្ពស់​​ ថ្ម​សេរ៉ាមិច​ កាចា frit​ កាចា Frui សេរ៉ាមិច​វិចិត្រ​សិល្បៈ​ និង​កាចា​ពណ៌​បម្រើ​ផលិតកម្ម​​។​

លោក ​តូ ​ស្វឹន​កាញ​ (To Xuan Canh) ​នាយក​​ក្រុមហ៊ុន​៖ ខ្លួន​ខ្ញុំ​ធ្លាប់​ជា​ពល​ករ​ម្នាក់ ដូច្នេះ​រូប​ខ្លួន​យល់​ច្បាស់​អំពី​ការ​ទុក្ខលំបាក​របស់​ពល​ករ​ ហេតុនេះ ​​ថ្នាក់​ដឹក​នាំក្រុមហ៊ុន ​​ត្រូវ​ខិតខំ​ធានា​ការ​ងារ ​និង ​កម្រិត​ប្រាក់ចំណូល​​​​សម្រាប់​ពលករ​ ដើម្បី​ពួកគាត់​ស្ងប់​ចិត្ត​ផ្សារភ្ជាប់​នឹង​ក្រុមហ៊ុន​ បង្កើត​បាន​ផលិតផល​គុណភាព​ខ្ពស់​ ឆ្លើយតប​នឹង​តម្រូវការ​ខ្ពស់ ​នៅលើទីផ្សារ​បរទេស​ពិបាក។​


ដំណាក់កាល ​ស៊ឺហាវ​កាញ​  (Su Hao Canh)  បាន​បង្កើត​ឡើង​ ចំពេល​​ទីផ្សារ​វៀតណាម​ បាន​វាយ​តម្លៃថា ​ជាទីផ្សារ​សក្តានុពល​មានកម្រិត​​កំណើន​ អភិវឌ្ឍន៍​ ជាមួយនឹង​ប្រភព​ដើម​​ទុន​បរទេស​ ហើយ​​ឱកាស​ពាណិជ្ជកម្ម​សន្សឹម​ៗ​បើក​ទ្វារ។ សំឡឹង​ឃើញ​ឱកាស​នេះ ក្រុមហ៊ុន​បាន​ផ្តោត​យុទ្ធសាស្រ្ត​ចូល​ការ​អភិវឌ្ឍ​ក្រុមបុគ្គលិក​ បច្ចេកទេស​ថ្វី​ដៃ​ខ្ពស់​ អភិវឌ្ឍន៍​ម៉ូដម៉ា​ រូបរាង ​ឆ្លើយ​តប​នឹងតម្រូវការ​ទីផ្សារ​ល្អ​ជាង​។ ក្រៅ​ពីនោះ ក្រុមហ៊ុន​ក៏កំណត់​បច្ចេកវិទ្យា ​ជា​កត្តា​សំខាន់​​មួយ ជួយ​ឱ្យ​ផលិតផល ​អាចកៀក​ជិត​នឹង​​​ទីផ្សារ​បរទេស​។ ប្រកប​ដោយ​មុខព្រួញ​ពី​រ​ គឺ​បុគ្គលិក​និង​បច្ចេកវិទ្យា​ ក្រុមហ៊ុន​បាន​បង្កើត​បាន​ផលិតផល​សេរ៉ាមិច​ បំពាក់​ពាណិជ្ជសញ្ញា ​HC បាន​អ្នកប្រើប្រាស់​ក្នុងស្រុកនិង​អន្តរជាតិ​ទទួល​ស្គាល់​។​

ផលិតផល​សេរ៉ាមិច​អនាម័យ​របស់​ក្រុមហ៊ុន ​ឆ្លើយតប​នឹង​តម្រូវការ​អំពី​ស្តង់​ដារ​TCVN ISO 9001:2008 សម្រេច​ស្តង់ដារ​គុណភាព​អ៊ឺរ៉ុប​ ទទួល​បាន​លិខិត​បញ្ជាក់​អំពីការ​គ្រប់គ្រង​​គុណភាព ​ISO 9001:2000 រួមនឹង​ពានរង្វាន់​ បណ្ណ​សរសើរ​ មេដាយ​មាស​ និង​ពានរង្វាន់​ចំនួន​ពីរ ផ្កាយ​មាសទឹក​ដី​វៀតណាមឆ្នាំ​២០០៤​ និង​​​ផ្កាយ​មាសទឹក​ដី​វៀតណាមឆ្នាំ​២០០៨។​

ផលិតផល​សេរ៉ាមិច​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ស៊ឺហាវ​កាញ​  (Su Hao Canh)  តែ​ងបាន​ផ្លាស់​ប្តូរ​ថ្មី អំពី​រូប​រាងនិង​បច្ចេកវិទ្យា​ទំនើប​ តាម​ទាន់​ការ​អភិវឌ្ឍ​មិនឈប់​ឈរ​ ក្នុងវិស័យ​គ្រឿង​សង្ហារិម​ សំណង់​ និង​តម្រូវការ​ប្រើប្រាស់​ពិពិធ ​នៃ​​អ្នក​ប្រើ​ប្រាស់​។ ក្រៅ​ពី​ទីផ្សារ​ក្នុងស្រុក​ ផលិតផល​របស់​ក្រុមហ៊ុន ​មានវត្តមាន​នៅលើ​ទីផ្សារ​ជាច្រើន​ដូចជា ទ្វីប​អ៊ឺរ៉ុប​ ទ្វីប​អាស៊ី អាមេរិកឡាតិន​។ល។​

ជាពិសេស​ ក្នុ​ងប៉ុន្មាន​ឆ្នាំថ្មី​ៗនេះ  ក្រុមហ៊ុន​បាន​វិនិយោគ​ខ្សែ​សង្វាក់​ទំនើប​ បាន​នាំចូល​ទាំងស្រុង​មកពី​ប្រទេសអាល្លឺម៉ង់ និង​បច្ចេកវិទ្យា​ Bone China មកពី​ប្រទេស​អង់គ្លេស ​សម្រាប់​ផលិត​ចេញ​ផលិតផល​ Bone China មិញ​ចូវ (Minh Chau) ​គុណភាព​លើសលុប​ និងមាន​ភាព​​ថ្មីទាំង​ស្រុងចំពោះ​ទីផ្សារ​វៀតណាម​។ ផលិតផល​ទាំងនេះ បន្ទាប់ពី​ពេល​នាំចេញទៅ​កាន់ទីផ្សារ​ តែង​ទទួល​បាន​សញ្ញា​សកម្ម​ចេញ​​ពី​អ្នក​ប្រើប្រាស់​។ ក្រុមហ៊ុន​ក៏បាន​បើក​ទូលាយទ្រទ្រាយ​ផលិតកម្ម​ បង្កើន​បរិមាណ​ផលិត​កម្ម​​ឡើង​ដល់ ​៥០០.០០០ ផលិតផល​ក្នុងមួយថ្ងៃ​ ដើម្បី​ឆ្លើយ​តប​នឹង​ទីផ្សារ​ក្នុង​ស្រុក​និង​អន្តរជាតិ​។​​

ផលិតផល ​Bone China មីញ​ចូវ​ (Minh Chau) បាន​វាយ​តម្លៃ​ សុវត្ថិភាព​នឹង​សុខភាព​គ្រួសារ ហើយ​​មាន​តម្លៃធូរ​បើប្រៀង​នឹង​ផលិតផល​មួយ​ចំនួន ​ដែល​មាន​ប្រភេទ​ដូចគ្នា​។ ផលិតផល​ចាន​ ចាន​ទៀប ​Bone China លំដាប់ខ្ពស់ ​ចាត់ទុក​ជា​ផលិតផល​ថ្មីមួយ ​នៅទីផ្សារ​វៀតណាម​។ Bone China ជា​ផលិតផល​បង្កើត​ដោ​យ​ផេះ​ឆ្អឹង​សត្វ​ចម្រុះ​ គួប​ផ្សំ​នឹង​វត្ថុធាតុ​ផ្សេងៗដូចជា​ kaolin, Feldspar។ល។

Bone China បាន​ធ្វើឡើង​​ដោយ​ភាព​ប្រុង​ប្រយត្ន​ ផ្ចិត​ផ្ចង់​ជា​ង​ផលិតផល​សេរ៉ាមិច​ធម្មតា​ ពេល​ដុត​ដោយ​សីតុណ្ហភាព​ខ្ពស់ រំលាយ​អស់ជាតិ​ពុលដូចជា​លោហធាតុ​ធ្ងន់ ដែល​ធ្លាប់​មាន​នៅ​ក្នុងកុលាលភាជន៍​។ ប្រភេទ​ផលិតផល​ Bone China  មិញចូវ (Minh Chau) ​គ្មាន​បន្ទុក​ជាតិ​សំណ និង​ លោហធាតុ​ធ្ងន់ រូប​រាង​ស្អាត​ រឹង​មាំ​។ បច្ចុប្បន្ន​ ប្រភេទផលិតផល​នេះ កំពុង​បាន​ប្រើប្រាស់​ជាច្រើន ​នៅ​តាម​ភោជនិយដ្ឋាន​ សណ្ឋាគារ​ និង​គ្រួសារ​ ហើយ​បាន​នាំចេញ​ទៅកាន់ទីផ្សារ​ពិបាក​លើពិភពលោក​ ដូចជាប្រទេសនៅ​​​ទ្វីប​អ៊ឺរ៉ុប​ និង​ជប៉ុន​ ផលិតផល​គុណភាព​អន្តរជាតិ​ បាន​ផលិត​​នៅ​តំបន់​ឧស្សាហកម្ម​តៀន​ហាយ​ (Tien Hai) នៅ​ឃុំ​ដុង​កឺ (Dong Co) ស្រុក​តៀន​ហាយ (Tien Hai) ខេត្ត​ថៃ​ប៊ិញ​ (Thai Binh)។​


អំណោយ​សេរ៉ាមិច​ស៊ឺហាវ​កាញ​  (Su Hao Canh)  មួយ​ចំនួន​បាន​អតិថិជន​ពេញនិយម​ចូ​លចិត្ត​។​ រូបថត៖ កុង​ដាត​

កកើត​និង​អភិវឌ្ឍន៍​អំឡុងពេល​២១​ឆ្នាំ​ ក្រុមហ៊ុន​ស៊ឺហាវ​កាញ​  (Su Hao Canh)  កំពុង​អំណះអំណាង​បាន​ពាណិជ្ជសញ្ញា​ មួយថ្ងៃកាន់តែ​ឆ្ពោះ​ទៅកាន់ការ​ស្រូប​យក​ទីផ្សារ​ក្នុងស្រុក​និង​នាំចេញ​។ ផ្តើមពី​ក្រុមហ៊ុន​ក្នុងស្រុក​​មួយ​ ក្រុមហ៊ុន​ស៊ឺហាវ​កាញ​  (Su Hao Canh)   កំពុង​អំណះអំណាង​ និង ​លើកកម្ពស់​ពាណិជ្ជសញ្ញា​​វៀតណាម​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ បំពាក់​លើ​ផលិតផល​គុណភាព​ made in Vietnam នាំចេញ​អន្តរជាតិ​៕​

អត្ថបទ៖ ថាវ​វី រូបថត៖​ កុង​ដាត

ប្រែសម្រួល៖ រីកើង​



Top