ស៊ីហ្គេម ៣១ (Sea Games 31) - ចំណាប់អារម្មណ៍និងកិត្យានុភាពរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម

ស៊ីហ្គេម ៣១ (Sea Games 31) - ចំណាប់អារម្មណ៍និងកិត្យានុភាពរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម

 

 

ឆ្លងកាត់ការលំបាក ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត COVID-19 វៀតណាមទទួលភាព​ជោគជ័យ​ ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (SEA Games 31)  ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតក្នុងតំបន់។ ហើយទន្ទឹមនឹងនោះ គឺជាឱកាសសម្រាប់មិត្តអន្តរជាតិបានឃើញរូបភាពនៃប្រទេសវៀតណាមដ៏សម្បូររុងរឿង ស្រស់ស្អាត អភិវឌ្ឍន៍ និងគ្រប់គ្រងជំងឺរាតត្បាតដោយជោគជ័យ សូមស្វាគមន៍ភ្ញៀវអន្តរជាតិត្រឡប់មកវិញដោយសុវត្ថិភាព។

 
 

ជាមួយនឹងសារ ដើម្បីអាស៊ីអាគ្នេយ៍កាន់តែរឹងមាំ SEA Games 31 បានប្រារព្ធឡើង នៅប្រទេសវៀតណាម ដែលមិនត្រឹមតែផ្សព្វផ្សាយស្មារតីកីឡាដ៏ថ្លៃថ្នូរ សាមគ្គីភាព និងមិត្តភាពដល់ប្រជាជនជាង ៦០០ លាននាក់នៃប្រទេសចំនួន ១១ ក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាចំណុចភ្លឺស្វាងបញ្ជាក់ពីភាពខ្លាំងនៃអាស៊ីអាគ្នេយ៍ បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

 

 

SEA Games 31 ត្រូវបានប្រារព្ធឡើងនៅរដ្ឋធានីហាណូយ (Ha Noi) និងតំបន់ចំនួន ១១ ផ្សេងទៀត ដូច្នេះហើយ ក្រៅពីចូល​រួម​ក្នុង​ការប្រកួត នៅកន្លែងប្រកួតដ៏ទំនើប និងគួរឲ្យចាប់អារម្មណ៍ជាច្រើន អត្តពលិកមកពីប្រទេសផ្សេងៗ និងភ្ញៀវទេសចរក៏មានឱកាសបានឃើញផ្ទាល់ភ្នែកផងដែរនូវសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាជាគោលដៅទាក់ទាញជាច្រើននៅក្នុងតំបន់នៃប្រទេសម្ចាស់ផ្ទះ។

  វិមានផែនការ ក្វាងនីញ (Quang Ninh) មានទីតាំងនៅក្បែរតំបន់បេតិកភណ្ឌពិភពលោកនៃឈូងសមុទ្រ ហាឡុង (Ha Long) បម្រើសកម្មភាពជាច្រើនសម្រាប់ការប្រកួតកីឡា SEA Games 31 រូបថត៖ កុងដាត/VNP

ដើម្បីបម្រើដល់ការប្រកួតកីឡា SEA Games 31 កន្លែងប្រកួតទាំងអស់នៅទីក្រុងហាណូយ (Ha Noi) និងតំបន់ផ្សេងទៀតត្រូវបានវិនិយោគលើការកែលម្អ ឬសាងសង់ថ្មីទាំងស្រុង។ កន្លែងប្រកួតទំនើបៗ និង​ឆ្លើយតបនឹង​ស្តង់ដារពិភពលោកជាច្រើន ហើយតែងតែពោរពេញដោយអ្នកគាំទ្រពិតជាបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគណៈប្រតិភូកីឡា ភ្ញៀវទេសចរណ៍ និងមិត្តភក្តិអន្តរជាតិដូចជា៖ ពហុកីឡដ្ឋានជាតិ មីឌីញ (My Dinh) កីឡាដ្ឋាន គ្វឹនងឿ (Quan Ngua) កីឡាដ្ឋានអាងហែលទឹក មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិហាណូយ (Ha Noi) (ហាណូយ) (Ha Noi) កីឡាដ្ឋាន ធៀនទ្រឿង (Thien Truong) ខេត្ត​ ណាម​ឌីញ  (Nam Dinh), កីឡាដ្ឋាន កាម​ផា (Cam Pha) តំបន់កីឡាឆ្នេរសមុទ្រ តួន​ចូវ (Tuan Chau) (ខេត្ត ក្វាងនិញ (Quang Ninh)) ទីលានវាយកូនបាល់ Hanaka (ខេត្ត បាក​និញ (Bac Ninh), ទីលានវាយកូនហ្គោល ដាម​វ៉ាក (Dam Vac) (ខេត្ត វិញ​ភូក) (Vinh Phuc), មជ្ឈមណ្ឌលប្រណាំងទូក ធុយ​ង្វៀន (Thuy Nguyen) (ខេត្ត ហាយ​ផុង)  (Hai Phong)

 

ជាគំរូគឺកីឡាដ្ឋាន ធៀនទ្រៀង (Thien Truong) ក្នុងទីក្រុង ណាម​ឌីញ (Nam Dinh) ថ្វីត្បិតតែមិនមែនជាកន្លែងប្រកួតរបស់ក្រុមបាល់ទឹករបស់ប្រទេសម្ចាស់ផ្ទះក៏ដោយ ប៉ុន្តែតែងតែមានអ្នក​គាំទ្រ​យ៉ាងច្រើនកុះករ បង្កើតបរិយាកាសគាំទ្ររដ៏រីករាយនិង​អ៊ូរអរ។​ នៅលើគេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Football) បានបង្ហោះរូបភាពពោរពេញទៅដោយ​សម្តី​សន្និដ្ឋានគួរឲ្យចាប់អារម្មណ៍ថា៖ «ពិតជាបរិយាកាសដ៏រស់រវើកមែន។ អ្នកគាំទ្រចំនួន ៣០០០០ នាក់ មានវត្តមាននៅកីឡាដ្ឋាន ធឿនទ្រឿង (Thien Truong) នៅយប់នេះ (ល្ងាចថ្ងៃទី ៧ ខែឧសភា )។ នេះ​ជា​ឯតទគ្គកម្ម​ថ្មី​សម្រាប់​ការ​ប្រកួត​ដែល​មាន​អ្នកគាំទ្រ​ជាច្រើន​បំផុត​នៅ​កីឡាដ្ឋាន​អព្យាក្រឹត​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ីហ្គេម»

កីឡាដ្ឋាន ធៀនទ្រឿង (Thien Truong) (ខេត្ត ណាម​ឌីញ (Nam Dinh)) បង្កើតចំណាប់អារម្មណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ នៅពេលដែលមានចំនួនអ្នកគាំទ្រច្រើនជាងគេក្នុងការប្រកួត SEA Games ។ រូបថត៖ វៀតយឺ

ការងារភ័ស្តុភា ពិធីការ ការដឹកជញ្ជូន ការទទួលភ្ញៀវ និងការៀបចំទីស្នាក់នៅនិងហូបចុករបស់អត្តពលិក ក៏ត្រូវបានប្រទេសនានាវាយតម្លៃខ្ពស់ផងដែរ។ លោក Thana Chaiprasit ប្រធានគណៈប្រតិភូកីឡាថៃបានវាយតម្លៃថា៖ វៀតណាមក៏ដូចប្រទេសនានាដែរ ត្រូវចំណាយពេលពីរឆ្នាំកន្លះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ប៉ុន្តែឆ្លងកាត់អ្វីៗ វៀតណាមបានរៀបចំយ៉ាងហ្មត់ចត់គ្រប់យ៉ាងក្នុងគ្រប់វិស័យ ពីគុណភាពនៃក្រុមជំនាញ ស្តង់ដារបច្ចេកទេសនៅកន្លែងប្រកួត សុវត្ថិភាព កាលវិភាគ និងមធ្យោបាយដឹកជញ្ជូន ដល់រាល់បញ្ហាភស្តុភារ និងការស្នាក់នៅរបស់គណៈប្រតិភូ... សូមរំលឹកថា នៅឆ្នាំ ២០០៣ (ស៊ីហ្គេមលើកទីមួយដែលវៀតណាមបានរៀបចំ) យើងត្រូវបានស្នាក់នៅក្នុងភូមិកីឡា ហើយឥឡូវនេះគណៈប្រតិភូគ្រប់គ្នាកំពុងស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៤ ដល់ ៥ ។ នោះគឺជាការផ្លាស់ប្តូរដ៏ធំមួយ!

 
 

ក្រៅពីការយកចិត្តទុកដាក់លើលក្ខខណ្ឌនៃការស្នាក់នៅ និងការប្រកួតរបស់អត្តពលិក ប្រទេសម្ចាស់ផ្ទះវៀតណាមក៏បានរៀបចំកម្មវិធីទេសចរណ៍ និងដំណើរទេសចរណ៍ដ៏ទាក់ទាញជាច្រើន ដើម្បីបម្រើគណៈប្រតិភូកីឡាអន្តរជាតិ និងមិត្តភ័ក្តិ ដូចជា៖ ដំណើរទេសចរណ៍រដ្ឋធានីហាណូយ (Ha Noi) ឥតគិតថ្លៃ ដោយឡានក្រុងពីរជាន់។ ដំណើរទេសចរកំសាន្ត ដើម្បីស្វែងយល់ពីភូមិសិប្បកម្មគ្រឿងភាជន៍ បាតត្រាង (Bat Trang) ហ័ងថាញថាំងឡុង  (Hoang Thanh Thang Long) នៅពេលយប់ មកទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រស្តេច ហ៊ុង (Hung) ​ទស្សនាការសម្តែងច្រៀងស្វ័ន (Xoan) នៅប្រាសាទ ហ៊ុងឡូ (Hung Lo) ខេត្តភូថ (Phu Tho) ឬជិះទូកទស្សនាឈូងសមុទ្រ ហាឡុង (Ha Long) ... ចំណាប់អារម្មណ៍ដ៏អស្ចារ្យជាច្រើនអំពីប្រទេសវៀតណាមដែលជាសុខសាន្ត ស្រស់ស្អាត មានការអភិវឌ្ឍន៍ និងរាក់ទាក់ចំពោះអត្តពលិក ភ្ញៀវទេសចរ និងប្រព័ន្ធសារព័ត៌មានអន្តរជាតិ។

 

វីដេអូប្រជាជនហាណូយ (Ha Noi) អបអរសាទរជ័យជំនះរបស់ក្រុមបាល់ទាត់បុរស-នារីវៀតណាម។

និយាយអំពីការខិតខំប្រឹងប្រែងរបស់ប្រទេសម្ចាស់ផ្ទះនោះ ប្រធានរដ្ឋសភាសិង្ហបុរី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកសិង្ហបុរី លោក Tan Chuan-Jin ដែលបានអញ្ជើញចូលរួម ក្នុងពិធីបើកនិងការប្រកួត ក្នុងព្រឹត្តិការណ៍ SEA Games 31 បានវាយតម្លៃខ្ពស់ថា៖ «ពិបាកណាស់ក្នុងការរៀបចំស៊ីហ្គេម ចំពេលមានការឥទ្ធិពលនៃការរាតត្បាតនៃជំងឺ COVID-19 ដោយមិនគិតពីបញ្ហាជាច្រើនទៀតដែលភ្ជាប់មកជាមួយ។ ដើម្បីធ្វើដូច្នេះ ប្រទេសវៀតណាមបានបង្ហាញថា ពួកគេស្ថិតក្នុងកម្រិតខ្ពស់។ ខ្ញុំបានពិភាក្សាជាមួយអត្តពលិក និងមន្ត្រីនៃគណៈប្រតិភូសិង្ហបុរី ពួកគេមានអារម្មណ៍ថា អ្វីស្ទើរតែ​ល្អ ជាពិសេសគឺអារម្មណ៍កក់ក្តៅ ស្និទ្ធស្នាល និងរួសរាយរាក់ទាក់នៅទីនេះ។ ខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ និងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមប្រកបដោយ​ល្អប្រសើរ

 
 

បន្ថែមពីលើការរៀបចំ ភាពកក់ក្តៅ និងជំនាញរបស់ប្រទេសម្ចាស់ផ្ទះ យើងក៏ចាំបាច់លើកឡើងពីសមិទ្ធផលនៃការប្រកួតប្រជែង ដែលជាកត្តាសម្រេចចិត្តមួយសម្រាប់ភាពជោគជ័យរួមនៃព្រឹត្តិការណ៍ SEA Games 31 ។ ដោយកំណត់ស៊ីហ្គេមជាទីកន្លែង​ប្រកួតប្រជែងសម្រាប់បណ្តាប្រទេស​ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះហើយ វានឹងបង្កើត​លក្ខខណ្ឌ​អំណោយផលសម្រាប់ការអភិវឌ្ឍន៍កីឡាដែលសម្រេចបានលទ្ធផលខ្ពស់ឆ្ពោះទៅរកកន្លែងលេងធំៗ ដូចជា ASIAD និង Olympic ម្ចាស់ផ្ទះវៀតណាមបានរៀបចំ SEA Games 31 ប្រកបដោយយុត្តិធម៌ សត្យានុភាព និងមិត្តភាព តាមរយៈការផ្លាស់ប្តូរការងារអាជ្ញាកណ្តាល ការប្រើប្រាស់បច្ចេកវិទ្យាទំនើបជាច្រើន ដើម្បីតាមដានលទ្ធផលការប្រកួត។

ប្រជាជនក្នុងរដ្ឋធានីហាណូយ (Ha Noi) អបអរសាទរជ័យជម្នះរបស់ក្រុមបាល់ទាត់ U23 បុរស និងនារីរបស់វៀតណាមដែលឈ្នះមេដាយមាស ក្នុង ស៊ី Sea Games 31។ រូបថត៖ ខាញ់ឡុង /VNP

ជាពិសេសគឺភាពក្លាហានក្នុងការលុបបំបាត់​គំនិតចាស់អំពី​មិនមែនធ្វើ​គ្រប់យ៉ាង ដើម្បីឈ្នះមេដាយ ដោយការប្រើភាពខ្លាំងរបស់ខ្លួន ដើម្បី​លុបចោលវិញ្ញាសារប្រកួតដែល​ប្រទេស​ផ្សេង​មាន​ភាពខ្លាំង។ ទន្ទឹម​នឹង​នេះ​វៀតណមា​បាន​បញ្ចូលវិញ្ញាសារទាំងអស់នៅក្នុងប្រកួតប្រជែង Olympic ដើម្បីបង្កើតការប្រកួតប្រជែងដោយស្មើភាព និងយុត្តិធម៌រវាងគណៈប្រតិភូកីឡា ក៏ដូចជាការលើកកម្ពស់ការធ្វើឱ្យប្រសើរឡើងនៃសមិទ្ធផលកីឡាទាំងមូលនៅក្នុងតំបន់។

អាចនិយាយបានថា SEA Games 31 គឺជាការប្រកួតដ៏ចាប់ចិត្ត នៅពេលដែលមានការប្រកួតជាច្រើនរវាងអត្តពលិកលំដាប់ពិភពលោក។ ជាឧទាហរណ៍ ក្នុងវិញ្ញាសា កីឡា​កាយ​សម្ព័ន្ធ អត្តពលិក ឌីញ​ ភឿង​ថាញ (Dinh Phuong Thanh) របស់វៀតណាម ដែលបានឈ្នះមេដាយសំរឹទ្ធនៅ ASIAD ឆ្នាំ ២០១៤ បានយកឈ្នះលើជើងឯកពិភពលោកឆ្នាំ ២០១៩ អត្តពលិក Carlos Yulo របស់ហ្វីលីពីនយ៉ាងអស្ចារ្យ ដើម្បីដណ្តើមមេដាយមាស។

ក្រៅពីនេះ ឯតទគ្គកម្មស៊ីហ្គេមជាច្រើនក៏ត្រូវបានបំបែកផងដែរ ដូចជា៖ អត្តពលិក Ernest John Obiena (ហ្វីលីពីន) បំបែកឯតទគ្គកម្មក្នុង​វិញ្ញាសាលោតកម្ពស់, អត្តពលិកPuripol Boonson (ថៃ) បំបែកឯតទគ្គកម្ម ក្នុងវិញ្ញាសា​រត់​ចំងាយ ២០០ ម៉ែត្របុរស, អត្តពលិក ង្វៀន ធីអាញ (Nguyen Thi Oanh) (វៀតណាម) បំបែកឯតទគ្គកម្មក្នុងវិញ្ញាសារត់​ចំងាយ ៣០០០ ម៉ែត្រសម្រាប់ស្រី។ អត្តពលិក Quah Jing Wen (សិង្ហបុរី) បំបែកឯតទគ្គកម្មក្នុងវិញ្ញាសាហែល​ទឹក​ចំងាយ ២០០ ម៉ែត្រ ២០០m សម្រាប់​ស្ត្រី អត្តពលិក ផាម​ ថាញ​បាវ (Pham Thanh Bao) (វៀតណាម) បំបែកឯតទគ្គកម្មហែល​ទឹក​ក្បាច់កង្កែបចំងាយ ១០០ ម៉ែត្រ អត្តពលិកTeong Tzen Wei (សិង្ហបុរី) បំបែកឯតទគ្គកម្មហែលទឹក​ក្បាច់មេអំបៅចំងាយ ៥០ ម៉ែត្រ​សម្រាប់​បរុស  អត្តពលិក ត្រឹន​ ហឹង​ង្វៀន (Tran Hung Nguyen) (វៀតណាម) បំបែកឯកទកម្មក្នុង​វិញ្ញាសា​ហែល​ទឹក​ក្បាច់​ចម្រុះចំងាយ ៤០០ ម៉ែត្រសម្រាប់បុរស។ អត្តពលិក ង្វៀន​ ហ៊ុយ​ហ័ង (Nguyen Huy Hoang) (វៀតណាម) បំបែកឯតទគ្គកម្មក្នុងវិញ្ញាសាហែលទឹក​សេរីភាពចំងាយ ៤០០ ម៉ែត្រ ​អត្តពលិក ឡធីហ័ង (Lo Thi Hoang) (វៀតណាម) បំបែកឯតទគ្គកម្មចោលស្ន...

ប្រទេសម្ចាស់ផ្ទះវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៏ល្អក្នុងដួងចិត្តមិត្តភ័ក្តិអន្តរជាតិអំពីវៀតណាមដែលស្រលាញ់កីឡា រួសរាយរាក់ទាក់ ប្រទេសវៀតណាមមមានជំនឿលើខ្លួន ស្វាហាប់ អភិវឌ្ឍន៍ អាចជំនះរាល់ការលំបាកដែលបង្កឡើងដោយជំងឺរាតត្បាត COVID-19 ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅក្នុងតំបន់ដោយជោគជ័យ និងសុវត្ថិភាព។ អាស្រ័យហេតុនេះ បង្ហាញថា វៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើនប្រកបដោយជោគជ័យ ក៏ដូចជាត្រៀមខ្លួនសម្រាប់ការបើកទ្វារទាំងស្រុង ដើម្បីស្វាគមន៍មិត្តអន្តរជាតិត្រឡប់មកវិញដោយសុវត្ថិភាព ពីព្រោះ​ការទប់ស្កាត់ការរីករាលដាលដ៏មានប្រសិទ្ធភាព។.../.


Top