សិប្បការិនី អាញទៀត (Anh Tuyet) នាំយកនូវភាពថ្លៃថ្នូរនៃម្ហូបវៀតណាមទៅកាន់ពិភពលោក

សិប្បការិនី អាញទៀត (Anh Tuyet) នាំយកនូវភាពថ្លៃថ្នូរនៃម្ហូបវៀតណាមទៅកាន់ពិភពលោក

មេចុងភៅ សៀវភៅរស់អំពីការធ្វើម្ហូបរបស់រដ្ឋធានីហាណូយ (Ha Noi) ... គឺជាពាក្យពេចន៍ដ៏ស្រស់ស្អាតសម្រាប់សិប្បការិនីធ្វើម្ហូប ង្វៀន ធីអាញទៀត (Nguyen Thi Anh Tuyet)។ ក្នុងនាមជាអ្នកត្រូវបានជ្រើសរើស ដើម្បីរក្សានូវភាពថ្លៃថ្នូរនៃមុខម្ហូបជាតិ លើសពីនោះ មុខម្ហូបនីមួយៗដែលសិប្បការិនីរូបនេះ​បានធ្វើក៏បង្កប់រឿងរ៉ាវ សារអំពីវប្បធម៌ ប្រពៃណី និងជនជាតិវៀតណាមផងដែរ។


មេចុងភៅ សៀវភៅរស់អំពីការធ្វើម្ហូបមុខរបស់ម្ហូបរដ្ឋធានី ហាណូយ (Ha Noi) ... ជាពាក្យពេចន៍សម្រាប់សិប្បការិនីធ្វើម្ហូប ង្វៀន ធីអាញទៀត (Nguyen Thi Anh Tuyet) ។ រូបថត៖ វៀត គឿង

មានម្តង ពេលដែលខ្ញុំធ្វើមាន់ស្ងោរជាមួយផ្សិត ខ្ញុំ​ប្រឡាក់​សាច់​មាន់​ ហើយ​យក​វាទៅចៀនភ្លាមៗ។ លោក​យាយ​ខាងម្តាយលឺសម្លេង​ប្រេង​ឆាពុះ គាត់​បានត្បកក្បាល់ខ្ញុំ ព្រោះខ្ញុំ​​មិន​ទុក​ឲ្យ​​គ្រឿង​ទេសជ្រាបចូលសាច់​មាន់​។ សិប្បការិនី អាញ​ទៀត ( Anh Tuyet) បានរំលឹកមេរៀនដំបូងដែលជីដូនបង្រៀន។ វាបានឥទ្ធិពលយ៉ាងខ្លាំងលើការជ្រើសរើសអាជីពនៅ ​ពេលក្រោយរបស់សិប្បការិនី អាញទៀត (Anh Tuyet)។ សិប្បការិនីរូបនេះ បានបង្រៀនបច្ចេកទេសធ្វើម្ហូបបែបប្រពៃណីដែលមិនអាចខ្វះបានភាពល្អិតល្អន់ ល្អឥតខ្ចោះ និងប្រុងប្រយ័ត្ន។ ភាពថ្លៃថ្នុររបស់នារីវៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់លាស់នៅក្នុងផ្ទះបាយតូច។

ក្នុងនាមជាជំនាន់ទី ៧ នៃគ្រួសារដែលមាន​ដើម​កំណើតនៅរដ្ឋធានី ហាណូយ (Ha Noi) មានទំនៀមទម្លាប់ធ្វើ​មន្ត្រី​រាជការ ដូច្នេះតាំងពីនៅក្មេង កុមារី អាញទៀត (Anh Tuyet) បានទទួលការអប់រំស្របតាមសីលធម៌របស់នារីហាណូយចាស់។ ការថែទាំគ្រួសារគឺជាស្តង់ដារមួយក្នុងចំណោមស្តង់ដារដំបូងដែលគាត់នេះត្រូវរៀន។ ដូច្នេះហើយ នៅអាយុ ៩ ឆ្នាំ កុមារី អាញទៀត (Anh Tuyet) បានដើរតាមជីដូនទៅផ្សារ ដើម្បីជ្រើសរើសគ្រឿងផ្សំ ចូលផ្ទះបាយ ដើម្បីរៀនធ្វើម្ហូបប្រពៃណីហាណូយ (Ha Noi)។ "អាជីពធ្វើម្ហូបអាហារ" របស់លោកស្រីត្រូវបានចាប់​ផ្តើម​និង​រីក​ចម្រើន ពីកុមារភាពនោះ។

យោងតាមសិប្បការិនី អាញទៀត (Anh Tuyet) គ្រឿងផ្សំមិនគ្រាន់តែជាសាច់ ត្រី បន្លែ មើម ជាដើម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងឱ្យចំណេះដឹងផ្នែកវេជ្ជសាស្ត្ររបស់ចុងភៅ ជួនកាលម្ហូបជាសារមួយ ដើម្បីបង្ហាញ​អ្វីដែលចុងភៅចង់និយាយ។ នោះមានន័យថា ចុងភៅពិតប្រាកដត្រូវតែដឹងពីរបៀបជ្រើសរើសគ្រឿងផ្សំ  ដឹងថាម្ហូបណាល្អសម្រាប់សុខភាព ម្ហូបណាដែលបង្កគ្រោះថ្នាក់ដល់មនុស្សឈឺ និងម្ហូបណាដែលបណ្តាលឱ្យមានជាតិពុល។ ចុងភៅក៏ចាំបាច់យល់ដឹងពីសង្គម និងវប្បធម៌ ដើម្បីដឹងថា គ្រឿងផ្សំណាខ្លះអាចតំណាងឱ្យភាពថ្លៃថ្នូរនៃម្ហូបប្រពៃណីវៀតណាម ហើយផ្សព្វផ្សាយម្ហូបអាហារដល់មិត្តភក្តិជុំវិញពិភពលោក។ ហេតុដូច្នេះហើយ ពេលទទួលភារកិច្ចនូវ​ការ​រៀបចំពិធីជប់លៀងជូនប្រមុខរដ្ឋទាំង ២១ នៅកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០១៧។  ៦ ខែមុន ៦ ខែមុន សិប្បការិនី អាញទៀត (Anh Tuyet) បានសិក្សាវប្បធម៌របស់ប្រទេសនីមួយៗ ដើម្បីដឹងថា ពួកគេចូលចិត្តអ្វី ពិសារអាហារបួសឬទេ។ មុខម្ហូបឆ្ងាញ់ៗ រាប់រយមុខ ត្រូវបានមានឈ្មោះក្នុង​បញ្ជី​ម្ហូបអាហារ បន្ទាប់​មក សិប្បការិនី អាញទៀត (Anh Tuyet) គូសចោល​បណ្តាមុខ​ម្ហូនមិនសមរម្យ​ជាបណ្តើរៗ  រហូតដល់ពេល​ណាសល់តែមុខម្ហូបសមរម្យចំនួន ១២ ប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក សិប្បការិនីរូបនេះបន្តជ្រើសរើសមុខម្ហូបចំនួន ៦ មុខ ដែលបង្ហាញអត្តសញ្ញាណប្រពៃណីបំផុត រួមមាន​៖ ញាំផ្កាចេក ត្រីបាសសមុទ្រចំហុយមានរសជាតិចំនួនប្រាំ ណែម​ក្តាម​សមុទ្រចៀន ណែម​ឆៅ ទាខ្វៃស្បែកស្រួយ និងបង្អែមដំឡូងពណ៌ស្វាយ។

មុខម្ហូបទាំងនោះដែលបានជ្រើសរើសមិនត្រឹមតែធានាបាននូវលក្ខណៈវិនិច្ឆ័យពោរពេញទៅដោយអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈមុខម្ហូបទាំងនោះ សិប្បការិនី អាញទៀត (Anh Tuyet) ចង់បញ្ជូនសារទៅកាន់ភ្ញៀវអំពីគ្រឿងទេសប្រពៃណីរបស់វៀតណាម អំពីប្រទេសត្រូពិចដែលមានកសិកផល និងផលិតផលពីព្រៃសម្បូរបែបនិងមិនអន់ជាងប្រទេសណាឡើយ។ លោក​ស្រីអាញទៀត (Anh Tuyet) ​បាន​នាំ​មុខ​ម្ហូប​វៀតណាម​ដ៏សាមញ្ញ​មក​អញ្ជើញ​ប្រមុខ​រដ្ឋនៃប្រទេស​នានា។ នៅក្នុងផ្ទះបាយតូចមួយរបស់គ្រួសារនៅផ្លូវ ត្រឹន​ ហ៊ឹង​ដាវ ( Tran Hung Dao) សិប្បការិនី អាញទៀត (Anh Tuyet) បានបង្រៀនភាពអាថ៌កំបាំងជាច្រើននៃការចម្អិនត្រីបាសសមុទ្រចំហុយមានរសជាតិចំនួន ៥ ដែលជាមុខម្ហូបធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រមុខរដ្ឋនៅ APEC ២០១៧ ហើយបានក្លាយជាត្រីបាសសមុទ្រចំហុយដ៏ល្បីល្បាញ។


មុខម្ហូបទាំងនោះដែលបានជ្រើសរើសមិនត្រឹមតែធានាបាននូវលក្ខណៈវិនិច្ឆ័យពោរពេញទៅដោយអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈមុខម្ហូបទាំងនោះ សិប្បការិនី អាញទៀត (Anh Tuyet) ចង់បញ្ជូនសារទៅកាន់ភ្ញៀវអំពីគ្រឿងទេសប្រពៃណីរបស់វៀតណាម អំពីប្រទេសត្រូពិចដែលមានកសិកផល និងផលិតផលពីព្រៃសម្បូរបែបនិងមិនអន់ជាងប្រទេសណាឡើយ។ លោក​ស្រីអាញទៀត (Anh Tuyet) ​បាន​នាំ​មុខ​ម្ហូប​វៀតណាម​ដ៏សាមញ្ញ​មក​អញ្ជើញ​ប្រមុខ​រដ្ឋនៃប្រទេស​នានា។ នៅក្នុងផ្ទះបាយតូចមួយរបស់គ្រួសារនៅផ្លូវ ត្រឹន​ ហ៊ឹង​ដាវ ( Tran Hung Dao) សិប្បការិនី អាញទៀត (Anh Tuyet) បានបង្រៀនភាពអាថ៌កំបាំងជាច្រើននៃការចម្អិនត្រីបាសសមុទ្រចំហុយមានរសជាតិចំនួន ៥ ដែលជាមុខម្ហូបធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រមុខរដ្ឋនៅ APEC ២០១៧ ហើយបានក្លាយជាត្រីបាសសមុទ្រចំហុយដ៏ល្បីល្បាញ។

ដោយភាព​ល្បីល្បាញ​របស់ខ្លួន មុខម្ហូបហាណូយ (Ha Noi) ដែលមានយីហោ សិប្បការិនី អាញទៀត (Anh Tuyet) មានវត្តមាននៅក្នុងភោជនីយដ្ឋានជាច្រើន ក្នុងទីក្រុងធំៗ ជុំវិញពិភពលោក។ ជាពិសេស រូបភាពរបស់សិប្បការិនី អាញទៀត (Anh Tuyet) និង​ម្ហូបអាហារពិសេសរបស់រដ្ឋធានីហាណូយ (Ha Noi) ក៏បានណែនាំ​និង​ធ្លាប់ស្គាល់សម្រាប់សាធារណជនអាមេរិក រុស្ស៊ី និងបរទេសតាមរយៈ ស្ថានីយ៍ទូរទស្ស Discovery Channel, BBC, SRG, New York ឬស្ថានីយ៍ទូរទស្សន៍អាល្លឺម៉ង់ បារាំង ជប៉ុន កូរ៉េខាងត្បូង... សម្រាប់សិប្បការិនី អាញទៀត (Anh Tuyet) នៅពេលដែលចម្អិនម្ហូបចប់ ការមើលអ្នកដ៏ទៃទទួលទានម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ គឺជាសុភមង្គលរបស់​គាត់ដែលពិបាកពណ៌នាបានទេ។ សេចក្តីរីករាយរបស់មេចុងភៅគឺសាមញ្ញណាស់។

សម្រាប់សិប្បការិនី អាញទៀត (Anh Tuyet) ការធ្វើម្ហូបគឺជាសិល្បៈ ម្ហូបនឹងបង្កើតព្រលឹងនៃប្រទេសជាតិ បន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗសម្រាប់មនុស្សដែលតែងតែឆ្ពោះទៅកាន់ស្រុកកំណើត។ ចុងភៅ​ក៏​ជា​អ្នក​បញ្ចូល​វប្បធម៌ និង​រក្សា​នូវ​ភាព​ថ្លៃថ្នូរនៃម្ហូបអាហាររបស់​ប្រទេស​ខ្លួន​ផង​ដែរ។ នៅកណ្តាលរដ្ឋធានីហាណូយ (Ha Noi) មុខម្ហូបមាន​ការផ្លាស់ប្តូរជាច្រើន ដោយការបញ្ចូល​ និងលាយឡំជាមួយមុខម្ហូបដ៏សម្បូរបែបជាច្រើនមកពីជុំវិញពិភពលោក ប៉ុន្តែភោជនីយដ្ឋាន នៅផ្ទះលេខ ២៥ វិថី ម៉ាមៃ ( Ma May) សង្កាត់ ហាងបួម (Hang Buom) ខណ្ឌ ហ័នគៀម (Hoan Kiem) រដ្ឋធានី ហាណូយ (Ha Noi) របស់​សិប្បការិនី អាញទៀត (Anh Tuyet) នៅតែរក្សាបាននូវភាពប្រពៃណីរបស់រដ្ឋធានីហាណូយ នាសម័យ​មុន។ នេះក៏ជាភោជ្ជនីយដ្ឋានតែមួយគត់ដែលបម្រើបាយ​ សម្ល តាមវិធីប្រពៃណី ដែលជាកន្លែងពិសេសមួយនៅកណ្តាលរដ្ឋធានីហាណូយ (Ha Noi) ដ៏អ៊ូអរ ប៉ុន្តែភោជ្ជនីយដ្ឋាននេះនៅតែរក្សាបាន "ភាពថ្លៃថ្នូរនៃម្ហូបហាណូយ (Ha Noi) "។

នឹកឃើញនូវមុខម្ហូបឆ្ងាញ់ៗ ដែល​លោកយាយរបស់​សិប្បការិនី អាញទៀត (Anh Tuyet) ធ្លាប់ធ្វើម្ហូប, សិប្បការិនីរូបនេះបានចែករំលែកថា៖ គ្រួសារខ្ញុំមានភាពអាថ៍កំបាំងល្អៗ ដែលបន្សល់ទុកដល់ជំនាន់ក្រោយ ដូច្នេះខ្ញុំក៏ណែនាំកូនៗចៅៗឱ្យចេះប្រើប្រាស់គ្រឿងទេសឲ្យបានត្រឹមត្រូវ ឧទាហរណ៍ ទឹកស៊ីអ៊ីវ ត្រូវប្រើម៉ាក​ ឆ្មាខ្មៅ (Meo Den)  ដែល​ប្រើប្រាស់ក្នុង​ដំណើរការ​ធ្វើ​ម្ហូប មុខ​ម្ហូបនោះ​ទើប​ឆ្ងាញ់។ មានពេលមួយ ដែលចៅស្រីមានអាយុ ៥ ឆ្នាំរបស់ខ្ញុំបានងរ​និង​និយាយថា នេះមិនមែនជារសជាតិទឹកស៊ីអ៊ីវរបស់យាយទេ នៅពេលដែល​ចៅ​ភ្លក់ស៊ុតចៀនជាមួយទឹកស៊ីអ៊ីវផ្សេងទៀត។"

នេះប្រៀបដូចជាខ្សែអរូបីដែលបន្តបេសកកម្មរក្សាមុខម្ហូបរបស់រដ្ឋធានី ហាណូយ (Ha Noi) ដែលបានរក្សាទុកក្នុងគ្រួសារសិប្បការិនី អាញទៀត (Anh Tuyet) ។ មុខម្ហូបនីមួយៗប្រៀបដូចជាទូកដែលផ្ទុកនូវភាពស្រស់ស្អាតវប្បធម៌ប្រពៃណីរបស់ប្រទេស និងប្រជាជាតិ។ ដូច្នេះ ទោះបី​មាន​អាយុ​ជាង ៧០​ឆ្នាំ​ហើយ​ក៏ដោយ ក៏​សិប្បការិនី អាញទៀត (Anh Tuyet) នៅតែ​ស្រលាញ់​ទូក​នោះ./.

ទោះបី​មាន​អាយុ​ជាង ៧០​ឆ្នាំ​ហើយ​ក៏ដោយ ក៏សិប្បការិនី អាញទៀត (Anh Tuyet)  នៅតែស្រលាញ់ការផ្សព្វផ្សាយវប្បធម៌ធ្វើម្ហូបវៀតណាមដល់មិត្តភក្តិអន្តរជាតិ។ រូបថត៖ សិប្បការិនី អាញទៀត (Anh Tuyet)  ផ្តល់

អនុវត្ត៖ ថាវវី វៀតគឿង រូបថត៖ វៀតគឿង

ប្រែសម្រួលដោយង្វៀនយ៉ាង


Top