សាស្រ្តាចារ្យរង បណ្ឌិត ដូ ឡេនហុងទូ (Do Lenh Hung Tu) ឯកទេសសេណារីយ៉ូភាពយន្តទូរទស្សន៍

សាស្រ្តាចារ្យរង បណ្ឌិត ដូ ឡេនហុងទូ (Do Lenh Hung Tu) ឯកទេសសេណារីយ៉ូភាពយន្តទូរទស្សន៍

ដើម្បី​ភាពយន្ត​វៀតណាម ​អាច​មានជំហរ​ទីតាំង​នៅលើ​ផែនទី​ភាពយន្ត​ពិភពលោក​ ត្រូវ​មាន​ការ​បណ្តាក់យុទ្ធសាស្រ្ត​ ដែល​មាន​សារសំខាន់​ នេះ​គឺ​ជា​ទស្សនាទាន​​របស់​សាស្រ្តាចារ្យ​រង​ បណ្ឌិត​ សិល្បៈ​វិទ្យា​ វិចិត្រករ​​ ដូ ឡេញហុង​ទូ (Do Lenh Hung Tu)ពេល​លោក​ទើប​ទទួល​តំណែង​ជា​ប្រធាន​សមាគម​ភាពយន្ត​វៀតណាម​។​

ដោយ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ខ្លួន​ សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ដូ ឡេញហុង​ទូ (Do Lenh Hung Tu) បាន​​លើកឡើងទស្សនាទាន​ភាពយន្ត​ គឺ​ជា​រូបភាព​មួយ​ក្នុង​ចំណោម​រូបភាព​​នាំ​យក​វប្បធម៌បញ្រ្ជាប​ចូល​ពិភពលោក​ដោយឆាប់​​រហ័ស​។​

ក្ដីកង្វល់​ចំពោះ​ភាព​យន្ត​វៀតណាម​ សម័យ​កាល​បច្ចេកវិទ្យា 4.0

យោងតាម​សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ដូ ឡេញហុង​ទូ (Do Lenh Hung Tu) ភាពយន្តគឺ​ជា​មធ្យោបាយ​មួយ​ក្នុង​ចំណោម​មធ្យោបាយ ដែល​​នាំ​យកវប្បធម៌​បញ្រ្ជាប​ចូល​ពិភពលោក​​​ដោយ​ឆាប់​រហ័ស។​ ជាជាក់ស្ដែង ភាព​យន្ត​បុរាណជាច្រើនរបស់​ចិន​​​​ កូរេខាង​ត្បូង​​។ល។ ទើប​តែបាន​បញ្ចាំង​ជាសកល​នៅវៀតណាម​ ប្រហែល​ជា​មិនលើស​ពី​៣ទសវត្សរ៍ចុងក្រោយនេះ​ទេ​ ប៉ុន្តែ​អន្តរកម្ម​របស់វា​ចំពោះការ​យល់​ដឹង​ប្រវត្តិសាស្រ្ត​ វប្បធម៌​របស់ប្រជាជន​​វៀតណាម​ ចំពោះ​ប្រទេសទាំងពីរ​នេះ មាន​ទំហំបង្គួ ដោយ​​គ្មាន​សៀវ​ភៅ​ ឯកសារ​ ឬវិធីពន្យល់​ណាមួយ ធ្វើ​​សម្រេច​បាន​។​

តឹកតាំង​នេះ​សឱ្យ​ឃើ​ញថា​ តាមរយៈ​ភាពយន្ត​ ប្រទេសមួយ​អាច​បើក​ទ្វារ​ ឧទ្ទេសនាម​ជាមួយ​នឹង​ពិភពលោក​ អំពី​ទឹក​ដី​ ធម្មជាតិ​ ទេសភាព​រួម​នឹង​ទំនៀម​ទម្លាប់​ លក្ខណៈ​វប្បធម៌​ អត្តសញ្ញាណ​ដោយ​ឡែក​ ព្រមទាំង​នាំ​​មកជូន​ទស្សនិក​ជន​ប្រការ​មួយ​ ស្តាប់​មួយរយដង មិនស្មើបាន​​ឃើញម្ដង​


តាមរយៈផ្ដោតមនោសញ្ចេតនាលើ​សិល្បៈ​ស្តាប់​-មើល​ តម្លៃ​វប្បធម៌​បាន​សាយ​ភាយ​ ជម្រាប​ដោយ​ភាព​យន្ត​រហូតដល់​រាល់​មុខ​សញ្ញា​ទស្សនិកជន​​។​ តាម​រយៈ​នោះ​ ភាពយន្ត​​នីមួយៗ ដែល​​មាន​គុណភាព ​តែងតែ​នាំមកជូន​អ្នក​ទស្សនា​នូវ​អារម្មណ៍​ មេរៀន​គុណធម៌​ បដិសណ្ឋារកិច្ច​ និង​តម្លៃវប្បធម៌​ដោយ​របៀបមួយយ៉ាង​រហ័ស​ និង​មាន​កម្រិត​សកល​។​

ហេតុនេះ តាម​លោក​ហុង​ទូ (Hung Tu) ការ​​ផ្សារភ្ជាប់​នឹង​សាល​ថត​ភាព​យន្ត​​ និង ទូរទស្សន៍​​ជាមួយ​ទេសចរណ៍​ វប្បធម៌​ ប្រើប្រាស់​បរិបទ​ភាព​យន្ត​គំរូ​ ដែលបាន​ទស្សនិកជន​ពេញ​​ចិត្ត ​តាំងពីមុន​រហូតដល់​សព្វថ្ងៃតែង​តែ​ជាកម្លាំង​រុញច្រាន​ និង គោល​​ដៅនៃ​ប្រទេសនានា​​​ ខឿន​ភាព​យន្ត​ និង​ទូរទស្សន៍​ជាច្រើន​។​ នេះ​ក៏ជា​មេរៀន​សម្រាប់​អ្នក​ធ្វើ​ភាព​យន្ត​នៅវៀតណាម​។ នោះ​មិនត្រឹមតែ​របៀប​មួយ ​នាំយក​វប្បធម៌​ខិត​ជិត​អ្នក​ទស្សនា​​ក្នុង​ស្រុក​ ថែមទាំង​ជា​របៀប​មួយ ​ដើម្បី​នាំ​យក​ភាព​យន្ត​ទៅបាន​​ឆ្ងាយ​ កំណត់​​ត្រា​ព្រឹត្តិការណ៍​ដោយឡែក​ចំពោះ​​ទស្សនិកជន​ពិភពលោក​ លោក​ហុង​ទូ (Hung Tu) សង្កត់​ធ្ងន់​។​

ក្នុងនិន្នាការ​សមាហរណកម្ម​ សង្គមូបនីយកម្ម ​សកម្មភាព​ភាពយន្តនានា ដែល​​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​ផុសផុល​ ពិសេស​គឺ​ភាព​យន្ត​ឯកជន​ បាន​ចូល​រួម​ផ្សព្វផ្សាយ​ឧទ្ទេសនាម​ភាព​យន្ត​វៀតណាម​ ជាមួយនឹង​ទស្សនិកជន​ក្នុងស្រុក​និង​អន្តរជាតិ​។ រួម​ជាមួយនឹង​នោះ ប្រភេទភាពយន្ត​ឯករាជ​​ ឬនៅហៅថា​ចរន្ត​ភាពយន្ត​ដែល​អ្នកនិពន្ធ​ទទួល​បាន​ផ្លែផ្កា​ជាច្រើន​ នៅ​មហោស្រព​ភាពយន្ត​​អន្តរជាតិ​។

សម្បត្តិ​ស្នាដៃ​

កើត​ក្នុងគ្រួសារ​មាន​ប្រពៃណី​​ខាងវិស័យ​វេជ្ជសាស្រ្ត​ ប៉ុន្តែ​ ដូ ឡេញ​ហុង​ទូ​ (Do Lenh Hung Tu) បែរ​ជា​រំលេចទេពកោសល្យ​ ដើរ​តាម​ផ្លូវ​សិល្បៈ​វិញ។​

នៅ​ឆ្នាំ​១៩៧១  ដូ ឡេញ​ហុង​ទូ​ (Do Lenh Hung Tu) ប្រឡង​ជាប់​ចូល​សាលា​ឧត្តមសិក្សា​វិចិត្រសិល្បៈ​វៀតណាម​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ១៩៧៦ លោក​ទៅ​ធ្វើ​ការ​នៅ​កម្មន្តសាល​រចនា​វិចិត្រសិល្បៈ​ នៃ​ក្រុមហ៊ុន​ភាពយន្ត​វៀតណាម​។​

ផ្តើមពីថ្ងៃនោះមក​ លោក​មាន​ស្នាដៃ​វិចិត្រសិល្បៈ​ ចូល​រួម​តាំងពិព័រណ៍​វិចិត្រសិល្បៈ​ហាណូយ​នៅ​ឆ្នាំ១៩៧៧ ១៩៧៨ ១៩៧៩។​​ នៅ​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​១៩៨៥ ដូ ឡេញ​ហុង​ទូ​ (Do Lenh Hung Tu) ជាប់​ការ​សិក្សា​ជំនាញ​ខាង​វិស័យវិចិត្រ​ករ​​​រចនា​វិចិត្រ​សិល្បៈភាពយន្ត​ - ទូរទស្សន៍​នៅ​សកលវិទ្យាល័យ​ជាតិ​ ភាពយន្ត​សហភាព​សូវៀត​​។

បញ្ចប់ការសិក្សា​ត្រឡប់​មកប្រទេស​វិញ លោក​ក្លាយ​ជា​គ្រូបង្រៀន​នៅសាលា​ភាពយន្ត​​វៀតណាម​នៅទីក្រុង​ហូជីមិញ​។ លោក​បន្ត​សិក្សា​ពេល​បញ្ចប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​​ជាន់ខ្ពស់​ខាង​វិចិត្រសិល្បៈ​នៅឆ្នាំ​២០០៨​ ក្រោមប្រធាន​បទ​៖ តួនាទី​វិចិត្រករ​ក្នុង​ការ​រចនា​រូបភាព​ភាព​យន្ត​ បន្ទាប់មក​សិក្សា​កម្មវិធី​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត​។ លោក​​ហុង​ទូ​ (Hung Tu) ទទួលសញ្ញាបត្របណ្ឌិត​វិចិត្រសិល្បវិទ្យា ​ជំនាញ​ខាង​ទ្រឹស្តី​និង​ប្រវត្តិ​វិចិត្រសិល្បៈ​​ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ​ ​មធ្យោបាយ​សម្តែង​សិល្បៈ​បង្កើត​រូបភាព ​ក្នុង​ស្នាដៃ​ភាពយន្ត​។​ នៅឆ្នាំ​២០១៩ លោក​ហុង​ទូ (Hung Tu) បាន​តែងតាំង​ជា​សាស្រ្តាចាររង​។​


ចាប់​តាំង​ពីនេះ លោក​ហុង​ទូ (Hung Tu) បានធ្វើការ​ជាមួយ​តួនាទី​ផ្សេង​ៗ​ នៅ​​មុខវិជ្ជា​​សិល្បៈ​ទី៧​។ ជាជាក់ស្ដែង លោក​បាន​ចូល​រួម​​ជា​វិចិត្រករ​រចនា​វិចិត្រសិល្បៈ​ភាពយន្ត​ ជាមួយ​តួនាទី​ជាវិចិត្រករ​សំខាន់​ សម្រាប់​ភាពយន្ត​ដូចជាផ្កា ​Hǎi táng បេះដូង​មិនសម្ងំដេក​ ខឹង​សំបារ​ អ្នក​សម្តែង​ម៉ូដ​របស់​ខ្ញុំ​ ពាក្យ​លា​ក្រោម​ភ្លៀង​ ស្នាមថើប​ដំបូង​នៃជីវិត​។ល។​ លោក​បន្តធ្វើ​ជា​អ្នក​និពន្ធ​សេណារីយ៉ូ​ រៀបរៀង និងដឹកនាំសម្ដែង​​ភាព​យន្ត​ឯកសារ​​មួយ​ចំនួន​។​

ជាពិសេសតួនាទី​ជា​អ្នកនិពន្ធ​ សាស្រ្តាចារ្យ​រង​ ដូ ឡេញ​ហុង​ទូ​ (Do Lenh Hung Tu) ទទួលបាន​ភាព​ជោគជ័យ​​ធំ​ ដោយ​មាន​សៀវភៅ​២ក្បាល ជំនាញបង្កើត​រូបភាព​រចនា​វិចិត្រសិល្បៈ​ភាពយន្ត​ (រោង​ពុម្ព​​វប្បធម៌ព័ត៌មាន) ទទួលបាន​រង្វាន់ស្លាប​​ខ្លែង​ប្រាក់​​ឆ្នាំ​២០០៩ និង សិល្បៈ​បង្កើត​រូបភាព​ក្នុង​ការ​និពន្ធ​ភាពយន្ត​ (រោង​ពុម្ព​វិចិត្រសិល្បៈ) ទទួល​បាន​រង្វាន់​ស្លាបខ្លែង​មាសឆ្នាំ​២០១៥។​

ក្រោយ​ច្រើន​ឆ្នាំធ្វើការ​ស្រាវ​ជ្រាវ​ បង្រៀន​ ជាមួយនឹង​បទពិសោធន៍​និពន្ធ​សេណារីយ៉ូ​ភាពយន្ត​ សាស្រ្តាចារ្យ​រង​ បណ្ឌិត​ដូ ឡេញ​ហុង​ទូ​ (Do Lenh Hung Tu) បាន​និពន្ធ​សម្រេច​​សៀវភៅ​សិល្បៈ ​អំពី​សេណារីយ៉ូ​ភាពយន្ត​វៀតណាម​ (រោងពុម្ព​សមាគម​អ្នកនិពន្ធ​ឆ្នាំ​២០២២)។ សៀវ​ភៅ​បាន​អ្នក​ជំនាញ​មាន​កិត្យានុភាព​ ​ក្នុងវិស័យ​និពន្ធ​សេណារីយ៉ូ​ បញ្ជាក់​ជា​សៀវភៅ​បង្កាន់ដៃ​មានប្រយោជន៍ ​សម្រាប់ការងារ​បណ្តុះបណ្តាល​ និង​ទាំង​អ្នក​បាន​បណ្តុះបណ្តាល​ ឬ​អ្នកអាន​ចង់សិក្សាតាម​ផ្លូវ​និពន្ធ​សេណរីយ៉ូ​ភាពយន្ត​ទូរទស្សន៍​ទៀតផង។​

ជាអ្នក​ផ្សារភ្ជាប់​នឹង​ស្ថានភាព​រុង​រឿង​​ថមថយ​ នៃ​ភាពយន្ត​ប្រទេស​ជាតិ​ខ្លួន​ លោក​ហុង​ទូត (Hung Tu) តែងបារម្ភថា​​៖ ដើម្បី​ភាពយន្ត​អាច​អភិវឌ្ឍ​ខ្លាំងឡើង ក្លាយ​ជា​វិស័យ​មួយ ក្នុង​ចំណោមវិស័យ​​ឧស្សាហកម្ម​វប្បធម៌​មុខ​ស្រួច​មួយ​ ត្រូវ​មាន​ការ​វិនិយោគ​​គ្រប់វិស័យ​ខាង​យន្តកា​រ ​ក៏ដូចជា​សេដ្ឋកិច្ច​ចំពោះ​ចរន្ត​ភាពយន្ត​ ដើម្បី​ធានា​លំហូរ​​ចរន្ត​សម្បូរបែប​នៃ​ភាពយន្ត​ ចូល​រួម​កំណត់ទីតាំង​ភាពយន្ត​វៀតណាម​លើ​ផែនទី​​ភាពយន្ត​ពិភពលោក៕​

អត្ថបទ៖ ថាវ​វី រូបថត៖ ថាញ​យ៉ាង​

ប្រែសម្រួល៖ រីកើង​



Top