សាស្រាចារ្យរង បណ្ឌិត ហូ ធីថាញវឹន (Ho Thi Thanh Van) អ្នកវិទ្យាសាស្រ្តទេពកោសល្យពិភពលោកឆ្នាំ២០២២

សាស្រាចារ្យរង បណ្ឌិត ហូ ធីថាញវឹន (Ho Thi Thanh Van) អ្នកវិទ្យាសាស្រ្តទេពកោសល្យពិភពលោកឆ្នាំ២០២២

ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត​ទេពកោសល្យ​ពិភពលោក​ទាំង​១៥នាក់ ដែល​អញ្ជើញ​មក​ពី​ទ្វីប​ទាំង​៥  បាន​មូលនិធី LOréal និង​អង្គការ​ UNESCO ​ប្រគល់​រង្វាន់​ អ្នក​វិទ្យាសាស្រ្ត​​ទេពកោសល្យ​ពិភពលោក​ ឆ្នាំ​២០២២ ក្នុងនោះមាន​សាស្រ្តាចារ្យរង​​ បណ្ឌិត​ ហូ ធី​ថាញ​វឹន​ (Ho Thi Thanh Van) ជាមួយនឹង​សំណង់​សិក្សា​​ ស្រាវជ្រាវ​អភិវឌ្ឍន៍​ថ្ម​ថាមពល និង​ថាមពល​អ៊ីដ្រូសែន​បៃតង​ បង្កើត​វដ្ត​ថាមពលបៃតង​​ អាច​បង្កើត​ឡើង​វិញដោយ​ចីរភាព ជៀសវាង​ដុត​ប្រេង​ឥន្ទនៈ​ហ្វូស៊ីល​ និង​កាត់បន្ថយ​កាក់សំណល់​កាបូន​។​

រូបថត​សាស្រ្តាចារ្យរង​ បណ្ឌិត​ ហូ ធី​ថាញ​វឹន ​(Ho Thi Thanh Van)។

សាស្រ្តាចារ្យរង​ បណ្ឌិត​ ហូ ធី​ថាញ​វឹន​ (Ho Thi Thanh Van) កើត​ឆ្នាំ​១៩៨០ ធំពេញ​វ័យ​​នៅ​ខេត្ត​ដុង​ថាប​ (Dong Thap) រស់នៅ​ក្នុងគ្រួសារ​​មានប្រពៃណី​អប់រំ​។ ឆ្នាំ​១៩៩៨ លោកស្រី​បាន​ជម្រើស​ផ្ទាល់ ​ចូល​សកលវិទ្យាល័យ​ពហុ​ផ្នែក​ និង​សកលវិទ្យាល័យ​ជាតិ​​​ទីក្រុង​ហូជីមិញ​។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ លោកស្រី​បាន​ទទួល​ធ្វើ​​ជា​គ្រួបង្រៀន​មុខវិជ្ជា​គីមី​ ចំណុះ​ផ្នែក​គីមី​នៃ​សកលវិទ្យាល័យ​។​

បន្ទាប់ពី​យក​សញ្ញាបត្រ​អនុបណ្ឌិត​នៅ​ឆ្នាំ​២០០៦ អនុបណ្ឌិត​ ហូ ធី​ថាញ​វឹន​ (Ho Thi Thanh Van) ទទួល​បាន​អាហារូបករណ៍​ពេញ​លេញ​ថ្នាក់​បណ្ឌិត ​នៅ​សកលវិទ្យាល័យ​​វិទ្យាសាស្រ្ត​និង​បច្ចេកទេស​តៃវ៉ាន ​ទទួល​បាន​សញ្ញាបត្រ​ឆ្នើម​មុនកាល​កំណត់​ (មិនកាលកំណត់​៣ឆ្នាំ​) ដោយ​មានប្រកាស​នីយបត្រ​តក្កកម្ម​អាមេរិកមួយ​ និង​នីយបត្រ​តក្កកម្ម​តៃវ៉ាន​មួយ ផ្នែក​ខាង​វិស័យ​ថាមពល​ថ្មី​ ចុះផ្សាយ​​អត្ថបទ​កាសែត​អន្តរជាតិ​ចំនួន​៣ ផ្នែក​ ISI ទំនុក​ចិត្ត​ ​ជាមួយនឹង​តួលេខឥទ្ធិពល​​សរុប​ IF=60

ខែកញ្ញា ​ឆ្នាំ​២០១៣ បណ្ឌិត​ ហូ ធី​ថាញ​វឹន​​ (Ho Thi Thanh Van) ត្រឡប់​មកកាន់ប្រទេស​វៀតណាម​ ទទួល​តំណែង​ជា​ប្រធាន​ការិយាល័យ​​វិទ្យាសាស្រ្ត​បច្ចេកវិទ្យា​និង​ទំនាក់ទំនង​ការទូត​សកលវិទ្យាល័យ​ធនធាន​និង​បរិស្ថាន​ទីក្រុង​ហូជីមិញ​ ចាប់ពី​ខែ​មករា ឆ្នាំ​២០១៤។ លោកស្រី​ចូល​រួម​សកម្ម​ការ​ងារ​បង្រៀន​ និង​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​ មកដល់សព្វថ្ងៃ​លោក​ស្រី​បាន​ប្រកាស​ចុះផ្សាយ​អត្ថបទ​កាសែត​ចំនួន​៩០ នៅលើ​ទស្សនាវដ្តី​ក្នុងស្រុក​និង​អន្តរជាតិ។ លោកស្រី​ក៏ចូល​រួម​គម្រោង​ចំនួន​១០ ស្តីពី​ប្រធាន​បទ​វិទ្យាសាស្រ្ត​​បច្ចេកវិទ្យា​ក្នុងស្រុក​និង​អន្តរជាតិ​ ទទួល​បាន​រង្វាន់​វិទ្យាសាស្រ្ត​​ជាតិ​និង​អន្តរជាតិ​កិត្យានុភាព​​។​

នៅ​ឆ្នាំ​២០១៦ បណ្ឌិត​ ហូ ធី​ថាញ​វឹន (Ho Thi Thanh Van) បាន​ក្រុមប្រឹក្សា​សម្រាប់​ឋានៈ​ជាសាស្រ្តាចារ្យ ពិនិត្យ​ពិចារណា​ទទួលស្គាល់ជា​​សាស្រ្តាចារ្យ​រង​ ខណៈ​ពេល​នោះ​លោក​ស្រីទើបមានអាយុ​៣៦ឆ្នាំ។ លោកស្រី​រៀប​រាប់​៖ ខ្ញុំ​ស្រាវ​ជ្រាវ​ថ្ម​ថាមពល​ឥន្ទនៈ​ ថ្ម​ថាមពល​ព្រះអាទិត្យ​ ជា​ប្រភេទ​ថាមពល​បង្កើត​ឡើង​វិញ​ ខ្ញុំ​ស្រាវ​ជ្រាវ​តាំងពី​ឆ្នាំ២០០៩ នៅ​​ពេល​សិក្សា​និង​ធ្វើការ​នៅ​បរទេស។ ខ្ញុំ​ឃើញថា​ នេះជា​ទិសដៅ​សិក្សា​មួយ​ដ៏ចាំបាច់​ មានលក្ខណៈ​ជាបន្ទាន់​ ដោយ​សារ​ប្រភព​ថាមពល​ហ្វូស៊ីល​ ជា​ប្រភព​ថាម​ពល​មាន​កំណប់​បរិមាណ​មាន​កំណត់​ សន្សឹមរីង​ស្ងួត​​អស់ទៅ​ ពីមួយថ្ងៃទៅមួយថ្ងៃ​ពិបាក​នឹង​រក​។​

ក្រៅពីនោះ​​ ការធ្វើ​អាជីវកម្ម​ ប្រើប្រាស់​ថាម​ពលប្រេង​​ឥន្ទនៈហ្វូស៊ីល​ តាំងពី​​​យូរ​រហូតដល់បច្ចុប្បន្ន​ បាន​ធ្វើ​ឱ្យ​បរិមាណ​ខ្យល់អាកាស​ផ្ទះកញ្ចក់​ ក្នុង​ស្រទាប់​បរិយាកាស​ផែនដី  លើសកម្រិត​កំណត់​នៃតម្លៃតុល្យភាព​​នាំ​ឱ្យ​អព្ភូតហេតុ​បម្រែបម្រួល​អាកាស​ធាតុ​ កើត​ឡើង​កាន់តែ​កាច់សាហាវ​ មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង​ៗ។​ បម្រែបម្រួល​អាកាសធាតុ​​ប៉ះពាល់​យ៉ាង​ធ្ងន់កើតមាន​ទូទាំង​សកលលោក​ ជាមួយនឹង​អព្ភូតហេតុ​​បម្រែបម្រួល​អាកាសធាតុ​ងាយ​​នឹង​ឃើញ​បំផុត​ គឺ​សីតុណ្ហភាព​កម្តៅ​កើន​ឡើង​ ទឹក​កក់លើ​​ប៉ូល​​ផែន​ដី​រលាយ​រហ័ស​ ទឹក​សមុទ្រ​​កើន​ឡើង​ ផ្ទៃដី​រស់នៅ​របស់​មនុស្ស​ចង្អៀត​ ធាតុអាកាសមិនអំណោយ​ផល៖ ភ្លៀង ទឹក​ជំនន់ រឺងស្ងួត ជ្រាបទឹក​ប្រៃ​។ល។ ហេតុនេះ ត្រូវ​មាន​ដំណោះស្រាយ​ការ​ប្រើប្រាស់ប្រេង​​ឥន្ទនៈ​ហ្ងូស៊ីល ​បង្វែទៅ​ប្រើប្រាស់​ប្រភព​ថាមពល​​ស្អាត​ ថាមពល​បង្កើត​ឡើង​វិញ​ ជំនួសដោយ​​​ខឿន​សេដ្ឋកិច្ច​បញ្ចេញ​កាក់​សំណល់​ផ្ទះ​កញ្ចក់​ទាប​បំផុត។​ ថ្ម​ថាមពល​ ​ជាថាមពល​មួយបែប​​ក្នុង​ចំណោម​ថាមពល​​បង្កើត​ឡើង​វិញ​ ហើ​យជា​ដំណោះស្រាយ​មួយ​ក្នុងចំណោម​ដំណោះ​ស្រាយ ​ដែល​កំពុង​ត្រូវការ​អភិវឌ្ឍន៍​និង​ជំរុញ​។​

រៀប​រាប់​អំពី​សំណង់​ស្រាវ​ជ្រាវ​ ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ហូ ធី​ថាញ​វឹន (Ho Thi Thanh Van) ឱ្យ​ដឹងថា៖ ការ​ស្រាវ​ជ្រាវ​នេះ នឹង​ជួយ​ដោះស្រាយ​កាត់បន្ថយ​ការ​ប្រើប្រាស់​លោហធាតុ​កម្រ ​Platinum ​ ទន្ទឹមនោះ​កែលម្អរ​ផលិតភាពលោហធាតុ​ផ្សំ បើ​ប្រៀប​នឹង​ ​Platinum សុទ្ធ យ៉ាង​នេះ​លើក​កម្ពស់​សកម្មភាព​ ពេលវេលា​ដំណើរការ​ កាតាលីទិកអគ្គិសនីគីមី​ នាំ​មកប្រសិទ្ធភាព​ខាង​ថវិកា​ចំណាយ សកម្មភាព និង​ភាព​មាំមួន​ខ្ពស់​ អា​ចធ្វើ​ពាណិជ្ជកម្ម​នូវប្រភេទ​​ថ្ម​ថាមពល​ជិតស្និទ្ធនឹង​បរិស្ថាន​នេះ។ ស្រាវ​ជ្រាវ​ជោគ​ជ័យ​នេះ នឹង​រួម​ចំណែក​បើក​ផ្លូវ​បង្វែ​ខឿន​សេដ្ឋកិច្ច​វិល​ជុំ​ ម្យ៉ាង​វិញ​ទៀត ​ថាមពល​បង្កើត​ឡើងវិញ​ ថាមពល​បៃតង ដោយ​ចីរភាព​ នឹ​ងបាន​ប្រើប្រាស់​នៅក្នុងវដ្តបន្ត៕

 

- នៅ​ឆ្នាំ២០១៩ សាស្រ្តាចារ្យ​រង បណ្ឌិត​ ហូ ធី​ថាញ​វឹន (Ho Thi Thanh Van) បាន​ក្រុម​ប្រឹក្សា​វិទ្យាសាស្រ្ត​​ LOreal UNESCO ដើម្បី​ការ​រីក​ចម្រើន​របស់​នារី​ ក្នុង​វិទ្យាសាស្រ្ត​ ផ្តល់​កិត្តិនាម​អ្នក​វិទ្យាសាស្រ្ត​នារី​ឆ្នើម​វៀតណាម​ ឆ្នាំ​២០១៩ ជាមួយ​​ប្រធាន​បទ​ស្រាវ​ជ្រាវ​កាតាលីទិក ណាណូ លោហធាតុ​ផ្សំ​ Pt-Mo លើ​វត្ថុធាតុ​ណាណូ​ Ti0, 8W0, 202 សម្រាប់​លើកកម្ពស់​សមត្ថភាព​ធន់​បំពុល​ CO និង​កាត់បន្ថយ​តម្លៃ​ទីផ្សារ​ សម្រាប់​ថ្ម​ថាមពល​ដែលប្រើប្រាស់​ផ្ទាល់​នូវ ​methanol ជា​ថាមពល​បង្កើត​ឡើង​វិញ​មួយ​បែប​។ ទិស​ដៅ​ស្រាវ​ជ្រាវ​នេះ នឹង​នាំមក​ផល​ប្រយោជន៍​ជាច្រើន​​ ក្នុងការ​ប្រើប្រាស់​ថ្ម​ថាមពល​ ជំនួស​ឱ្យ​ប្រភេទប្រេង​ឥន្ទនៈ​ហ្វូស៊ីល​ និង​កាត់​បន្ថយ​កម្តៅ​កើន​ឡើង​ ដោយ​ឧស្ម័ន​សំណាល់​CO2។​

- នៅ​ឆ្នាំ២០២០ សាស្រ្តាចារ្យ​រង បណ្ឌិត​ ហូ ធី​ថាញ​វឹន (Ho Thi Thanh Van) ជា​អ្នកទី​២៣​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត​គំរូ​ទាំង​១០០នាក់​នៅ​ទ្វីប​អាស៊ី​ ដែល​ទស្សនាវដ្តី​ Asian Scientist ជម្រើស។​

- ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ នៅ​ទីស្តីការ​អង្គការ​វិទ្យាសាស្រ្ត​ អប់រំ​ និង​វប្បធម៌​ នៃអង្គការ​ UNESCO ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ក្រុមប្រឹក្សា​វិទ្យាសាស្រ្ត​អង្គការ UNESCO និង​មូលនិធី​ LOréal បាន​ប្រគល់​ពាន់រង្វាន់​អ្នក​វិទ្យាសាស្រ្ត​ទេពកោសល្យ​ពិភពលោក​ឆ្នាំ​២០២២ ជូន​ទៅ​​សាស្រ្តាចារ្យ​រង បណ្ឌិត​ ហូ ធី​ថាញ​វឹន (Ho Thi Thanh Van)  ដែល​បាន​រួម​ចំណែក​លេច​ធ្លោ ​សម្រាប់​វិទ្យាសាស្រ្ត​បច្ចេកវិទ្យា ដោយ​គម្រោង​ ស្រាវ​ជ្រាវ​អភិវឌ្ឍន៍​ថ្ម​ថាមពល​ និង​ថាមពល​ អ៊ីដ្រូសែន - បង្កើត​ថាម​ពល​បៃតង​​វិលជុំ​ បង្កើត​ឡើង​វិញ ដោយ​ចីរភាព​។​

អនុវត្ត​៖ ថុង​ហាយ /កាសែតរូបភាព​វៀតណាម​​

ប្រែសម្រួល​៖ រីកើង​


Top