សារដ៏មានសារៈសំខាន់ ស្តីពីវៀតណាមមួយ ទំនុកចិត្ត សកម្ម​ និងទទួលខុសត្រូវ

សារដ៏មានសារៈសំខាន់ ស្តីពីវៀតណាមមួយ ទំនុកចិត្ត សកម្ម​ និងទទួលខុសត្រូវ

 

ដំណើរ​បំពេញទស្សនកិច្ច​របស់លោក​នាយក​រដ្ឋមន្រ្តី​ ផាម​ មិញ​ជីញ (Pham Minh Chinh) នៅ​សហរដ្ឋអាមេរិក និងអញ្ជើញ​ទៅ​ចូលរួម​សន្និសីទ​កំពូល​ពិសេស​ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី​៤៥ ឆ្នាំ​នៃ​ការបង្កើតទំនាក់ទំនង​អាស៊ាន​ - អាមេរិក។ ​ ដំណើរ​បំពេញទស្សនកិច្ច​និង​ធ្វើការ​នៅ​អាមេរិក ​និង​អង្គការ​សហប្រជាជាតិ​ បាន​ផ្សាយ​សារ​ដំណឹង​ដ៏មាន​សារៈ​សំខាន់​​ ស្តីពី​វៀតណាមួយ ទំនុក​ចិត្ត​ សកម្ម​​ និងទទួល​ខុសត្រូវ​។​

ជំរុញ​ថែមទៀត​នូវ​ទំនាក់ទំនង រវាង​អាស៊ាន​និង​អាមេរិក​​

ទំនាក់ទំនង​ចរចា​រវាង​អាស៊ាន​និង​អាមេរិក​ជាផ្លូវការ​​ បង្កើតនៅ​ឆ្នាំ​១៩៧៧ ហើយ​ឡើង​ជា​​ដៃគូ​យុទ្ធសាស្រ្ត ​​នៅ​សន្និសីទ​កំពូល​អាស៊ាន​និង​អាមេរិក​ ​លើកទី​៣ នាថ្ងៃទី​​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ អាមេរិក​​បង្កើត​គណៈ​ប្រតិភូ​តំណាង​​អចិន្រ្តៃយ៍​ប្រចាំ​​នៅ​អាស៊ាន​ នា​ខែ​​មិថុនា​ ឆ្នាំ​២០១០ ហើយ​បញ្ជូន​ឯកអគ្គរដ្ឋទូត​​ទទួល​បន្ទុក​ប្រចាំ​នៅ​​អាស៊ាន​ នា​​ខែ​មេសា ឆ្នាំ២០១១។

រសៀលថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ (ម៉ោង​តំបន់) នៅ ​Washington D.C (អាមេរិក) លោក​នាយករដ្ឋមន្រ្តី​ ផាម មិញ​ជីញ​ (Pham Minh Chinh) ចូល​រួម​សន្និសីទ​កំពូល​ពិសេស​អាស៊ាន​ - អាមេរិក។ រូបថត៖ យ៉ឿង​យ៉ាង ​- ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អាមេរិក​ចូល​រួម​យ៉ាងទៀង​ទាត់​​​ ព្រមទាំង​​​រួម​ចំណែក​សកម្ម លើ​​​យន្តការ​ ក្រប​ខណ្ឌ​​សហប្រតិបត្តិការ​ ដឹក​នាំដោយ​​អាស៊ាន​ដូចជា​ អាស៊ាន ​- អាមេរិក សន្និសីទ​កំពូល​​អាស៊ី​អាគ្នេយ៍​ (EAS) វេទិកា​តំបន់​អាស៊ាន​ (ARF) សន្និសីទ​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​​អាស៊ាន​បើកទូលាយ​ (ADMM+)។ សន្យា​​គាំទ្រ​​សាមគ្គីភាព​ ឯកភាព​ និង​តួនាទី​កណ្តាល​​របស់​អាស៊ាន​។ អាមេរិក​​ចូល​រួម​អនុសញ្ញា​​ជិតស្និទ្ធ​និង​សហ​ប្រតិបត្តិ​ការ​​អាស៊ី​អាគ្នេយ៍​ (TAC) នា​​ខែ​កក្តដា​ ឆ្នាំ​២០០៩។​ ភាគីទាំង​ពីរ​​បាន​ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លា​​ ដើម្បីទប់ស្កាត់នូវបណ្តាបញ្ហាប្រឈម​ ​​បញ្ហា​សន្តិសុខ​​ មិនប្រពៃណី​ ដូចជា​​សហប្រតិបត្តិការ​សន្តិសុខ​​សមុទ្រ​ ប្រឆាំង​​ភេរវកម្ម​ និង​​ឧក្រិដ្ឋជន​ឆ្លង​ដែន​ សន្តិសុខ​​បណ្តាញ​អ៊ីន​ធើណែន​។​ល។​

អំពី​សេដ្ឋកិច្ច​ អាមេរិក​បច្ចុប្បន្ន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំលំដាប់ទី​២ ហើយ​ជា​វិនិយោគិន​បរទេស​ (FDI) ធំបំផុត​របស់​អាស៊ាន​ ដោយ​មាន​កូតា​សរុប​ ៣០៨,៣ ពាន់លាន​​ដូល្លាអាមេរិក FDI សរុប​នៅ​អាស៊ាន​មាន​ចំនួន​ ៣៤,៧ ពាន់លាន​ដូល្លា​អាមេរិក​ នៅ​ឆ្នាំ​២០២០។​

 

នៅ​សន្និសីទ​កំពូល​ពិសេស​អាស៊ាន​និង​អាមេរិក​ នាឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី​៤៥ ទិវា​បង្កើត​ទំនាក់ទំនង​ ថ្នាក់ដឹកនាំ​អាស៊ាន​និង​ប្រធានាធិបតី​អាមេរិក​ បាន​វាយ​តម្លៃ​​សរុប​​រយៈកាល​​ទំនាក់ទំនង​​ជា​ដៃគូ​នៃ​ភាគី​ទាំង​​ពីរ​ ក្នុងអំឡុង​ពេល​​៤៥ឆ្នាំ​​កន្លង ព្រមទាំង​​ដាក់ចេញ​ទិសដៅ​សំខាន់​​សម្រាប់​ការ​អភិវឌ្ឍ​​ទំនាក់ទំនង​អាស៊ាន​​និង​អាមេរិក​ នៅ​ពេ​ល​ខាងមុខ​ ទន្ទឹមនោះ​បាន​ផ្តល់​ពេលវេលា​ សម្រាប់​កិច្ច​​ពិភាក្សា​ អំពីបញ្ហា​តំបន់​និង​អន្តរជាតិ​ ដែលមាន​ការយក​ចិត្ត​ទុក​ដាក់រួម​។​

 

លោន​នាយក​រដ្ឋមន្រ្តី​ ផាម​ មិញ​ជីញ​ (Pham Minh Chinh) បាន​ថ្លែង​សុន្ទរកថា​នៅ​សន្និសីទ​កំពូល​ ដោយ​មាន​សារ​ដ៏មាន​សារៈសំខាន់​ អំពី​ប្រទេសវៀតណាម​មួយ ស្មោះត្រង់ ទំនុក​ចិត្ត​ សមភាព និង​អភិវឌ្ឍន៍រួម​ ត្រៀម​សហប្រតិបត្តិការ​ជាមួយ​នឹង​ប្រទេសនានា​ កសាង​បរិស្ថាន​តំបន់​សន្តិភាព​ ស្ថេរភាព ឈានទៅ​កាន់​វិបុលភាព​។​

ទំនាក់ទំនង​វៀតណាម​និង​អាមេរិក​ បន្ត​ល្បឿន​អភិវឌ្ឍន៍​ខ្លាំង​។​

បន្ទាប់​ពី​២៧ឆ្នាំ ​បង្កើត​ទំនាក់ទំនង​ការទូត​ ទំនាក់ទំនង​វៀតណាម​និង​អាមេរិក​ ពេល​កន្លង​ ​នៅតែបន្ត​ល្បឿន​​អភិវឌ្ឍន៍​សកម្ម​។ ថ្នាក់ដឹកនាំ​ភាគីទាំង​ពីរ ​ជួប​សំណេះសំណាល​​និង​ទូរសព្ទ​ពិភាក្ស​គ្រប់​ជាន់​ថ្នាក់ ក្រោម​​រូប​ភាព​​សមស្រប​នឹង​ពេល​​មាន​ជំងឺកូវិដ ​- ១៩ កំពុងប្រព្រឹត្តទៅ​​យ៉ាង​ស្មុគស្មាញ​។​

 

លោកនាយក​រដ្ឋមន្រ្តី ​ផាម​ មិញ​ជីញ (Pham Minh Chinh) ថ្លែង​សុន្ទរកថា​ អំពី​គោល​នយោបាយ​របស់​វៀតណាម​ នៅ​វិទ្យាស្ថាន​យុទ្ធសាស្រ្ត​អន្តរជាតិ​អាមេរិក​ (CSIS)។ រូបថត៖ យ៉ឿង​យ៉ាង ​- ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​​ការ​ពិភាក្សា​ ភាគី​​អាមេរិក​អះអាង​​សាឡើងវិញ​ នូវ​កិច្ច​សន្យា​​គាំទ្រ​វៀតណាម​ “​ក្លាហ៊ាន​​ ឯករាជ្យ​ និង​​​​វិបុលភាព​” បន្តវាយ​តម្លៃ​ខ្ពស់​កិត្យានុភាព​និង​​មើល​សំខាន់​ទំនាក់​ទំនង​ជាមួយនឹ​ងវៀតណាម​ ស្នើ​ភាគីទាំងពីរ​​បន្ត​ជំហាន​ទៅ​មុខ ដើម្បី​បង្កើន​​ទំនាក់​ទំនង​ ក្នុងនោះ​អាទិភាព​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ - ពាណិជ្ជកម្ម សន្តិសុខ​​ - ការពារជាតិ​ សុខាភិបាល ថាមពល​។​

 

សេដ្ឋកិច្ច​ - ពាណិជ្ជកម្ម​ - វិនិយោគ​ បន្ត​ជា​ចំណុច​ភ្លឺក្នុងការ​ទំនាក់ទំនង​នៃប្រទេសទាំង​ពីរ​។ ពាណិជ្ជកម្ម​ទ្វេភាគី​​បន្ត​កំណើន​ខ្លាំង ដោយ​មាន​​កូតា​សរុប​នៅ​ឆ្នាំ​២០២១ ចំនួន ​​១១១,៥៦ ពាន់លាន​​ដូល្លាអាមេរិក​។ អាមេរិក​​បន្តជា​​ទីផ្សារ​នាំចេញ​​ធំបំផុត​របស់វៀតណាម​ ហើយ​វៀតណាម​​ក៏ក្លាយ​ជា​ដៃគូ​ ​ពាណិជ្ជកម្ម​ធំលំដាប់​ទី​​៩​ របស់​អាមេរិក​​ផង​ដែរ​។​

លោកនាយក​រដ្ឋមន្រ្តី ​ផាម​ មិញ​ជីញ (Pham Minh Chinh) និង​គណៈប្រតិភូ​ដំឡើង​​ស្លាកសញ្ញាទីស្តីការ​ថ្មី នៃ​ស្ថាន​ទូត​វៀតណាម ​ប្រចាំ​នៅ​អាមេរិក​។ រូបថត៖ យ៉ឿង​យ៉ាង ​- ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អំពី​ការ​វិនិយោគ​ មកដល់​ខែ​មីនា​ ឆ្នាំ​២០២២ ការ​វិនិយោគ​ផ្ទាល់​របស់​អាមេរិក នៅវៀតណាម​ មាន​ចំនួន​១០,៣ ពាន់លាន​ដូល្លាអាមេរិក​ ឈរ​លំដាប់ទី​១១/១៤១​ប្រទេស​​និង​​តំបន់​ដីគោក​ ដែល​មាន FDI ​ប្រចាំ​នៅ​វៀត​ណាម​។​ សហគ្រាស​​ធំ​ៗ​របស់អាមេរិក​ បន្ត​យក​​ចិត្តទុកដាក់​ វិនិយោគ​​ចូល​ទីផ្សារ​វៀតណាម​។​


ក្នុង​​​ទំនាក់ទំនង​​​វៀតណាម​​​និង​​អាមេរិក​ អំពី​​​បញ្ហា​​ជំនះ​ផលវិបត្តិ​សង្គ្រាម​នៅ​តែ​​បន្ត​ជាអាទិភាព​។ តាម​​នោះ សកម្មភាព​ស្វែង​រក​ទាហាន​បាត់​ខ្លួន​​ក្នុង​សង្គ្រាម​នៅ​​វៀតណាម ​(MIA) ស្វែង​​រក​យុទ្ធជន​ពលី​​វៀតណាម​ ធ្វើ​​ប្រព្រឹត្តិកម្ម​ dioxin ជំនួយ​​ជនពិការ​​នឹង​បាន​បន្ត​​​ជំរុញទៅទៀត​​។ សហប្រតិបត្តិការ​​សិក្សា​អប់រំ​ក៏​ទទួល​​បាន​​ជំហាន​វិជ្ជមាន​ ថ្មី​ៗ​នេះ​ភាគីទាំងពីរ​ បាន​ជំរុញ​សហប្រតិបត្តិការ​សិក្សា​អប់រំ​ - បណ្តុះ​បណ្តាល​ បង្វែ​បច្ចេកវិទ្យា​។ បច្ចុប្បន្ន​ វៀតណាម​​មាន​មូលដ្ឋាន​សិក្សា​​អប់រំ​ចំនួន​​៦ ដែល​មាន​ដើម​ទុន​វិនិយោគ​​របស់​អាមេរិក​ ប្រចាំ​​នៅ​ហាណូយ​ ទីក្រុ​ង​ហូជីមិញ​ ខេត្ត​ក្វាងនិញ (Quang Ninh) ខេត្ត​​ហាយ​ភុង (Hai Phong) ខេត្ត​ប៊ិញ​យ៉ឿង​ (Binh Duong)

លោកនាយក​រដ្ឋមន្រ្តី ​ផាម​ មិញ​ជីញ (Pham Minh Chinh) អញ្ជើញ​ទៅទស្សនកិច្ច​ផ្សារ​មូលបត្រ​ New York (NYSE) និង​ចូល​រួមកិច្ច​​ពិភាក្សា​តុ​មូល​ ជាមួយនឹង​នាយក​ប្រតិបត្តិ​ នៃសម្ពន្ធក្រុមហ៊ុន​មួយ​ចំនួន​ និង​មូលនិធី​វិនិយោគ​លំដាប់​ជួរ​មុខ កំពុង​រង​ចាំ​បិទប្រកាស​នៅលើ​ NYSE។ ក្នុងរូបថត៖ លោក​នាយករដ្ឋមន្រ្តី​ ផាម​ មិញ​ចិញ (Pham Minh Chinh)  ចុច​ប៊ូតុង​កណ្តឹង​ និង​គោះ​ញញួរ​បញ្ចប់​ការ​ដោះដូរ​។ រូបថត៖ យ៉ឿង​យ៉ាង ​- ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

ប្រទេសទាំងពីរ​ បន្ត​សហប្រតិបត្តិការ​​លើ​បញ្ហា​អន្តរជាតិ​និង​តំបន់ ដែល​​មាន​ការយក​ចិត្តទុកដាក់​​រួម​ដូចជា​ បញ្ហា​មេគង្គ មីយ៉ាន​ម៉ា កូរេខាង​ជើង​ ពិសេស​​គឺ​ក្រប​ខណ្ឌ​​ក្រុម​ប្រឹក្សា​ភិបាល ​នៃ​អង្គការ​សហប្រជា​ជាតិ​​និង​យន្តការ​​របស់​អាស៊ាន​។​

 

វាយ​​តម្លៃ​អំពីអត្ថន័យ​នៃ​​ការ​​ធ្វើ​​ដំណើរ​បំពេញទស្សនកិច្ច​​ របស់​លោក​នាយក​រដ្ឋមន្រ្តី​ ផាម​ មិញជីញ​ (Pham Minh Chinh) ​និង​​គណៈប្រតិភូ​វៀតណាម​ អញ្ជើញ​ទៅ​​បំពេញទស្សនកិច្ច​នៅ​ប្រទេស​​អាមេរិក​ ឯកអគ្គរដ្ឋទូត​អាមេរិក​​ប្រចាំ​នៅ​វៀត​ណាម​​ លោក Marc E.Knapper ឱ្យ​ដឹង​ថា ​​ដោយមានកម្មវិធីមមាញឹក ​របស់​គណៈ​ប្រតិភូ​​វៀតណាម​ បង្ហាញអំ​ពី​​ភាព​សំខាន់ ​នៃការ​​ទំនាក់ទំនង ​រវាង​​វៀតណាម​​និង​អាមេរិក​​។​

លោកនាយក​រដ្ឋមន្រ្តី ​ផាម​ មិញ​ជីញ (Pham Minh Chinh) ជំនួប​អាណិកជន​គម្រូ​ ដែលមាន​ការ​ចូល​រួម​ចំពោះទឹក​ដី​មាតុភូមិ​ ពិសេស​នៅ​ដំណាក់កាល​ជំងឺកូវិដ - ១៩ រួម​នឹង​សិស្ស និស្សិត​មួយ​ចំនួន​។ រូបថត៖ យ៉ឿង​យ៉ាង ​- ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

សកម្មចូល​រួម​ការ​ខិត​ខំប្រឹង​ប្រែង​រួម ​របស់​អង្គការ​សហប្រជា​ជាតិ​

អំឡុង​ពេល​៤៥​​ឆ្នាំកន្លង​ តាំងពី​ពេល​ចូល​ជា​​សមាជិក​ នៃ​អង្គការ​សហប្រជាជាតិ​ (ខែ​កញ្ញា ឆ្នាំ​១៩៧៧) វៀតណាម​​តែងជា​សមាជិក ដែល​​មានការ​​ទទួល​ខុសត្រូវ​ សកម្ម​ចូល​រួម​ការខិតខំប្រឹងប្រែង​រួម ​របស់​អង្គការ​សហប្រជា​ជាតិ​ លេច​​ធ្លោ​គឺ​អនុវត្ត​​គោលដៅ​​អភិវឌ្ឍន៍​ចីរភាព (SDGs) ចូលរួម​​សកម្មភាព​រ​ក្សា​សន្តិភាព​នៃ​អង្គការ​សហប្រជា​ជាតិ​ ទទួល​បន្ទុក​ជោគជ័យ​​ក្នុងតួនាទី​​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​​សិទ្ធិមនុស្ស​ នៃអង្គការ​​សហប្រជា​ជាតិ ​អាណត្តិកាល​ ២០១៤ - ២០១៦ និង​​មាន​តួនាទី​​ជា​សមាជិក​​មិនអចិន្រ្តៃយ៍ ​នៃ​ក្រុមប្រឹក្សាភិបាល​​នៃអង្គការ​សហ​ប្រជាជាតិ​ អាណត្តិកាល​ ២០២០ - ២០២១ តាម​រយៈ​នោះ អំណះអំណាង​​កិត្យានុភាព​​និង​ជំហថ្មី ​របស់វៀតណាម​​នៅលើឆាក​អន្តរជាតិ​។​

លោកនាយក​រដ្ឋមន្រ្តី ​ផាម​ មិញ​ចជីញ (Pham Minh Chinh) ទទួល​ជួប​លោក​ Abdulla Shahidប្រធាន​មហា​ក្រុមប្រឹក្សា​ភិបាល​នៃ​អង្គការ​សហប្រជា​ជាតិ​។ រូបថត៖ យ៉ឿង​យ៉ាង ​- ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

ប្រព័ន្ធ​​អភិវឌ្ឍន៍​នៃអង្គការ​សហប្រជា​ជាតិ​ មាន​តួនាទី​សំខាន់​ គាំទ្រជំនួយ​វៀត​ណាម​​​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ - ​សង្គម​។ ក្នុង​​ដំណាក់កាល​ ២០១៧ - ២០២១ អង្គការ​សហ​ប្រជាជាតិ ​​ជំនួយ​វៀតណាម​ជាង ​៤២៣ លាន​ដូល្លាអាមេរិក​។ ចាប់តាំង​​ពី​ពេល​​​មាន​​​ជំងឺកូវិដ - ១៩ ផ្ទុះឡើង​មក​ដល់​សព្វថ្ងៃ វៀតណាម​​ទទួលបាន​វ៉ាក់​សាំង​​ជិត ​៥០ ​លាន​ដូស​ តាម​រយៈ​​កម្មវិធី​ COVAX (លើសពី​តួលេខ ​ដែល​សន្យា​ដំបូង​​របស់ COVAX ​គឺ​៣៨,៩លាន​​ដូស​) និង​សម្ភារៈ​សុខាភិបាល ​មាន​តម្លៃ​៤៥ លាន​​ដូល្លាអាមេរិក​ មកពី​​អង្គការ​​សហប្រជា​ជាតិ​។​

លោកនាយក​រដ្ឋមន្រ្តី ​ផាម​ មិញ​ជីញ (Pham Minh Chinh) ជំនួប​នឹង​លោក​ស្រី​ Amina J. Mohamedអគ្គ​លេខាធិការ​រង​នៃ​អង្គការ​សហប្រជាជាតិ​។ រូបថត៖ យ៉ឿង​យ៉ាង ​- ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

វៀតណាម​ចេញ​សេចក្តីសម្រេចស្នើ​​ ​​យក​​ថ្ងៃទី​២៧ ខែធ្នូ រៀងរាល់ឆ្នាំ​ ធ្វើ​ជា​ទិវា​អន្តរជាតិ​​បង្ការប្រឆាំង​ជំងឺ​អសន្នរោគ​ បាន​មហាសន្និបាត​ក្រុមប្រឹក្សា​ភិបាល ​នៃអង្គការ​សហប្រជាជាតិ​អនុម័ត​។ វៀតណាម​ក៏​ចូល​រួមចំនួន​ ​៥០.០០០ ដូល្លាអាមេរិក​ ទុក​ដាក់​លើ​មូលនិធី​​កូវិដ​ - ១៩ នៃអង្គការ​សហប្រជា​ជាតិ​ និង​​១លាន​ដូល្លា​អាមេរិក​ សម្រាប់​​ COVAX ។

នៅ​​សន្និសីទ​លើកទី​​២៦ ភាគីទាំងអស់​​បាន​ចូល​រួម​អនុសញ្ញា​ក្របខណ្ឌ​ របស់​អង្គការ​សហប្រជាជាតិ​ ស្តីពី​បម្រែបម្រួល​អាកាសធាតុ​ (COP26) លោក​នាយក​រដ្ឋមន្រ្តី ផាម​ មិញ​ជីញ​ (Pham Minh Chinh) បាន​​សន្យា​ដោយ​រឹង​មាំ​ របស់វៀតណាម អំពីការ​​បញ្ចេញឧស្ម័ន​កាក់​បូន ស្មើនឹង​ "០" នៅ​​ឆ្នាំ​២០៥០​ ចូល​រួម​​សន្យា​​សកលលោក​​ពីការ​កាត់បន្ថយ​​បំភាយ​ឧស្ម័ន​​ methane សេចក្តី​ប្រកាស​ Glasgow នៃអ្នកដឹកនាំ​អំពី​ព្រៃឈើ​និង​ការ​ប្រើប្រាស់​ដីធ្លី សេចក្តី​​ប្រកាស​បង្វែ​​ពី​អគ្គិសនី​ធ្យូង​​ទៅ​ជា​​អគ្គិសនី​ស្អាត​​ និង​សហព័ន្ធ​សកម្មភាព​​បន្ស៊ាំ​សកលលោក​។​

 

ក្នុង​​វិស័យ​រក្សាសន្តិសុខ ​នៃអង្គការ​សហប្រជាជាតិ​ វៀតណាម​​បាន​បញ្ជូន​មន្រ្តី​ទាហាន​​ចំនួន ​៤៩៣ លើក​នាក់​ បំពេញ​​ភារកិច្ច​​នៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​​។ ពង្រាយ​​មន្ទីរពេទ្យ​ចល័ត​លេខ​២​​ចំនួន​៤លើក និងក្រុមវិស្វកម្ម​​១ក្រុម​។​ ជា​ប្រទេសមួយ​​ក្នុង​ចំណោមប្រទេស ​ដែលមាន​អត្រា​ស្រ្តី​​ភេទ​ ចូល​រួម​ខ្ពស់​បំផុត​​ ក្នុង​ចំណោម​ប្រទេស​​ដែល​ចូល​រួម​។​ 

សព្វថ្ងៃ ភាគី​ទាំង​ពីរ​ បាន​អនុម័ត​​ក្របខណ្ឌ​សហប្រតិបត្តិការ ​យុទ្ធសាស្រ្ត​វៀតណាម - ​អង្គការសហប្រជាជាតិ​ ដំណាក់កាល​ ២០២២ - ២០២៦ លើ​វិស័យ​សំខាន់ៗ គឺ​អភិវឌ្ឍន៍​​សង្គម​ទាំងមូល​ ធន់នឹង​​បម្រែបម្រួល​អាកាសធាតុ​ គ្រោះ​មហន្តរាយ​ និង​បរិស្ថាន​ចីរភាព​ បង្វែ​ខឿន​​សេដ្ឋកិច្ច​​និងការ​​គ្រប់គ្រង់​ ដោយ​មាន​ថវិកា​​​សរុប​​ជាង ​៥៤២ លាន​ដូល្លាអាមេរិក កើន​​ជាង​១០០ លាន​​ដូល្លា​អាមេរិក​ បើ​ប្រៀប​នឹង​​ដំណាក់កាល​ ២០១៧ - ២០២១៕

អត្ថបទ៖ កាសែតរូបភាវៀត​ណាម​សរុប​

រូបថត៖​ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង​

 


Top