“សញ្ញាសូត្រដង្កូវនាង” វៀតណាម
ស្វែងយល់នូវការដាំមន ចិញ្ចឹមដង្កូវនាង ត្បាញសូត្រ និងបានស្តាប់រឿងរ៉ាវអំពីវប្បធម៌ស្ដីពីសូត្រវៀតណាមមានអាយុកាលរាប់ពាន់ឆ្នាំ គឺជាសកម្មភាពចាប់ចិត្ត គួរឲ្យចងចាំរបស់លោកស្រីឯកអគ្គរដ្ឋទូតបរទេស ប្រធានគណៈបេសកម្មអន្តរជាតិប្រចាំនៅប្រទេសវៀតណាម ក៏ដូចជាភរិយារបស់ឯកអគ្គរាជទូតនៃបណ្ដាប្រទេស មន្ត្រីជាស្ត្រីនៃក្រសួងការបរទេសក្នុងព្រឹត្តិការណ៍ "សញ្ញាសូត្រដង្កូវនាង"។
ចិញ្ជឹមដង្កូវនាងត្បាញសូត្រមានវត្តមានឋិតឋេរ និងអភិវឌ្ឍក្នុងប្រជាជននៃប្រទេសវៀតណាមតាំងពីរាប់ពាន់ឆ្នាំមុនមក។ បច្ចុប្បន្ននេះ វៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំងបួន ដែលជាប្រទេសប្រកបមុខរបរចិញ្ចឹមដង្កូវនាងកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា។ មុខរបរចិញ្ចឹមដង្កូវនាងគឺជាមុខរបររកស៊ីរបស់កសិករវៀតណាមចំនួន ១០០.០០០ នាក់ ក្នុងនោះភាគច្រើនជាស្ត្រី។ លោក ឡេហុងវ៉ឹន (Le Hong Van) នាយកមជ្ឈមណ្ឌលស្រាវជ្រាវមននិងដង្កូវនាងមជ្ឈិម (VIETSERI) ឧទ្ទេសននាមនូវការដាំនិងចិញ្ចឹមដង្កូវនាងវៀតណាមដល់គណៈប្រតិភូចូលរួម។
មិនត្រឹមតែ បានចូលរួមស្តាប់អំពីប្រវត្តិសាស្ត្រនិងការរីកចម្រើននៃការដាំមន ចិញ្ចឹមដង្កូវនាង ត្បាញសូត្រតែប៉ុណ្ណោះ ភ្ញៀវអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ នូវទាំងបានស្វែងយល់ទម្រង់រូបភាពដាំមន យកសូត្រ និងការត្បាញសូត្រ នៅក្នុងព្រឹត្តិការណ៍នេះតែម្ដង។
អង្គុយនៅក្បែរកីតម្បាញសូត្រ មិនមែនជារូបភាពធ្លាប់ឃើញនៃនារីវៀតណាម ប៉ុន្តែបានជំនួសដោយលោកជំទាវឯកអគ្គរដ្ឋទូត និងភរិយារបស់ឯកអគ្គរដ្ឋទូតមកពីប្រទេសដទៃត្រូវបានសិប្បករនៅ VIETSERI បង្រៀនពីរបៀបប្រើកីតម្បាញ របៀបបង្វិលសូត្រដោយដៃដូចជាស្ត្រីវៀតណាមនាសម័យមុន។
អ្នកការទូតស្រី ភរិយារបស់ឯកអគ្គរដ្ឋទូតភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលពួកគេបានចេញទៅកណ្ដាលវាលដាំមនពណ៌បៃតង បេះផ្លែមនទុំ និងជាពិសេសបានឃើញដង្កូវនាងស៊ីស្លឹកមន ដង្កូវនាងបញ្ចេញសូត្រដោយផ្ទាល់ភ្នែកនៅវាលស្រែ។
ទន្ទឹមនឹងបទពិសោធន៍ជាក់ស្តែងនៃការចិញ្ចឹមដង្កូវនាង កីតម្បាញ លោកស្រីឯកអគ្គរដ្ឋទូត និងភរិយារបស់ឯកអគ្គរដ្ឋទូតក៏បានស្វែងយល់អំពីលំហូរវប្បធម៌ ក្នុងសូត្រវៀតណាម តាំងពីការបង្កើត និងការពារប្រទេសជាតិវៀតណាម រួមជាមួយនឹងរឿងរ៉ាវវប្បធម៌ប្រកបដោយមនុស្សធម៌ ផ្សារភ្ជាប់នឹងការត្បាញសូត្រ តាមរយៈការណែនាំរបស់លោកស្រី វ៉ឹនធីហាំង (Van Thi Hang) ជាស្ថាបនិក DeSilk។
តាមរយៈនោះ សូត្រក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងចលនានារី ដូចជាចលនាយេនឌ័រ ដែលបានចាប់ផ្តើមអភិវឌ្ឍនៅប្រទេសវៀតណាមនៅដើមសតវត្សទី ២០។ ការផលិតសូត្របានក្លាយទៅជានិមិត្តសញ្ញានៃការផ្ទេរអំណាចដល់ស្ត្រី។ ដូច្នោះហើយ សូត្រក៏ជាបុព្វហេតុពិសេសមួយ នៅពេលដែលប្រទេសជាតិឈានចូលដល់សម័យឧស្សាហូបនីយកម្ម និងទំនើបកម្ម ដូចដែលបានណែនាំដោយស្ថាបនិក DeSilk។ លោកស្រី វ៉ឹនធីហាំង (Van Thi Hang) បានបញ្ជាក់ថា "យើងខ្ញុំចង់ឱ្យពិភពលោកដឹងអំពីសូត្រវៀតណាម មិនត្រឹមតែស្អាត ថែមទាំងវាស្រស់ទៀតផង រចនាវិចិត្រដោយការផ្ចត់ផ្ចង់យ៉ាងពិសេសនិងដំណើរការគ្រប់គ្រងដ៏តឹងរ៉ឹង"។
ភាពប៉ិនប្រសប់ពីដៃទាំងពីររបស់សិប្បករវៀតណាមត្រូវបានបង្ហាញជាអតិបរមាលើផលិតផលរបស់ Desilk ពីអាវផាយដល់កន្សែងដ៏ស្រស់ស្អាតសម្រាប់ស្ត្រីដែលទទួលបានជោគជ័យ ឬគ្រាន់តែបូតូចៗដ៏ស្រស់ស្អាតដែលភ្ជាប់ទៅនឹងកាបូប។ ចាប់តាំងពីសតវត្សទី ១៧ ដល់ទី ១៨ ភាពប៉ិនប្រសប់របស់សិប្បករវៀតណាមត្រូវបានបណ្តាប្រទេសលោកខាងលិចវាយតំលៃថា ជាកំពូលមួយរបស់ពិភពលោក។ នេះជាភាពប្រៀបពិសេសរបស់សិប្បកម្មវៀតណាម ដែលកន្លែងផ្សេងមិនអាចមាន។
អញ្ជើញចូលរួមកម្មវិធីជាមួយនឹងឈុត ពាក់អាវផាយវៀតណាម លោកស្រី Elisa Fernandez - ប្រធានតំណាង UN Women ប្រចាំប្រទេវៀតណាម បានចែករំលែកថា៖ “ពេលខ្ញុំមកវៀតណាម កាលពី ៥ ឆ្នាំមុន ខ្ញុំបានដឹងពីសម្រស់ដ៏អស្ចារ្យរបស់អាវផាយ។ តាមប្រពៃណី អាវផាយបានធ្វើពីសូត្រ ហើយសូត្របានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពវប្បធម៌ និងសេដ្ឋកិច្ចរបស់វៀតណាម”។ តាមរយៈនោះ តំណាងរបស់ UN Women ប្រចាំប្រទេសវៀតណាមក៏បានសង្ឃឹមថា វិស័យផលិតសូត្ររបស់វៀតណាមនឹងបន្តបើកផ្លូវសម្រាប់យេនឌ័រនិងភាពរុងរឿង។
ព្រឹត្តិការណ៍ “សញ្ញាសូត្រដង្កូវនាង” មិនត្រឹមតែផ្សព្វផ្សាយមនោសញ្ចេតនាចំពោះសូត្រវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយនូវការចិញ្ចឹមមន និងរបរតម្បាញរបស់វៀតណាមទៅកាន់ពិភពលោកផងដែរ./.
អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿង
ប្រែសម្រួលដោយង្វៀនយ៉ាង