វៀតណាម-កម្ពុជា៖ ប្តេជ្ញាខ្ពស់ថែរក្សាភាពជាអ្នកជិតខាងល្អប្រសើរ និង​យូរ​អង្វែង

វៀតណាម-កម្ពុជា៖ ប្តេជ្ញាខ្ពស់ថែរក្សាភាពជាអ្នកជិតខាងល្អប្រសើរ និង​យូរ​អង្វែង


យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរាជធានី ភ្នំពេញ បានឲ្យដឹងថា ក្នុងបរិយាកាសអបអរសាទរខួបលើកទី ៥៧ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤) ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ទីភ្នាក់ងារជាតិ AKP របស់កម្ពុជា និងប្រព័ន្ធសារពត៌មានក្នុង​ប្រទេសកម្ពុជា បានផ្សព្វផ្សាយអត្ថបទជាច្រើន ដែលលើកកម្ពស់ទំនាក់ទំនងភាពជាអ្នកជិតខាងដ៏ល្អប្រសើរ និងយូរអង្វែងរវាងប្រទេសទាំងពីរ។ ដោយហេតុនេះបន្តផ្សព្វផ្សាយសារដែលបញ្ជាក់ពីតម្លៃយូរអង្វែងនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងវៀតណាម និងកម្ពុជា ក្នុង​ប្រវត្តិសាស្ត្រ តាមរយៈកែវភ្នែករបស់អ្នកជំនាញ ក៏ដូចជាថ្នាក់នាំនៃប្រទេសទាំងពីរ។

១. តើអ្វីជាព្រឹត្តិការណ៍សំខាន់ៗ និងសមិទ្ធិផលលេចធ្លោនៃទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាមនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ?

លោក ង្វៀន ហ៊ុយតាំង៖ ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះសម្រេចបានសមិទ្ធិផលលេចធ្លោផ្សេងៗ ជាច្រើនដែលផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗ ក្នុងវិស័យផ្សេងៗ ដូចតទៅ៖ ប្រទេសទាំងពីរតែងតែអោយតម្លៃនិងលើកកំពស់ ពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងបក្សរដ្ឋ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។ ជំនួបនិងការផ្លាស់ប្ដូរយោបល់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រទេសទាំងពីរតែងតែប្រព្រឹត្តឡើងជាញឹកញាប់ ហើយតាមរយនេះ សម្រេចបានកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាច្រើនសម្រាប់កំណត់ទិសដៅអោយទំនាក់ទំនងទូទៅនៃប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានបញ្ជាក់ថានឹងគោរពនិងអនុវត្តយ៉ាងពេញលេញរាល់កិច្ចព្រមព្រៀង កតិកាសញ្ញាដែលបានចុះហត្ថលេខារួចហើយ ប្តេជ្ញាកសាងទំនាក់ទំនងតាមពាក្យស្លោក "អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចិរភាពយូរអង្វែង ថែរក្សាចំណងសាមគ្គីភាព មិត្តភាពរវាងវៀតណាម-កម្ពុជា អោយគង់វង្សជារៀងរហូត។

នៅឆ្នាំ ២០២០ និង ២០២១ ទោះបីជាក្នុងបរិបទមានការរីករាលដាលដ៏ស្មុគស្មាញនៃជំងឺ កូវីដ-១៩ ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងដោយរៀងៗ ខ្លួនក្នុងការឆ្លើយតប ទប់ស្កាត់ការឆ្លងរាលដាលក៏ដោយ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ ក្រសួងស្ថាប័ន ផ្នែក មូលដ្ឋាននិងអង្គការមហាជននៅតែពិភាក្សាគ្នាតាមទូរស័ព្ទដើម្បីសួរសុខទុក ចែករំលែកការលំបាកទៅវិញទៅមក យកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមកទាំងខាងសម្ភារៈនិងស្មារតី ក៏ដូចជាវ៉ាក់សាំងការពារជំងឺសម្រាប់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល។

កាលពីពីចុងឆ្នាំ ២០២១ អតីតប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ន់ភុក (Nguyen Xuan Phuc) បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដើម្បីបំផុសចាប់ផ្តើម "ឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ ២០២២ និងខូវអនុស្សាវរីយ៍ ៥៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ យើងអាចនិយាយបានថា ឆ្នាំ ២០២២ គឺជាឆ្នាំដ៏មានអត្ថន័យសម្រាប់ប្រទេសទាំងពីរ ខណពេលប្រទេសកម្ពុជាកាន់តួនាទីជាប្រធានអាស៊ាន ខួបលើកទី ៤៥ នៃ "ដំណើរឆ្ពោះទៅការសង្គ្រោះជាតិ" របស់សម្តេចតេជោ ហ៊ុន សែន ហើយឆ្នាំ ២០២២ ក៏ជាឆ្នាំ មិត្តភាពវៀតណាម-កម្ពុជាដែរ។

ភាគីទាំងពីរបានសហការរៀបចំពិធីមីទ្ទិញយ៉ាងដ៏ឧឡារិកដើម្បីអបអរសាទរខួបលើកទី ៥៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅទីក្រុង ហាណូយ រួមជាមួយព្រឹត្តិការណ៍ជាច្រើនទៀត ហើយបានបញ្ចប់ដោយដំណើរការបំពេញទស្សនកិច្ចផ្លូវការចំនួនពីរនៅប្រទេសកម្ពុជារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) និងប្រធានរដ្ឋសភា វៀតណាម លោក វឿង ឌិញហ្វេ (Vuong Dinh Hue) ក្នុងវិច្ឆិកា ឆ្នាំ ២០២២។ ក្រោយពេលប្រទេសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដោយជោគជ័យ និងបង្កើតរាជរដ្ឋាភិបាលអាណត្តិទី ៧ រួចរាល់ហើយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម។ នាដើមឆ្នាំ ២០២៤ ភាគីទាំងពីរបានប្រារព្ធខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រនៅប្រទេសរៀងៗខ្លួន។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ គឺជាសសរស្ដម្ភដ៏សំខាន់ក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ កាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពជាងមុន។ ភាគីទាំងពីរសហាការរក្សាស្ថិរភាពនយោបាយ សន្តិសុខការពារជាតិនិងការអភិវឌ្ឍន៍ក្នុងប្រទេសរៀងៗ ខ្លួន បន្តសម្របសម្រួលអនុវត្តដោយល្អប្រសើរនូវពិធីសារកិច្ចសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំ ក៏ដូចាំផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិនិង ក្រសួងសន្តិសុខសាធារណៈវៀតណាម ជាមួយនឹងក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃកម្ពុជា ។

ភាគីទាំងពីរតែងតែផ្លាស់ប្តូរព័ត៌មាននិងស្ថានការណ៍ ចែករំលែកបទពិសោធន៍ ទប់ស្កាត់និងធ្វើអោយលែងមាន ប្រសិទ្ធភាពនូវរាល់សកម្មភាពរបស់កងកម្លាំងអមិត្តដែលប្រឆាំង វៀតណាម ប្រឆាំងកម្ពុជានិងទំនាក់ទំនងរវាង ប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការយាមល្បាតរួមគ្នា រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ កិច្ចការស្វែងរកនិង ជួយសង្គ្រោះហានិភ័យនៅតាមតំបន់ព្រំដែនគោកនិងលើលំហសមុទ រៀបចំការផ្លាស់ប្ដូរប្រាស្រ័យទាក់ទង ចងមេត្រីភាព បន្តដំណើរការបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ សហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សកម្មភាពបង្កបង្កើនផលនិងការស្នាក់នៅដោយទន្ទ្រានទៅវិញទៅមក សកម្មភាពឆ្លងដែនខុសច្បាប់ ដោះស្រាយរាល់បញ្ហាដែលកើតមានឡើង កសាងពង្រឹងការងារគ្រប់គ្រងខ្សែព្រំដែន ខ្សែក្រវាត់សន្តិសុខ ប្រកបដោយសន្តិភាព ស្ថិរភាព រក្សា រឹងមាំអធិបតេយ្យភាពជាតិ សណ្តាប់ធ្នាប់និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរបន្តការងាស្វែងរក ជីកគាស់និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលបានពលីជីវិតនៅកម្ពុជា ការងារជួសជុល កែលម្អ ធ្វើអោយល្អប្រសើរឡើងស្តូបមិត្តភាពវៀតណាម - កម្ពុជា។

ជាមួយនឹងការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ វៀតណាមនិងកម្ពុជាបានបង្ហើយការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកបានប្រមាណ៨៤% ចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩និងពិធីសារទទួលស្គាល់លទ្ធផលជាផ្លែផ្កានេះ បង្កើតមូលដ្ឋានគ្រឹះអោយភាគីទាំងពីរបន្តរក្សាស្ថិរភាព ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន ព្រមទាំងបន្តការពិភាក្សាស្វែងរកដំណោះស្រាយសម្រាប់ព្រំដែនគោក ១៦% ដែលនៅសល់ រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍ទៅវិញទៅមក។

យើងអាចនិយាយបានថា កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ រួមជាមួយនឹងកិច្ចការបរទេស បានរួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាព សន្តិសុខ ស្ថិរភាពសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសរៀងៗ ខ្លួន រួមចំណែករក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ក្នុងតំបន់និងនៅលើពិភពលោក។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រនិងបច្ចេកទេសរវាងប្រទេសទាំងពីរមាន ការអភិវឌ្ឍន៍ជាវិជ្ជមាន។ ភាគីទាំងពីរបានអនុវត្តដោយបុរេសកម្មរាល់កតិកាសញ្ញា កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល ទាំងពីរនិងខ្លឹមសារនៃកិច្ចប្រជុំគណៈកម្មាការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកទេស កិច្ចប្រជុំកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន ពិភាក្សានិងដោះស្រាយរាល់ការលំបាក និងឧបសគ្គដោយទាន់ពេលវេលា។ យន្តការទ្វេភាគីត្រូវបានអោយតម្លៃខ្ពស់និងជំរុញប្រកបដោយប្រសិទ្ធភាព ដូចជា៖ កិច្ចប្រជុំជំរុញការវិនិយោគនិងពាណិជ្ជកម្មនៅកម្ពុជា ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-កម្ពុជា កិច្ចប្រជុំសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ព្រំដែនវៀតណាម-កម្ពុជា ការផ្លាស់ប្តូ និងកិច្ចសហប្រតិបត្តិការ​រវាងក្រសួង ស្ថានប័ន អង្គការមហាជន អាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរនិងយន្តការពហុភាគីផ្សេងៗ ទៀតដែលមានការចូលរួមពីសំណាក់ភាគីវៀតណាមនិងកម្ពុជា។

នាពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាម មានគម្រោងវិនិយោគចំនួន ២០៨ នៅក្នុងប្រទេសកម្ពុជាដោយមាន​ដើមទុនចុះបញ្ជីសរុបចំនួន ២,៩១ ពាន់លានដុល្លារអាម៉េរិក ស្ថិតនៅក្នុងចំណោមប្រទេសទាំង ១០ ដែលមាន​ការវិនិយោគច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។ ចំណែកប្រទេសកម្ពុជា មានគម្រោងវិនិយោគចំនួន ៣៥ នៅ​ក្នុងប្រទេសវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៧៥,៧៦ លានដុល្លារអាម៉េរិក។ នៅឆ្នាំ ២០២០​និងឆ្នាំ ២០២១ ទោះបីជាជួបការលំបាកជាច្រើនដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ក៏ដោយ ក៏បន្ត​ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានការរីកចម្រើនលោតផ្លោះខ្លាំង។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២០ សម្រេចបាន ៥,៣២ ពាន់លានដុល្លារអាម៉េរិក ដល់ឆ្នាំ ២០២១ សម្រេចបាន ៩,៥៣ ពាន់លានដុល្លារអសម៉េរិក (កើនឡើងជិត ៨០ ភាគរយធៀបនឹងឆ្នាំ ២០២០) ហើយកំពុងរក្សាល្បឿនកំណើនដោយមានទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២២ សម្រេចបាន ១០,៥៧ ពាន់លានដុល្លារអំម៉េរិក ឆ្នាំ ២០២៣ សម្រេចបាន៨,៦ ពាន់លានដុល្លារអាម៉េរិក ហើយក្នុងឆ្នាំ ២០២៤ ត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ជាង ១០ ពាន់លានដុល្លារអាម៉េរិក។ ភាគីទាំងពីរខិតខំសម្រេចអោយបានគោលដៅ ២០ ពាន់លានដុល្លារអាម៉េរិកនាពេល​ខាងមុខដូចការរំពឹងទុករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ។

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្សជាវិស័យមួយត្រូវបានភាគីទាំងពីរផ្តោតការយកចិត្តទុកដាក់ជាពិសេស ដោយចាត់ទុកថានេះជាកត្តាគោលដៅសំខាន់មានលក្ខណៈយុទ្ធសាស្ត្ររួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរ។ជារៀងរាល់ឆ្នាំ ប្រទេស វៀតណាម ផ្តល់អាហារូបករណ៍បណ្ដុះបណ្តាលរយៈពេលខ្លីនិងរយៈពេលវែងដល់និស្សិតកម្ពុជារាប់រយនាក់។ ចំណែកប្រទេសកម្ពុជាវិញ ក៏ផ្ដល់អាហារូបករណ៍ដល់និសស្សិតវៀតណាមចំនួន ១៥នាក់ រួមទាំងអាហារូបករណ៍ឧត្តមសិក្សានិងក្រោយឧត្តមសិក្សា ហើយផ្តល់អាហារូបករណ៍ចំនួន ២០ ផ្សេងទៀតសម្រាប់បណ្តុះបណ្តាលផ្នែកភាសានិងវប្បធម៌ខ្មែររយៈពេលពីរឆ្នាំ។ ក្រៅពីនោះ ភាគីទាំងពីរក៏ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបំពេញបន្ថែមធនធានមនុស្សសម្រាប់បុព្វហេតុកសាងនិងអភិវឌ្ឍន៍នៅប្រទេសនិមួយៗ។

កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន រដ្ឋសភា និងអង្គការមហាជនបន្តត្រូវជំរុញអនុវត្តជាក់ស្តែង។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូ បទពិសោធន៍និងជួយគាំទ្រគ្នាទៅវិញទៅមក ខេត្តជាប់ព្រំដែនទាំងឡាយបន្តពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខភាព បណ្តុះបណ្តាលនិងការអភិវឌ្ឍធនធានមនុស្ស ធានាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន​ហ៊ុយ​តាំង (Nguyen Huy Tang) បាន​ដឹក​នាំ​គណៈប្រតិភូ អញ្ជើញ​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ សម្តេចធីបតី ហ៊ុន​ ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​បង្កើតរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ។ រូបថត៖ Huynh Thao - អ្នក​យក​ពត៌មាន VNA ប្រចាំនៅ​កម្ពុជា

២. តើការប្តេជ្ញាចិត្ត និងទស្សនៈវិស័យរបស់លោកចំពោះទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសជិតខាងទាំងពីរក្នុងអំឡុងពេលឯកឧត្ដមកាន់តំណែងជាឯកអគ្គរដ្ឋទូត វៀតណាម នៅព្រះរាជាណាចក្រកម្ពុជាគឺជាអ្វី?

វៀតណាម​ និងកម្ពុជាជាប្រទេសជិតខាងមានភ្នំនិងទន្លេជាប់ជាមួយគ្នា ប្រជាជននៃប្រទេសទាំងពីរផឹកទឹកទន្លេមេគង្គដូចគ្នា មានទំនាក់ទំនងប្រពៃណីជិតស្និទ្ធ សាមគ្គីភាពជួយគ្នាទៅវិញទៅមកជំនះរាល់ការលំបាកនិងបញ្ហាប្រឈម រួមគ្នាតស៊ូប្រយុទ្ធប្រឆាំងជាមួយសត្រូវរួម ដណ្ដើមបានជ័យជំនះរួមនិង​រួមគ្នាកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ចំណងសាមគ្គីភាពនិងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរបានក្លាយជា​ច្បាប់ទម្លាប់និងជាកត្តាធានាអោយការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេសនីមួយៗ។ នាពេលបច្ចុប្បន្ននេះ​ក្នុងស្ថានភាពសភាពលារណ៍អន្តរជាតិនិងតំបន់មានការប្រែប្រួលយ៉ាងរហ័ស ស្មុគស្មាញ់និងពិសេសគឺការប្រកួតប្រចែងខាងភូមិសាស្រ្តនយោបាយយ៉ាងស្រួចស្រាវរវាងប្រទេសធំនានាការប្រឆាំងនិងបំផ្លិចបំផ្លាញ់របស់បណ្តាអនុភាពអមិត្តចំពោះប្រទេសនិមួយៗ ក៏ដូចជាទំនាក់ទំនងនៃប្រទេសទាំងពីរ ទាមទារប្រទេសនិងប្រជាជាតិទាំងពីរត្រូវផ្សាភ្ជាប់ជាមួយគ្នាដោយសាលក្ខណៈភូមិសាស្សនយោបាយបានកំណត់ថា សន្តិសុខ​ស្ថេរភាពនៃប្រទេសមួយក៏គឺជាសន្តិសុខ ស្ថេរភាពនៃប្រទេសមួយទៀត។

គឺជាមនុស្សម្នាក់មានវាសនាផ្សាភ្ជាប់ជាមួយប្រទេសកម្ពុជាតាំងពីគ្រាយុវវ័យ ក៏ដូចជាក្នុងបុព្វហេតុការងាររបស់ខ្លួនក៏ផ្សាភ្ជាប់ជាមួយប្រទេសកម្ពុជា ហើយសាមីខ្លួនមានកិត្តិយសដ៏ធំធេងដោយបានបក្សនិងរដ្ឋវៀតណាមទុកចិត្តតែងតាំងឲ្យកាន់តំណែងជាឯកអគ្គរដ្ឋទូតវិសាមញនិងពេញសមត្ថភាពនៃសាធារណ​រដ្ឋ​សង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ពេលទទួលភារកិច្ចដ៏ឧត្តុងឧត្តមនេះខ្ញុំបានសន្យាជាមួយ ថ្នាក់ ដឹកនាំបក្សនិងរដ្ឋវៀតណាម ក៏ដូចជាជាមួយសាមីខ្លួន នឹងខិតខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីរួមចំណែកចូលក្នុងការថែរក្សានិងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយចាប់តាំងពីថ្ងៃដំបូងនអាណត្តិរបស់ខ្លួនរហូតមកដល់ថ្ងៃនេះ ខ្ញុំបានខិតខំប្រឹងប្រែងរួមជាមួយស្ថានទូតនិងបណ្តាស្ថាប័នអមស្ថានទូតដំណើរការអនុវត្តន៍ដោយល្អប្រសើររាល់កិចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ... ម្ចាស់កាក្នុងការធ្វើជាសេនាធិការលើកឡើងជូនថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនូវវិធានការបង្កើនទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ!

៣. តើកម្ពុជានិងវៀតណាម អាចលើកគំពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីយ៉ាងដូចម្តេច?

វៀតណាមនិងកម្ពុជាជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នាទំនាក់ទំនងរវាងប្រជាជននិងប្រជាជនជាឧត្ដមភាពមួយក្នុងចំណោមឧត្តមភាពផ្សេងៗ នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតងតែបញ្ជាក់ពីសារៈសំខាន់នៃសកម្មភាពផ្សាស់ប្តូររវាងប្រជាជននិងប្រជាជន គាំទ្រសកម្មភាពប្រាស្រ័យទាក់ទងនេះ ធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនប្រទេសទាំងពីរត្រូវបន្តអោយតម្លៃខ្ពស់លើការងារសហាការព័ត៌មាន ផ្សព្វផ្សាយអោយទូលំទូលាយដល់ជាពិសេសគឺយុវជនជំនាន់ក្រោយ ស្តីអំពីចំណងទំនាក់ទំនងមិត្តភាពនេះគ្រប់មជ្ឈដ្ឋានប្រជាជនគ្រប់ស្រទាប់វណ្ណៈប្រពៃណីល្អប្រសើររវាងវៀតណាមនិងកម្ពុជា។

សមាគមមិត្តភាពវៀតណាម-កម្ពុជា សមាគមមិត្តភាពកម្ពុជា-វៀតណាម អង្គការយុវជននិងអង្គការមហាជននៃប្រទេសទាំងពីរដើរតួនាទីជាស្នូលក្នុងការងារសម្របសម្រួលអនុវត្តរាល់សកម្មភាពបន្តភ្ជាប់ ប្រាស្រ័យទាក់ទងក្នុងគោលបំណងពង្រីកសាមគ្គីភាព ចំណងមិត្តភាពដ៏ស្អិតល្មួត លើកតម្កើងចំណងមិត្តភាពប្រពៃណីវៀតណាម-កម្ពុជានិងបំផុសគុណធម៌ "ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ" តួយ៉ាងដូចជា រៀបចំដំណើរទស្សនា អតីតសមរភូមិសម្រាប់អតីតកងទ័ពស្ម័គ្រចិត្ត អតីតជំនាញការនិងសាច់ញាតិយុទ្ធជនពលីជីវិត ជំរុញការងារជួយទំនុកបម្រុងនិស្សិតកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅប្រទេស វៀតណាម រៀបចំក្រុមគ្រូពេទ្យទៅពិនិត្យព្យាបាលជំងឺនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃអោយប្រជាជនក្រីក្រ រៀបចំសប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជា និងសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម ពង្រឹងទំនាក់ទំនងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ផ្លាស់ប្តូរបទពិសោធន៍ ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជាពិសេសនៅតាមខេត្តជាប់ព្រំដែនជាមួយគ្នា។ សកម្មភាពទាំង​នោះនឹងជួយបង្កើតភាពស្និទ្ធស្នាល ជិតស្និទ្ធរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកពង្រឹងទំនាក់​ទំនងល្អប្រសើររវាងវៀតណាម-កម្ពុជាបន្ថែមទៀត។

ឈុតសម្តែងមួយចំនួនក្នុងកម្មវិធីសម្តែងសិល្បៈក្នុងក្របខ័ណ្ឌ "សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០២៤"។ រូបភាព៖ Huynh Thao - អ្នកយកព័ត៌មាន VNA ប្រចាំកម្ពុជា។  

៤. តើ កម្ពុជានិងវៀតណាមអាចពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀតដោយរបៀបណា?

ដើម្បីជំរុញកិច្ចសហប្រត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលខាងមុខខ្ញុំគិត​ថា ភាគីទាំងពីរចំចាច់​ត្រូវ៖

- ជំរុញអនុវត្តឱ្យបានល្អប្រសើររាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចដែលបានចុះហត្ថលេខារួចហើយរវាងប្រទេសទាំងពីរ ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនដែលបានចុះហត្ថលេខាក្នុងខែ វិច្ឆិកា ឆ្នាំ២០២២ អនុសារណាយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីដំណាក់កាលពីខែ មិថុនា ឆ្នាំ២០២៣ ដល់ខែ ធ្នូ ឆ្នាំ ២០២៤ ត្រៀមខ្លឹមសារអនុសារណាយោគយល់គ្នាសម្រាប់ដំណាក់កាលថ្មីពីខែ មករាឆ្នាំ ២០២៥ ដល់ ខែ ធ្នូ ឆ្នាំ ២០២៦ អនុសារណាយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដំណាក់កាលពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ និងកិច្ចព្រមព្រៀងផ្សេងៗ ដែលបានចុះហត្ថលេខារវាងធនាគារ ក្រសួងដឹកជញ្ជូន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃប្រទេសទាំងពីរ។

​          - បន្តជំរុញក្រុមហ៊ុននិងសហគ្រាសទាំងខាងវៀតណាមនិងខាងកម្ពុជាអោយមកស្វែងយល់ វិនិយោគទុនទៅវិញទៅមក ជាពិសេសគឺនៅទីផ្សារកម្ពុជាតែម្ដង ខណពេលរាជរដ្ឋាភិបាលកម្ពុជាទើបចេញច្បាប់វិនិយោគថ្មីក្នុងឆ្នាំ ២០២១ ដោយមានកំណែទម្រង់ជាច្រើនដើម្បីទាក់ទាញប្រភពទុនវិនិយោគផ្ទាល់ពីបរទេស។

- បន្តបង្កើនការទាញយកផលពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ខិតខំតភា្ជប់ និងទាក់ទាញភ្ញៀវទេសចរពីប្រទេសទីបីមកទស្សនាកម្ពុជានិងវៀតណាម។ ក្នុងឆ្នាំ២០២៤ នេះ រំពឹងថាចំនួនភ្ញៀវទេសចរណ៍វៀតណាមមកកម្ពុជានឹងជាប់ចំណាត់ថ្នាក់លេខ ២ ដោយមានចំនួនប្រមាណជា ១ លាននាក់ហើយ វៀតណាម រំពឹងថានឹងទាក់ទាញភ្ញៀវទេសចរកម្ពុជាបានប្រមាណ ៤៥០.០០០ នាក់មកទស្សនាវៀតណាម។ រដ្ឋាភិបាល ក្រសួងនិងស្ថាប័ននៃប្រទេសទាំងពីរត្រូវបន្តបង្កើតលក្ខខណ្ឌអំណោយផល ពុះពារជំនះរាល់ ការលំបាកឧបសគ្គដើម្បីឲ្យសហគ្រិន និង អ្នកវិនិយោគនៃប្រទេសទាំងពីរមានអារម្មណ៍សុវត្ថិភាពក្នុងការដាក់ទុន វិនិយោគនិងធ្វើអាជីវកម្មនៅឯប្រទេសនីមួយៗ ជាពិសេសគឺការនាំទំនិញចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ នៃប្រទេសទាំងពី។

- បន្តដំណើការសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ រៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី ២១ កិច្ចប្រជុំខេត្តជាប់ព្រំដែនលើកទី ១៣ ឆ្លងតាមរយៈនោះ បង្កើតលក្ខខណ្ឌអំណោយផល បន្ថែមទៀតសម្រាប់លើកកំពស់សកម្មភាពជំរុញពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍រវាងប្រទេសទាំងពីរ។

- ភាគីទាំងពីរត្រូវបន្តជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតភ្ជាប់ជាមួយម៉ុកបាយ និង ទីក្រុង ហូជីមិញ តភ្ជាប់ផ្លូវអាកាសដោយជំរុញក្រុមហ៊ុនអាកាសចរណ៍ វៀតណាមនិងកម្ពុជា បន្តបើកផ្លូវហោះហើរទៅកាន់តំបន់ទេសចរណ៍ផ្សេងៗ របស់ វៀតណាម ដូចជា វ៉ឺនដូន (Van Đon) ភូភ្លុក (Phu Quoc) ញ៉ាត្រាង (Nha Trang) ក៏ដូចជាគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅទីក្រុង ហូជីមិញ។ សកម្មភាពទាំង​នេះនឹងបង្កលក្ខណៈងាយស្រួលដល់ ការដោះដូរពាណិជ្ជកម្ម ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជនជាមួយ​ប្រជាជន រួមចំណែកយ៉ាងសកម្មដល់ការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ វៀតណាម និង កម្ពុជា​នាពេលខាងមុខ។

៥. តើអ្វីទៅជាឱកាសសម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាមក្នុងទំនាក់ទំនងការទូតនាពេលខាងមុខ?

ប្រទេសទាំងពីរនៅតែមានសក្ដានុភាពនិងកាលានុវត្តភាពជាច្រើនសម្រាប់បង្កើន ពង្រីកវិស័យសហប្រតិបត្តិការប្រកបដោយសក្ដានុពលដែលបំពេញបន្ថែមអោយគ្នាទៅវិញទៅមកបាន។ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧បានដាក់ចេញ គោលនយោបាយជាច្រើនដែលផ្ដល់អាទិភាពដល់កំណែទម្រង់ដ៏រឹងមាំនិងគ្រប់ជ្រុងជ្រោយ បើកផ្លូវទូលំទូលាយសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ហើយការដោះដូរពាណិជ្ជកម្មនឹងក្លាយជាមូលដ្ឋានអំណោយផល ដែលផ្តល់ឱកាសវិនិយោគថ្មីថែមទៀត។ ក្រៅពីការពង្រឹងវិស័យសហប្រតិបត្តិការដែលមានស្រាប់ ភាគីទាំងពីរនៅតែមានឱកាសជាច្រើនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចបំពេញបន្ថែមអោយគ្នាទៅវិញទៅមក ក៏ដូចជាវិស័យថ្មីជាច្រើនទៀត បង្កើនទាញយកផលពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការនិងឧត្តមភាពនៃទំនាក់ទំនងរវាងខេត្តជាប់ព្រំដែន បង្កើនការដោះដូរពាណិជ្ជកម្មតាមព្រំដែននិងទេសចរណ៍។ ក្រៅពីការបង្កើតលក្ខខណ្ឌអំណោយផលពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំងពីរ មានគោលដៅសំខាន់មួយគឺត្រូវផ្តោតការយកចិត្ដទុក ដាក់លើការជួយឧត្តម្ភសហគ្រាសទាំងឡាយក្នុងការដោះស្រាយរាល់ការលំបាកនិងឧបសគ្គ ជួយខេត្តជាប់ព្រំដែនជំរុញខ្លាំងសកម្មភាពផ្លាស់ប្ដូរពាណិជ្ជកម្ម។

ទន្ទឹមនឹងនោះត្រូវពន្លឿនការកសាងនិងបង្កើតអោយចេញជារូបរាងនូវ "យន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម" ធ្វើពិពិធកម្មទម្រង់ទេសចរណ៍ដូចជាទេសចរណ៍ធម្មជាតិទេសចរណ៍ លន្តែកាយរួមផ្សំជាមួយការពិនិត្យព្យាបាលជំងឺ បន្តភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវគោក ផ្លូវអាកាសនិងផ្លូវដែក។ ក្រៅពីនេះ ប្រទេសទាំងពីរក៏មានឱកាសជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាស្អាត ឧស្សាហកម្មកែច្នៃនាំចេញ បច្ចេកវិទ្យាខ្ពស់និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល ឆ្លៀតទាញយកផលពីយន្តការពហុភាគីនានាដែល វៀតណាម និងកម្ពុជាចូលរួមដើម្បីបង្កើនឱកាសនិងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាម-កម្ពុជា ជាមួយនឹងប្រទេសទីបី។

ឈរលើស្មារតីបុរេសកម្មនិងស្វាហាប់រហ័សរហួនរបស់សហគ្រាសវិនិយោគិនទាំងឡាយ ខ្ញុំជឿថាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបើកទូលាយបន្ថែមទៀត រួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាង វៀតណាម-កម្ពុជា បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីតាមការចង់បានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

៦.តើអ្វីទៅជាវិស័យអាទិភាពសម្រាប់កម្ពុជានិងវៀតណាម ក្នុងទំនាក់ទំនងការទូតឆ្ពោះទៅមុខ?

ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងពេលអនាគត ភាគីទាំងពីរគប្បីបន្តដំណើរការលើវិស័យនិងវិធានការអាទិភាពមួយចំនួនជាដូចតទៅ៖

ទី ១ គឺរក្សានិងបន្តពង្រីកនូវលទ្ធផលល្អក្នុងវិស័យនយោបាយធ្វើជាខឿនគ្រឹះកំណត់ទិសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ លើកកំពស់ដោយឥតឈប់ឈរការយល់ដឹងអំពីសារសំខាន់ជាយទ្ធសាស្សនទំនាក់ទំនងវៀតណាម-កម្ពុជាក្នុងសភាពការណ៍ថ្មី។

ទី ២ ម្ចាស់ការក្នុងការចាប់យកកាលានុវត្តភាព ឆ្លងពុះពារការលំបាកសាកល្បងដើម្បីបង្កឲ្យមានការវិវត្តន៍ជាវិជ្ជមានលើវិស័យសហប្រតិបត្តិការនានា ដែលក្នុងនោះ យកចិត្តទុកដាក់លើកកំពស់ប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច បង្កកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទី ៣ គឺបង្កើនយ៉ាងខ្លាំខ្លានិងជម្រុញសសរស្ដមទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពាជាតិសន្តិសុខនិងការទូតឲ្យស៊ីជម្រៅថែមទៀត ធានាបរិសា្ថនសន្តិភាព ស្ថេរភាពសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសនិមួយៗ។ ភាគីទាំងពីរត្រូវសហការយ៉ាងជិតស្និទ្ធ ពិគ្រោះយោបល់ទៅវិញទៅមកចំពោះរាល់បញ្ហារួមនៅតាមវេទិកានិងក្របខ័ណ្ឌនកិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ។

ទី ៤ គឺ សហការយ៉ាងជិតស្និទ្ធ លើកកម្ពស់គុណភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលសុខាភិបាល វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេស លើកកម្ពស់ទំនាក់ទំនងល្អរវាងក្រសួងនិងស្ថាប័ន ជាពិសេសគឺខេត្តជាប់ព្រំដែនជាមួយគ្នា បង្កើនសកម្មភាពមិត្តភាព ជួយគ្នាទៅវិញទៅមករវាងប្រជាជនគ្រប់មជ្ឈដ្ឋាន អង្គការមហាជននិងយុវជននៃប្រទេសទាំងពីរ។

ទី ៥ បង្កើនការងារឃោសនាដល់ប្រជានជនគ្រប់មជ្ឈដ្ឋានស្រទាប់វណ្ណៈ ជាពិសេសគឺយុវជនជំនាន់ក្រោយក៏ដូចជាកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញស្តីអំពីប្រពៃណីនៃទំនាក់ទំនងមិត្តភាពភូមិផងរបងជាមួយទៅមករវាងប្រទេសទាំងពីរ។

.កម្ពុជា​ប្រារព្ធខួប​អនុស្សាវរិយ៍លើកទី ៤៧ នៃការ​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្តួល​រំលំរបប ប្រល័យពូជសាសន៍ ប៉ុលពត នាថ្ងៃទី ២០ ខែ មិថុនា ខាងមុខនេះ រួមជាមួយនឹងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជផកោះថ្ម ហើយឯកឧត្តមក៏ត្រូវបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះដែរឯកឧត្តមចាប់អារម្មណ៍យ៉ាងណាដែរចំពោះការប្រារព្ធពិធីនេះ?

ការណ៍ដែលកម្ពុជាប្រារព្ធខួបពិធីអនុស្សាវរីយ៍លើកទី ៤៧ ឆ្នាំនៃ ដំណើរការឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត របស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី ២០ ខែ មិថុនាខាងមុខនេះជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យដ៏មានសារសំខាន់។ ព្រឹត្តិការណ៍នេះមិនត្រឹមតែក្រើនរំលឹកយើងទាំងអស់គ្នាឱ្យចងចាំនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលជាប្រភពដើមនៃការតស៊ូផ្ដួលផ្ដួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជាសាក្ខីភាពដ៏រស់រវើកមួយ បង្ហាញពីចំណងងមិត្តភាព សាមគ្គីភាពភក្ដីភាព ផ្សារភ្ជាប់ប្រកបដោយភក្តីភាពរវាងប្រជាជាតិទាំងពីរវៀតណាមនិងកម្ពុជាដែរ។ នេះក៏ជាឪកាសអោយយើងទាំងអស់គ្នារំលឹកគោរពដឹងគុណដល់កុលបុត្រកុលធីតាដ៍ឆ្នើមទាំងឡាយនៃប្រជាជាតិទាំងពីរ ដែលបានកៀកស្មាពលីកម្មយ៉ាងអង់អាចក្លាហានក្នុងដំណើរការនៃការតស៊ូប្រកបដោយសុចរិតភាពនិងសច្ចធម៌នេះ។​ ​ក្នុងចំណោមនោះ មានទាំងវីរយុទ្ធជនយុទ្ធនារី យុទ្ធជនពលី - យុទ្ធជនពិការ យោធិនមានជំងឺរបួស អតីតកម្មាភិបាល អតីតជំនាញការ អតីតកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានកៀកស្មាជាមួយនឹងកុលបុត្រកុលធីតា​​ នៃប្រទេសកម្ពុជា ធ្វើអោយប្រជាជាតិកម្ពុជា បានរស់រានមានជីវិតឡើងវិញ។ នេះជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ត្រូវការថែរក្សានិងពង្រីកដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់។

ទាក់ទង់នឹងការបើកការដ្ឋានសាងសង់ពង្រីកវិសាលភាពហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតំបន់គេរដំណែលប្រវត្តិសាស្ត្រ X16 ក្នុងពេលនេះ ខ្ញុំយល់ឃើញថានឹងធ្វើឱ្យតំបន់គេរដំណែលប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះកាន់តែធំទូលាយ និងមានលក្ខខណ្ឌល្អប្រសើរជាងសម្រាប់ការងារអប់រំអំពីប្រពៃណីអោយប្រជាជនគ្រប់មជ្ឈដ្ឋានស្រទាប់វណ្ណៈ ជាពិសេសគឺសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរ យើងខ្ញុំសូមថ្លែង អំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាគ្រប់ជំនាន់ដែលបានជួយប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូរំដោះជាតិនិងការបង្រួបបង្រួមទឹកដី ក៏ដូចជាបុព្វហេតុការពារនិងកសាងមាតុភូមិនាពេលបច្ចុបន្បន្ននេះ៕

អត្ថបទ និងរូបថត៖ Huynh Thao អ្នក​យក​ព័ត៌មានរបស់​​ VNA ​ប្រចាំ​នៅកម្ពុជា​ 


Top