វប្បធម៌វៀតណាម៖ កម្លាំងចលករអភិវឌ្ឍទេសចរណ៍

វប្បធម៌វៀតណាម៖ កម្លាំងចលករអភិវឌ្ឍទេសចរណ៍

វៀតណាម​មាន​ខឿន​វប្បធម៌​ពិសេសមួយ​ ដ៏​ចំណាស់​ ផ្សារភ្ជាប់​នឹង​ប្រវត្តិសាស្រ្ត​កកើត​ និង​ការ​វិវត្ត​​នៃជនជាតិ​បងប្អូនទាំង​​៥៤​ជនជាតិ​​។ ការ​​អភិរក្ស​ និង​​ពង្រីក​តម្លៃ​វប្បធម៌​នោះ នឹ​ង​បង្កើត​ជា​ព្រឹត្តិការណ៍​ ​​ចំណុច​ចំណាប់​អារម្មណ៍​ ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍។ នោះ​ក៏ជា​​ទិសដៅ​យូរ​អង្វែង​ ​ខាង​យុទ្ធសាស្រ្ត​កំណត់​ពាណិជ្ជសញ្ញា​​មូលដ្ឋាន ​នៅលើ​ផែនទី​ទេសចរណ៍​ ​ក្នុង​ស្រុក​​និង​​អន្តរជាតិ​​។​

ថ្ងៃទី​៥ ខែ​កុម្ភៈ​ ឆ្នាំ២០២៣ នៅ​ទីលាន​ច្រត់​ព្រះនង្គ័ល សង្កាត់​មីញ​ណុង​ (Minh Nong) ទីក្រុង​វៀតទ្រី (Viet Tri) (ខេត្ត​ភូថ័រ - Phu Tho​) ប្រព្រឹត្ត​ទៅ​ពិធី​បុណ្យ​ស្តេច​ហុង​ បង្រៀន​ប្រជានុរាស្រ្តស្ទូង​​​ ដើម្បី​​រំលឹក​គុណបំណាច​ដ៏ធំធេង​ ដែល​ស្តេច​​ហុង​បាន​កាប់ឆ្ការ​បង្កើត​​របរ​ធ្វើ​ស្រែ​ នៅ​​ថ្ងៃ​ដំបូងបង្កើត​​ប្រទេស​ជាតិ​។ នេះ​ក៏​ជា​ព្រឹត្តិការណ៍​ដំបូង​​ សម្រាប់​សកម្មភាព​​នៃពិធី​បុណ្យ​គម្រប់​ខួប​​ស្តេច​ហុង​​ - ពិធី​បុណ្យ​វិហារ​សេ្តច​ហុង​​ឆ្នាំ២០២៣។ រូបថត៖ ត្រុង​កៀន​​/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

វប្បធម៌​បង្កើត​ភាព​ខុស​ប្លែក​គ្នា​រវាង​ប្រទេសនីមួយៗ។ ភាព​សម្បូរបែប ពិសេស ភាព​ដាច់​ដោយ​ឡែក​ នៃ​ខឿនវប្បធម៌នីមួយ​ៗ​ ចំណុច​​នីមួយ​ៗ​គឺជា​កក្តា​ទាក់ទាញ​ទេសចរណ៍​ស្វែងយល់​ និងធ្វើបទពិសោធន៍​។ ការ​អភិវឌ្ឍ​ទេសចរណ៍​តាម​រយៈ​ការ​អភិរក្ស​ និង ពង្រីក​តម្លៃ​វប្បធម៌​ មិនត្រឹមតែ​ទាក់ទាញ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះទេ​ នៅទាំង​រួម​ចំណែក​ផ្សព្វផ្សាយ​​តម្លៃ​វប្បធម៌​ពិសេស​របស់ប្រជាជាតិ​ ជូន​មិត្តភក្តិ​អន្តរជាតិ​ទៀតផង​។​

បក្ស និងរដ្ឋ​យើង​តែង​បញ្ជាក់​ និងសង្កត់ធ្ងន់​​តួនាទី​នៃ​វប្បធម៌​ជាមួយ​នឹង​ការ​អភិវឌ្ឍ​ទេសចរណ៍។ អនុក្រឹត្យលេខ 08-NQ/TW ​ចុះ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ២០១៧ របស់​ក្រសួង​នយោបាយ​ ស្តីពី​ការ​អភិវឌ្ឍ​​ទេសចរណ៍​ក្លាយ​​ជា​សេដ្ឋកិច្ច​មុខ​ស្រួច​ បាន​​បង្ហាញ​ច្បាស់​ ក្នុង​​បទដ្ឋាន​អភិវឌ្ឍ​ទេសចរណ៍ ​ត្រូវ​យកចិត្ត​ទុកដាក់​ដល់​ការ​អភិរក្ស ​និង​ពង្រីក​បេតិកភណ្ឌ​​វប្បធម៌​ តម្លៃ​ប្រពៃណី​ល្អប្រសើរ​របស់ប្រជាជាតិ​​។​

យុទ្ធសាស្រ្ត​អភិវឌ្ឍទេសចរណ៍​វៀតណាម​ រហូតដល់​ឆ្នាំ​២០៣០ បាន​នាយករដ្ឋមន្រ្តី​អនុម័ត នៅ​អនុក្រឹត្យលេខ​ ​147/QĐ-TTg ចុះ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ២០២០ សង្កត់ធ្ងន់​ថា​៖ អភិវឌ្ឍន៍​ទេសចរណ៍​វប្បធម៌ ផ្សារភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេសចរណ៍​ដោយ​មាន​ការ​អភិរក្ស ពង្រីក​តម្លៃ​បេតិកភណ្ឌ​ និង​អត្តសញ្ញាណ​វប្បធម៌​ជនជាតិ​ ទន្ទឹមនោះ យក​ចិត្ត​ទុកដាក់​ដល់ការ​អភិវឌ្ឍផលិតផល​ទេសចរណ៍​វប្បធម៌​​ ផ្សារភ្ជាប់​នឹង​ការ​អភិរក្ស​និង​ពង្រីក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ ប្រវត្តិសាស្រ្ត​ ប្រពៃណីជាតិ​ ប្រមូល​ផ្តុំ​ធ្វើ​អាជីវកម្ម​ភាពប្រៀប​ខាង​ម្ហូបអាហារ​ដ៏សម្បូរបែប​ ពិសេស​នៅតាម​​តំបន់ ភូមិភាគ​ ដើម្បី​បង្កើត​ផលិតផល​ទេសចរណ៍​ពិសេស​ ខុសប្លែក​ មាន​ប្រៀប​ខ្លាំង​ខាង​ប្រកួត​ប្រជែង​ រួម​ចំណែក​បង្កើត​ពាណិជ្ជសញ្ញា​ល្បី​ល្បាញខាង​​វិស័យ​ទេសចរណ៍​​វៀតណាម។​

ប្រទេស​វៀតណាម​មាន​៥៤​ជនជាតិ​ជា​បងប្អូន​ បង្កើត​បាន​ជា​ខឿន​វប្បធម៌​សម្បូរបែប ពោរពេញ​ដោយ​លក្ខណៈ​ពណ៌សម្បុរនៃបណ្ដាជនជាតិ។ នោះ​ក៏ជា​ប្រភព​ធនធាន​មនុស្ស​សាស្រ្ត​ធំធេង​ សម្រាប់​វៀតណាម​ធ្វើ​អាជីវកម្ម​ និង​ពង្រីក​តម្លៃវប្បធម៌ ​ក្នុង​ការ​អភិវឌ្ឍ​ទេសចរណ៍​។ ​ក្នុងនោះ​ បេតិកភណ្ឌ​ដែលមាន​តួនាទី​សំខាន់ ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ ជួយ​កកើត​និង​បំពេញ​ជីវភាព​ស្មារតី​នៃជនជាតិ​ភាគតិច​ ចូល​រួម​ចំណែកក្នុង​ការ​អភិវឌ្ឍ​រួម​នៅ​តាមមូលដ្ឋាន ​តំបន់ និង​ប្រទេស​ជាតិ​។ បង្កើន​កម្លាំង​នៃ​ប្លុក​មហាសាមគ្គី​ជនជាតិ​ បង្កើត​ជា​កម្លាំង​ទន់​សម្រាប់​ជនជាតិ​។​

ក្នុង​បញ្ជីបេតិកភណ្ឌវប្បធម៌​​អរូបីទាំង​​១៥​ របស់​ប្រទេស​វៀតណាម​ ដែលបាន​អង្គការ​UNESCO កត់​សម្គាល់​នោះ មាន​​បេតិកភណ្ឌ​​ជា​ច្រើន ​ជា​របស់​សហគមន៍​ជនជាតិ​​ភាគតិច​។ នោះ​គឺ​បរិយាកាស​​វប្បធម៌​គងឃ្មោះ​តី​ង្វៀន​ (Tay Nguyen) សម្តែង​​ថែង (Then) ​របស់​ជនជាតិ​តៃ (Tay) ណុង (Nung) ថៃ​ (Thai) សិល្បៈ​​ស៊ែ​ (Xoe) របស់​ជនជាតិ​ថៃ (Thai) ហើយ​ថ្មីៗ​នេះ សិល្បៈ​ធ្វើ​កុលាលភាជន៍​​របស់​ជនជាតិ​ចម្ប៉ា​។​

នៅ​តំបន់​ជនជាតិ​ភាគតិច​ ប្រភេទ​ទេសចរណ៍​សហគមន៍​ homestay បាន​និង​កំពុង​បាន​វិនិយោគ​ ដើម្បី​ឆ្លើយ​តប​សំណូមពរ​កាន់តែ​ច្រើន​​នៃ​ភ្ញៀវទេសចរណ៍​។ តួយ៉ាងដូច​ជា​ទេសចរណ៍​​សហគមន៍​ជនជាតិ​ថៃ (Thai) ​នៅ​ភូមិបាន​មេន (Ban Men) (ខេត្ត​ដៀន​បៀន - Dien Bien​) និង ភូមិ​បាន​អាង​ (Ban Ang) (ខេត្ត​សឺន​ឡា - Son La) ជនជាតិ​ហាញី (Ha Nhi) នៅឃុំ​អ៊ី​ទី​ (Y Ty) (ខេត្ត​ឡាវ​កាយ - Lao Cai)​ ជនជាតិ​មឿង (Muong) ​នៅ​ភូមិ​បាន​ឡាក (Ban Lac) (ខេត្ត​ហ្វ័រ​ប៊ិញ - Hoa Binh) ជនជាតិ​ម៉ុង​ (Mong) នៅភូមិ​កាតកាត​ (Cat Cat) ខេត្ត​ឡាវកាយ​ - Lao Cai) ជនជាតិ​យ៉ាវ (Dao) ​នៅភូមិ​ណឹម​ដឹម​ (Nam Dam) (ខេត្ត​ហាយ៉ាង - Ha Giang​)។ល។ រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​កសាង​អាសយដ្ឋាន​ ដំណើរ​ទេសចរណ៍​ដូចជា ​ដំណើរទេសចរណ៍​ភូមិភាគ​ពាយព្យ​​ តភ្ជាប់​ខេត្ត​ទាំង​៦​នៅ​ភូមិ​ភាគ​ពាយព្យ​ តាម​រយៈ​​បេតិកភណ្ឌ​ភូមិភាគ​ពាយព្យ​ ដំណើរទេសចរណ៍​ស្វែង​យល់​បរិយាកាស​វប្បធម៌​គងឃ្មោះ​តីង្វៀន (Tay Nguyen)​​។ល។ សម្រាប់​​ធ្វើ​អាជីវកម្ម​ និង​ពង្រីក​តម្លៃ​​វប្បធម៌​​មូលដ្ឋាន​នៃបងប្អូន​ជនជាតិ​។​


ទោះបី​ ការ​ធានា​អភិវឌ្ឍ​ទេសចរណ៍​ ដើរ​ទន្ទឹមនឹង​ការ​អភិរក្ស​ និង​ពង្រីក​តម្លៃ​វប្បធម៌​តាម​គោល​ដៅ​​ចីរភាព​ កំពុង​ជា​បញ្ហាប្រឈម​មួយ​​បានដាក់​ចេញ​។​ការ​អភិវឌ្ឍ​ទេសចរណ៍​ចីរភាព​ ពឹង​ផ្អែក​​លើ​កក្តា​​ខាង​ធនធាន​មនុស្ស​ វប្បធម៌​ តុល្យភាព​ ក្រោម​ក្របខណ្ឌ​នៃ​បេតិកភណ្ឌ​និង​​សម្រប​ជាមួយ​​​ការអភិវឌ្ឍ​​នៃ​សង្គម។ល។​៕​

តាម​ការស្ថិតិ​ នៅ​ប្រទេស​វៀតណាម​ បច្ចុប្បន្ន​មាន​កេរដំណែល​ជាង​៤ម៉ឺន ​​ ក្នុងនោះ​​មាន​កេរដំណែល​​ថ្នាក់ខេត្ត​​ជាង​​១០.០០០ កេរដំណែល​​ថ្នាក់​ជាតិ​មាន​​ ៣.៦១០ កេរ្តិ៍ដំណែល​​ថ្នាក់​ជាតិ​ពិសេស​មាន​​​១២៨ បេតិកភណ្ឌ​វប្បធម៌​​និង​ធម្មជាតិ​ពិភពលោកមាន​​៨​​ ស្ថិតិបេតិកភណ្ឌ​វប្បធម៌​អរូបី​​មាន​​ប្រហែល​​៧០.០០០ បេតិកភណ្ឌ​​បាន​​ក្រសួង​​វប្បធម៌​ កីឡា និង​ទេសចរណ៍​ ​ដាក់ចូល​បញ្ជី​បេតិកភណ្ឌ​អរូបី​ថ្នាក់ជាតិ​​មាន​​៤៨៣ ក្នុងនោះ​​មាន​បេតិកភណ្ឌ​អរូបី ​​បាន​អង្គការ ​UNESCO​ទទួល​ស្គាល់​មាន​​​​១៥​។ល។

អត្ថបទ៖ កាសែតរូបភាព​វៀតណាម រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top