វត្តព្រែកជ្រៅ ស្ថាបត្យកម្មពិសេស

វត្តព្រែកជ្រៅ ស្ថាបត្យកម្មពិសេស

ខេត្ត​ បាក​លៀវ (Bac Lieu) មិន​ត្រឹម​តែ​ជាស្រុកកំណើត​នៃ​​លិល្បៈច្រៀងដឹនកាតៃទឺ (Don ca Tai tu) ​ ​ណាម​បូ (Nam Bo) តែប៉ុណ្ណោះទេ​ ប៉ុន្តែ​​ក៏ជាខេត្តដែលមាន​ប្រព័ន្ធកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្ម ជំនឿ ​និង​ពិធីបុណ្យ​ប្រពៃណី​ពិសេស​របស់ជនជាតិ​គីញ (Kinh) ចិន​ វៀតណាម ខ្មែរផងដែរ។ ក្នុង​នោះ យើងមិនអាចមិនរំឭកដល់​​​វត្តព្រែក​ជ្រៅ គឺជា​វត្ត​ខ្មែរមួយ ​ ដែលមានស្ថាបត្យកម្ម​ស្អាតត្រចេះត្រចង់ ក្នុង​​ចំណោមបណ្តា​វត្ត​ខ្មែរ​ទាំងអស់នៅ​តំបន់​ណាមបូ។ ភាពស័ក្កសិទ្ធនិង​ស្ថាបត្យកម្ម​​ស្រស់ស្អាត​នៃ​វត្ត​ព្រែក​ជ្រៅ​​ តែងបន្សល់ទុក​ចំណាប់​អារម្មណ៍​មិនអាច​បំភ្លេច​បានក្នុងអារម្មណ៍ភ្ញៀវ​ទេសចរណ៍​។

បន់សួន​ចេតីយនៃវត្តព្រែក​ជ្រៅ  ។ រូបថត៖ ​ង្វៀន​ថាំង​/VNP

អ្នកផ្ដើម​ ​កសាង​វត្ត​នេះ​គឺ​ប្តីប្រពន្ធលោកតា​ ណេន (Nen) (អាយុ ៦៣ ឆ្នាំ) និង​លោកយាយ ង៉ែត (Nghet) (អាយុ ៥៤ ឆ្នាំ) ជា​គ្រួសារ​ធូរធាមួយ​ក្នុងភូមិ។ ​ពួកគេ​បាន​រួម​​ជាមួយ​គ្រួសារ​ចំនួន ៣០ ផ្សេងទៀត​ ដើម្បី​កាប់ឆ្ការដី កាប់​ឈើ​ យក​ដី​និង​កសាង​វត្តព្រែក​ជ្រៅ។ វត្ត​នេះ​បាន​សាងសង់​រួច​ជាសម្រេច​ក្នុង​រយៈពេលពីរ​ខែ បងប្អូន​ប្រជាជន​ក្នុ​ងភូមិ​បាន​ជួប​ជុំ​គ្នា​និងនិមន្តគ្រូឧបជ្ឈាយ៍​ ថាច​ម៉ៅ (Thach Mau) (១៨៩២- ១៩០៩) - ដែលជាអ្នក​យល់​ដឹង​យ៉ាង​ច្បាស់​នូវ​គម្ពី ធម៌អាថ៍ ទ្រឹស្ដីនៃព្រះ ពុទ្ធ​សាសនា​ ដើម្បីប្រគេនដំណែងជា​ព្រះ​ចៅ​អធិការ​វត្ត។

ភាពពិសេស​នៃវត្ត​ព្រែក​ជ្រៅ​គឺ​ប្រណិតភាព​នៃក្បាច់​រចនា ទោះបី​​ជញ្ជាំង ដំបូលនិងសសរទ្រូងអ្វី​​ៗទាំងអស់សុទ្ធតែ​បានតុប​តែង​រចនាយ៉ាងត្រចះត្រចង់និងចម្រុះ​ពណ៌។ ក្រៅពីនោះ វត្ត​មានពុទ្ធបដិមានិងសិលាចារឹកចំនួន ១១៥ ​ និង​ជួង​មួយ​បាន​ផលិត​តាំង​ពី​ឆ្នាំ​១៨៨៧។ បណ្តា​សំណង់ទាំងអស់មានគម្លាតពីគ្នា​​ រាប់រយម៉ែត្រ ​កសាងចន្លោះគ្នាជាមួយ​ទីធ្លា​ដែល​​មាន​ជួរ​ដើម​ឈើ​ពណ៌បៃតងសាយម្លប់យ៉ាង​ប្រជាក់ ធ្វើឲ្យបរិយាកាសមាន​ភាពស្ងប់ស្ងាត់ ​និង​ថ្លៃថ្នូរ។



 

ប្រជុំ​ស្ថាបត្យកម្ម​នៃវត្ត​ព្រែក​ជ្រៅ​​ រួម​មានសំណង់​ជាច្រើន​បែរ​មុខ​ទៅ​​ទិស​ខាង​កើត បាន​កសាងតាម​រចនាបទពុទ្ធសាសនាថេរវាទ។ ​លេចធ្លោ​គឺព្រះ​​វិហារ ដែលមាន​រាង​បួន​ជ្រុងទ្រវែង ​ទទឹង​ ១៨ ​ម៉ែត្រ បណ្តោយ​ ​៣៦ ​ម៉ែត្រ ​បែរមុខ​ទៅ​ទិស​ខាងកើត​។ ជណ្ដើរឡើងព្រះ​វិហារ​​មានមាន​ ១៨ កាំ  ខាងក្នុងគឺជាបដិមា​ព្រះសក្យមុនី។ លើ​ជញ្ជាំង ពិដាន សសរទ្រូង​​​ក្នុងវិហារ​បាន​តុបតែង​ដោយក្បាច់​រចនា​​ស្មុគស្មាញ​និង​ចម្រុះ​ពណ៌។ លេចធ្លោ​គឺ​គំនូរ​​ផ្ទាំងធំៗ​ដែល​ពិពណ៌នា​អំពីពុទ្ធប្រវត្តិ ចាប់​ពី​​​ប្រសូតិ សាងផ្នួស និងត្រាស់ដឹង។ ផ្នែកកាច់ជ្រុងនៃកំពូលដំបូល​​​ខាងលើសុទ្ធតែបិទក្បាច់​រចនាកន្ទុយនាគ ៗ បត់​បែន​ ទន់ភ្លន់ និងបាន​​ឆ្លាក់​យ៉ាងផ្ចិតផ្ចង់​,…ដែលក្លាយទៅ​ជា​​ស្នាដៃ​ដ៏អស្ចារ្យធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចាប់​ចិត្តពន់ពេក។

មើលពីចម្ងាយ រូបសណ្ឋាន​វត្ត​បាន​លេច​ចេញ​​ដោយ​ពណ៌លឿង​ស្រស់ស្អាត។ ព័ទ្ធជុំវិញ​វត្ត​គឺរបង​​ដែល​បាន​កសាង​យ៉ាង​រឹង​មាំ​រួម​មាន​ក្បាច់​រចនា​គួរឲ្យ​ចាប់​ចិត្ត។​ ក្នុង​បរិវេណ​នៃវត្ត​មាន​ដើមឈើព្រឹទ្ធព្រឹក្សធំៗ​ជា​ច្រើនបានដាំជាំជួរសាយម្លប់ត្រឈឹងត្រឆៃ។ ខ្លោង​ទ្វារវត្ត​ព្រែក​ជ្រៅ​មានបិទដោយ​ក្បាច់​រចនាគាប់ភ្នែក​​​ លេចធ្លោ​ និង​ពោរពេញទៅ​ដោយ​លក្ខណៈ​រចនាបថខ្មែរ។ ​​ផ្លាក​ឈ្មោះ​វត្តបាន​រចនា​ជាទ្រង់ទ្រាយប្រាសាទតាម​​ស្ថាបត្យកម្ម​ប្រាសាទអង្គរវត្ត ចំកណ្តាលមាន​ព្រះបដិមាមួយអង្គទ្រង់សមាធិគួរជាទីជ្រះថ្លា​​​ ។ ក្រៅពីនេះ នៅខាងក្រោម ​ ទាំងសងខាងមាន ​គ្រុឌពីរទ្រប្រាសាទខ្លោងទ្វារ និង នាគក្បាលប្រាំ​សន្ធឹងដងខ្លួនទាំងសងខាងខ្លោងទ្វារ។



លេច​ធ្លោខ្ពស់សន្លឹមស្របនឹងពណ៌​ផ្ទៃមេឃ​ខៀវស្រស់ គឺជា​ស្ថាបត្យកម្ម​​ដំបូល​​ដែល​បាន​រចនាជាច្រើនជាន់​​ត្រួត​លើគ្នា បង្កើត​លំហរ​​ខ្ពស់ត្រឌឹម ជាមួយនឹង​កំពូល​ត្រៃសូរ្យខ្ពស់ត្រដែត។ នៅលើ​ស្រទាប់​​ដំបូលមួយជាន់ៗមានបិទរូបនាគតាមរចនាបែប​ខ្មែរ ក្បាលនាគឈមចុះមកក្រោម តួខ្លួននាគដេក​សណ្ដូកវែងតាមបណ្ដោយ​ដំបូល កន្ទុយនាគកោងឡើងមានសណ្ឋានដូចអណ្តាតភ្លើង។ ប្រព័ន្ធដំបូលព្រះវិហារមានច្រើនជាន់ត្រួតលើ​គ្នា ដែលបាន​រចនាឡើងដោយស៊ី​ចង្វាក់​គ្នា​ជាមួយនឹងកំពូលត្រៃសូរ្យតាម រចនាបទ​ស្ថាបត្យកម្ម​ពិសេសនៃប្រាសាទអង្គរ។ បើពិនិត្យមើលឧ្យ​កាន់តែជិត ភ្ញៀវទេសចរនឹងមានការភ្ញាក់ផ្អើលជាមួយនឹងរូបចម្លាក់នីមួយៗ​នៅលើ​ដំបូល និងសសរទ្រូង​ ហាក់ដូចជាស្នាដៃសិល្បៈបានតុបតែង​ដោយ​រូបនាគ កិន្នរ... យ៉ាងរស់រវើក។

ទល់មុខនឹងព្រះ​វិហារ​ និងចេតីយ គឺជាប្រព័ន្ធប៉ម - បដិមា រួមមានប្រាសាទគោល ៣ និងព្រះ​បដិមា ក្នុងឥរិយាបទ​សមាធិផ្សេង​ៗ​គ្នា​។ ព្រះបដិមា​ខ្លះ​ត្រូវ​បាន​កសាង​ឡើង​តាម​ ​ដំណើរនៃព្រះ​ពុទ្ធប្រវត្តិ។ នេះជាលំហរតភ្ជាប់រវាងព្រះវិហាធរ តំបន់ចេតីយ និងតំបន់សាលា​ធម្មសភា... សំណង់ទាំងនេះសុទ្ធតែបានលាបពណ៌លឿងជាចម្បង រួមផ្សំជាមួយ​នឹងប្រព័ន្ធក្បាច់​រចនា​ចម្រុះពណ៌ដែលរំលេចនូវរចនាបថស្ថាបត្យកម្មប្រពៃណីរបស់ខ្មែរពី​បុរាណ។


មិន​ត្រឹម​តែ​ជាវត្ត​ដែល​ល្បីឈ្មោះ​ខាងរចនបថសិល្បៈនៃ​ស្ថាបត្យកម្មពិសេសប្លែកភ្នែកតែប៉ុណ្ណោះទេ។ វត្តព្រែក​ជ្រៅត្រូវបានគេស្គាល់ថា ជាកន្លែងអភិរក្ស និងបង្កើតនូវសោភ័ណ្ឌភាព​វប្បធម៌ផ្នែកខាងខាងជំនឿ​សាសនាក្នុងជីវស្មារតី​របស់​ជនជាតិខ្មែរ។ វត្ត​នៅទាំង​រក្សាបានសស្រ្តាស្លឹក​រឹតដោយមាន​កម្រាស់​ដល់​ទៅ ៧០ ទំព័រ ឬ​សាលាធម្មសភាបុរាណ​ដែល​មាន​សៀវភៅរឿងនិទាន​បុរាណ​ពី​អតីតកាល។

វត្តព្រែក​ជ្រៅគឺជា​សំណង់ស្ថាបត្យកម្ម​ដ៏​ឆ្នើម ដែល​បង្ហាញ​ពី​សម្រស់​តំណាង​ឲ្យ​សោភណ្ឌភាពវប្បធម៌​ខាងជីវស្មារតីនៃសហគមន៍​ជនរួមជាតិ​ខ្មែរ ហើយជា​គោលដៅ​ដ៏​ល្បីល្បាញ​នៅ​តំបន់​ដីសណ្ត​ទន្លេគីវឡុង (Cuu Long)./

បន់សួន​ចេតីយនៃវត្តព្រែក​ជ្រៅ  ។ រូបថត៖ ​ង្វៀន​ថាំង​/VNP

អត្ថបទ៖ Nguyen Giang, Ricon, Thong Hai, Son Nghia, Nguyen Luan


Top