របរតម្បាញរបស់ជនជាតិលឺ (Lu) នៅឃុំបានហន (Ban Hon)

របរតម្បាញរបស់ជនជាតិលឺ (Lu) នៅឃុំបានហន (Ban Hon)

នារី​ជនជាតិ​លឺ (Lu) ​​នៅឃុំបាន​ហន​ ​ (Ban Hon) ផ្សារភ្ជាប់នឹង​របរ​តម្បាញ​សង្កិមប្រពៃណី​។​

តាំងពីយូរយាណាស់មកហើយ​ ជនជាតិ​លឺ (Lu) ​នៅឃុំ​​បាន​ហន (Ban Hon) ស្រុក​តាមដឿង​ (Tam Duong) ខេត្ត​ឡាយ​ចូវ​ (Lai Chau) ​ចាត់ទុក​មខ​​របរ​តម្បាញ​សំពត់​សង្កិម​ប្រពៃណី​ ជា​ខ្នាតបន្ទាត់ ​ជារង្វាស់​វាយ​តម្លៃ​ភាព​ប៉ិនប្រសប់​ នៃនារី​ជនជាតិ​។ ហេតុនេះ​​ក្តារកី​តម្បាញសំពត់​​សង្កិម​ប្រពៃណី​ ជា​ឧបករណ៍​​សំខាន់​មិនអាចខ្វះ​នៅ​ក្នុង​គ្រួសារ​​ជនជាតិ​លឺ (Lu) ​។​

ស្ថិតនៅ​តំបន់​ដី​ស្អាត​ ចម្ងាយ​ពី​ស្រុក​តាម​ដឿង​ (Tam Duong) ខេត្ត​ឡាយ​ចូវ​ (Lai Chau) ​ប្រហែល​ជាង​១០គីឡូម៉ែត្រ​ ឃុំ​បាន​ហន (Ban Hon) ​​ជា​ទី​កន្លែង​ដែល​​មាន​សហគមន៍​​ជនជាតិ​លឺ​ (Lu) រស់នៅ​កុះករ​បំផុត​​ក្នុង​ខេត្ត​។ ទីនេះ មាន​គ្រួសារជនជាតិ​លឺ​​ (Lu) ចំនួន​ជាង​៥០០ ស្រូប​យក​៩០%​ ក្នុងចំណោម​គ្រួសារទូទាំង​ឃុំ​។​

នារីជនជាតិ​លឺ (Lu) នៅ​ឃុំ​បាន​ហន​ (Ban Hon) ​ចេះស្ទាត់​ជំនាញ​បច្ចេកទេស​​ត្បាញ​សំពត់​ប្រពៃណី​ ស្នង​មកពី​យាយ​ ពី​ម្តាយ​ ឆ្លងកាត់​ជា​ច្រើន​ឆ្នាំអនុវត្ត​​​។ ចេះ​​ត្បាញ​​ស្ទាត់​លើក្តារកី​ បណ្តា​ដំណាក់កាល​ពីដាំ​​​កប្បាស​ វាយផ្កា​កប្បាស​ រវៃសូត្រ​ រហូតដល់​ដេរប៉ាក់​ ជ្រលក់ពណ៌​សុទ្ធតែបាន​​ធ្វើ​ដោយ​នារី​ ហើយ​ធ្វើដោយ​ដៃខួន​ឯង។ នៅពេល​ទំនេរ​ ពួកគាត់​​ខិតខំត្បាញ​ផលិតផលសំពត់​សិង្កម​​សាមញ្ញតែស្អាត​ ពាំយក​តម្លៃប្រពៃណី​ និងមោទនភាព​អំពី​វប្បធម៌​នៃជនជាតិ​លឺ​ (Lu) ។​

តាម​​សម្តី​បងស្រី ឡ ធី​ធ្វី​ (Lo Thi Thuy) នារី​ជនជាតិ​លឺ​ (Lu) នៅទីនេះភាគច្រើននរណា​ក៏ចេះ​​ដេរប៉ាក់ ​​ត្បាញ​​សំពត់​ ដេរ​អាវ​ និង​រ៉ុប​​។ ផលិតផល​​ត្បាញ​​សំពត់​សង្កិម​​ពិសេស​ ប្រើ​សម្រាប់​តុបតែង​ផ្ទះ​សម្បែង​ និងដេរ​សម្លៀកបំពាក់​ប្រពៃណី​របស់នារី​ បង្កើត​បន្ថែមភាពពិសេស​​ទាក់ទាញ​ និង លេចធ្លោ។​


ភ្ញៀវទេសច​រ​ស្វែងយល់​អំពី​របៀប​​ត្បាញ​សំពត់​សង្កិម​នៃជនជាតិ​លឺ (Lu) ​​។

របរតម្បាញ​សំពត់​សង្កិម​កាល​មុននេះ ជា​ក្តីមោទនភាព​នៃគ្រួសារ​ បច្ចុប្បន្ន​នៅ​ចូល​រួម​ការ​អភិវឌ្ឍ​សហគមន៍​ ពីព្រោះ​ប៉ុន្មានឆ្នាំ​ថ្មីៗ​​នេះ វិស័យ​ទេសចរណ៍​​ខេត្ត​ឡាយ​ចូវ​ (Lai Chau) ​ជ្រើសយក​​របរ​តម្បាញ​ជនជាតិ​លឺ​ (Lu) នៅឃុំ​បាន​ហន​ (Ban Hon) ធ្វើ​​ជា​ផលិតផលមួយ​ក្នុងចំណោមផលិត​ផល​ដ៏​សំខាន់ៗ​។​

ទោះបី​ប្រឈម​នឹង​បញ្ហា​មិនតូច​​​ មកពី​​ទំនិញ​តម្បាញ​ឧស្សាហកម្មយ៉ាងណាក៏ដោយ​ សហគមន៍​​​ជនជាតិ​លឺ​ (Lu) នៅតែ​ខិតខំ​រក្សា​ និងអភិវឌ្ឍ​មុខរបរ​។ ទន្ទឹមនោះ​ ខេត្តឡាយ​ចូវ​ (Lai Chau) ​ក៏ធ្វើ​ការ​ងារជាច្រើន​ តាំងពី​អភិវឌ្ឍទីផ្សារ​ បង្កលក្ខណៈ​ងាយ​ស្រួល​ក្នុងការ​កៀក​​​ជិត​ភ្ញៀវទេសចរ​ ជំនួយ​​ដល់​ថ្នាក់រៀន​រក្សា​មុខរបរ​ លើក​​ស្ទួយ​មុខ​របរ​តម្បាញ​ជនជាតិ​លឺ (Lu) នៅ​ថ្ងៃបុណ្យ​វប្បធម៌​ធំៗ។ល។ ដើម្បី​រួម​​នឹង​ជនជាតិ​លឺ (Lu) ​អភិរក្ស និងអភិវឌ្ឍ​និមិត្តរូប​វប្បធម៌ពិសេស​មួយ ​ក្នុងចំណោម​វប្បធម៌ពិសេស​នៃជនជាតិ​លឺ​ (Lu) ។​

របរ​តម្បាញ​​សំពត់​សង្កិម​ជនជាតិលឺ (Lu) ឃុំ​បាន​ហន​ (Ban Hon) ​មិនត្រឹមតែ​​ជា​របរ​ប្រពៃណី​មួយ​ នៅទាំង​ជា​និមិត្តរូប​​នៃ​ការ​ច្នៃ​ប្រតិដ្ឋ​ និងចំណង់ចំណូល​ចិត្ត​ផងដែរ​។ ស្នាដៃ​ប្រណីត​ៗ របស់​នារី​ជនជាតិលឺ​ (Lu) ធ្វើ​លម្អរ​សម្រាប់​​ជីវភាព​រស់នៅ​ផង ជា​របៀប​អភិរក្ស និងពង្រីក​តម្លៃវប្បធម៌​ជនជាតិ​ផង​​ដែរ រួម​ចំណែក​បង្កើត​សោភណភាព​​​ផ្ទាំងគំនូរ​វប្បធម៌​សម្បូរបែរ​នៃប្រទេសវៀតណាម​៕​

អត្ថបទ និង រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top