យៀតធីដឿង (Duyet Thi Duong) - រោងល្ខោនអាយុកាលមួយរយឆ្នាំ លើដែនដីទីក្រុងបុរាណហ្វេ

យៀតធីដឿង (Duyet Thi Duong) - រោងល្ខោនអាយុកាលមួយរយឆ្នាំ លើដែនដីទីក្រុងបុរាណហ្វេ


រោង​ល្ខោន​យៀត​ធី​ដឿង (Duyet Thi Duong) ស្ថិតនៅ​ក្នុង​រាជវាំង​ហ្វេ​ បាន​ប្រៀប​ដូច​ជា​គ្រាប់​គជ់​ស្ថាបត្យកម្ម​មួយ​ដ៏ឆើត​ឆាយ​ ចារជាប់​ស្លាកស្នាម​សម័យកាល​ ព្រមទាំង​ចូល​រួម​បំពេញបន្ថែម​ឱ្យ​ផ្ទាំងគំនូរ​វប្បធម៌​សម្បូរ​ពណ៌សម្បុរ​នៃទីក្រុង​បុរាណហ្វេ​។ មកទី​នេះ​ ភ្ញៀវទេសចរ​នឹង​បាន​គយ​គន់​បរិយាកាស​វប្បធម៌ពិសេស​ ស្វែងយល់អំពី​ប្រវត្តិសាស្រ្ត​ និង ស្ថាបត្យកម្ម​សម័យ​រាជការ​ង្វៀន​ ទន្ទឹមនោះ​អាច​ទស្សនា​ ជប់លៀង​តន្រ្តី​រាជវាំង​ពិបាកនឹង​បំភ្លេច​។​

បោះ​ជំហាន​ចូល​យៀត​ធី​ដឿង​ (Duyet Thi Duong) ភ្ញៀវទេសចរ​ដូច​ជា​ធ្លាក់ចូល​បរិយាកាស​បុរាណកាល​មួយ ដ៏​ទាក់ទាញ​ និងអាថ៌កំបាំង​។ បានកសាង​នៅប្រហែល​ឆ្នាំ​១៨២៦ ក្រោម​សម័យកាល​ស្តេច​មិញមាង​ (Minh Mang) ប្រើ​ធ្វើ​ជាទីកន្លែង​សម្រាប់តែ​ស្តេច​ ញាតិ​វង្ស​ មន្ត្រី​ និងភ្ញៀវ​ជាតិ​ ទស្សនា​ល្ខោន​រាជវាំង​។ ឆ្លងកាត់​រលក​​ប្រវត្តិសាស្រ្ត​ យៀត​ធី​ដឿង​ (Duyet Thi Duong) នៅ​តែរក្សាបាន​​ស្ថាបត្យកម្ម​ពិសេស​ដូចដើម​ ក្លាយ​ជា​តឹកតាង​សម្រាប់ការ​សម្រប់​ និង ភាពប្រណីត ​នៃ​សិប្បករនាសម័យ​រាជការង្វៀន​។​

ភ្ញៀវ​ទេសចរ​ទស្សនា​មណ្ឌល​តាំង​សម្លៀកបំពាក់ និងឧបករណ៍​តន្រ្តី​បម្រើ​ការ​សម្តែង​នៅ​រោង​ល្ខោន​យៀត​ធី​ដឿង (Duyet Thi Duong)​។
ឧបករណ៍​តន្រ្តី​សម្តែង​បាន​ឧទ្ទេសនាម​នៅ​តង់​តាំង​បង្ហាញ​នៃរោងល្ខោន​។​

រោង​ល្ខោន​យៀត​ធី​ដឿង​ (Duyet Thi Duong) បានកសាង​ក្នុងបរិវេណ​ធំទូលាយ​១១.៧៤០ម៉ែត្រការេ​ (រួមមាន​ទីលាន​សួនច្បារ រោង​ល្ខោនដែល​​មានផ្ទៃដី​១.១៨២ម៉ែត្រការេ)​ បាន​រចនា​តាម​បែប​ផ្ទះរតប្រពៃណី​ រួមមាន​ពីរជាន់​៖ ជាន់ទី​១ ជា​កន្លែង​សម្រាប់ស្តេច ញាតិវង្ស​ និងមន្ត្រី​អង្គុយ​​ទស្សនា​ល្ខោន​។ មណ្ឌល​នេះ​បាន​តុបតែង​ហ៊ឺហា​ឆើតឆាយ​ ជាមួយជួរ​​កៅអី​ធ្វើអំពី​ឈើ​នាងនួន​រលើប​រលោង​ ឆ្លាក់​ផ្កាភ្ញី​ប្រណីត​ៗ​។ ខាងលើ​ ពិតាន​បាន​តុបតែង​ដោយ​ផ្ទាំង​រូប​គំនូរ​រដូវកាល​ទាំង​៤ និង សត្វទេពទាំង៤​ បញ្ចេញ​គ្រប់ពណ៌​ បង្ហាញពី​រឹទ្ធអំណាច​ និងឋានៈ​នៃរាជការ​ង្វៀន​។ ជាន់ទី​២៖ ជា​ទីកន្លែង​សម្រាប់​ស្រីស្នំ​ អាមាត្យ​ឈរទស្សនា​។​ មណ្ឌល​នេះ មាន​បរិយាកាស​ទូលាយ​ ត្រជាក់ អនុញ្ញាតឱ្យ​​ភ្ញៀវទេសចរ​អាច​មើលឃើញ​ល្ខោន​ទាំង​ស្រុង​។​

ចំណុច​ពិសេស​នៃយៀត​ធីដឿង​ (Duyet Thi Duong) គឺ​ប្រព័ន្ធ​សូរ​ធម្មជាតិ​។ ដោយសារ​ការ​ចនាឈ្លាសវៃ​ សូរ​បញ្ចេញ​​ពី​ឆាកល្ខោន​​បាន​ពង្រីក​ធំហើយ​សុក្រិត​ ជួយ​ភ្ញៀវទេសចរ​អាច​ទស្សនា​ពេញលេញ​នូវ​ទំនុក​បទភ្លេង​ របាំ​នៃ​ឆាកល្ខោន​នីមួយ​ៗ។​​

ឆ្លងកាត់រយៈពេល​ជិត​២០០ឆ្នាំ​ រោង​ល្ខោន​យៀត​ធី​ដឿង​ (Duyet Thi Duong) បាន​ប្រឈម​មុខ​នឹង​បញ្ហា​ហានិភ័យ​នៃ​ពេលវេលា​ និងសង្គ្រាម​។ ទីនេះ ធ្លាប់​រងការ​ខូច​ខាតធ្ងន់ធ្ងរ​ ត្រូវ​ឆ្លងកាត់​ការ​ជួសជុល​​ជាច្រើន​លើក​ច្រើនសា​ ដើម្បី​អភិរក្ស​តម្លៃ​ប្រវត្តិសាស្រ្ត​ និង វប្បធម៌​ដ៏​កម្រ។ ដំណាក់កាល​ពី​ឆ្នាំ​១៩៩៥ រហូតដល់​ឆ្នាំ​២០០២​ គូស​បញ្ជាក់កំណត់ត្រា​​ក្នុងការងារ​ជួស​ជុល​រោង​យៀត​ធីដឿង (Duyet Thi Duong)​។ ក្រោម​ការ​ខិត​ខំ​នៃ​បុរាណវិទូ​ ស្ថាបត្យករ​ និង សិប្បករ​ រោងល្ខោន​បាន​បង្កើត​ឡើងវិញ​ដោយ​សុក្រិ​ត រក្សា​បាន​ស្ថាបត្យកម្ម​ពិសេស​ទាំង​ស្រុង​ នាំមក​មុខមាត់​ល្អពិសេស​​ដូចដើម​។

បច្ចុប្ប​ន្ន​ រោង​ល្ខោន​យៀង​ធី​ដឿង​ (Duyet Thi Duong) នៅតែ​រៀប​ចំ​ឈុត​ឆាក​សម្តែង​តន្រ្តី​រាជវាំង​ បម្រើ​ភ្ញៀវទេសចរ​ដែល​អញ្ជើញ​មកទស្សនា​។​

ដល់ខែ​មីនា ឆ្នាំ​២០០៣ រោង​ល្ខោន​យៀត​ធី​ដឿង (Duyet Thi Duong) ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ជា​ប្រចាំ​ ក្រោម​ការ​គ្រប់គ្រង​នៃ​រោង​ល្ខោន​ប្រពៃណី​រាជវាំង ​ចំណុះ​មជ្ឈមណ្ឌល​អភិរក្សាកេរដំណែល​ទីក្រុង​បុរាណ​ហ្វេ​។ ការ​ស្តារឡើងវិញ​នូវ​រោងល្ខោន​ មិនត្រឹមតែ​ចូលរួម​អភិរក្ស​កេរដំណែល​វប្បធម៌​ដ៏កម្រ​ នៅទាំង​បង្កើត​បរិយាកាស​វប្បធម៌​ពិសេស​មួយ​ ទាក់ទាញ​ភ្ញៀវទេសចរ​អញ្ជើញ​ចូល​មកទស្សនា​ និង ស្វែងយល់​៕​

រោង​ល្ខោន​យៀត​ធី​ដឿង​ (Duyet Thi Duong) រៀង​រាល់ថ្ងៃ​ បើក​សម្តែង​របាំរាជទ្រព្យ​ និង​ ល្ខោន​រាជវាំង​ចំនួន​២ឈុត​។

ឈុត​ទី​១៖ ចាប់ពី​ម៉ោង​១០ រហូតដល់​ម៉ោង​១០ ៣៥នាទី​។

ឈុតទី​២៖ ចាប់ពី​ម៉ោង​៣ រហូតដល់​ម៉ោង​៣ ៣៥នាទី​។

ថ្លៃ​សំបុត្រ​៖ ២០០.០០០ ដុង​/ម្នាក់

អត្ថបទ និង រូបថត៖ ត្រឹន ថាញ​យ៉ាង / កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top