មិត្តភក្តិអន្តរជាតិស្វែងយល់ពី “បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅភូមិវៀតណាម”

មិត្តភក្តិអន្តរជាតិស្វែងយល់ពី “បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅភូមិវៀតណាម”

នាពេល​ថ្មីៗនេះ នៅភូមិ​បុរាណ​ ដឿង​ឡឹម (Duong Lam) (ទីរួម​ខេត្ត សើន​តី (Son Tay) រដ្ឋធានីហាណូយ (​Ha Noi) មជ្ឈមណ្ដល​ជំរុញ​វិនិយោគ ពាណិជ្ជកម្ម​និង​ទេសចរ​ ទីក្រុង​ហាណូយ (​Ha Noi) បាន​សហការ​ជាមួយ​គណៈកម្មា​ធិការ​ប្រជាជន​ទីរួម​ខេត្ត សើន​តី (Son Tay) រៀបចំ​ព្រឹត្តិការណ៍ បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីនៅភូមិ​វៀតណាម​ ឆ្នាំ២០២៣ សម្រាប់​តំណាង​ស្ថានទូត អង្គការ​ការបរទេស អង្គការ​អន្តរជាតិ​ និង​ជនបរទេស​ដែល​កំពុង​រស់​នៅ​ ធ្វើការ ​និង​សិក្សា នៅរដ្ឋធានីហាណូយ (​Ha Noi)។

បរិយាកាសបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីនៅក្នុង​ភូមិ បាន​រៀបចំ​នៅទីធ្លា​អារាម​ ម៉ុង​ភូ (Mong Phu) ក្នុង​ព្រឹតិ្តការ​​បុណ្យចូលឆ្នាំថ្មីប្រពៃណី​នៅភូមិ​វៀតណាម​ ឆ្នាំ២០២៣

នេះជាលើកទីពរ​ ​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីនៅ​ភូមិ​វៀតណាម​ ត្រូវ​បានរៀបចំ​នៅ​ភូមិ​បុរាណ ដឿង​ឡឹម (Duong Lam) ។ ភ្ញៀវ​បរទេស​រាប់​រយ​នាក់មកពីស្ថានទូត ទាំង ១៦ ជា​តំណាងឲ្យឯកអគ្គរាជទូត អង្គការកិច្ចការបរទេស​ អង្គការ​អន្តរជាតិបាន​ចូល​រួម និង​ទទួល​បទពិសោធន៍​ក្នុងកម្មវិធីស្វែងយល់ ​រួមជាមួយនឹងសកម្មភាព​ចាប់​ចិត្ត​​ជាច្រើន​ត្រូវ​បាន​ទីក្រុង​​ ហាណូយ (​Ha Noi) រៀបចំ​យ៉ាងហ្មត់​ចត់​។ ​ក្នុងដំណើរការចូលរួម កម្មវិធី បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីនៅភូមិ​វៀតណាម ភ្ញៀវ​អញ្ជើញបាន​ទស្សនា​ភូមិ​បុរាណ​ ដឿង​ឡឹម (Duong Lam) ទស្សនាផ្ទះ​បុរាណ​ក្នុង​បរិយាកាស​ដែលប្រជាជន​ក្នុងតំបន់​កំពុងសប្បាយរីករាយទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី។ ​អ្នកទាំងអស់បាន​ស្វែង​យល់​នូវ​ទំនៀម​ទំលាប់​នៃ​បណ្តាគ្រួសារក្នុងឱកាសទទួលឆ្នាំថ្មី ស្វែងយល់មុខរបរម្រ័ក្សណ៍ខ្មុកប្រពៃណី របៀបធ្វើទឹកសៀង ដែល​ជា​ផលិតផល​ប្រពៃណី​ដ៏ល្បីល្បាញ​នៅទីនេះ។

ជាពិសេសគឺ ទីតាំងរៀបចំសម្ដែងឡើងវិញនូវបរិយាកាសបុណ្យចូលឆ្នាំ ត្រូវបានរៀបចំឡើងនៅទី​ធ្លាអារាម ម៉ុង​ភូ (Mong Phu) ភ្ញៀវ​ចូលរួមបាន​សម្រប​ខ្លួន​ក្នុង​បរិយាកាស​​ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំថ្មី នៅភូមិ​មួយ ដែល​មាន​​សកម្មភាពពិសេស​ជាច្រើន ដូចជា៖ ទៅ​វត្ត​នាដើម​ឆ្នាំ ​សុំ​អក្សរគំនូរ ទស្សនា​ ស្ដាប់កម្សាន្តការ​ប្រគំ​​​ឧបករណ៍​ភ្លេង​ជនជាតិ របៀប​ថែទាំដើម​ផ្កាដាហ្វូឌីល ...ទន្ទឹម​នឹង​នេះ ​ភ្ញៀវ​បរទេស​​នៅទាំងបាន​សាកល្បង​ធ្វើ​មុខម្ហូបពិសេសក្នុងថាសសំណែនសម្រាប់សែនក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីដោយខ្លួនឯង។ ប្រជាជន​រស់​នៅភូមិ ដឿង​ឡឹម (Duong Lam) បាន​ដាក់តាំង​ និងឧទ្ទេសនាមនូវ​ផលិតផលពិសេសរបស់ភូមិគឺ ​នំឌុក នំអង្ករក្សាយ សម្រាប់អ្នកទាំងអស់គ្នាអាចទទួល​ទាន​។


ចែក​រំលែក​អំពីអារម្មណ៍​ នៅពេល​ចូលរួមក្នុងព្រឹត្តិការណ៍ បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីនៅភូមិ​វៀតណាម​ ឆ្នាំ២០២៣ លោក Vahram Kazhoyan ឯកអគ្គរដ្ឋទូតនៃប្រទេសសាធារណរដ្ឋ Armenia ប្រចាំនៅប្រទេសវៀតណាម កម្ពុជា ឡាវ និងហ្វីលីពីនបាននិយាយ ៖ នេះជាលើកដំបូង​ដែល​ខ្ញុំ​បាន​ទទួលអារម្មណ៍ពីបរិយាកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​វៀតណាម​នៅភូមិ​បុរាណ​ដឿង​ឡឹម (Duong Lam) ។ ខ្ញុំ​សែនចាប់​ចិត្ត​​អំពីបរិយាកាស​នៅទីនេះ ក៏ដូចជា​សម្រស់​វប្បធម៌ ប្រពៃណី​​យ៉ាងល្អ ​ក្នុងឱកាសបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីវៀតណាម។ នាពេល​ខាងមុខ​ឆាប់ៗនេះ ខ្ញុំ​នឹង​ទុក​ពេល​វេលា​ជាច្រើន​ ដើម្បីដើរទេសចរណ៍ និង​ទស្សនា​គោល​ដៅ​ជាច្រើន​ នៅរដ្ឋធានី ហាណូយ (Ha Noi)"

យោងតាម​ថ្នាក់ដឹក​នាំនៃមជ្ឈមណ្ឌល​ជំរុញ​វិនិយោគ ពាណិជ្ជកម្មនិងទេសចរទីក្រុងហាណូយ (Ha Noi) កម្មវិធី បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីនៅភូមិវៀតណាម​ ឆ្នាំ២០២៣ ត្រូវបាន​រៀបចំឡើង ដើម្បី​រួម​ចំណែក​ផ្សពផ្សាយ​តំតម្លៃ​វប្បធម៌ប្រពៃណី​ជនជាតិ បង្កើត​រូបភាព​ស្រស់ស្អាតអំពី​គោលដៅទេសចរណ៍ភូមិបុរាណ ដឿងឡឹម (Duong Lam)  សើន​តី (Son Tay) ទៅកាន់មិត្តភក្តិអន្តរជាតិ។ គណៈកម្មការ​រៀបចំ​​សង្ឃឹម​ថា ព្រឹត្តិការណ៍នេះ​នឹងជំរុញ​​វិស័យទេសចរណ៍ ក្នុងការទទួលស្វាគមន៍​ភ្ញៀវមកទស្សនា ស្វែងយល់នូវ​វប្បធម៌ ក្នុង​ឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី និងស្វែងយល់ពីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣ តាមរយៈនោះរួមចំណែក​ជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍​ជាពិសេសគឺ ទីរួមខេត្ត សើន​តី (Son Tay) ទីក្រុង​ហាណូយ (Ha Noi) និយាយរួម./.

ជ្រុងមួយនៃការសម្ដែងឡើងវិញនូវបរិយាកាសទទួល​ស្វាគមន៍​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណី នៅទីធ្លាអារាម ម៉ុង​ភូ​ (Mong Phu)

អនុវត្ត៖ វៀតគឿង កាសែតរូបភាពវៀតណាម

ប្រែសម្រួល​ដោយង្វៀនយ៉ាង


Top