ភ្នំចួ (Chua) - តំបន់ជីវមណ្ឌលបម្រុងថ្មីមួយ លើពិភពលោក

ភ្នំចួ (Chua) - តំបន់ជីវមណ្ឌលបម្រុងថ្មីមួយ លើពិភពលោក

 

ភាពពិសេសនៃតំបន់ជីវមណ្ឌលបម្រុងភ្នំចួ(Chua) គឺការរួមផ្សំកក្តាទាំងបីក្នុងតំបន់តែមួយ

តំបន់ជីវមណ្ឌលបម្រុងភ្នំចួ (Chua) ស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិ ភ្នំចួ (Chua) មានផ្ទៃដីសរុបជាង ១០៦,៦៤៦ ហិកតា (តំបន់ស្នូលគឺជាង ១៦,៤០០ ហិកតា) ស្ថិតនៅក្នុងស្រុកចំនួនពីរគឺស្រុកនិញហាយ (Ninh Hai) និង ស្រុកធួនបាក់ (Thuan Bac) ឆ្ងាយពីទីក្រុង ផានរ៉ាង - ថាបចាម (Phan Rang - Thap Cham) នៃខេត្ត និញធួន (Ninh Thuan ) ប្រហែល ៣០ គីឡូម៉ែត្រតាមទិសភាគឦសាន។

សត្វលើដីគោក​ចម្រុះ​ជាច្រើនប្រភេទ។ រូបថត៖ឯកសារនៃឧទ្យានជាតិភ្នំ​ចួ (Chua)

តំបន់ជីវមណ្ឌលបម្រុងនេះមានរចនាសម្ព័ន្ធសណ្ឋានដីពិសេសដែលមានកត្តាចំនួនពីរួមផ្សំជាមួយគ្នា គឺ៖ តំបន់ព្រៃឈើ តំបន់សមុទ្រ និងតំបន់ពាក់កណ្តាលវាលខ្សាច់។ កន្លែង​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​មាន​អាកាសធាតុតឹងរឹង​បំផុត​ក្នុង​ប្រទេស​វៀតណាម​ ដោយសារ​មាន​ភ្លៀង​ធ្លាក់​តិច​និង​អាកាសធាតុ​ក្តៅ​ពេញ​មួយ​ឆ្នាំ។

ដោយអាកាសធាតុបែបនេះដែលបានបង្កើតប្រព័ន្ធអេកូឡូស៊ីរុក្ខជាតិ និងសត្វពិសេស ដែលក្នុងនោះមានប្រព័ន្ធរុក្ខជាតិជាច្រើនប្រភេទអាចសមស្របនឹងភាពរាំងស្ងួតនិងកំដៅ ។  ដូច្នេះហើយ តំបន់ជីវមណ្ឌលបម្រុង ភ្នំចួ (Nui Chua) ត្រូវបានចាត់ទុកថា ជា "វាលស្មៅនៃដើមឈើមានបន្លា" តែមួយគត់នៅក្នុងប្រទេសវៀតណាម។

តំបន់​ប​ជីវមណ្ឌលបម្រុង​ភ្នំ​ចួ (Chua) មានប្រព័ន្ធរុក្ខជាតិចម្រុះ​ជាច្រើនប្រភេទ។ រូបថត៖ឯកសារនៃឧទ្យានជាតិភ្នំ​ចួ (Chua)



មិន​ត្រឹម​តែ​មានព្រៃ​ប៉ុណ្ណោះ​ទេ នៅ​ទីនេះ​មាន
ប្រព័ន្ធរុក្ខជាតិ និង​សត្វ​សមុទ្រ​ក៏​សម្បូរ ​ដោយ​ឆ្នេរសមុទ្រ​ប្រវែង ៤០ គីឡូម៉ែត្រ​ហ៊ុំព័ទ្ធជុំវិញ​តំបន់​នោះ។

"នៅក្នុងកិច្ចប្រជុំលើកទី ៣៣ នៃក្រុមប្រឹក្សាសម្របសម្រួលអន្តរជាតិសម្រាប់កម្មវិធីមនុស្ស និងជីវមណ្ឌល (CIC-MAB) ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ នៅប្រទេសនីហ្សេរីយ៉ា តំបន់​ជីវមណ្ឌល​បម្រុងចំនួនពីររបស់វៀតណាម គឺ ភ្នំ​ចួ (Chua) (ខេត្ត និញ​ធួន ( Ninh Thuan)) និង កូន​ហាណុង (Kon Ha Nung) (ខេត្ត យ៉ាឡាយ (Gia Lai)) ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាផ្លូវការថា ជាតំបន់ជីវមណ្ឌលបម្រុងពិភពលោក ដែលនាំឱ្យចំនួនតំបន់ជីវមណ្ឌលពិភពលោកសរុបនៅវៀតណាមកើនដល់លេខ ១១។"

 

កន្លែងនេះមានសត្វអណ្តើកសមុទ្រដែលតែងតែបង្កើតពងជារៀងរាល់ឆ្នាំ និងផ្កាថ្មនៅមាត់សមុទ្រដ៏ធំបំផុត នៅក្នុងប្រទេសវៀតណាមដែលមាន ៣៤០ ប្រភេទ។ លើសពីនេះ តំបន់ជីវមណ្ឌលបម្រុងភ្នំ ចួ (Chua) ក៏ល្បីល្បាញ ដោយសារមានឆ្នេរសមុទ្រស្អាត និងរក្សាបានលក្ខណៈធម្មជាតិ នៅតំបន់ភាគកណ្តាល ដូចជា៖ ប៊ិនទៀន (Binh Tien) នឿកង៉ត (Nuoc Ngot) ជួយ (Chuoi)  ធុង (Thung) គេញ (Kenh)... ដែលមានវាលខ្សាច់ហ៊ុំព័ទ្ធជើងភ្នំ ដែលបង្កើតទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៃសមុទ្រពណ៌ ខៀវ វាលខ្សាច់ស និងពន្លឺថ្ងៃពណ៌មាស។

ផ្ទាំងថ្ម​​បាន​រៀបចំ​តាម​បែប​ធម្មជាតិ​ នៅ​តំបន់​ប​ជីវមណ្ឌលបម្រុង​ភ្នំ​ចួ (Chua)។ រូបថត៖ VNP

យោងតាមលទ្ធផលស្រាវជ្រាវ តំបន់ជីវមណ្ឌល​​​បម្រុងភ្នំចួ (Chua) បច្ចុប្បន្នមានរុក្ខជាតិចំនួន ១,៥១៤ ប្រភេទ ដែលក្នុងនោះ មានស្វតចំនួន ៥៤ ប្រភេទ បានកត់ត្រាក្នុងសៀវភៅក្រហមវៀតណាម និងក្នុងបញ្ជីក្រហមពិភពលោក (IUCN) ។ ប្រព័ន្ធសត្វក៏មានភាពចម្រុះ ក្នុងនោះមានសត្វចំនួន ៧៦៦ ប្រភេទ រួមទាំងប្រភេទសត្វកម្រចំនួន ៤៨ ដែលមានឈ្មោះក្នុងសៀវភៅក្រហមវៀតណាម និងក្នុងបញ្ជីក្រហមពិភពលោក។ ជាពិសេស នៅទីនេះក៏មានសត្វកម្រជាច្រើនប្រភេទ ដែលមានសារៈសំខាន់ក្នុងអន្តរជាតិ ត្រូវបានអភិរក្សយ៉ាងតឹងរ៉ឹង ដូចជា៖  ស្វាកន្ទុយសជើងខ្មៅ ប្រភេទក្តាន់ញ៉ែងខ្នងសវៀតណាម(ឈ្មោះវិទ្យាសាស្ត្រTragulus versicolor)

កន្លែងជុំវិញតំបន់ទ្រនាប់នៃតំបន់ជីវមណ្ឌលបម្រុងក៏ជាកន្លែងរស់នៅរបស់ជនជាតិដើមភាគតិច ដូចជា ជនជាតិ Raglay, ចាម និងចិនផងដែរ។ ពួកគេរស់នៅទីនោះ តាំងពីយូរយារលង់ណាស់មកហើយ មានអត្តសញ្ញាណវប្បធម៌សម្បូរបែប និងចម្រុះ និងការរកស៊ីនិងចិញ្ចឹមជីវិតដោយមុខរបរជាច្រើន ដូចជា ផលិតអំបិល ដាំខ្ទឹម និងខ្ទឹមស ចិញ្ចឹមសត្វ ធ្វើឧបករណ៍ភ្លេងជនជាតិ...ដែល​បង្កើតសមគមប្រជាជន​មានលក្ខណៈពិសេសនិង​ប្លែកៗ ក្នុងតំបន់។

 

ជាមួយនឹងតម្លៃពិសេសទាំងនេះ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ឧទ្យានជាតិភ្នំ​ចួ (Chua) បានទទួលស្គាល់ជាផ្លូវការដោយ UNESCO ថា ជាតំបន់ជីវមណ្ឌលបម្រុងរបស់ពិភពលោក។ 

មិនត្រឹមតែមានព្រៃឈើប៉ុណ្ណោះទេ ប្រព័ន្ធរុក្ខជាតិ និងសត្វ នៅសមុទ្រក្នុង​តំបន់​នេះក៏សម្បូរណាស់ផងដែរ ដោយសារមានឆ្នេរសមុទ្រប្រវែង​ប្រហែល ៤០ គីឡូម៉ែត្រដែល​ហ៊ុំព័ទ្ធជុំវិញតំបន់នោះ។ កន្លែងនេះមានសត្វអណ្តើកសមុទ្រតែងតែ​មកបង្កើតពងជារៀងរាល់ឆ្នាំ និងផ្ទាំង​ផ្កាថ្មនៅមាត់សមុទ្រដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម​ ក្នុង​នោះមាន ៣៥០ ប្រភេទ។

 

លើកឡើងអំពី​ព្រឹត្តិការណ៍​នេះ លោក ត្រឹន​វ៉ាន់​ទៀប (Tran Van Tiep) នាយក​ឧទ្យានជាតិភ្នំចួ (Chua) មិន​អាច​លាក់​បាំង​ក្តី​សប្បាយរីករាយរបស់​ខ្លួន​បាន​ឡើយ ហើយលោក​បាន​និយាយ​ថា​៖ «ពេល​ដែលយើង​បាន​ឮ​ថា អង្គការ UNESCO ទទួល​ស្គាល់​តំបន់ជីវមណ្ឌល​បម្រុងភ្នំចួ (Chua) យើង​ពិត​ជា​រំភើបនិង​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ព្រោះ​កិត្តិនាម​នេះ​បង្ហាញ​យ៉ាង​ច្បាស់លាស់នូវ​ការលើក​តំកើង និងការទទួលស្គាល់របស់ពិភពលោកចំពោះការខិតខំប្រឹងប្រែងរបស់ខេត្ត និញ​ធួន (Ninh Thuan) ជាពិសេស និងវៀតណាមនិយាយរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានជីវៈចម្រុះ ក៏ដូចជាការអភិរក្សវប្បធម៌ជនជាតិដើមភាគតិច គាំទ្រការស្រាវជ្រាវនៅទីនេះ

តាមដ្ឋាន​​សត្វអណ្តើកសមុទ្រ នាពេល​បង្កើតពង នៅភ្នំ​ចួ (Chua)។ រូបថត៖ ឯកសារនៃឧទ្យានជាតិ ចួ (Chua)

 

យោងតាមលទ្ធផលស្រាវជ្រាវ តំបន់​ជីវមណ្ឌលបម្រុងភ្នំ​ចួ (Chua) បច្ចុប្បន្នមានរុក្ខជាតិចំនួន ១.៥១៤ ប្រភេទ ដែលក្នុងនោះ ៥៤ ប្រភេទ បានកត់ត្រាក្នុងសៀវភៅក្រហមវៀតណាម និងក្នុងបញ្ជីក្រហមពិភពលោក (IUCN) ។ ប្រព័ន្ធសត្វក៏មានភាពចម្រុះជាមួយនឹងប្រភេទសត្វចំនួន ៧៦៦ ប្រភេទ រួមទាំងប្រភេទសត្វកម្រចំនួន ៤៨ ប្រភេទ ដែលមាន​ឈ្មោះ​ក្នុងសៀវភៅក្រហមវៀតណាម និងក្នុងបញ្ជីក្រហមពិភពលោក។ ជាពិសេស នៅទីនេះក៏មានសត្វកម្រ ដែលមានតួនាទីសំខាន់លើអន្តរជាតិ ដែលបានអភិរក្សយ៉ាងតឹងរ៉ឹង ដូចជា៖ ស្វាកន្ទុយសជើងខ្មៅ ប្រភេទក្តាន់ញ៉ែងខ្នងសវៀតណាម(ឈ្មោះវិទ្យាសាស្ត្រTragulus versicolor)...។

គោលដៅដ៏គួរឱ្យចាប់អារម្មណ៍របស់ខេត្ត និញ​ធួន (Ninh Thuan)

បន្ទាប់ពីបានទទួលស្គាល់ដោយអង្គការ UNESCO ខេត្ត និញ​ធួន (Ninh Thuan )បានពង្រឹង និងជំរុញ​នូវការផ្សព្វផ្សាយព័ត៌មាន​អំពីតំបន់ជីវមណ្ឌល​បម្រុង​ភ្នំ​ចួ (Nui Chua) ព្រមទាំង បានបង្កើតគណៈគ្រប់គ្រងមួយ ដើម្បីបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ជីវមណ្ឌលបម្រុង ពិភពលោកភ្នំចួ (Chua) ឱ្យក្លាយទៅជាតំបន់​ដ៏ចាប់​ចិត្តក្នុងស្រុក តាម​ទិសដៅនៃការអភិរក្សប្រកបដោយនិរន្តរភាពនៃតម្លៃជីវៈចម្រុះ។

ច្រាំងថ្មចោត - ទេសភាពមួយនៃសមុទ្រភ្នំចួ (Chua) ។ រូបថត៖ VNP

តាមនោះ ខេត្ត និញ​ធួន (Ninh Thuan) កំពុងជំរុញការអនុវត្ត​ជាព្រមៗ គ្នានៃដំណោះស្រាយ ដើម្បីការពារ និងស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ីព្រៃឈើ និងសមុទ្រ ព្រមទាំងអនុវត្តប្រធានបទស្រាវជ្រាវជាច្រើន ស៊ើបអង្កេត និងបំពេញបន្ថែមបញ្ជីប្រភេទរុក្ខជាតិ និងសត្វថ្មី។ បច្ចុប្បន្ននេះ គណៈគ្រប់គ្រងនៃតំបន់ជីវមណ្ឌលបម្រុងពិភពលោកភ្នំចួ (Chua) កំពុងបន្តសាងសង់ និងធ្វើឱ្យសុក្រិតប្រព័ន្ធនៃសួនរុក្ខសាស្ត្រ សួន​បណ្តុះកូនឈើ និងតំបន់សង្គ្រោះជីវិតក្នុងសមុទ្រ ដើម្បីអភិរក្ស និងអភិវឌ្ឍធនធានហ្សែនដ៏កម្រ ជិតផុតពូជ និងពង្រីកតំបន់ព្រៃឈើដែលមានស្រាប់។

 

ទន្ទឹមនឹងការអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ ខេត្តនិញ​ធួន (Ninh Thuan) ផ្តោតសំខាន់លើសកម្មភាពទទួលភ្ញៀវទេសចរណ៍មកទស្សនាក្នុងតំបន់ឧទ្យានជាតិភ្នំ​ចួ (Chua) ដោយការធ្វើពិពិធកម្មប្រភេទទេសចរ និងខ្លឹមសារនៃសកម្មភាពទេសចរក្នុងតំបន់នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ក្នុង​នោះ​មាន​ប្រភេទទេសចរសំខាន់ៗ អាចបានគេលើកឡើង ដូចជា៖ អេកូទេសចរណ៍សហគមន៍ ទេសចរណ៍តភ្ជាប់នឹងការអភិរក្សធម្មជាតិ និងទេសចរណ៍ទទួលបទពិសោធន៍។

ចំពោះអេកូទេសចរសហគមន៍ ភ្ញៀវទេសចរទៅកាន់តំបន់ជីវមណ្ឌល​ពិភពលោកភ្នំ​ចួ (Chua) នឹងទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន នៅពេលទស្សនា ស្វែងយល់អំពីសកម្មភាពវប្បធម៌ ការរកស៊ីនិង​រស់នៅរបស់​សហគមជនជាតិដើមភាគតិច ដូចជា ជនជាតិ Raglay ជនជាតិចាម និងជនជាតិចិន។ នៅទីនេះ ភ្ញៀវទេសចរនឹងបានសម្របខ្លួន​ក្នុងជីវភាពរស់នៅ​ដ៏សាមញ្ញ និង​ជិតស្និទ្ធនឹងធម្មជាតិរបស់ប្រជាជន​ ថែមទាំង សាកល្បងធ្វើ​ផលិតផលសិប្បកម្មដោយផ្ទាល់​ ទទួលទាន​ជាមួយផលផលិតដែលធ្វើពីផ្លែឈើព្រៃរបស់ប្រជាជនក្នុងស្រុក

 

ដោយដំណើរកម្សាន្តទាក់ទងនឹងការអភិរក្សធម្មជាតិ ភ្ញៀវ​ទេសចរភាគច្រើនគឺសិស្ស និស្សិត និងអ្នកស្រឡាញ់ស្ថានភាព​​ធម្មជាតិព្រៃ ដែល​មានខ្លឹមសារទាក់ទងនឹងការអប់រំ និងបទពិសោធន៍។ ភ្ញៀវនឹងស្វែងយល់ពីការអភិរក្សសមុទ្រនៅក្នុងឧទ្យានជាតិ និងការងារជួយសង្គ្រោះលើសមុទ្រ។ លើសពីនេះ ភ្ញៀវទេសចក៏អាចចូលរួមក្នុងសកម្មភាពដូចជា ផលិតអំបិល ដាំខ្ទឹមស និងខ្ទឹម និងសកម្មភាពប្រចាំថ្ងៃផ្សេងទៀត ដើម្បីសម្របខ្លួន​និង​ស្វែងយល់​នូវជីវិតរបស់អ្នកស្រុកនៅទីនេះ។

ទេសចរមួយប្រភេទទៀតដែលទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំងផងដែរ គឺទេសចរណ៍បទពិសោធន៍ តាមរយៈសកម្មភាពដ៏ទាក់ទាញដូចជាការឡើងភ្នំចួ (Chua) ដែលមានកម្ពស់ជាង ១,០០០ ម៉ែត្រ ដើម្បីយកឈ្នះខ្លួនឯង ការបោះជំរុំពេញមួយយប់ នៅឧទ្យានជាតិ ឬសម្របខ្លួន​នៅក្នុងជីវិតរបស់ប្រជាជន​នៅទីនេះ។ ភ្ញៀវទេសចរដែលចូលរួមក្នុងដំណើរទេសចរណ៍ប្រកបដោយបទពិសោធន៍ដែល​នឹងបានណែនាំនិងគាំទ្រ ដោយមគ្គុទ្ទេសក៍ក្នុងស្រុក ក្នុងអំឡុងពេលធ្វើដំណើរ ដើម្បីស្វែងយល់តំបន់​ធម្មជាតិ​នេះ ដូច្នេះវាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។

 

ជាពិសេស មក​ដល់​តំបន់​ជីវមណ្ឌល​បម្រុងភ្នំ​ចួ (Chua) ភ្ញៀវ​ទេសចរ​នឹង​មាន​ឱកាស​ស្វែង​យល់​ពី​ឆ្នេរ​ស្អាត​ៗ ជ្រមុជ​ខ្លួន​ក្នុង​ទឹកសមុទ្រ​ខៀវ​ស្រងាត់ និង​មុជទឹក​ទឹកសមុទ្រ​និងគយ​គន់​ផ្កាថ្ម​ចម្រុះ​ពណ៌។

តំបន់​ជីវមណ្ឌលបម្រុងភ្នំ​ចួ (Chua) មាន​ទេសភាព​ដ៏ស្រស់ស្អាតមួយផងដែរនោះគឺ ហាងរ៉ាយ (Hang Rai) ដែលមានទេសភាពដ៏អស្ចារ្យនិងប្លែកៗ។ ហាងរ៉ាយ (Hang Rai) ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​អច្ឆរិយៈ​ធម្មជាតិ «ទឹកធ្លាក់​លើ​សមុទ្រ»។ ក្នុងរយៈពេលរាប់ពាន់ឆ្នាំនៃភូគព្ភសាស្ត្រ ហាងរ៉ាយ (Hang Rai) បានបង្កើតឡើងពីផ្កាថ្មបុរាណដែលក្លាយទៅ​វាលថ្ម បង្កើតបានជាឆ្នេរថ្មពីរជាន់ដ៏អស្ចារ្យដែលមានរូបរាងប្លែកៗ ជាច្រើន។ រលកសមុទ្របោកឡើងលើផ្ទាំងថ្ម រួចស្រកចុះទៅវិញដែលបង្កើតរូបភាពមួយដែលដូចទឹកធ្លាក់ហូរកាត់សមុទ្រ ធ្វើឲ្យភ្ញៀវទេសចមានការភ្ញាក់​ផ្អើលចំពោះភាពស្រស់ស្អាតនៃធម្មជាតិ។

ការទទួលស្គាល់របស់អង្គការ UNESCO ចំពោះតំបន់ជីវមណ្ឌលបម្រុងពិភពលោកភ្នំចួ (Chua) គឺជាកម្លាំងចលករសម្រាប់ខេត្ត និញ​ធួន (Ninh Thuan) ក្នុងការវិនិយោគលើការអភិរក្ស និងអភិវឌ្ឍន៍រតនសម្បត្តិធម្មជាតិ ដែលធម្មជាតិបានប្រគល់ឱ្យខេត្ត ដើម្បីពិភពលោកមានតំបន់ជីវមណ្ឌលបម្រុងមួយបន្ថែមទៀត ដែលមានលក្ខណៈប្លែកពីគេ សម្បូរ​ដោយសក្តានុពល ហើយភ្ញៀវទេសចមានគោលដៅគួរឱ្យចាប់ចិត្ត៕

អត្ថបទ៖ សើនងា  រូបថត៖ គីមសើន , ហ៊ឹវថាញ មីញគ្វឹក 

និងឯកសារនៃឧទ្យានជាតិ ភ្នំ ចួ (Chua)

បច្ចេកទេស, ក្រាហ្វិក៖ ទ្រុងហាញ

ប្រែសម្រួល​ ង្វៀន​យ៉ាង


Top