ភូមិឡាវចាយ ១ (Lao Chai) ផ្លាស់ប្តូរ ដោយសារទេសចរណ៍សហគមន៍

ភូមិឡាវចាយ ១ (Lao Chai) ផ្លាស់ប្តូរ ដោយសារទេសចរណ៍សហគមន៍

នៅចំកណ្តាលភ្នំនៃភាគពាយ័ព្យប្រទេសវៀតណាម ភូមិឡាវចាយ ១ (Lao Chai) ក្នុងឃុំ ឃុនហា (Khun Ha) កំពុងក្លាយទីជាតាំងភ្លឺនៃទេសចរណ៍សហគមន៍ នៅក្នុងខេត្តឡាយចូវ (Lai Chau)។ ពីភូមិក្រីក្រមួយ ដែលស្ថិតនៅជ្រៅក្នុងតំបន់ដាច់ស្រយាល ឥឡូវនេះបានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ដោយ​សារ​ទេសភាព​ធម្មជាតិ សម្រស់បរិសុទ្ធ វប្បធម៌ម៉ុង (Mong) ពិសេស និងវិធីសាស្រ្តច្នៃប្រឌិត ក្នុងវិស័យ​ទេសចរណ៍របស់ប្រជាជនក្នុងតំបន់​។

សម្រស់ដ៏អស្ចារ្យនៃភូមិ ឡាវចាយ ១ (Lao Chai) ក្នុងឃុំ ឃុនហា (Khun Ha) ខេត្ត ឡាយចូវ (Lai Chau) ផ្អែកខ្នងទៅភ្រៃភ្នំធម្មជាតិ នៃភាគពាយ័ព្យប្រទេសវៀតណាម។ រូបថត៖ តាតសឺន/ VNP

តាមបណ្ដោយផ្លូវបត់បែនពីមជ្ឈមណ្ឌលឃុំ ឃុនហា (Khun Ha) យើងបានមកដល់ឡាវចាយ ១ (Lao Chai) ដែលខ្នងផ្អែក​លើភ្នំ និងហ៊ុំព័ទ្ធដោយព្រៃឈើធម្មជាតិ។ ពេលមកដល់ភូមិ ឡាវចាយ ១ (Lao Chai) យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសម្រស់ដ៏សុខសាន្តនៃភូមិខ្ពង់រាបនេះ។ ផ្លូវថ្មក្រាលស្អាត ព័ទ្ធជុំវិញផ្ទះឈើប្រពៃណី សង្ខាងគឺផ្កាអ័រគីដេព្រៃ សួនផ្កាម៉ាក់ខៃ និងផ្កាកុលាបបុរាណរីកស្គុះស្គាយនៅកណ្តាលព្រៃភ្នំ។

ស្នាមញញឹមដ៏រួសរាយរាក់ទាក់របស់ប្រជាជនភូមិ ឡាវចាយ ១ (Lao Chai) ស្វាគមន៍ភ្ញៀវទេសចរ។ រូបថត៖ ថាញ់យ៉ាង / VNP

លោក លូ អា សៅ (Lu A Sau) មេភូមិឡាវចាយ ១ បាននិយាយថា កាលពីមុន ភូមិគ្មានអគ្គិសនី គ្មានផ្លូវថ្នល់ កុមារជាច្រើននាក់ មិនបានទៅសាលារៀន ហើយមនុស្សពេញវ័យមិនចេះអក្សរ ដូច្នេះប្រជាជនភាគច្រើនធ្វើស្រែចម្ការ។ ក្រោយមក នៅពេលដែលអាជ្ញាធរមូលដ្ឋានចាប់ផ្តើមតម្រង់ទិសការអភិវឌ្ឍទេសចរណ៍សហគមន៍ តំណភ្ជាប់នឹងការកសាងជនបទថ្មី ប្រជាជននៅក្នុងភូមិត្រូវបានទៅរៀនពីគំរូនៅសាប៉ា (Sa Pa) និងភូមិឡាវចាយ ២ (Lao Chai) ដើម្បីផ្លាស់ប្តូរផ្នត់គំនិតអំពីទេសចរណ៍។ ចាប់តាំងពីពេលនោះមក អ្នកភូមិស្របគំនិតជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកែលម្អទេសភាព សាងសង់ផ្លូវ ផ្គត់ផ្គង់អគ្គិសនី ជួសជុលផ្ទះ និងដាំផ្កា ដើម្បីចាប់ផ្តើមអភិវឌ្ឍទេសចរណ៍សហគមន៍។

 

លោក សៅ (Sau) បានបន្ថែមថា “ផ្លូវក្រាលថ្មដ៏ល្បីល្បាញរបស់ភូមិឡាវចាយ ១ (Lao Chai) ត្រូវបានសាងសង់ដោយអ្នកភូមិផ្ទាល់។ ជារៀងរាល់ថ្ងៃ អ្នកភូមិទៅប្រមូលថ្មមួយ​ដុំៗ ហើយផ្គុំបានជាផ្លូវស្រស់ស្អាត ហើយបង្កើតបានជាសោភ័ណភាពពិសេសរបស់ភូមិទេសចរណ៍​សហគមន៍នេះ”។

បច្ចុប្បន្ន ភូមិឡាវចាយ ១ (Lao Chai) មានគ្រួសារចំនួន ៧ បានសាងសង់ផ្ទះសំណាក់ប្រើការជាប្រចាំ។ ផ្ទះឈើប្រពៃណីត្រូវបានជួសជុលថ្មី តែរក្សាបាននូវលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិម៉ុង (Mong)។

ផ្ទះដាក់តាំងបង្ហាញផលិតផលទេសចរណ៍សហគមន៍ ឡាវចាយ (Lao Chai) ១ គឺជាកន្លែងសម្រាប់ផ្សព្វផ្សាយផលិតផលកសិកម្ម និងវត្ថុអនុស្សាវរីយ៍ក្នុងស្រុក។ រូបថត៖ ថាញ់យ៉ាង / VNP
បន្ទប់ស្នាក់នៅ ក្នុងភូមិ ឡាវចាយ  (Lao Chai) ១ ៖ ការរួមបញ្ចូលយ៉ាងចុះសម្រុង​រវាងភាពផាសុកភាព និងអត្តសញ្ញាណវប្បធម៌ជនជាតិ។ រូបថត៖ ថាញ់យ៉ាង / VNP
លោក គឺ អាលី (Cu A Ly) (ស្តាំ)  គឺជាមនុស្សម្នាក់ក្នុង​ចំណោម​អ្នក​ឈាន់មុខក្នុងវិស័យទេសចរណ៍សហគមន៍ - រៀបចំបន្ទប់បន្ទប់ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវនៅចុងសប្តាហ៍។ រូបថត៖ ថាញ់យ៉ាង / VNP
 

គ្រួសាររបស់លោក គឺ អាលី (Cu A Ly) គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារនាំមុខគេក្នុង​វិស័យទេសចរណ៍សហគមន៍។ ដំបូងដែលគាត់ចាប់ផ្តើមគំរូផ្ទះស្នាក់ គ្រួសាររបស់លោកលឺ (Lu) បានទទួលប្រាក់ជំនួយចំនួន ៥០លានដុងពីឃុំ ដើម្បីជួសជុលផ្ទះ និងទិញពូក កម្រាល ភួយ សម្រាប់បម្រើភ្ញៀវទេសចរ។ ជាមួយនឹងបន្ទប់បានរចនា​ពោរពេញ​ទៅដោយអត្តសញ្ញាណជនជាតិម៉ុង (Mong) បរិស្ថានស្អាត ម៉ឺនុយចម្រុះ ជាមួយមុខម្ហូបពិសេសក្នុងស្រុកជាច្រើន រហូតសព្វថ្ងៃនេះ ផ្ទះសំណាក់របស់គាត់តែងតែត្រូវបានកក់ពេញនៅចុងសប្តាហ៍ និងទិវាបុណ្យទាននានា។

លោក គឺ អាលី (Cu A Ly) បានចែករំលែកថា "ដោយ​មាន​ផ្ទះសំណាក់ និង​ការធ្វើ​ទ្រប្រពៃណីរបស់ជនជាតិម៉ុង (Mong) ភ្ញៀវមកស្នាក់នៅ រួចទិញធ្វើជាវត្ថុអនុស្សាវរីយ៍ បានជាស្ថានភាពសេដ្ឋកិច្ច និងជីវិតគ្រួសារខ្ញុំមានស្ថិរភាពជាងមុន"។

សម្រស់ដ៏ទន់ភ្លន់របស់នារីតំបន់ភ្នំនៅកណ្តាលទេសភាពព្រៃភ្នំធម្មជាតិដ៏អស្ចារ្យនៃភូមិ ឡាវចាយ ១។ រូបថត៖ ថាញ់យ៉ាង / VNP

ក្រៅពីការអភិវឌ្ឍកន្លែងស្នាក់នៅ ប្រជាជននៅភូមិឡាវចាយ (Lao Chai) ១ ក៏បានពង្រីកសេវាកម្មបទពិសោធន៍ និងលក់ផលិតផលក្នុងស្រុក ដូចជា ទឹកឃ្មុំព្រៃ តែបុរាណ រ៉ូបកាត់ដេរពីក្រណាត់​ជនជាតិ​ភាគតិច គែនម៉ុង (Mong) និងឧបករណ៍ភ្លេងប្រពៃណី ដើម្បីបម្រើភ្ញៀវទេសចរ។ ចាប់តាំងពីឆ្នាំ២០២៤ មក ផ្ទះដាក់តាំងបង្ហាញផលិតផលទេសចរណ៍សហគមន៍របស់ភូមិបានដាក់ឲ្យប្រើប្រាស់ រួមចំណែកផ្សព្វផ្សាយ និងប្រើប្រាស់ផលិតផលពិសេសនៃតំបន់ព្រៃភ្នំ។

 

រៀនរបៀបត្បាញសំពត់ និងដេរប៉ះតាំងពីក្មេង គឺជាសម្រស់នៃវប្បធម៌ប្រពៃណីរបស់ស្ត្រីជនជាតិម៉ុង (Mong)។ រូបថត៖ រូបថត៖ ថាញ់យ៉ាង / VNP
សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិម៉ុង (Mong) គឺជាក្តីមោទនភាពរបស់ស្ត្រី ក្នុង​តំបន់ព្រៃភ្នំ។ រូបថត៖ ថាញ់យ៉ាង / VNP  

ដោយសារសាមគ្គីភាពរបស់ប្រជាជន និងការយកចិត្តទុកដាក់ ការវិនិយោគរបស់ឃុំ ភូមិឡាវចាយ ១ កំពុងបញ្ជាក់ទីតាំងរបស់ខ្លួនកាន់តែច្បាស់នៅលើផែនទីទេសចរណ៍សហគមន៍ នៅក្នុង​តំបន់ពាយ័ព្យ​នៃប្រទេស​វៀតណាម ខណៈដែលត្រូវបានទទួលស្គាល់ជាភូមិទេសចរណ៍សហគមន៍ ដែល​ឆ្លើយតបនឹងស្តង់ដារ OCOP ផ្កាយ៣ នៅឆ្នាំ ២០២៤។ នេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់មួយ កត់សម្គាល់ការខិតខំប្រឹងប្រែងមិនឈប់ឈររបស់ប្រជាជន ក្នុងដំណើរនៃការអភិវឌ្ឍទេសចរណ៍ចីរភាព។

សព្វថ្ងៃនេះ ភូមិឡាវចាយ ១  មិនត្រឹមតែជាកន្លែងសម្រាប់ភ្ញៀវទេសចរ ស្វែងយល់នូវធម្មជាតិបរិសុទ្ធ និងទេសភាពស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលរក្សាតម្លៃវប្បធម៌ពិសេសរបស់ជនជាតិម៉ុង (Mong) នៅតំបន់ព្រៃភ្នំនៃភាគពាយ័ព្យប្រទេសវៀតណាមផងដែរ៕

អត្ថបទ៖ ង៉ឹនហា - រូបថត៖ ថាញយ៉ាង / VNP


Top