ពិសេសភាពនៃគំរូម៉ូតូដីឥដ្ឋ

ពិសេសភាពនៃគំរូម៉ូតូដីឥដ្ឋ

 

ជាមួយនឹងចំណង់ចំណូលចិត្តជាង ២០ឆ្នាំ កាលពីនៅរៀន​ថ្នាក់ទី ៤ ដោយមានភាពច្នៃប្រឌិត និងខិតខំស្វែងយល់ លោក ថៃ វ៉ាន់​គី (Thai Van Ky) បានបង្កើតគំរូម៉តូដីឥដ្ឋ បណ្ដាលឲ្យពេលដែលយើងក្រឡេកមើលគំរូម៉ូតូទាំងនោះ យើងគ្រប់គ្នាសុទ្ធតែគិតថា នោះជាម៉ូតូពិតដោយកំណែតូច។

លោក ថៃ វ៉ាន់​គី (Thai Van Ky) បានឲ្យដឹងថា កាលពីក្មេងគាត់ចូលចិត្តលេងដីឥដ្ឋ ដូច្នេះហើយគាត់តែងតែខ្ចីដីឥដ្ឋពីគ្រូមត្តេយ្យនៅជិតផ្ទះរបស់គាត់ ដើម្បីលេង។ នៅពេល​នោះ​ ​អ្នក​ជិត​ខាងរបស់គាត់​ បាន​លក់​គោចំនួន ​១៣ ឬ​ ១៤​ ក្បាល ដើម្បី​យក​លុយ​​ទិញ​ម៉ូតូម៉ាក់​ Simson។ អ្នក​ដែល​ចូល​ចិត្ត​​ឈរ​មើល​ម៉ូតូគ្រឿង​នេះ​យូរ​បំផុត​គឺ​ឪពុក​របស់លោក​ គី (Ky)។ ដោយសារតែគ្រួសាររបស់គាត់មាន​ស្ថានភាព​លំបាក ឪពុករបស់គាត់មិនអាចទិញ​ម៉ូតូ​ម៉ាក​នោះបាន ដូច្នេះ កុមារ គី (Ky) បានគិតដល់ការធ្វើគំរូម៉ូតូ​ម៉ាក់ Simson ​ពី​ដីឥដ្ឋទុកជាកាដូជូនឪពុកគាត់។



លោក គី (Ky) បានចែករំលែកថា៖ «នៅពេលនោះ ខ្ញុំបានយកក្រដាសមួយសន្លឹក ឈរនៅពីមុខម៉ូតូ រួចគូរពង្រាងគំនូរ បន្ទាប់មក ខ្ញុំ​ចាំ និងគូរ​តាមការស្រមើស្រមៃរបស់ខ្ញុំ ពីព្រោះសម័យនោះមានម៉ូតូតិចណាស់ ម្យ៉ាង​ទៀត យូរៗទើប​ម្ចាស់ម៉ូតូ​គាត់តែជិះ​ម៉ូតូ​មកផ្ទះ​ខ្ញុំ​​លេងម្ដង។ បន្ទាប់​មក​ខ្ញុំ​បាន​សូន​រូបរាង​ម៉ូតូ​ ​តាមការ​ចងចាំរបស់​ខ្ញុំ ហើយ​នៅពេល​ធ្វើរួចស្រេច គំរូម៉ូតូ​​នឹងក៏​ដូចនឹង​ម៉ូតូពិត​ប្រហែល​ ៩០%។ ខ្ញុំបាន​ជូនទៅឪពុកខ្ញុំ ហើយមានមនុស្សជាច្រើនបានសរសើរខ្ញុំថា គំរូម៉ូតូ​នេះស្អាតណាស់ ដូច្នេះខ្ញុំបន្តធ្វើគំរូ​ម៉ូតូ​ម៉ាក់​នោះទៀត ដើម្បី​ធ្វើ​ជាកាដូជូន​ដល់អ្នកទាំងអស់គ្នា”។ 

រហូតដល់​ឆ្នាំ ២០២៣ កូនស្រីរបស់លោក គី (Ky) ចង់ទិញដីឥដ្ឋ ដើម្បីសូនរូប ចំណង់ចំណូលចិត្តរបស់គាត់បានផុសឡើងម្តងទៀត។ គាត់​បាន​គិត​អំពី​ការ​លាយ​ពណ៌​ដីឥដ្ឋ ​ដើម្បី​បង្កើត​ពណ៌ជាច្រើន​ រួច​សូន និងលាបពណ៌ ដើម្បីធ្វើ​​ម៉ូតូមួយ​គ្រឿង​ចម្រុះពណ៌​ដែល​មើល​ដូចជា​ស្នាដៃ​សិល្បៈ ថែមទាំងគំរូម៉ូតូនេះ​ស្រដៀង​នឹង​ម៉ូតូ​ពិតដោយកំណែតូច​។

ដំណើរការធ្វើម៉ូតូពីដីឥដ្ឋ ចាប់ផ្តើមពីការលាយពណ៌ដីឥដ្ឋទាំងអស់ជាមួយគ្នា ដើម្បីបង្កើតជាពណ៌ប្រផេះ ដើម្បីបង្កើតស៊ុមមូលដ្ឋាន។ នៅលើគោលការណ៍ជាមូលដ្ឋានដើម្បីសូនជាម៉ូតូដីឥដ្ឋ ផ្នែកដំបូងនៃការសូនគឺកែបម៉ូតូ បន្ទាប់មកគឺផ្នែកផ្សេងទៀត ពីព្រោះបើសូនបានកែបរួច ផ្នែកផ្សេងទៀតនឹងសូនបានតាមសមាមាត្រសម្រុងគ្នា។ កង់ អាវម៉ូតូ គ្របភ្លក់ ក្បាលម៉ូតូ... សុទ្ធតែត្រូវបានសូនយ៉ាងលម្អិត បន្ទាប់មកយកខ្សែដែក និងអង់តែនទូរទស្សន៍មកកាត់ធ្វើជាតួផ្សេងៗនៃម៉ូតូ ខ្សែអាលុយមីញ៉ូម ឬដែកអ៊ីណុក ត្រូវបានប្រើដើម្បីធ្វើជាកាំកង់។

លោក ថៃ វ៉ាន់​គី (Thai Van Ky) និងកូនៗ នៅក្បែរម៉ូតូធ្វើពីដីឥដ្ឋ ដែលធ្វើ​ដោយលោក គី (Ky)។ 

នៅពេលផ្នែក​ណាដែលបានសូន​រួច ត្រូវបានលាបពណ៌ និងរំលីងឱ្យរលោង។ បនា្ទប់ពី​ថ្នាំពណ៌ស្ងួត បណ្តាផ្នែកផ្សេងៗក៏ត្រូវ​បានភ្ជាប់ជាមួយគ្នាដោយកាវដំរី បង្កើតជាម៉ូតូខ្នាតតូចមួយគ្រឿង ដែលមាន​មានអត្រា ១/១៨, ១/២៤ ។

សម្រាប់​ម៉ូតូណា​​មាន​អាវម៉ូតូ ការ​ធ្វើ​អាវនេះ​​គឺជាដំណាក់កាល​​ដ៏​លំបាក​បំផុត បើ​​ម៉ូតូ​ធំ ឬគ្មាន​អាវម៉ូតូ ដំណាក់កាល​ធ្វើ​ក្បាល​ម៉ូតូ​នឹង​ពិបាក​បំផុត។ ជាធម្មតា ដើម្បីធ្វើសម្រេច​ម៉ូតូ​ពីឥដ្ឋមួយគ្រឿងត្រូវចំណាយពេលប្រហែល ៥០ ម៉ោង។ 

រហូតមកដល់ពេលនេះ លោក គី  (Ky) បាន​ធ្វើ​ម៉ូតូ​ពី​ឥដ្ឋមានប្រមាណ ១៥ ម៉ូដែល  ដូចជា Dream, Simson, Vision, SH, 67... មើលទៅឃើញ​ដូចម៉ូតូពិត។ 

រហូតមកដល់ពេលនេះ លោក គី  (Ky) បាន​ធ្វើ​ម៉ូតូ​ពី​ឥដ្ឋមានប្រមាណ ១៥ គ្រឿងដោយមានគ្រប់ប្រភេទដូចជា Dream, Simson, Vision, SH, 67... មើលទៅហាក់ដូចម៉ូតូពិតៗ​ ដោយកំណែតូចដូចជាស្នាដៃសិល្បៈ មនុស្សជាច្រើនក៏មានអារម្មណ៍រំលឹក​នឹក​ដល់អនុស្សាវរីយ៍ចាស់ៗ។

 

បច្ចុប្បន្ននេះ លោក ថៃ វ៉ាន់​គី (Thai Van Ky)  ក៏បានបង្កើតឆានែល youtube មួយដែលមានឈ្មោះថា ស្វ័យ (Xoai) Clay ដោយមានបំណងចង់ចែករំលែកពីរបៀបធ្វើម៉ូតូឲ្យទស្សនិកជនអាចចំណាយពេលទំនេរ និងធ្វើតាម កាត់បន្ថយពេលលេងទូរស័ព្ទ ឬមើលទូរទស្សន៍./.

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀនយ៉ាង

 


Top