ពិធីនាំកូនស្រីទៅកាន់ផ្ទះខាងប្រុសនៃជនជាតិយ៉ៃ (Giay)
ពិធីអាពាហ៍ពិពាហ៍នៃជនជាតិយ៉ៃ (Giay) គឺជាព្រឹតិ្តការណ៍សំខាន់មួយ គូសបញ្ជាក់ជំហានសំខាន់នៃជីវិតគូស្រករនីមួយៗ។ ពិធីកិច្ចប្រពៃណីនៅក្នុងថ្ងៃរៀបការ មិនត្រឹមតែមានអត្ថន័យជ្រាលជ្រៅ នៅទាំងបង្ហាញពីទឹកចិត្តគោរពចំពោះបុព្វការីជន លើកកម្ពស់តម្លៃគ្រួសារ និង ឆ្ពោះទៅរកជីវិតគូស្រករចីរភាពមួយ។ ជាពិសេស ពិធីនាំកូនស្រីទៅកាន់ផ្ទះខាងប្រុសនៃជនជាតិយ៉ៃ (Giay) មានការបូកបញ្ចូលដោយរស់រវើក រវាងសម្លៀកបំពាក់ប្រពៃណី តន្រ្តី និង ចម្រៀងប្រជាប្រិយ។ ទាំងអស់នេះ ធ្វើឱ្យលេចធ្លោសម្រស់ស្រស់ស្អាត នៃបណ្តាពិធីកិច្ចបែបប្រពៃណី នៅក្នុងពិធីនាំកូនស្រីទៅផ្ទះខាងប្រុសនៃជនជាតិយ៉ៃ (Giay)។
ទំនៀមទម្លាប់រៀបការរបស់ជនជាតិយ៉ៃ (Giay) បានស្នងបន្តពីជំនាន់មួយទៅជំនាន់មួយ មានអត្ថន័យជ្រាលជ្រៅនៅក្នុងជីវភាពរស់នៅស្មារតី។ មុនថ្ងៃនាំកូនស្រីទៅកាន់ផ្ទះខាងប្រុស ញាតិទាំងពីរសងខាងបានប្រព្រឹត្តពិធីចែចូវ ពិធីផ្ទឹមអាយុ និង ពិធីសំណួរ។ នៅថ្ងៃរៀបការ ក្រុមញាតិខាងប្រុសនឹងទៅខាងផ្ទះកូនស្រី ធ្វើពិធីនាំកូនស្រីទៅកាន់ផ្ទះខាងប្រុស។
មុនពេលចេញដំណើរ កូនប្រុសពាក់អាវប្រពៃណី ពាក់ឆៀងសំពត់ក្រហមពីរលេចធ្លោ ពាក់មួកពណ៌ខ្មៅ និង បាំងឆត្រខ្មៅ បង្កើតបានជាសម្រស់សង្ហារឆើតឆាយ។ ចំណុចចំណាប់អារម្មណ៍នៃសម្លៀកបំពាក់ គឺកន្សែងពណ៌ផ្កាឈូកដែលកូនប្រុសកាន់ជាប់នឹងដៃ។ នេះជានិមិត្តរូបផ្តល់សំណាង លាភ និង សុភមង្គល បានមីងៗនៅក្នុងគ្រួសារប្រគល់ជូនឱ្យកូនប្រុស។ យាយមេអណ្តើក រួមនឹងសាច់ញាតិខាងកូនប្រុស សុទ្ធតែពាក់សម្លៀកបំពាក់ប្រពៃណីស្អាតបំផុត សម្រាប់ថ្ងៃពិសេសនេះ។
ដល់ពេលវេលាល្អ ក្រុមទៅទទួលកូនស្រីធ្វើដំណើរចេញពីផ្ទះកូនប្រុស នាំយកគ្រឿងបណ្តាការទៅកាន់ផ្ទះកូនស្រី។ ដើរជួរមុខមានក្រុមត្រែភីគែវ។ ក្រុមត្រែមាន៥នាក់៖ ពីរនាក់ផ្លុំត្រែស្ពាន់ ម្នាក់កាន់ឈឹង ម្នាក់វាយស្គរ ហើយម្នាក់ទៀតកាន់កណ្តឹងរោទ៍។ ក្រុមដង្ហែធ្វើដំណើរតាមសូរសំឡេងប្រគំតន្រ្តីសប្បាយៗនៃក្រុមត្រែភីគែវ សាយភាយបរិយាកាសសប្បាយរីករាយ ដើម្បីជូនពរដល់គូស្វាមីភរិយាថ្មី។
មកដល់ច្រកចូលផ្ទះកូនស្រី ក្រុមដង្ហែឈប់នៅមុខខ្សែក្រហម ចងទទឹងច្រកចូល។ យាយមេអណ្តើកខាងកូនស្រី ឈរនៅមុខតុដែលមានដាក់ចានទឹកពណ៌ផ្កាឈូក និង ពែងស្រា។ តន្រ្តីភីគែវឈប់ប្រគំ ផ្តល់កន្លែងជូនក្រុមចម្រៀងប្រជាប្រិយឆ្លងឆ្លើយ។ យាយមេអណ្តើកទាំងពីរសងខាងនឹងច្រៀងឆ្លងឆ្លើយគ្នាទៅមក។ យូរៗពួកគាត់នឹងបាច់ទឹកជូនពរជ័យមួយដង ដល់អ្នកទាំងអស់គ្នា។ ចម្រៀងឆ្លងឆ្លើយអស់រយៈពេលប្រហែលមួយភ្លែត ខាងកូនស្រីឃើញថាពេញចិត្ត ក៏រុះរើខ្សែក្រហមចោល បញ្ចប់ពិធីកិច្ចបើករបង។ យាយមេអណ្តើកទាំងពីរលើកពែងស្រាជូនពរ ជូនអាំងប៉ៅរួមនឹងគ្រឿងបណ្តាការ រួចសូមអនុញ្ញាត្តចូលផ្ទះខាងស្រី។
នៅផ្ទះខាងស្រី កូនក្រមុំពាក់សម្លៀកបំពាក់ប្រពៃណី លើក្បាលមានចួតកន្សែងជ្រុងចម្រុះពណ៌ ខាងក្រៅគ្របបន្ថែមកន្សែងក្រហមជិតមុខ ឈររងចាំ។ ផ្ទះខាងកូនប្រុស ពេលចូលមកដល់ នឹងប្រព្រឹត្តពិធីកិច្ចប្រពៃណីអុជធូប សូមអនុញ្ញាត្តនាំកូនស្រី។ ក្រោយពេលពិធីកិច្ចចប់រួចស្រេច ផ្ទះខាងកូនស្រីនឹងបើកជប់លៀងជូនពរ។ មនុស្សគ្រប់គ្នាជូនពរកូនប្រុសស្រី ដោយពែងស្រាពោតហិល។ ជាពិសេសពួកគាត់ នឹងច្រៀងចម្រៀងឆ្លងឆ្លើយជូនពរ ដែលមានខ្លឹមសារក្រើនរំលឹកគូស្វាមីភរិយា អំពីអត្ថន័យនៃគ្រួសារ និង របៀបបដិសណ្ឋរកិច្ចនៅក្នុងជីវភាពរួមរស់ជាមួយគ្នា។ ក្រោយពិធីជប់លៀងកូនប្រុសស្រី ទៅក្រាបសំពះចំពោះមុខអសនៈបុព្វការីជុន និងសូមអនុញ្ញាត្តលាចេញទៅ។
ក្រុមដង្ហែកូនក្រមុំធ្វើដំណើរក្នុងបរិយាកាសសប្បាយរីករាយ។ គូស្វាមីភរិយាថ្មី និង ក្រុមញាតិ ធ្វើដំណើរអមដោយសំឡេងត្រែប្រគំនឹងសំឡេងស្គររណ្តំ។ ទំនុកតន្រ្តីប្រពៃណីនៃក្រុមត្រែភីគែវនោះ ដូចជាក្តោបយកទាំងក្តីសប្បាយរីករាយ និង សុភមង្គល រំពងអឹងកងពេញបរិយាកាស ធ្វើឱ្យចិត្តមនុស្សរំភើបញាប់ញ័រ។ តាមដងផ្លូវ ជួនកាលនៅមានសំនៀងច្រៀងឆ្លងឆ្លើយពន្លឺឡើង។ ទំនុកចម្រៀងដោយស្មោះស្មគ្រ ដូចជាពាក្យជូនពរ និង ពាក្យផ្តែផ្តាំសម្រាប់គូស្វាមីភរិយាថ្មី។ បរិយាកាសពិធីនាំកូនស្រីទៅកាន់ផ្ទះខាងប្រុសមានភាពមហោឡារិក អ៊ូអរ ប៉ុន្តែពោរពេញទៅដោយភាពកក់ក្តៅ សុទ្ធចិត្ត បង្កើតបានជាពិធីនាំកូនស្រីទៅកាន់ផ្ទះខាងប្រុសជាពិធីពិសេស ល្អប្រសើរ និង ចំណាប់អារម្មណ៍នៃជនជាតិយ៉ៃ (Giay)៕
- អត្ថបទ និង រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង