ពាណិជ្ជសញ្ញាឡានក្រុងអគ្គិសនី Vinbus និងរឿងរ៉ាវអំពីមធ្យោបាយទៅអនាគត
VinBus ជាឡានក្រុងវៃឆ្លាតដំបូងបង្អស់នៅប្រទេសវៀតណាម បានបង្តើតដោយក្រុមហ៊ុន Vinfast មានរោងចក្រផលិត នៅខេត្តហាយផុង (Hai Phong)។ VinBus បង្តើតដោយគោលបំណងឆ្ពោះទៅរកសហគមន៍ស៊ីវីល័យទំនើប កាត់បន្ថយបំពុលបរិស្ថាន និងនាំមកនូវបរិយាកាសស្រស់ស្អាត។
ដើម្បីរួមចំណែកកាត់បន្ថយកាក់សំណល់ឧស្ម័នផ្ទះកញ្ចក់ផ្នែកគមនាគមន៍ ព្រមទាំងជួយនាំមកភាពស្រស់ស្អាត ងាយស្រួលសម្រាប់ប្រជាជន ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសេវាកម្មដឹកជញ្ជូនអេកូឡូស៊ី VinBus បានដាក់ឱ្យដំណើរការជាផ្លូវសម្រាប់ឡានក្រុងអគ្គិសនីដំបូងបង្អស់ នៅប្រទេសវៀតណាម តភ្ជាប់នឹងប្រព័ន្ធដឹកជញ្ជូនអ្នកធ្វើដំណើរនៅសហគមន៍ក្រុងហាណូយ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។ ឡានក្រុង VinBus បានមនុស្សគ្រប់គ្នាពេញនិយមប្រើប្រាស់ រូបភាពដឹកជញ្ជូនសហគមន៍នេះមានគុណប្រយោជន៍ជាច្រើនដូចជា៖ ជិតស្និទ្ធនឹងបរិស្ថាន ប្រើប្រាស់ប្រភពវត្ថុធាតុដើមស្អាត មិនមានសំឡេង ជាពិសេសមិនបញ្ចេញកាត់សំណល់បង្កបំពុលបរិស្ថាន។
VinBus ជាប្រភេទឡានក្រុង បានផលិតនិងដំឡើងដោយរោងចក្រ VinFast នៅខេត្តហាយផុង (Hai Phong) បំពាក់ដោយបច្ចេកវិទ្យាទំនើប មុខងារវៃឆ្លាត និងសុវត្ថិភាពបែបយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រភេទរថយន្តអគ្គសនី របស់ក្រុមហ៊ុន VinFast បច្ចុប្បន្ន។
VinBus ជាឡានក្រុងប្រើអគ្គិសនី មានតែពីរពណ៌ គឺពណ៌ខៀវនិងពណ៌ខ្មៅ ប្រើអាគុយសាក ២៨១ kWh អាចធ្វើដំណើរបានចម្ងាយផ្លូវចំនួន២២០ - ២៦០គីឡូម៉ែត្រ។ ឡានអាចដកកម្ពស់ ឬបន្ទាបរាងចុះ បង្កភាពងាយស្រួលសម្រាប់មនុស្សមានវ័យចំណាស់ កុមារ និងជនពិកា។ ទ្វារខាងក្រោយ មានប៊ុតតុងឱ្យសញ្ញាសម្រាប់អ្នកបើកបរបានដឹកថា មានជនពិកាត្រៀមនឹងឡើងឡាន។ នៅលើឡានក្រុង រទេះរុញនិងរទេះរុញទារក ក៏មានបរិយាកាសរចនាដោយឡែក ធានាបានសុវត្ថិភាព។ ឡានក្រុងផ្តល់ WiFi ឥតគិតថ្លៃ មានកន្លែងដោត USB អាចទូទាត់បង់ប្រាក់ដោយកាត់ឬ Napas ឬតាមដានការធ្វើដំណើររបស់ឡាន ហើយយើងអាចផ្តល់យោបល់តាមរយៈទូរសព្ទបានដែរ។ ស្ថានីយ៍សាកអាគុយរហ័ស ១៥០ kW អាចសាកពេញយ៉ាងយូរបំផុត២ម៉ោង។ ដំបូលស្ថានីយ៍មានដំឡើងសូឡា។
ទន្ទឹមនោះ VinBus នៅនាំមកភាពខុសប្លែកជូនអ្នកធ្វើដំណើរ ជាមួយនឹងសេវាកម្មជិតស្និទ្ធ ងាយស្រួល បច្ចេកវិទ្យាទំនើប ប្រព័ន្ធឆែកមើលការធ្វើដំណើរ និងការវាយតម្លៃគុណភាពសេវាកម្ម តែងបានប្រព្រឹត្តិងាយស្រួល នៅលើ VinID។ នៅលើឡានក្រុងមានតារាងអេឡិចត្រូនិច ប្រកាសប្រាប់ជិតដល់ទីចំណត់ខាងមុខ ជាមួយនឹងប្រព័ន្ធ camera សន្តិសុខ និងគ្រប់គ្រងការធ្វើដំណើរ។ ជាពិសេស នៅលើឡានក្រុងនីមួយៗ សុទ្ធតែមាន camera AI ពេលអ្នកបើកបរមានសញ្ញាងុយដេក បាត់បង់ការប្រុងប្រយត្ន ។ល។ ឡាននឹងប្រកាសរំលឹកភ្លាម ដើម្បីកែទង្វើ ធានាការធ្វើដំណើរឱ្យមានសុវត្ថិភាព។
រំពឹងទៅខាងមុខ ឡានក្រុង VinBus នឹងផលិតមានចំនួន២០០ - ៣០០គ្រឿងក្នុងមួយឆ្នាំ បម្រើការធ្វើដំណើរដឹកជញ្ជូន នៅតាមតំបន់ក្រុងហាណូយ ទីក្រុងហូជីមិញ និងកោះភូក្វឹក (Phu Quoc)។ ប្រាក់ចំណេញទាំងអស់ នឹងបានវិនិយោគទៅលើការកែសម្រួលហេដ្ឋារចនាសម្ពន្ធ គុណភាព និងសេវាកម្ម។ ជាមួយនឹងរូបភាពមិនរកប្រាក់ចំណូល ឡានក្រុង VinBus រួមចំណែកកសាងខឿនគមនាគមន៍សហគមន៍ស៊ីវីល័យទំនើប បើកទូលាយ និងពង្រីកសេវាកម្ម ទៅតាមខេត្តក្រុង បម្រើប្រជាជនវៀតណាម បម្រើការដឹកជញ្ជូនសហគមន៍ដោយគុណភាពខ្ពស់។
ការដែលឡានក្រុងបានដាក់ឱ្យដំណើរការ បម្រើដឹកជញ្ជូនអ្នកធ្វើដំណើរ ជាព្រឹត្តិការណ៍សំខាន់ សឱ្យឃើញភាពប្តេជ្ញាចិត្តរបស់ទីក្រុងហាណូយ និងការខិតខំប្រឹងប្រែងរបស់សម្ពន្ធក្រុមហ៊ុន Vingroup ដើម្បីអនុវត្តគោលការណ៍បង្វែថាមពលស្អាតបៃតង តាមសេចក្តីសម្រេចចិត្តលេខ៖ 876/QĐ-TTg ចាប់ពីឆ្នាំ២០២៥ វៀតណាមនឹងជំនួសឡានក្រុងដែលប្រើប្រេងសាំង ទៅដោយឡានក្រុងប្រើអគ្គិសនីថាមពលបៃតង ១០០% ៕
អត្ថបទ៖ ថាវវី រូបថត៖ កុងដាត ឯកសារ/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង