ប្រាសាទពោនគរ - ប្រជុំស្ថាបត្យកម្មសិល្បៈពិសេស

ប្រាសាទពោនគរ - ប្រជុំស្ថាបត្យកម្មសិល្បៈពិសេស

ជា​អាសយដ្ឋាន​ទេសចរណ៍​ល្បី​ឈ្មោះ​នៅ​ទីក្រុង​​ញ៉ាត្រា​ ប្រាសាទ​​ពោនគរ  ស្ថិត​នៅលើ​ខ្ពង់​រាប​ស្រស់ស្អាត​ក្បែរ​ទន្លេ​ខៅស្លួតបូត​។ ជាមួយនឹង​ស្ថាបត្យកម្ម​ពិសេស​ និង ​សម្រស់​បុរាណ​ស្រស់​ស្អាត​ដ៏អាថ៌កំបាំង​នៃ​ចេតភាព​ ធ្វើ​ឱ្យ​ប្រាសាទ​​ពោនគរ  កាន់តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។​

ប្រាសាទ​ពោនគរ ស្ថិតនៅលើ​​ខ្ពង់រាប​ស្រស់ស្អាត​ កៀក​ក្បែរ​ទន្លេ​ខៅ​ស្លួត​បូត​។​

ប្រាសាទ​ពោនគរ ​នៅ​មាន​ឈ្មោះ​ហៅ​ផ្សេងទៀត​​​គឺ​ Yang Po Inu Nagar ឬហៅ​ថា​ Yang Po Ana Gar (Inu, Ana ក្នុង​ភាសាចម្ប៉ា អេដេ យ៉ារៃ តាម​សព្ទ​ដើម​មាន​ន័យ​ថា​​ម៉ែ​)។ ប្រាសាទ​បាន​កសាង​នៅ​អំឡុង​សតវត្សរ៍​ទី​៨ រហូតដល់​សតវត្សរ៍​ទី​១៣។ នេះ​ជា​​សម័យកាល​សាសនាហិណ្ឌូ​​ (សាសនា​​ឥណ្ឌា) ​កំពុង​តែ​រីក​ចម្រើន​ រុង​រឿង​នៅ​ប្រទេស​​ចម្ប៉ា​​បុរាណ​។​

ប្រាសាទ​​មានលក្ខណៈ​បែប​វិហារ​បូជាមួយ​ ប្រកបដោយ​ស្ថាបត្យកម្ម​ប្រទេស​​ចម្ប៉ា​បុរាណ​។ ប្រាសាទ​ទាំង​មូល​រួម​មាន​៣ជាន់​ រំលេច​លក្ខណៈ​អត្តសញ្ញា​ណ​​ពិសេស​នៃ​ប្រាសាទ​វិហារ​ ដែល​មាន​អាយុកាល​​រាប់​សិប​សតវត្សរ៍មកហើយ​​។ ជាន់​ទ្វារ​​ប្រាសាទ​​មកដល់សព្វថ្ងៃ​ បានបាក់បែក​បាត់សូន្យ​​ បន្សល់​នៅ​តែស្លាក់ស្នាម​ សសរ​ស្តម្ភ​ និង​កាំជណ្ដើរសាង​​ដោយ​ថ្ម ​ឡើង​ទៅកាន់​ជាន់កណ្តាល​ (ហៅថា​ Mandapa)។ Mandapa តាម​​ភាសា​ចម្ប៉ា​​មាន​ន័យ​ថា ​អាស្រមស្មាធិ​ ជាទីកន្លែង​​​សម្រាប់​​អ្នក​​ធ្វើ​ដំណើរ​​ឈប់​​សម្រាក​ និង ​ត្រៀម​បម្រុង​គ្រឿង​​សំណែន​ ថ្វាយ​បូជា​​ព្រះនា​ង​អាទិទេព​។​

 

ឈាន​ដល់​ជាន់​ខ្ពស់​បំផុត​ កំពូល​​ប្រាសាទ​​ស្កឹម​ស្កៃ​ អស្ចា្យ កម្ពស់​​​២៣​ម៉ែត្រ​ រំលេច​នៅ​ចំពោះ​មុខអ្នក​។ ប្រាសាទ​កសាង​ដោយ​ថ្មឥដ្ឋ​ ភ្ជិត​ដំណរ មិនប្រើគ្រឿងផ្សារ​ភ្ជិត​អ្វីទាំងអស់​។ ខាងក្នុង​ប្រាសាទបរិយាកាស​​លំហ​រហូត​​កំពូល​ ទ្វារ​ប្រាសាទ​បែរ​មុខទៅ​ទិសខាងកើត​។ ជុំវិញ​ប្រាសាទ​មាន​ចំណុច​លយ​ សសរទ្រ​ នៅ​ចុងក្បាល​​សសរ​ទ្រ​តែង​បាន​បន្ទុំ​ដោយ​ក្បាច់​រចនា​ផ្តែ​កោង​។ ក្រៅពីនោះ ​ប្រាសាទ​មាន​រូបសំណាក ​ និង​​ ក្បាច់​ចម្លាក់​​ដោយ​​ដី​ឥដ្ឋ​​ជា​ច្រើន ក្នុងនោះ​មាន​រូប​អប្សរា​ សត្វ​ទាំងពួង​ដូចជា៖ ប្រើស ក្ងាន់លឿង​ សត្វ​តោ​ ជា​ពិសេស​មានទាំង​រូប​សំណាក​អាទិទេព​​ប៉ូណាហ្គា និង​ អាទិទេព​ Tenexa

ប្រាសាទ​​បាន​កសាង​មាន​៣​ជាន់​ ជាន់នីមួយៗ​មាន​ទ្វារ​ រូបសំណាក​អាទិទេព​ និង រូប​សត្វ​ទេព​សាង​ដោយ​ថ្ម​។ ប្រាសាទ​ចម្បង​​ (ហៅថា​ប្រាសាទបូជា​ប៉ូណាហ្គា​) ប្រាសាទកណ្តាល​ (ហៅថា​ប្រាសាទ​លោក) ប្រាសាទទិស​​ខាងកើត​ (ហៅថា​ប្រាសាទ​ចំណាស់) ប្រាសាទ​ទិស​ពាយព្យ​ (ហៅថា​ប្រាសាទមីង ប្រាសាទពូ)។

នៅទីនេះ លេចធ្លោ​បំផុត​ គឺប្រាសាទ​ពោនគរ  មាន៣ជាន់​ តំណាង​ឱ្យ​រូប​សម្រស់​ សិល្បៈ និង​ការ​ច្នៃប្រតិដ្ឋ​ ខាងក្នុង​មាន​រូបសំណាក​អាទិទេព​ មានកម្ពស់​២,៦ម៉ែត្រ​ សាង​ដោយ​ថ្ម​ម៉ាប់ពណ៌​​ខ្មៅ អង្គុយ​លើ​ផែនថ្ម​ផ្កាឈូក​ដោយ​ស្ញប់​ស្ញែង​ ផ្នែក​ខ្នងនឹង​​ផែន​ថ្ម​ធំ​រាង​ស្លឹក​ពោធិ៍​។ នេះ​ជា​ស្នាដៃ​ឯក ​ខាងក្បាច់​​ចម្លាក់​របស់​ជនជាតិ​ចម្ប៉ា​ ជា​ការ​គួប​ផ្សំ​រវាង​បច្ចេកទេស​ចម្លាក់​លឹប​ និង​ចម្លាក់​លយ​។ ប្រាសាទ​ដទៃទៀត ​បូជា​ព្រះ​​សិវៈ ព្រះ Sanhaka និង​ព្រះគណេស។

 

 

ខាងក្នុងប្រាសាទ​ គឺរូបសំណាក​ព្រះនាងអាទិទេព​កម្ពស់​២,៦​ម៉ែត្រ​ សាង​ដោយ​ថ្ម​ម៉ាប់​ពណ៌ខ្មៅ  អង្គុយ​លើ​ផែន​ថ្មធំ​​រាង​ផ្កា​ឈូក​ ផ្អែក​ខ្នង​នឹង​ផែន​ថ្មរាង​ស្លឹក​ពោធិ៍​។ អាច​និយាយ​បាន​ថា​ ប្រាសាទ​ដូចជា​ស្នាដៃឯកមួយ​ ខាងក្បាច់​​ចម្លាក់​ នា​សម័យកាល​រុង​រឿង​កំពូល ​នៃ​ប្រទេស​ចម្ប៉ា​បុរាណ​។​

ទៅ​ទិស​ខាងត្បូង​​ប្រហែល​២០ម៉ែត្រ​ មាន​ប្រាសាទ​តូច​មួយ​ កម្ពស់​ប្រហែល​១២​ម៉ែត្រ​ បូជាព្រះសិវៈ ជា​ព្រះអាទិទេព​មួយអង្គ​ នៃ​ព្រះ​អាទិទេព​កំពូល​ទាំង៣អង្គ ​នៃសាសនា​ឥណ្ឌា​។ កៀកក្បែរ​មាន​ប្រាសាទ​មួយ​តូចជាង​ ខាងក្នុង​តម្កល់តែ​ដុំ​ថ្ម​លិង្គ​ បូជា​ព្រះគណេស​ ខ្លួនមនុស្ស​ក្បាល​ដំរី  ជា​បុត្រា​របស់​ព្រះ​សិវៈ​។ ប្រាសាទ​ទាំង​៣​មាន​លក្ខណៈ​អត្តសញ្ញាណ​ពិសេស​របស់​ជនជាតិ​ចម្ប៉ា​ ទាក់ទាញ​ភ្ញៀវ​ទេសចរ​គ្រប់ទិសទី​ នាំគ្នា​មក​គយ​គន់ ​និង ​លេង​កម្សាន្ត​។​

ប្រាសាទពោនគរ ជា​សមទ្ធិផល​គំរូ​លេចធ្លោបំផុត​ ខាង​សិល្បៈ​កសាង​ស្ថាបត្យកម្ម​ ទទួល​ឥទ្ធិពល​ធំចេញពី​សាសានា​ហិណ្ឌូ​​ ចំពោះ​ជនជាតិ​ចម្ប៉ា​ ហើយ​ក្រោយ​មក​ជា​ជនជាតិ​វៀតណាម​៕​



អត្ថបទ និង ​រូបថត៖ ថុង​ហាយ​

ប្រែសម្រួល៖ រីកើង



Top