បទដ្ឋានបិទជិតពីកសិដ្ឋានដល់តុអាហាររបស់ក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh)

បទដ្ឋានបិទជិតពីកសិដ្ឋានដល់តុអាហាររបស់ក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh)

ផ្តើមចេញ​ពីគោលគំនិត​របស់​អ្នកម្តាយ​ តែង​យកចិត្តទុកដាក់​ដល់​ដំណើរ​វិវត្តន៍​​របស់​កូនៗ លោកស្រី ​វូ ឡានស៊ិញ(Vu Lan Sinh) និងសហការី​បាន​ប្តេជ្ញា​ចិត្ត​បង្កើត​ និង អភិវឌ្ឍ​ក្រុមហ៊ុនទទួលខុសត្រូវ​មានកម្រិត ​ហឿង​​វៀតស៊ិញ​​ (Huong Viet Sinh) នាំមកនូវ​​ម្ហូបអាហារ​សុវត្ថិភាព​ ធានា​ជាតិ​បំប៉ន​សម្រាប់​សាលា​រៀន​ -​ អង្គភាព​។​

មណ្ឌល​ផ្ទះកញ្ចក់​ដាំបន្លៃ​របស់ក្រុមហ៊ុន​ហឿង​វៀត​ស៊ិញ​​ (Huong Viet Sinh)។ ក្នុង​ក្របខណ្ឌ​ពេលវេលា​ប្រព្រឹត្តិទៅ​សន្និសីទ​ប្រព័ន្ធ​ស្បៀង​អាហារ​ចីរភាព​ - បណ្តាញ​ពិភពមួយ​ ប្រព្រឹត្តិទៅ​នៅ​ទី​ក្រុង​ហាណូយ​ គណៈប្រតិភូ​ប្រទេសនានា​ ​នៅលើ​ពិភពលោក​ បានអញ្ជើញ​មកទស្សនា​ទម្រង់រូបភាព​ប្រព័ន្ធ​ការ​កែច្នៃ​ និង​ផ្គត់​ផ្គត់​ស្បៀង​អាហារ​​សុវត្ថិភាព​ របស់​ក្រុមហ៊ុន​ហឿង​វៀតស៊ិញ​ (Huong Viet Sinh)។ រូបថត៖ ហ្វាង​ហា/កាសែតរូបភាពវៀតណាម​

ក្រុមហ៊ុន​ទទួលខុសត្រូវ​មានកម្រិត ​ហឿង​វៀតស៊ិញ​​ (Huong Viet Sinh) បង្កើត​នៅថ្ងៃទី​០៥ ខែ​មីនា​ ឆ្នាំ​២០១២ ជាមួយ​ដើមទុន​វិនិយោគ​​ប្រហែល​៣០០ពាន់លាន​ដុង​។ ក្រុមហ៊ុន​វិនិយោគ​សាងសង់​តំបន់​កសិដ្ឋានបន្លែសុវត្ថិភាព​ដាំតាម​ស្តង់ដារ​ Vietgap ចំនួន​០២​​កន្លែង​ ដោយ​មាន​ផ្ទៃដី​ជិត​២០ហិកតា​ នៅស្រុក​តៀន​យូ (Tien Du) ខេត្ត​បាក់និញ​ (Bac Ninh) ​និងប្រព័ន្ធ​កម្មន្តសាល​ផលិតកម្ម​ ការ​កែច្នៃ​ស្បៀង​អាហារ​ ម្ហូបអាហារ​ នៅទីក្រុង​ហាណូយ​ ដែល​​មាន​ផ្ទៃដី​ជិត២០០០ម៉ែត្រ​ការេ​ និង ​ នៅទីក្រុងបាក់និញមាន​ផ្ទៃដី​​​១២០០​ម៉ែត្រ​ការេ។​

នៅ​ឆ្នាំ២០១៤ លំដាប់និង​របៀប​គ្រប់គ្រង​ថ្មី​ ក្រុមហ៊ុន​ហឿង​វៀតស៊ិញ​​ (Huong Viet Sinh) ក្លាយ​ជា​ដៃគូ​​មានទំនុកចិត្ត​នៃ​សាលា​បឋមសិក្សា ​និង​អនុវិទ្យាល័យ​ចំនួន​៣០ នៅ​ភូមិសាស្រ្ត​ទីក្រុង​​ហាណូយ​ ដើម្បី​ផ្គត់ផ្គង់​ម្ហូបអាហារ​សម្រាប់​កូន​សិស្ស​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​អាណាព្យាបាល​ ដែលមានកូន​ពិសាអាហារ​ នៅអឌ្ឍ​​អន្តេវាសិក​​សាលា​។​


ក្រុមហ៊ុន​ហឿង​វៀតស៊ិញ(Huong Viet Sinh) បាន​ជ្រើស​ចូល​ចំណោម​​សហគ្រាស​​គំរូ​ច្នៃប្រឌិត​ទាំង​៥០ ​នៅ​ឆ្នាំ​២០២២។​

ដោយ​ទ្រង់ទ្រាយ​មួយថ្ងៃកាន់តែ​ធំឡើង​ ក្រុមហ៊ុន​ហឿង​វៀតស៊ិញ​ (Huong Viet Sinh) បន្លាស់​​ទីស្តីការ​ទៅកាន់​ខណ្ឌ​ឡុង​បៀន​ (Long Bien) ​ទីក្រុង​ហាណូយ​ ដើម្បី​សក្តិ​សម​នឹង​លំដាប់​ ឋានៈក្រុមហ៊ុន​​។ នៅ​ឆ្នាំ​២០១៩ ក្រុមហ៊ុន​ហឿង​វៀតស៊ិញ​ (Huong Viet Sinh) ក្លាយ​ជា​ដៃគូ​ផ្គត់​ផ្គង់​ស្បៀង​អាហារ ​ជូន​ការិយាល័យ​រដ្ឋាភិបាល​។ រយៈកាស​បច្ចុប្បន្ន​​ក្រុមហ៊ុន​កំពុង​ផ្គត់​ផ្គង់​ម្ហូបអាហារ​អឌ្ឍអន្តេវាសិក​ជូន​១១៤សាលា ​នៅ​ទី​ក្រុង​ហាណូយ​ និង ទីក្រុង​បាក់និញ​ (Bac Ninh)។​

លោក​ស្រី​ វូ ​ឡាន​ស៊ិញ​ (Vu Lan Sinh) - ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ឱ្យ​ដឹងថា​ ពី​ឆ្នាំ​២០១៩ ដល់​បច្ចុប្បន្ន​ ក្រុមហ៊ុន​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ស្បៀង​អាហារ​ស្តង់​ដារ​ ISO 22000 បាន​​អង្គការ​ UKAS ព្រះរាជាណាចក្រ​អង់គ្លេស​ ទទួលស្គាល់​មានតម្លៃ​លើ​ពិភពលោក​ និង អនុវត្ត​ក្រុម 5S តាម​ស្តង់ដារ​​ប្រទេស​ជប៉ុន​ ក្នុងការ​គ្រប់គ្រង​​គុណភាព​ និង ដំណើរការ​ប្រព័ន្ធ​ផ្ទះបាយ​​របស់ក្រុមហ៊ុន​។​

ទំនុក​ចិត្ត​បាន​ដាក់​ជួរ​មុខ​ លោកស្រី ​វូ ឡានស៊ិញ (Vu Lan Sinh) ប្រធាន​ក្រុមប្រឹក្សា​ភិបាល​​អះអាង​ ដើម្បី​ធានា​សុវត្ថិភាព​​ស្បៀង​អាហារ​ ក្រុមហ៊ុន​បាន​និងកំពុង​អនុវត្ត​វិធាន​តំណាល​គ្នា​ ដូចជា​ប្រភព​ស្បៀង​អាហា​រ​សម្រាប់​ផលិតកម្ម​ ចម្អិន​​ម្ហូបអាហារ​ធានា​សុវត្ថិភាបព​តាម​រូបភាព​គ្មានចន្លោះ​ ហើយ​មានក្រុម​វិស្វករ​កសិកម្ម​តាមដាន ការ​​ដាំ​ត្រូវ​តាម​​បទដ្ឋាន​។ ជា​ពិសេស​ ចំពោះ​ប្រភព​​អាហារតាវហ៊ូ​ សណ្តែក​បណ្តុះ​ នំបញ្ចុក នំផើ​ និង ផលិតផល​កែច្នៃ​ចេញពី​សាច់​ បាន​ទីក្រុងហូជីមិញ​ចេញ​អាជ្ញាបណ្ណ​​ទទួលស្គាល់ OCOP ​ ផ្កាយ​៣ និង​ ផ្កាយ​៤​។

ចំពោះ​ស្បៀង​អាហារ​បន្ទាប់ពីចម្អិន​ជា​ម្ហូប​ ក្រុមហ៊ុន​រៀប​ចំ​បុគ្គលិក​ដែល​មាន​ជំនាញ​យក​សំណាក រក្សាទុក​ដោយ​ឧបករណ៍​ឯកទេស​ និង បិទ​តែម​រក្សា​សំណាក រក្សា​ទុក​ត្រូវតាម​ស្តង់ដារ​ក្រសួង​សុខាភិបាល​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ហឿង​វៀតស៊ិញ​ (Huong Viet Sinh) បាន​បណ្តាក់ទុន​ឡាន​ឯកទេ​ស​ជិត​៤០​គ្រឿង​ សម្រាប់​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ ម្ហូប​អាហារ​ធានាសុវត្ថិភាព​ដល់​អតិថិជន​។ ទូទាំង​ប្រព័ន្ធ​កម្មន្តសាល​ចម្អិន​​ម្ហូបអាហារ ​របស់​ក្រុមហ៊ុន​សុទ្ធតែ​​បាន​បំពាក់​ camera សម្រាប់​ធានា​សន្តិសុខ​សុវត្ថិភាព​ស្បៀង​អាហារ​ បម្រើ​ជំនួយ​ការ​​តាម​ដាន​ពី​ចម្ងាយ​នូវ​រាល់​សកម្មភាព​ប្រគល់និង​ទទួល​​ស្បៀង​អាហារ​ ចម្អិន​​ម្ហូប​អាហារ​ ​នៅ​ផ្ទះបាយ​។​


អាហារ​សម្រាប់​សិស្ស​សាលា​យិចវង (Dịch Vong) ខណ្ឌ​កូវ​យ៉ី (Cau Giay) ​ហាណូយ​​ បាន​ក្រុមហ៊ុន​ហឿង​វៀតស៊ិញ (Huong Viet Sinh) ត្រៀម​នឹង​ពង្រាយ​នៅ​ម៉ោង​១១ រៀងរាល់ថ្ងៃ​។ រូបថត៖ ហ្វាង​ហា/កាសែតរូបភាព​វៀតណាម​

និយាយ​អំពី​ទិសដៅ​ទៅ​អនាគត​ លោក ​ផាម ​ក្វាង​ហ្វ័ន​ (Pham Quang Hoan) ​អគ្គនាយក​ក្រុមហ៊ុន​ហឿង​វៀតស៊ិញ (Huong Viet Sinh) ​រៀប​រាប់​ថា៖ យើង​ខ្ញុំ​នឹង​បោះ​ជំហាន​ដើរ​តាម​បេសកកម្ម​ និង​ គោល​នយោបាយ​ដែល​បានលើកឡើង​ ហ៊ាន​កែសម្រួល​ ផ្លាស់ប្តូរថ្មី​របៀប​គ្រប់គ្រង​ ទិសដៅ​ធ្វើ​អាជីវកម្ម​ ផ្លាស់ប្តូរ​ថ្មី​បច្ចេកវិទ្យា​ បច្ចេកទេស​។ល។ ដើម្បី​បោះជំហាន​ប្រកប​ដោយ​ភាព​ជោគជ័យ​ និង អភិវឌ្ឍន៍​ចីរភាព​៕​

បុគ្គលិក​ទាំងអស់របស់ក្រុមហ៊ុន​ បាន​ចូល​រួម​ថ្នាក់ហ្វឹក​ហាត់​ និង ​បណ្តុះបណ្តាល​ចំណេះវិជ្ជា​សុវត្ថិភាព​ស្បៀង​អាហារ​ពេញលេញ បាន​ត្រួតពិនិត្យ​សុខភាព​តាមការ​​កំណត់​ និង ផ្តល់អាជ្ញាប័ណ្ណ​បញ្ជាក់​មានសុខភាព​គ្រប់​គ្រាន់​ សម្រាប់​ការ​ផ្ទះបាយ​តាម​ការកំណត់។​

លោក​ស្រី ​វូ​ ឡាន​ស៊ិញ​ (Vu Lan Sinh) ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ហឿងវៀត​ស៊ិញ​ (Huong Viet Sinh)

 អត្ថបទ​និង​រូបថត៖ ហ្វាងហ្វា/កាសែតរូបភាព​វៀតណាម​

ប្រែសម្រួល៖ រីកើង


Top