បណ្ដា “អាសយដ្ឋានក្រហម” ពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន
ក្នុងអំឡុងពេលកន្លងទៅ ខេត្តមួយចំនួនដូចជា ហៀនបាយ (Yen Bai) ឡាវកាយ (Lao Cai) ឡាយចូវ (Lai Chau) ក្វាងនីញ (Quang Ninh) ហាយផុង (Hai Phong) ក្វាងប៊ិញ (Quang Binh) ងេអាន (Nghe An)... បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះធម្មជាតិ និងទឹកជំនន់។ ដើម្បីកាត់បន្ថយការខូចខាត និងជួយប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ កម្លាំងយោធាបានឆ្លងកាត់ឧបសគ្គជាច្រើន ហ៊ានប្រឈមមុខនឹងការលំបាក និងគ្រោះថ្នាក់ ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជ្រមុជខ្លួនក្នុងទឹកជំនន់ បន្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិទៅកាន់ទីតាំងសុវត្ថិភាព ព្យាបាលអ្នករបួស ស្វែងរកជនរងគ្រោះ។ ក្នុងស្ថានភាពលំបាក និងគ្រោះថ្នាក់នេះ កាន់តែបំភ្លឺឡើង និងឲ្យពណ៌បន្ថែមនូវរូបភាព "កងទ័ពអ៊ំហូ" ក្នុងបេះដូងរបស់ប្រជាជន។
គិតចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៤ វៀតណាមបានរងផលប៉ះពាល់ដោយព្យុះចំនួន ៣ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនលើក បង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការបាក់ដី បណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ ខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រជាជន។ តំបន់កើតមានទឹកជំនន់និងបាក់ដីជាច្រើន ដូចជា ដៀនបៀន (Dien Bien) ហាយ៉ាង (Ha Giang) សើនឡា (Son La) អៀនបាយ (Yen Bai) ឡាវកាយ (Lao Cai) ភូថ (Phu Tho)... ទ្រព្យសម្បត្តិ និងផ្ទះរបស់ប្រជាជនជាច្រើនត្រូវបានសន្សំអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីសាងសង់ ឬសំណង់របស់រដ្ឋត្រូវបានវិនិយោគរាប់លានដុង ដើម្បីបម្រើសហគមន៍ ប៉ុន្តែគ្រាន់តែមួយភ្លេតប៉ុណ្ណោះ អ្វីៗទាំងអស់ត្រូវបានកំទេចដោយថ្ម និងទឹកជំនន់។
នៅពេលដែលព្យុះលេខបីបានកើតឡើង ឥទ្ធិពលបណ្តាលឱ្យមានទឹកជំនន់ភ្លាម ទឹកលិច និងការបាក់ដី បំផ្លាញភូមិឋានជាច្រើននៅក្នុងបណ្តាខេត្តនៃភាគខាងជើង។ ជាពិសេសទឹកជំនន់លើទន្លេហុង (Hong) ដែលហក់ឡើងខ្លាំង និងហូរខ្លាំង បណ្ដាលឲ្យបាក់សរសរស្ពានផុងចូវ (Phong Chau) (ខេត្ត ភូថូ) (Phu Tho) ចំនួន ២ នាំឱ្យខូចខាតដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ បង្កើតក្ដីទុក្ខព្រួយដល់គ្រួសារជាច្រើន។ ត្រឹមតែ ១៥ នាទីក្រោយការកើតហេតុ លោកឧត្តមសេនីយ៍ទោ ផាម ហ៊ុងចឿង (Pham Hong Chuong) មេបញ្ជាការយោធភូមិ មានវត្តមានទាន់ពេលវេលា ដើម្បីដឹកនាំកងពលវិស្វករតូចលេខ ៥៤៣ បញ្ជាការដ្ឋានយោធាខេត្ត (ខេត្ត ភូថូ) (Phu Tho) ប្រមូលកម្លាំង និងមធ្យោបាយចូលរួមក្នុងការជួយសង្គ្រោះអ្នករបួស ហើយសម្របសម្រួលផែនការដំឡើងស្ពានសាឡាងបណ្តោះអាសន្ន ដើម្បីជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាពិសេសនៅព្រឹកព្រលឹមថ្ងៃទី១០ ខែកញ្ញា ទឹកជំនន់បានវាយលុកភូមិ នូ (Nu) ស្រុក បាវអៀន (Bao Yen) ខេត្ត ឡាវកាយ (Lao Cai) បានធ្វើឱ្យផ្ទះចំនួន ៣៣ ខ្នង និងកប់នៅក្រោមដី ៤០ ក្រុមគ្រួសារ មនុស្សចំនួន ៦០ នាក់បានស្លាប់ និង ៧ នាក់កំពុងបាត់ខ្លួន។ បន្ទាប់ពីគ្រោះមហន្តរាយបានកើតឡើង មនុស្សជាង ៦៥០ នាក់ រួមទាំងទាហាននៃយោធភូមិភាគទី ២ កងទ័ពការពារព្រំដែន អង្គភាពចិញ្ចឹមឆ្កែប៉ូលីស ប៉ូលិស និងកងកម្លាំងសេនាជនក្នុងតំបន់ត្រូវបានប្រមូល ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ។ បន្ទាប់ពីបញ្ចប់ការងារជួយសង្គ្រោះ នៅភូមិ នូ (Nu) អង្គភាពលេខ ១២ នៃអគ្គក្រុមហ៊ុនកសាង ទ្រឿងសើន (Truong Son) (ក្រសួងការពារប្រទេស) កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការកសាងទីលំនៅថ្មីនៃភូមិ នូ (Nu) ស្រុក បាវអៀន (Bao Yen) ខេត្ត ឡាវកាយ (Lao Cai) នឹងបញ្ចប់មុនថ្ងៃទី ៣១ ខែធ្នូ។
ដូចជាការប្តេជ្ញាចិត្តពីមុនរបស់លោកនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេស - កាលពីថ្ងៃទី ១៥ ខែតុលា អង្គភាពលេខ ១២ បានបញ្ចប់ការដំឡើង និងសាងសង់ផ្ទះដំបូង និងបានបញ្ចប់ការប្រក់ដំបូលផ្ទះខ្ពស់ពីដី នៅថ្ងៃទី ២២ ខែតុលា - ១ ខែពេញ បន្ទាប់ពីគណៈកម្មាធិការប្រជាជនខេត្ត ឡាវកាយ (Lao Cai) និងស្ថានីយ៍ទូរទស្សន៍វៀតណាមបានរៀបចំពិធីបើកការដ្ឋានសាងសង់តំបន់លំនៅថ្មីនេះ។
“នៅភូមិ នូ (Nu) យើងបានប្រមូលកងទ័ពជិត ២០០ នាក់ ជាមួយនឹងឧបករណ៍ជំនាញជាច្រើន ធ្វើការទាំងយប់ទាំងថ្ងៃ មិនថាក្ដៅ ឬភ្លៀង ដោយមានបំណងចង់បំពេញភារកិច្ច និងសម្រេចការសន្យាជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស អាជ្ញាធរខេត្ត ឡាវកាយ (Lao Cai) និងជាពិសេសគឺជាមួយប្រជាជនភូមិ (Nu) - ដែលជាជនទទួលរងការបាត់បង់ និងការឈឺចាប់ជាច្រើន បន្ទាប់ពីព្យុះ និងទឹកជំនន់" លោកឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ឹវង៉ុក (Nguyen Huu Ngoc) - មេបញ្ជាការអង្គភាពលេខ ១២ បានចែករំលែក។
នៅចុងខែកញ្ញាឆ្នាំ ២០២៤ ប្រជាជននៅស្រុក ត្រឹនអៀន (Tran Yen) និងទីក្រុង អៀនបាយ (Yen Bai) (ខេត្ត អៀនបាយ (Yen Bai)) បានឈរនៅសងខាងផ្លូវ ដៃកាន់ទង់ជាតិ និងផ្កាស្វាគមន៍និងថ្លែងអំរណគុណចំពោះទាហានដែលបានជួយប្រជាជនជំនះផលវិបាកនៃទឹកជំនន់។ "ជំនួយមិនចេះនឿយហត់ មិនថាក្ដៅ ឬភ្លៀង ពីអង្គភាពកងទ័ពដូចជា កងវរសេនាធំលេខ ១៤៨ កងពលធំលេខ ៣១៦ យោធភូមិភាគទី ២ កងពលតូចលេខ៥៤៣ យោធភូមិភាគទី២ កងពលធំលេខ ១២១ នៃបញ្ជាការដ្ឋានយោធាខេត្ត អៀនបាយ (Yen Bai) កងជីវពលស្រុក ត្រាមតាវ (Tram Tau) ជាមួយកម្មករចំនួន ៣០០០ នាក់ និងគ្រឿងម៉ាស៊ីនចដើម្បីជួយស្រុក ត្រឹនអៀន (Tran Yen) ជម្នះការលំបាកដំបូងដែលបណ្តាលមកពីគ្រោះធម្មជាតិ” - លោក ត្រឹនង៉ុកធឹ ( Tran Ngoc Thu) ប្រធាន គណៈកម្មាធិការប្រជាជនស្រុក ត្រឹនអៀន (Tran Yen) ខេត្ត អៀនបាយ (Yen Bai) និយាយដោយរំភើបចិត្ត។
ដោយសារឥទ្ធិពលនៃព្យុះលេខ ៣ ខេត្តជាប់មាត់សមុទ្រភាគខាងជើង និងភាគកណ្តាលរងឥទ្ធិពលខ្លាំង កម្លាំងយោធាក៏បានសហការជាមួយប្រជាពលរដ្ឋ ដើម្បីរើទ្រព្យសម្បត្តិ និងនាំប្រជាពលរដ្ឋទៅកាន់ទីសុវត្ថិភាព។
នោះគឺជា “អាសយដ្ឋានក្រហម” ពោរពេញទៅដោយមនោសញ្ចេតនានៃកងទ័ពអ៊ំហូក្នុងសម័យសន្តិភាព។/.
អត្ថបទ៖ កាសែតរូបភាពវៀតណាម - រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង