នៅស្រុកកំណើតនៃកងនាវាសមុទ្រ ហ័ងសា (Hoang Sa) និងជាក្រុមគ្រប់គ្រងតំបន់សមុទ្រ បាកហាយ (Bac Hai)

នៅស្រុកកំណើតនៃកងនាវាសមុទ្រ ហ័ងសា (Hoang Sa) និងជាក្រុមគ្រប់គ្រងតំបន់សមុទ្រ បាកហាយ (Bac Hai)

តាំងទាំងបី ទ្រឿង​សា (Truong Sa) (ខេត្ត ខាញ​ហ័រ)(Khanh Hoa), លីសើន (Ly Son) (ខេត្ត​ ក្វាង​ង៉ាយ (Quang Ngai)) និង ភូគ្វី (Phu Quy) (ខេត្ត ប៊ិញ​ធួន)(Binh Thuan) ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់រាជកាល​ ង្វៀន (Nguyen) ជាតំបន់សមុទ្រ និងកោះ ដែលត្រូវបានជនជាតិ វៀតណាមនេសាទ និងអះអាងថាជាអធិបតេយ្យភាពតាំងពីយូរយារណាស់មកហើយ។ សព្វថ្ងៃកោះទាំងបីនេះកំពុងខិតខំក្លាយជាតំបន់ភ្លឺស្វាងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ ការពារអធិបតេយ្យភាពកោះសមុទ្រ ក៏ដូចជាកំពុងខិតខប្រឹងប្រែងបំពេញការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) យោងតាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC)

ពី លីសើន (Ly Son) ឆ្ពោះទៅកាន់ ​ទ្រឿងសា (Truong Sa)

ជាច្រើនជំនាន់មកហើយ ប្រជានេសាទនៅស្រុកកោះ លីសើន (Ly Son) បានចាត់ទុកតំបន់នេសាទ ហ័ងសា (Hoang Sa) និង ទ្រឿង​សា (Truong Sa) ជាតំបន់សមុទ្រសំខាន់សម្រាប់ចិញ្ចឹមជីវិតរបស់​ពួកគេ។ ចាប់ពីចុងសតវត្សន៍ទី ១៦ បុព្វបុរសរបស់ពួកគេដែលជាកងជីវពលនៃកងនាវាសមុទ្រ ហ័ងសា (Hoang Sa) និង​ជា​ក្រុមគ្រប់គ្រងតំបន់សមុទ្រ បាក​ហាយ (Bac Hai)  (បង្កើតឡើងនៅកោះ​ លី​សើន) (Ly Son) បានគោរពតាមបញ្ជារបស់ស្តេច​ត្រាញ់ ង្វៀន (Nguyen) ជិះទូកទៅកាន់ប្រជុំកោះ ហ័ងសា (Hoang Sa) និង ទ្រឿង​សា (Truong Sa) ដើម្បីវាស់វែងផ្លូវសមុទ្រ បោះ​បង្គោលអធិបតេយ្យភាព នេសាទ និងប្រមូលពន្ធលើនាវា និងទូកពីបណ្តាប្រទេសដែលឆ្លងកាត់។ សព្វថ្ងៃនេះ កូនចៅរបស់កងនាវាសមុទ្រ ហ័ងសា (Hoang Sa) និង​ជា​ក្រុមគ្រប់គ្រងសមុទ្រ បាក​ហាយ (Bac Hai) មាន​​នាវានេសាទជិត ៦០០ គ្រឿង ដែលមានសមត្ថភាពម៉ាស៊ីនសរុបជាង ៧ ម៉ឺន CV

លោក ផាម​ថ័យ​ទៀន  (Pham Thoai Tuyen) អ្នកស្រុកលី​សើន (Ly Son) ម្នាក់ដែលគេស្គាល់ថាជា អ្នក​ដឹង​នូវប្រវតិ្តសាស្រ្តជាច្រើន អំពីប្រវត្តិសាស្ត្រ និងអធិបតេយ្យភាពនៃសមុទ្រនិងកោះ បាននិយាយថា ហ័ង​សា (Hoang Sa ) និង ទ្រៀង​សា (Truong Sa) ជាកម្មសិទ្ធរបស់វៀតណាម។ អ្នកនេសាទ លីសើន (Ly Son) តែងតែចាត់ទុក ទ្រឿង​សា (Truong Sa) ជាផ្ទះរបស់ពួកគេ ព្រោះនេះជាកន្លែងការពារ និងទីជ្រកកោនសម្រាប់ពួកគេរាល់ការធ្វើដំណើរតាមសមុទ្រ ជាកន្លែងដែលពួកគេអាចឈប់ ដើម្បី​យក​ម្ហូបអាហារ ទឹកស្អាត ប្រេងសាំង និងជួសជុលនាវា ពិនិត្យសុខភាព និងព្យាបាលជំងឺ ... ដើម្បី​ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងយូរជាងនេះ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចាប់តាំងពី EC បានចេញសេចក្ដីប្រកាសព្រមានអំពីកាតលឿងសម្រាប់ការនេសាទនៅប្រទេសវៀតណាម (២០១៧) ខេត្ត ក្វាង​ង៉ាយ (Quang Ngai) និងស្រុកកោះ លីសើន (Ly Son) បានអនុវត្តយ៉ាង​ប្តូរផ្តាច់នូវអនុសាសន៍របស់ EC ។ កម្មវិធីជាច្រើនដូចជា "កងឆ្មាំសមុទ្រអមដំណើរប្រជានេសាទ" "កងទ័ពការពារ​ព្រំដែន​អម​ដំណើរប្រជានេសាទ"... ត្រូវបានដាក់ពង្រាយយ៉ាងខ្លាំង ដើម្បីណែនាំ និងផ្តល់ព័ត៌មានទាន់ពេលវេលាដល់អ្នកនេសាទអំពីតំបន់សមុទ្រដែលត្រូវបានអនុញ្ញាតនេសាទ និងតំបន់​សមុទ្រ​មិន​អនុញ្ញាតនេសាទ ក៏ដូចជា ផលវិបាកនៃការរំលោភបំពាន IUU ដើម្បីមានចំណេះដឹង និងបំណិនដល់ប្រជានេសាទ លីសើន (Ly Son) ក្នុងរាល់ការធ្វើដំណើរទៅសមុទ្រ។


ប្រជានេសាទម្នាក់ ឈ្មោះ ង្វៀន​វ៉ាន់​ជី  (Nguyen Van Chi) និងជានាវិកធិបតីនេសាទ លេខ QNg ៩៦៥៣៩ -TS ដែលមានបទពិសោធន៍ ២០ ឆ្នាំសម្រាប់​ការ​នេសាទ​ក្នុង​តំបន់សមុទ្រ ហ័ង​សា (Hoang Sa) និង ទ្រឿង​សា (Truong Sa) បាននិយាយថា ពីមុនយើងគិតយ៉ាងសាមញ្ញថា បក្សីនៅលើមេឃ ត្រីរស់​ក្នុង​ទឹក នៅទីណាមានត្រីច្រើន យើងបាននេសាទ ដូច្នេះជួនកាលមានស្ថានភាពនេសាទនៅ​តំបន់​សមុទ្រ​របស់ប្រទេសដទៃ។ ឥឡូវនេះ កងសមត្ថកិច្ចតែងតែផ្សព្វផ្សាយ ណែនាំអំពីបទបញ្ញតិ្តស្តីពីការនេសាទ និង​ការ​ពារ​ធនធាន​ជលផល ដូច្នេះ​អ្នក​នេសាទ​ធ្វើ​អាជីវកម្ម​តែ​ក្នុង​ដែនសមុទ្រនៃ​ប្រទេស​ខ្លួន»

ទួរប៊ីនខ្យល់ត្រូវបានដំឡើងនៅលើកោះ ផាន​វិញ (Phan Vinh) ។ រូបថត៖ កាសែតរូបភាពវៀតណាម​

ធ្លាប់ជាតំបន់ដែលមានបរិមាណ​នាវានេសាទច្រើនលេខពីរដែលរំលោភដែនទឹកបរទេសក្នុងខេត្ត ក្វាង​ង៉ាយ (Quang Ngai) ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំមកនេះ ស្រុកកោះ លីសើន(Ly Son) គ្មានអ្នកនេសាទណារំលោភបំពានឡើយ។ អ្នកនេសាទជាច្រើនបានឲ្យ​ដឹង​ថា ចាប់តាំងពីអនុវត្តការប្តេជ្ញា​ចិត្តប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) តាម​អនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) នាវានេសាទចេញទៅលំហសមុទ្រត្រូវ​បានបើកឧបករណ៍ត្រួត​ពិនិត្យ​​ដំណើររបស់ពួកគេ ដើម្បីកងសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវ​ការហាមឃាត់នេសាទនៅក្នុងដែនទឹកនៃប្រទេសដទៃ និងកត់​ទិនានុលេខន៍នូវការធ្វើដំណើរ ស្វែងរកប្រភព​ជលផល​ដែល​ពេញ​លេញ និងច្បាស់លាស់។

វត្ត វិញ​ភូក  (Vinh Phuc) នៅលើកោះ ផាន​វិញ​អា (Phan Vinh A) (ស្រុកកោះ ទ្រឿង​សា (Truong Sa) ឫទ្ធតេជះនៅកណ្តាលសមុទ្រ។ រូបថត៖ VNP

ទន្ទឹមនឹងការជំរុញអភិវឌ្ឍការនេសាទនៅលំហសមុទ្រប្រកបដោយនិរន្តរភាព ស្រុក​កោះ​ លីសើន (Ly Son) ក៏មាន​គោលនយោបាយអភិវឌ្ឍនទេសចរណ៍ដោយឈរលើភាពប្រៀបខ្លាំងទាំងពីរ៖ ទេសភាពធម្មជាតិដ៏ពិសេស និងកេរដំណែល ពិធីបុណ្យប្រពៃណីវប្បធម៌និងជំនឿដ៏ល្បីដែលទាក់ទងនឹងប្រវត្តិសាស្ត្រនៃអធិបតេយ្យភាពលើសមុទ្រ និងកោះរបស់ប្រទេសវៀតណាមដូចជា : វត្ត អ៊ឹម​លីញ​ទឹ (Am Linh tu)  អារាម​ភូមិ អាន​វិញ (An Vinh) តំបន់ ផ្នូរខ្យល់ (ផ្នូរគ្មានអដ្ឋិធាតុ ដោយត្រឹមតែពឹងខ្យល់នាំព្រលឹងយុទ្ធជនមកទីនោះ) អគារ​ដាក់​តាំងវត្ថុអនុស្សាវរីយ៍ និងស្តូបកងនាវាចរសមុទ្រ ហ័ងសា (Hoang Sa) និង​ជា​ក្រុមគ្រប់គ្រងសមុទ្រ បាក​ហាយ (Bac Hai) ​ ពិធីបុណ្យសម្តែង​ការ​ដឹង​គុណនិងគោរពវិញ្ញាណក្ខន្ធយុទ្ធជន​ ហ័ងសា (Hoang Sa) ...

នៅស្រុកកំណើតក្រុមគ្រប់គ្រងតំបន់សមុទ្រ បាក​ហាយ (Bac Hai) 

កំពង់ផែ ភូគ្វី (Phu Quy) ត្រូវបានសាងសង់ដូចជាចំណតកបាល់​និង​នាវាធំៗ និងតូចរាប់រយគ្រឿង ខណៈពេលរង់ចាំយកប្រេងឥន្ធនៈ ទឹកសាប ឬយកគ្រឿង​សមុទ្រនិង​នាំទៅដីគោកដើម្បី​រក្សា​ទុកនិងកែច្នៃបឋម។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម
ថាមពលខ្យល់ ភូគ្វី (Phu Quy) មានសមត្ថភាពដំឡើងម៉ាស៊ីន ៦ MW ជាមួយនឹងទួរប៊ីនចំនួន 3 ដែលផ្គត់ផ្គង់ប្រហែល ២៥,៤ លាន kWh ក្នុងមួយឆ្នាំ។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

ត្រឡប់ទៅសតវត្សន៍ទី ១៧ រួមជាមួយនឹងការបង្កើតកងនាវាសមុទ្រ ហ័ងសា (Hoang Sa) នៅកោះ​លីសើន (Ly Son) ស្តេច​ក្រាញ់​ ង្វៀន (Nguyen) ក៏បានបង្កើតក្រុមគ្រប់គ្រងតំបន់សមុទ្រ បាក​ហាយ (Bac Hai) ស្ថិត​ក្នុងភូមិសាស្ត្រខេត្ត ប៊ិញ​ធួន (Binh Thuan) មានមុខងារស្រដៀងគឺការ​នេសាទ​គ្រឿង​សមុទ្រនិងប្រមូលផលិតផលពីប្រជុំកោះ ទ្រឿង​សា (Truong Sa) កោះ​ភូគ្វី (Phu Quy) កោះ​ កូនលូន (Con Lon)  កោះ ហាទៀន (Ha Tien) និងបណ្តាទីតាំង​ស្ថិត​ក្នុងនៅក្នុងតំបន់​ បាក​ហាយ (Bac Hai) ។ ក្រុមកងកម្លាំង បាក​ហាយ (Bac Hai) បាន​គ្រប់គ្រង​ដោយកងនាវាសមុទ្រ ហ័ងសា (Hoang Sa) ដូច្នេះក្រុមនោះមានឈ្មោះរួម កងនាវាសមុទ្រ ហ័ងសា (Hoang Sa) ជា​ក្រុមគ្រប់គ្រងតំបន់សមុទ្រ បាក​ហាយ (Bac Hai)

 

ក្រោម​ការ​ដឹក​នាំរបស់​ស្តេច​ក្រាញ់​ ង្វៀន​ភូក​ឃាត់ (Nguyen Phuc Khoat) (ចូល​គ្រង​រាជសម្បត្តិពីឆ្នាំ ១៧៣៨-១៧៦៥) រាជរដ្ឋាភិបាល​ ដាំង​ត្រុង (Dang Trong) បានរៀបចំភូមិចំនួន ១៤ និងភូមិចំនួន ១ នៅលើកោះ កោះ​ភូគ្វី (Phu Quy) ។ ពីភូមិ ទើប​បាន​បង្កើតក្នុងសម័យមុន សព្វថ្ងៃនេះ  ​ភូគ្វី (Phu Quy) បានក្លាយទៅជាស្រុកកោះដ៏សម្បូរ៍​រុងរឿងដែលមានប្រជាជនជិត ៣០០០០ នាក់។ បច្ចុប្បន្ន​នេះ កូនចៅនៃក្រុម បាក់​ហាយ (Bac Hai) បានបង្កើតក្រុមនាវានេសាទនៅលហសមុទ្រដ៏ចំនួន ១៥០០ គ្រឿង​ដេល​មានម៉ាស៊ីនសមត្ថភាព ​ពី ៩០  CV ឬធំជាងនេះ។ ហើយដូចបុព្វបុរសរបស់ពួកគេ ពួកគេនៅតែចាត់ទុកតំបន់នេសាទពីប្រជុំ​កោះ ទ្រឿង​សា (Truong Sa) ដល់ ហាទៀន (Ha Tien) ជាកន្លែងនេសាទប្រពៃណីរបស់ពួកគេ។

 

លោក លេ​ហុង​ឡើយ (Le Hong Loi) អនុលេខាគណៈកម្មាធិការបក្សស្រុក ភូគ្វី (Phu Quy) បានមានប្រសាសន៍ថា ស្រុកកោះកំណត់ការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងសសរស្តម្ភដែលគឺជាការនេសាទ ភស្តុភារបរត្រី ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍។ ដើម្បីជំរុញការនេសាទនៅលហំសមុទ្រ ភូគ្វី (Phu Quy) បានអភិវឌ្ឍយ៉ាងខ្លាំងក្លានូវប្រភេទនាវាដែល​ភស្តុភារបរត្រី ដើម្បីទិញគ្រឿង​សមុទ្រ ផ្គត់ផ្គង់​វត្ថុធាតុដើម និងឧបករណ៍​ប្រើប្រាស់សម្រាប់អ្នកនេសាទនៅសមុទ្រ ដើម្បីជួយឱ្យក្រុមនាវានេសាទក្នុង​រយៈពេល​ច្រើន​ថ្ងៃ។

ជាពិសេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូគី (Phu Quy) ក៏បានអនុវត្តបានយ៉ាងល្អនូវការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) យោងតាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC)។ "ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ កោះ ភូគី (Phu Quy) គ្មាន​នាវានេសាទណារំលោភលើដែនទឹកបរទេសដទៃ ដោយសារអាជ្ញាធរផ្សព្វផ្សាយច្បាប់បាន​ល្អ និងធ្វើ​ចលនាប្រជាជនឱ្យគោរពបទប្បញ្ញត្តិស្តីពីការនេសាទនៅដែនសមុទ្រសុវត្ថិភាព។" លោក លេ​ហុង​ឡើយ (Le Hong Loi)បាននិយាយថា


ក្រៅ​ពី​សក្ដានុពល​គ្រឿ​ងសមុទ្រ កោះភូគី (Phu Quy) ក៏​មាន​ទេសភាព​ធម្មជាតិ​ដ៏អស្ចរ្យ និង​ឆ្នេរ​ដ៏​ស្រស់បំព្រង​​ផង​ដែរ​។ យោងតាមក្រុមហ៊ុនទេសចរណ៍ជាច្រើន កោះ ភូគី (Phu Quy) មានរមណីយដ្ឋានស្អាតៗដូចជា ហ្គាញ​ហាង (Ganh Hang)  បង្គោលអធិបតេយ្យភាព ជម្រាលខ្នងភ្នំ ផ្នូររបស់ធី វត្ត លីញ​សើន (Linh Son)  ឡាចយូ (Lach Du កន្លែងគយគន់ថ្ងៃលិចនៅឈូងសមុទ្រ ទ្រៀវ​យឿង (Trieu Duong) ទំនប់ទឹក ង៉ូភុង (Ngu Phung)... សមស្រប​នឹងការវិនិយោគក្នុងការអភិវឌ្ឍអេកូទេសចរណ៍ធម្មជាតិ ពិសោធន៍ ការស្វែងយល់ និងការផ្សងព្រេង។
ទិដ្ឋភាពរួម​នៃឆ្នេរខ្សាច់​តូចនៃហ្គាញ​ហាង (Ganh Hang) នៅលើកោះភូគ្វី (Phu Quy)  ។ រូបថត៖ ថុថុងហាយ/កាសែតរូបភាពវៀតណាម

ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង មានពន្លឺថ្ងៃច្រើន ខ្យល់ ផ្កាថ្ម ឆ្នេរដ៏ស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ និងជាពិសេសគឺប្រជាជនសុភាពរាបសា និងរាក់ទាក់ ភូគី (Phu Quy) កំពុងប្រឹងប្រែងកសាងម៉ាកយីហោទេសចរណ៍ដែលភ្ជាប់ជាមួយនឹងលក្ខណៈប្លែកពីគេ ដោយផ្អែកលើភាពខ្លាំងនៃសមុទ្រ និងកោះដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីនិង​ចាប់​ចិត្ត​ដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេស។/.

អត្ថបទ៖ ថុងធៀន - រូបថត៖ ថុងហាយ កុងដាត ង្វៀន​ដាំងឡឹម , VNP, VNA  Blueocean...

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង


Top