នាវាចរណ៍ដោយសេរីនៅលើសមុទ្រខាងកើត

នាវាចរណ៍ដោយសេរីនៅលើសមុទ្រខាងកើត

សមុទ្រខាងកើត​ មិនត្រឹមតែ​ជា​ភូមិសាស្ត្រ​ យុទ្ធសាស្ត្រ បរិយាកាស​រស់នៅ​ (អភិវឌ្ឍ និង សន្តិសុខ​) របស់ប្រទេសនានា​​ជា​សមាជិក​អាស៊ាន​ នៅទាំង​មានទីតាំង​សេដ្ឋកិច្ច​សំខាន់ ជា​ផ្លូវ​ដឹក​ជញ្ជូន​ សសៃឈាម​របស់​អាស៊ី​ - ប៉ាស៊ី​ហ្វីក​ និងពិភពលោក​។​

ជាបឋមដោយសារ​សមុទ្រខាងកើត ​ស្ថិតនៅ​លើ​ផ្លូវ​នាវាចរណ៍​ដ៏​សំខាន់ ​តភ្ជាប់​នឹង​សមុទ្រ​ប៉ាស៊ីហ្វីក​ - សមុទ្រ​ឥណ្ឌា​ ទ្វីប​អ៊ឺរុប​ - ទ្វី​បអាស៊ី​ មជ្ឈិមបូព៌ា​ - ទ្វីប​អាស៊ី​។​ សមុទ្រ​ខាងកើត​ មានតួនាទី​ដ៏សំខាន់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នាវាចរណ៍​ពិភពលោក​។​

ផ្លូវ​​នាវាចរណ៍​ដើរ​ឆ្លងកាត់សមុទ្រ​ខាងកើត​ ជា​ បំពង់ករ សម្រាប់ការ​​ដោះដូរ​ទំនិញ​នៃ​ប្រទេស​​ជាច្រើន​នៅទ្វី​បអាស៊ី ដោយមាន​តម្លៃពាណិជ្ជកម្ម​ប្រហែល​៥.៣ពាន់​ពាន់លាន​​ដូល្លាអាមេរិក។ តាម​ស្ថិតិ​របស់​ស្ថាប័ន​ថាមពល​អាមេរិក​ ១/៣បរិមាណ​ប្រេង​ឆៅ​ និង ជាង​១/២បរិមាណ​ឧស្មនរាវ​ បាន​ដឹក​ជញ្ជូន​ឆ្លងកាត់​​សមុទ្រ​ខាង​កើត​។ បរិមាណ​​ប្រេង​ឆៅ​ និង ឧស្ម័នរាវ​ បាន​ដឹកជញ្ជូន​ឆ្លងកាត់​​តំបន់​សមុទ្រនេះ​ លើស​១៥ដងនៃ​​បរិមាណ​ដឹកជញ្ជូន​តាម​ព្រែក​ជី​ ​Panama នៅ​អាមេរិកកណ្តាល។ ជារៀង​រាល់ឆ្នាំ ​មាន​ប្រហែល​៧០%​បរិមាណ​ប្រេង​នាំចូល​ និង មាន​ប្រហែល​៤៥%​បរិមាណ​ទំនិញ​នាំចេញ​របស់​ជប៉ុន បាន​ដឹកជញ្ជូនឆ្លងកាត់​សមុទ្រ​ខាងកើត​។​ ចិន​មានផ្លូវ​នាវាចរណ៍​២៩/៣៩ ប្រហែល​៦០%​បរិមាណ​ទំនិញ​នាំចេញចូល​ និង ប្រហែល​៧០%បរិមាណ​ប្រេង​នាំចូល​ បាន​ដឹក​ជញ្ជូន​ឆ្លងកាត់​​តាម​សមុទ្រខាងកើត​។​

ប្រព័ន្ធ​កំពង់ផែ​បារៀ - វុង​តាវ​ បា​ន​នាយករដ្ឋមន្រ្តី នៃ​រដ្ឋាភិបាលវៀតណាម អនុម័ត​​ជា​កំពង់ផែ​ដឹកជញ្ជូន​អន្តរជាតិ​ធំ​បំផុត​វៀតណាម​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​
ដងសន្ទូច​ទំនើប​បំផុត​ពិភពលោក នៅ​កំពង់ផែ​ទឹក​ជ្រៅ ​Gemalink ទីរួម​ស្រុក​ភូមី (Phu My) ខេត្ត​បារៀ - វុង​តាវ​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា សិង្ហបូរី ឥណ្ឌូនេស៊ី ប្រ៊ុលណី​ ជា​ប្រទេស​នៅ​ចំណុះ​អាស៊ាន​ ដែលមាន​ផ្លូវ​ព្រំដែន​ជាប់សមុទ្រខាងកើត​។ បរិមាណ​ទំនិញ​នាំចេញឆ្លងកាត់​​តាម​សមុទ្រ​ខាងកើត​របស់ប្រទេស​នានា នៅ​តំបន់អាស៊ី​អាគ្នេយ៍​​គឺ​៥៥% ប្រទេស​ឧស្សាហកម្ម​ថ្មី​គឺ​២៦% អូស្រ្តាលីគឺ​៤០%។​

ចំពោះវៀតណាម​ ទំនិញ​នាំចេញចូ-ល​ ១០០%​ សុទ្ធតែ​បានធ្វើ​ដំណើរ​ឆ្លងកាត់​តាម​សមុទ្រ​ខាង​កើត​​។ វៀតណាម​​ជា​ប្រទេស​នាំមុខ​ក្នុងតំបន់​ បានឡើង​ផែនការបង្កើត​​​ប្រព័ន្ធ​កំពង់ផែ​ស្រប់តំណ​ជាមួយ​ការ​​ដោះដូរ​ពាណិជ្ជកម្ម​​​នាវាចរណ៍។ នាយកដ្ឋាន​នាវាចរណ៍​វៀតណាម​រៀបរាប់​ បច្ចុប្បន្ន​ទូទាំង​ប្រទេស ​មាន​កំពង់ផែចំនួន​​២៨៦​កន្លែង​ ប្រវែង​ស្ពាន់កំពង់​ផែ​សរុប​៩៦គីឡូម៉ែត្រ​ ជាមួយ​ពលានុភាព​សរុប​ជាង​៧០០លាន​តោន​ក្នុងមួយ​ឆ្នាំ​។ ប្រព័ន្ធ​កំពង់ផែ​ផ្សារភ្ជាប់​​នឹង​មជ្ឈមណ្ឌល​ តំបន់​សេដ្ឋកិច្ច​ធំៗ​របស់​ប្រទេស​​។​

 
 

យល់ឃើញ​សារសំខាន់ នៃ​​​នាវាចរណ៍​ដោយ​សេរី ​នៅលើ​សមុទ្រខាងកើត​ នៅ​វេទិកា​​នាវាចរណ៍​អាស៊ាន​បើកទូលាយ​ (EAMF) លើកទី​១១ រដ្ឋមន្រ្តី​ឥណ្ឌូនេស៊ី​ លោក Retno Marsudi បាន​អំពាវនាវ​ប្រទេសនានា​ បង្កើន​សហប្រតិបត្តិការ​​នាវាចរណ៍​​ និង គោរព​ច្បាប់​អន្តរជាតិ​ ក្នុងនោះ​មាន​អនុសញ្ញា​នៃ​អង្គការ​សហប្រជាជាតិ ​អំពី​ច្បាប់​សមុទ្រ​ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​រក្សា​សន្តិភាព​ សន្តិសុខ​ និង ស្ថេរភាព​ នៅ​សមុទ្រ​ប៉ាស៊ីហ្វីក - សមុទ្រ​ឥណ្ឌា​។​

បង្កើន​សហប្រតិបត្តិការ​សន្តិសុខ​នាវាចរណ៍​។​

ម្យ៉ាង​វិញ​ទៀត​ ក្នុង​សេចក្តី​ប្រកាសអំពី​ចក្ខុវិស័យ​​អាស៊ាន​ អំពី​សមុទ្រ​ប៉ាស៊ី​ហ្វីក - សមុទ្រ​ឥណ្ឌា​ (AOIP) ក៏សង្កត់ធ្ងន់​ការ​កសាង​ ទម្លាប់​សហប្រតិបត្តិការ​ ក្នុង​វិស័យ​​នាវាចរណ៍។ ដើម្បី​ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់ស្តែង​នូវ​ចក្ខុវិស័យ​នេះ វេទិកា​ប៉ូលិស​សមុទ្រ​សម្ពន្ធ​ប្រទេស​នានានៅ​អាស៊ី​អាគ្នេយ៍​លើកដំបូង ​បាន​រៀប​ចំ​នៅប្រទេស​​ឥណ្ឌូនេស៊ី​ឆ្នាំ​២០២២ បានប្រកប​ដោយ​ភាព​ជោគ​ជ័យ​ ជាមួយ​ការ​ចុះហត្ថលេខា​ប្រកាស នៃ​​កងកម្លាំង​ការ​ពារ​ឆ្នេរ​សមុទ្រ​អាស៊ាន​។​

មិនត្រឹម​តែ​ប្រទេសនានា​នៅ​ក្នុង​តំបន់​ ខឿន​សេដ្ឋកិច្ច​ធំៗ​លើពិភពលោក ​ក៏យកចិត្តទុកដាក់​អំពី​បញ្ហា​​នាវាចរណ៍​ដោយ​សេរី​ នៅ​លើសមុទ្រខាងកើត​ផងដែរ​។ វាគ្មិន​ Terashima Hiroshi អតីត​ប្រធាន​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​គោល​នយោបាយ​សមុទ្រ​របស់​ជប៉ុន​ បាន​នាំយក​យុទ្ធសាស្រ្ត​កៀក​ជិត​បញ្ហា​សមុទ្រ​ខាងកើត​ដូចជា បង្កើន​ការ​ចរចា​ ជំនួប​រវាង​ភាគី​ពាក់ព័ន្ធ​ រវាង​វាគ្មិន​ដើម្បី​បកស្រាយ​ ចែក​រំលែក​សណ្តាប់ធ្នាប់​គតិយុត្ត​ កសាង​ខឿន​មូលដ្ឋាន​ដំណោះស្រាយ​ជម្លោះ​លើ​សមុទ្រ​ រក្សាសន្តិសុខ​នាវាចរណ៍ ។ ជំនួយ​ប្រទេសនានា​ជា​សមាជិក​អាស៊ាន​ ជាពិសេស​ ប្រទេស​​ដែល​នៅ​ជាប់​សមុទ្រ​ខាងកើត​ អាច​អនុវត្ត​អនុសញ្ញា​នៃអង្គការ​សហប្រជាជាតិ​ អំពី​ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ (UNCLOS) និង ធានា​សន្តិសុខ​​នាវាចរណ៍​។​

ស្ថាប័ន​សមត្ថកិច្ច​របស់​វៀតណាម​ រៀប​ចំ​ហ្វឹកហាត់​ដោះស្រាយ​ករណី​ស្វែងរក​ សង្គ្រោះ នៅលើ​តំបន់ឈូង​សមុទ្រ​ឡាន​ហា (Lan Ha) ប្រជុំកោះ​កាត​ប៉ា (Cat Ba) ទីក្រុង​ហាយ​ភុង​ (Hai Phong)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ដូច​ប្រទេស​ជប៉ុន ឥណ្ឌា​ ក៏បានអះអាង​ផងដែរថា សមុទ្រ​ខាងកើត​មាន​សារសំខាន់​ចំពោះ​សេដ្ឋកិច្ច​ សន្តិសុខ​របស់​ទ្វីបអាស៊ី​ ក៏ដូចជា​ពិភពលោក​។ លោក សាស្ត្រចារ្យ​ Jagannath Panda វិទ្យាស្ថាន​វិភាគ ​និង ​ស្រាវ​ជ្រាវ​ការ​ពារជាតិ​ឥណ្ឌា​ ក៏បាន​ស្នើដាក់ចេញ​វិធីសាស្ត្រអំពី ​សន្ធិសញ្ញា​នាវាចរណ៍​មួយ​រវាង​ប្រទេសនានានៅ ក្នុង​តំបន់ សង្កត់ធ្ងន់​លើ​​នាវាចរណ៍​ដោយ​សេរី​ កក្តា​កំពុង​ធ្វើ​ឱ្យ​មានការ​ស៊ី​ជម្រៅ​ជាង​ ទំនាក់ទំនង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ រវាង​ប្រទេសនានា​។​ ឆ្លើយ​បទ​សម្ភាសន៍​របស់​អ្នក​សារព័ត៌មាន​ទីភា្នក់ងារសារព័ត៌មានវៀតណាម​ សាស្រ្តាចារ្យ​ Gregory Moore សកលវិទ្យាល័យ​ Nottingham (អង់គ្លេស) អះអាង​ថា​ប្រទេស​នានា​​ប្រកាស​អធិបតេយ្យភាព ​នៅ​​សមុទ្រខាងកើត​ ត្រូវ​សហប្រតិបត្តិការ​ និង ពិភាក្សា​ដើម្បី​ដោះស្រាយ​បញ្ហា​៕​

  • អត្ថបទ​៖ កាសែតរូបភាពវៀតណាម​
  • រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • បច្ចេកទេស ក្រាហ្វីក​៖ ត្រាង​ញុង​
  • ប្រែសម្រួល៖ រីកើង​

Top