ទីក្រុង ហូយអាន (Hội An)៖ បទភ្លេងពហុពណ៌ នៅកណ្តាលទ្រូងបេតិកភណ្ឌ

ទីក្រុង ហូយអាន (Hội An)៖ បទភ្លេងពហុពណ៌ នៅកណ្តាលទ្រូងបេតិកភណ្ឌ

ពេលនិយាយដល់ទីក្រុងហូយអាន (Hoi An) គេមិនអាចរំលងបាននូវបេតិកភណ្ឌពិភពលោកល្បីល្បាញជាមួយនឹងជួរផ្ទះបុរាណ ដែល​មានដំបូលក្បឿងប្រក់ស្លែបៃតង ជញ្ជាំងពណ៌លឿងរលោងចាំងឆ្លុះផ្ទៃទឹកទន្លេ  ហ័យ (Hoai) ដ៏រ៉ូមែនទិក​។ ប៉ុន្តែ អ្វីដែលចាប់ចិត្តបំផុត និងបង្កើត​ភាពល្បីល្បានៃបេតិកភណ្ឌ​នេះ មិនមែនអ្នកណាក៏”ដឹងនោះទេ នោះគឺ ការគួបផ្សំ និងឆ្លាស់គ្នាដោយស៊ីចង្វាក់គ្នា នៃស្រទាប់វប្បធម៌ជាច្រើន ជាពិសេសគឺវប្បធម៌វៀតណាម ជប៉ុន និងចិន ដែលបង្កើតជាផ្ទាំងគំនូរមួយពហុពណ៌ ពណ៌នាអំពីជីវភាព  ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងស្ថាបត្យកម្ម  នៅចំកណ្តាលបេតិកភណ្ឌ ។

ផ្លូវថ្នល់ និងផ្ទះបុរាណនៅក្នុងទីក្រុងបុរាណហូយអាន គឺជាសញ្ញានៃការរួមផ្សំនៃវប្បធម៌រវាងវៀតណាម និងចិន។ រូបថត៖ ថាញ់ហ័រ/ VNP

កាលពីមុន ទីក្រុងហូយអាន ជាកំពង់ផែពាណិជ្ជកម្មដ៏មមាញឹក និងជាគោលដៅនូវក្តីសុបិនរបស់ក្រុមនាវាជំនួញមកពីប្រទេសជប៉ុន ចិន និងបណ្តាប្រទេសលោកខាងលិច។ ដោយសារទីតាំងភូមិសាស្ត្រដ៏វិសេសវិសាល នៅតាមបណ្តោយមាត់ទន្លេជាប់ឆ្នេរសមុទ្រ ទីក្រុងនេះបានបង្កើតឡើងនូវ "ផ្លូវសូត្រ និងសេរ៉ាមិក" នៅលើផ្ទៃសមុទ្រយ៉ាងឆាប់រហ័ស។ ភាពរុងរឿងនៃទីក្រុងហូយអាននាពេលនោះ មិនត្រឹមតែបានគិតដោយមាសប្រាក់ ឬទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយការបង្កើតឡើងនៃសហគមន៍ប្រជាជនចម្រុះជាតិសាសន៍ និងចម្រុះវប្បធម៌ទៀតផង។

វត្តកូវ (Cau) ជប៉ុន ជាកេរដំណែល ដែលតំណាងឱ្យទំនាក់ទំនងខាងវិញ្ញាណ និងវប្បធម៌រវាងប្រជាជនវៀតណាម និងជប៉ុន ក្នុងរយៈពេលជាច្រើនសតវត្សមកហើយ។ រូបថត៖ ថាញ់ហ័រ/ VNP
 
ទីក្រុងហូយអាន គឺជាបេតិកភណ្ឌដ៏រស់រវើក និងតែងតែត្រៀមខ្លួនជាស្រេច ដើម្បីបើកចិត្តទូលាយដល់មនុស្សគ្រប់គ្នា ដែលត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈ ប្រជាជននៅទីក្រុងហូយអាន ដែលមានភាពរួសរាយរាក់ទាក់ជាមួយ បេតិកភណ្ឌ និងភ្ញៀវទេសចរ។ រូបថត៖ ថាញ់ហ័្វរ/ VNP

ស្ថាបត្យកម្មហូយអាន គឺជាសៀវភៅ "ប្រវត្តិសាស្ត្រដ៏រស់រវើក" ដែលបានកត់ត្រានូវសម័យកាលរុងរឿងនេះ។ នៅពេលឈានជើងចូលក្នុងទីក្រុងបុរាណ យើងហាក់បីដូចជាកំពុងវង្វេងនៅក្នុងសារមន្ទីរខាងក្រៅផ្ទៃមេឃ ទីដែលផ្ទះនីមួយៗមានរចនាបទ "ផ្ទះបំពង់" លក្ខណៈពិសេស ដោយការរួមផ្សំយ៉ាងចុះសម្រុងគ្នា រវាងស៊ុមឈើប្រពៃណីវៀតណាម ជាមួយនឹងក្បាច់រចនាដ៏ផ្ចិតផ្ចង់​តាមបែបចិន និងភាពថ្លៃថ្នូរ និងសាមញ្ញ នៃសិល្បៈជប៉ុន​។ វត្តកូវ (Cau) ជានិមិត្តរូបអមតៈនៃបេតិកភណ្ឌនេះ គឺជាសក្ខីភាពយ៉ាងច្បាស់បំផុត សម្រាប់​ការតភ្ជាប់រវាងជីវភាពខាងវិញ្ញាណ និងវប្បធម៌របស់ប្រជាជាតិវៀតណាម និងជប៉ុន ដែលបានចាក់ឫសយ៉ាងរឹងមាំ អស់ជាច្រើនសតវត្សមកហើយ។

ការគួបផ្សំវប្បធម៌បានបង្ហាញយ៉ាងច្បាស់លាស់​ខណៈពេលប្រជាជន​ទីក្រុង​ ហូយអាន​ គោរពបូជាដ៏សម្បូរបែប ចាប់ពីអាទិទេពក្នុងស្រុក រហូតដល់ឥស្សរជនក្នុងវប្បធម៌ចិន។ សាលប្រជុំនានា ដូចជា ភុកគៀន (Phuc Kien) និង ក្វាងដុង (Quang Dong) មិនត្រឹមតែជាកន្លែងជួបជុំដោយឡែករបស់សហគមន៍ជនជាតិចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាលំហវប្បធម៌ជំនឿរួមរបស់​សហគមន៍​ទាំងមូលផងដែរ។ នារាត្រីថ្ងៃទី១៥ កើត (តាម​ចន្ទគតិ) រៀងរាល់ខែ ពិធីបណ្តែតប្រទីបបានក្លាយជា "ការដូ" វិញ្ញាណ ជាទីដែលពន្លឺចង្កៀងគោមបានគ្របដណ្តប់លើពន្លឺអគ្គិសនី នាំអារម្មណ៍​មនុស្សឱ្យត្រឡប់ទៅរកអតីតកាលសែនសុខសាន្ត ។

ជីវិតនៃទីក្រុងហូយអាន មិនមែនស្ថិតនៅលើជញ្ជាំងពណ៌លឿងឆ្អៅស្ងប់ស្ងាត់នោះទេ ប៉ុន្តែវាបានរត់តាមរាល់ចង្វាក់នៃជីវភាពរស់នៅក្នុងទំនៀមទម្លាប់ និងជំនឿសាសនារបស់ប្រជាជន។ ការគួបផ្សំវប្បធម៌នៅទីនេះ មិនមែនគ្រាន់តែជាការបូកបញ្ចូលគ្នា តាមបែបធម្មតានោះទេ ប៉ុន្តែនោះគឺជាការលាយឡំគ្នាយ៉ាងជ្រាលជ្រៅ បង្កើតបានជាអត្តសញ្ញាណ "ហូយអាន" ពិសេសតែមួយគត់លើលោក។

 

 

កម្មវិធីសិល្បៈផ្លាស់ប្តូរវប្បធម៌វៀតណាម-ជប៉ុន នៅក្នុងទីក្រុងហូយអាន។ រូបថត៖ ថាញ់ហ័្វរ/ VNP 
 

ឬដូចជាម្ហូបអាហារ ចានមី កាវឡៅ (Cao Lau) ដែលមានសរសៃមីស្រដៀងនឹង Udon របស់ជប៉ុន សាច់សាស៊ីវទន់តាមបែបចិន ប៉ុន្តែត្រូវបានបរិភោគជាមួយជីរ ត្រាក្វេ (Tra Que) យ៉ាងឈ្ងុយឆ្ងាញ់តាមបែបវៀតណាម ទាំងនោះគឺជាផ្ទាំងគំនូរបែបតូចនៃការគួបផ្សំនៃវប្បធម៌នៅលើអណ្តាត។

អ្វីបង្កើតបានតម្លៃពិសេស ដែលធ្វើឱ្យអង្គការ UNESCO លើកតម្កើងទីក្រុងហូយអាន ជាលក្ខណៈ "បេតិកភណ្ឌរស់"។ នៅកន្លែងជាច្រើនលើពិភពលោក តំបន់ទីក្រុងបុរាណជាច្រើនតែក្លាយជាសារមន្ទីរខាងស្ថាបត្យកម្ម សម្រាប់តែបម្រើវិស័យ​ទេសចរណ៍ ប៉ុន្តែទីក្រុងហូយអានមានលក្ខណៈខុសប្លែកពីគេទាំងស្រុង។ នៅទីនេះ ប្រជាជននៅតែរស់នៅក្នុងផ្ទះបុរាណរបស់ពួកគេ នៅតែរក្សាទម្លាប់ទៅវត្តអារាម និងនៅតែផ្សាយបន្តគ្នានូវបទចម្រៀងប្រជាប្រិយ បាយចយ (Bai Choi) យ៉ាងរស់រវើកនៅរាល់ពេលរាត្រី។ 

ឆ្លងកាត់រយៈពេលជាង ៤ សតវត្ស នៃភាពស្ថិតស្ថេរ និងការអភិវឌ្ឍ ទីក្រុងហូយអានមិនជ្រើសរើសវិធីសាស្ត្របិទទ្វារ ដើម្បីអភិរក្សនោះទេ ប៉ុន្តែបានជ្រើសរើសការបើកចំហចំពោះពិភពលោក ដូចដែលទីក្រុងនេះធ្លាប់ក្លាយជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិ ដើម្បីទទួលយក និងសម្របសម្រួលនូវរាល់ភាពស្រស់ស្អាតនៃវប្បធម៌មកពីប្រទេសជប៉ុន ចិន និងបណ្តាប្រទេសជាច្រើនទៀត នៅជុំវិញសកលលោក សំដៅបង្កើតលំហវប្បធម៌មួយដែលឯកភាពក្នុងភាពចម្រុះ។

ពិធីបុណ្យបង្ហោះគោម ជាពិធីបុណ្យដែលឆ្លុះបញ្ចាំងពីពណ៌វប្បធម៌របស់សហគមន៍ជនវៀតណាម និងចិន នៅក្នុងទីក្រុង ហុយអាន។ រូបថត៖ ថាញ់ហ័្វរ/ VNP 
កម្មវិធីសិល្បៈផ្លាស់ប្តូរវប្បធម៌វៀតណាម-ជប៉ុន នៅក្នុងទីក្រុងហូយអាន។ រូបថត៖ ថាញ់ហ័្វរ/ VNP 
 

មកកាន់ទីក្រុងហូយអាន នាពេលបច្ចុប្បន្ន ភ្ញៀវទេសចរមិនត្រឹមតែមកដល់ទីតាំងមួយ នៅលើផែនទីទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺមកកាន់តំបន់មួយ ដែល​មានខឿនវប្បធម៌ដ៏រស់រវើក។ ហេតុដូច្នេះ យើងគួរតែរៀនពីរការគោរពតម្លៃ ប្រកបដោយនិរន្តរភាព និងរៀនពីរបៀបមើលឃើញនូវភាពចុះសម្រុងគ្នា រវាងប្រជាជាតិនានា ទោះបីជាមានភាពខុសប្លែកគ្នាយ៉ាងណាក៏ដោយ។ ទីក្រុង ហូយអាន គឺជាស្ពានមេត្រីដ៏វិសេសវិសាល ដែលតភ្ជាប់អតីតកាល​នឹងបច្ចុប្បន្នកាល និងជាស្ពានតភ្ចាប់វៀតណាមនឹងពិភពលោកទៀតផង៕

អត្ថបទ និងរូបថត៖ ថាញ់ហ្វ័រ / VNPនិង​ឯកសារ



Top