តំបន់ទេសចរណ៍ Vinpearl ត្បូងហូយអាន (Hoi An) - ឋានសួគ៌ទេសចរណ៍នៅភាកកណ្តាលវៀតណាម

តំបន់ទេសចរណ៍ Vinpearl ត្បូងហូយអាន (Hoi An) - ឋានសួគ៌ទេសចរណ៍នៅភាកកណ្តាលវៀតណាម

ចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីទីក្រុងបុរាណ ហូយអាន (Hoi An) តំបន់​ទេសចរ Vinpearl ត្បូងហូយអាន (Hoi An) គឺជាឋានសួគ៌នៃទេសចរណ៍ លំហែកាយ - ការលេងកម្សាន្តជាមួយនឹងវប្បធម៌ចម្រុះពណ៌ តាមគំរូ "អ្វីៗទាំងអស់បានបញ្ចូលគ្នាក្នុងតែមួយ" (all-in-one) ជាមួយនឹងបទពិសោធន៍ប្លែកៗ  គួរឱ្យចាប់អារម្មណ៍ដែលរង់ចាំ​ភ្ញៀវទេសចរណ៍ស្វែងរក ដើម្បីបំពេញអារម្មណ៍ទាំងអស់សម្រាប់ការធ្វើដំណើរត្រឡប់ទៅភាគកណ្តាលនៅក្នុងរយៈពេល "ក្រោយជំងឺរាតត្បាត" ។

ជាដំបូង មណ្ឌល​លំហែកាយ Vinpearl Resort & Golf ក្បូង​ហូយអាន (Hoi An) លំដាប់ផ្កាយ ៥ ស្ថិតនៅលើឆ្នេរសមុទ្រ​ ប៊ីញមីញ (Binh Minh) ដ៏បរិសុទ្ធ និងមានខ្យល់បក់បោក ។ ជាមួយនឹងរូបរាងរបស់ទូកក្តោងដែលឥទ្ធិពលមេឌីទែរ៉ាណេ មណ្ឌល​លំហែកាយនេះគឺជាកន្លែងទេសចរណ៍ និងលំហែកាយដ៏គួរឱ្យចាប់អារម្មណ៍មួយនៃតំបន់ទេសចរណ៍ Vinpearl នៅត្បូង​ហូយអាន (Hoi An) ។ នៅទីនេះ ភ្ញៀវទេសចរណ៍នឹងជ្រើសរើស​ការស្នាក់នៅក្នុងវីឡាដែលអាចគយគន់ទេសភាពសមុទ្រដ៏ស្រស់ស្អាតជាមួយ​នឹងកន្លែងដែល​ភ្ញៀវ​អាច​សម្របខ្លួនក្នុងធម្មជាតិសមុទ្រឲ្យយ៉ាងស្រួល រីករាយនឹងការហែលទឹកនៅក្នុង​អាងហែលទឹកដ៏ធំដែលមានរាងដូចសត្វក្រៀលនិងប្រវែង ២.៣០០ ម៉ែត្រលាតសន្ធឹងទៅឆ្នេរខ្សាច់ពណ៌ស ថែម​ទាំងរីករាយទទួល​ទានម្ហូបដែល​មាន​រសជាតិឈ្ងុយឆ្ងាញ់​និង​ពិសេសក្នុងស្រុកជាច្រើនមុខ ឬស្រាក្រឡុកដ៏គួរឱ្យចាប់អារម្មណ៍ដែលកែច្នៃដោយអ្នកក្រឡុកស្រាកំពូល។ នៅទីនេះផងដែរ អ្នកចូលចិត្តកីឡាវាយកូនហ្គោលនឹងមិនអាចរំលង់ឱកាសដើម្បីសាកល្បងការវាយ  swing នៅលើភូមិសាស្ត្រពិសេស និងលំបាកនៃទីលានវាយកូនហ្គោលមានប្រហោងចំនួន ១៨ ដែលស្ថិតក្នុងកណ្តាលវាលខ្សាច់ដ៏ស្រស់ស្អាតដែលមានកម្ពស់ខុសគ្នាពី ៤ - ១១ ម៉ែត្រ។

 

នៅជិត Vinpearl Resort & Golf ត្បូង​ហូយអាន (Hoi An) គឺជាកន្លែងកម្សាន្ត VinWonders ត្បូង​ហូយអាន (Nam Hoi An) ដែលជាគោលដៅដ៏ល្អសម្រាប់មនុស្សគ្រប់វ័យ។ នេះជាកន្លែងលេងកម្សាន្ត និងលំហែកាយដែលមានផ្ទៃដីជាង ៦៣០០០ ម៉ែត្រការ៉េ បែងចែកជា ៦ មណ្ឌល រួមមានៈ មណ្ឌល​កំពង់ផែ មណ្ឌល river safari មណ្ឌលសួនទឹក មណ្ឌលវប្បធម៌ប្រជាប្រិយ មណ្ឌល​ហ្គេមផ្សងព្រេងក្រៅ និងមណ្ឌលហ្គេមក្នុងផ្ទះ។ 

នៅទីនេះ ភ្ញៀវ​ទេសចរ​ទស្សនានិងស្វែងយល់ពីលំហស្ថាបត្យកម្មប្លែកៗ និងលក្ខណៈវប្បធម៌បូព៌ា - ខាងលិច ទស្សនាភូមិសិប្បកម្មប្រពៃណី និងធ្វើវត្ថុ​សិប្បកម្ម​ដ៏ស្រស់ស្អាតដោយខ្លួនឯង ទទួលទានម្ហូបដ៏ឈ្ងុយឆ្ងាញ់ក្នុងស្រុក ទស្សនាកម្មវិធីសម្តែង​សិល្បៈកំពូលៗ ថែមទាំងការលេងកម្សានក្នុងសួនទឹកទំនើបបំផុត ឬអ្នកអាច​មើល​ភាពយន្តនិង​លេងហ្គេមបច្ចេកវិទ្យាទំនើប...

 

មានទីតាំងនៅក្នុងលំហរបស់តំបន់ទេសចរណ៍ VinWonders ត្បូងហូយអាន (Hoi An) ក៏មានមណ្ឌល River Safari ដែលជាសួនអភិរក្ស និងថែទាំសត្វ​ពាក់កណ្តាលព្រៃដំបូងគេ និងធំជាងគេបំផុតនៅវៀតណាម។ ផ្ទៃដីនៃរហូតដល់រាប់រយហិកតា មិនចាំបាច់ទៅទ្វីបអាហ្វ្រិក ឬតំបន់ណាឆ្ងាយនោះទេ នៅមណ្ឌល River Safari ភ្ញៀវទេសចរអាចជិះទូកនៅលើទន្លេដែល​​កសាង ដូចទេសភាពទន្លេអាម៉ាហ្សូន ដើម្បីគយគន់សម្រស់នៃសត្វស្លាប និងសត្វដ៏កម្រ និងមានតម្លៃជាច្រើនប្រភេទ ដូចជា សត្វស្វា សត្វស្លាប សត្វកេងកង សត្វដំរី សត្វតោ ខ្លាឃ្មុំ និងខ្លា Bengal.../.

ទេសភាពរួមនៃមណ្ឌលកម្សាន្ត VinWonders ត្បូងហូយអាន ( Hoi An)។ រូបថត៖ Vinpearl

ដើម្បី​សមស្របនឹង​ដំណើរការបើកទ្វារទេសចរណ៍ឡើងវិញទាំងស្រុង តំបន់ទេសចរណ៍ Vinpearl ត្បូង​ហូយអាន (Hoi An) បើកកម្មវិធីទទួល​បទពិសោធន៍ទាំងបីក្នុង​តែមួយ​គត់  "រាត្រីនៃការត្រឡប់មកវិញ" រួមបញ្ចូលនឹងការសម្តែងវប្បធម៌ប្រពៃណី ទីផ្សារ​ម្ហូបអាហារក្នុងតំបន់ជនបទ និងបទពិសោធន៍ជីវិតធម្មជាតិព្រៃ។ លើសពីនេះ Vinpearl ក៏នឹងជំរុញកម្មវិធីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយដៃគូអាកាសចរណ៍ ដើម្បីបង្កើតសម្ព័ន្ធភាពរឹងមាំ "លំហែកាយ - អាកាសចរណ៍​ - សេវាកម្ម - ការធ្វើដំណើរ" ឆ្លើយតបនឹង​ជើង​ហោះហើរ​ទាំងមូល ឬជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ និងក្នុងស្រុក ក្នុងគោលបំណងបញ្ជូនភ្ញៀវទេសចរទៅកាន់គោលដៅទេសចរណ៍ល្បីៗ។ ដើម្បីទទួលបានបទពិសោធន៍នូវ​​ខ្សែសង្វាក់សេវាកម្មលំដាប់ខ្ពស់ដែលបិទជិតជុំ​គ្នា និងមានសុវត្ថិភាព។



Top