ណាមស្វឹនឡាក (Nam Xuan Lac) សម្រស់ប្រវត្តិសាស្រ្ត ធនធាន និង ធម្មជាតិ
តំបន់អភិរក្សប្រភេទសត្វ រុក្ខជាតិ ណាមស្វឹនឡាក (Nam Xuan Lac) មានផ្ទៃដីជាង៤.១០០ហិកតា ស្ថិតនៅទីតាំងខ្ពស់ជាង៨០០ម៉ែត្រ បើប្រៀបនឹងនីវ៉ូទឹកសមុទ្រ ដេកបណ្តោយលើភូមិសាស្រ្តឃុំដុងឡាក (Dong Lac) ស្វឹនឡាក (Xuan Lac) បានធី (Ban Thi) អៀនថិញ (Yen Thinh) នៃស្រុកចើដោន (Cho Don) ដោយមានធាតុអាកាសត្រជាក់ដាច់ឆ្នាំ ធម្មជាតិដ៏អស្ចារ្យ រួមនឹងស្លាកស្នាមប្រវត្តិសាស្រ្ត វប្បធម៌ពិសេស កំពុងជាបុព្វបទសម្រាប់ខេត្តបាក់កាន (Bac Kan) អភិវឌ្ឍទេសចរន៍។
ដងផ្លូវធ្វើដំណើរទៅកាន់តំបន់អភិរក្សប្រភេទសត្វ រុក្ខជាតិ ណាមស្វឹនឡាក (Nam Xuan Lac) ចេញពីឃុំបានធី (Ban Thi) ឡើងទៅកាន់ភូមិភាខៅ (Phia Khao) ភូមិប៊ិញត្រាយ (Binh Trai) ធ្វើដំណើរឆ្លងកាត់ផ្លូវព្រៃជាង១០គីឡូម៉ែត្រ ដងផ្លូវក្រវិចក្រវៀន ទទឹងប្រហែល៣ដល់៥ម៉ែត្រ ល្មមរថយន្តដឹកជញ្ជូនធ្វើដំណើរបាន ជាមួយនឹងសណ្ឋានដងផ្លូវបត់កែង ច្បាមជាប់ចង្កេះភ្នំចោត។ ប្រហែលដូចនេះ ទើបជាងមួយសតវត្សរ៍កន្លង ស្លាកស្នាមនៃសម័យកាលប្រវត្តិសាស្រ្ត បានផ្សារភ្ជាប់ជាមួយនឹងរ៉ែសំណល់ ស័ង្កសីធំបំផុតវៀតណាម និង ជំនាន់កម្មករជីករ៉ែនៅឆ្នាំ១៩០០ ធ្វើឱ្យទីនេះនៅរក្សាបានប្រហាក់ប្រហែលសភាពដើម។
កញ្ចុំរចនាសម្ពន្ធស្ពានកាប់ដែកថែបប៊ិញត្រាយ (Binh Trai) ប្រព័ន្ធផ្លូវរូងក្រោមដីរត់កាត់ភ្នំថ្ម ដឹកជញ្ជូនរ៉ែ ខ្ទមធ្វើដោយថ្មនាសម័យបារាំង។ល។ ត្រូវសន្សើមភ្លៀងវាយប្រហារប្រឡាក់ដណ្តប់ដោយស្លែ ច្រែះ បង្កើតបានជាលក្ខណៈបុរាណ ភ្ជាប់ដោយពណ៌នៃពេលវេលា។ ផ្លូវលំរាប់សិបគីឡូម៉ែត្រ បម្រើការជីករ៉ែ បានរៀបដាក់ដោយតម្កល់ផែនថ្ម ទោះបីគ្មានបាយម៉ាន តែរឹងមាំរាប់រយឆ្នាំ ជញ្ជាំងថ្មឈររឹងជាទីបន្តោងនៃប្រភេទវល្លិ៍ប្រទាក់ប្រទាមលើគ្នា។
ធ្វើដំណើរចូលទីជម្រៅខាងក្នុងតំបន់អភិរក្ស ជាតំបន់ទេសភាពធម្មជាតិពិសេស និង ពិពិធ។ ទីនេះមានប្រព័ន្ធអេកូឡូស៊ីព្រៃឈើលើភ្នំកំបោរ ព្រំរុក្ខជាតិសម្បូរបែប ជាពិសេសឈើ Burretiodendron hsienmu ឈើ Rose-wood។ល។ ឈើកល្បព្រឹករាប់រយឆ្នាំ លូតលាស់ពាសពេញតំបន់អភិរក្ស។ នៅកណ្តាលតំបន់អភិរក្ស គឺជ្រលងភ្នំពីរ ដែលមានភូមិសណ្ឋានរាបស្មើ ផ្ទៃដីធំ មានប្រភពទឹកលំហូរជុំឆ្នាំ។
នៅសម័យកាលប្រឆាំងបារាំង ណាមស្វឹនឡាក (Nam Xuan Lac) ជាទីកន្លែងបានជ្រើសសម្រាប់ដាក់ទីតាំងបម្រើសកម្មភាពនៃរដ្ឋអំណាចបដិវត្តន៍។ មកដល់សព្វថ្ងៃ តំបន់នេះ មានកេរដំណែលប្រវត្តិសាស្រ្ត និង វប្បធម៌ចំនួន៧ គំរូដូចជា៖ វិហារភាខៅ (Phia Khao) បានកសាងនៅឆ្នាំ១៩៣៣ ជាទីកន្លែងប្រព្រឹត្តទៅវប្បធម៌ជំនឿនៃប្រជាជនឃុំបានធី (Ban Thi) (ស្រុកចើដោន - Cho Don) កេរដំណែលគ្រឹះធារកម្មន្តសាលយោធាមជ្ឈិម បានកសាងនៅឆ្នាំ១៩៤៧ កេរដំណែលផ្ទះមតេយ្យមជ្ឈិមនៅសម័យសង្គ្រាមប្រឆាំងចាប់ពីឆ្នាំ១៩៤៨ - ១៩៥៤ ហើយទីនេះក៏ជាទីកន្លែងដាក់រោងចក្របោះពុម្ពប្រាក់វៀតណាមដំបូងបង្អស់ដែរ។
ណាមស្វឹនឡាក (Nam Xuan Lac) មានប្រភពធនធានជីវចម្រុះសម្បូរបែប អាកាសធាតុត្រជាក់ ទេសភាពរហោស្ថាន ជាយតំបន់អភិរក្សរំលេចលក្ខណៈវប្បធម៌នៃបងប្អូនជនជាតិ សន្យានឹងជាទីកន្លែងសក្តានុពល សម្រាប់ការធ្វើអាជីវកម្មទម្រង់រូបភាពទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយ លេងកម្សាន្តតាមដងព្រៃព្រឹក្ស។ ដើម្បីដាស់សក្តានុពលដែលមានស្រាប់ នៃណាមស្វឹនឡាក (Nam Xuan Lac) ខេត្តមករា ឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជន ខេត្តបាក់កាន (Bac Kan) បានចេញប្រកាសសេចក្តីសម្រេចចិត្តអនុម័តគម្រោងទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយ លេងកម្សាន្តនៅក្នុងតំបន់អភិរក្សប្រភេទសត្វ រុក្ខជាតិ ណាមស្វឹនឡាក (Nam Xuan Lac) ដំណាក់កាល២០២១ - ២០៣០។ តាមនោះ ទីនេះ បានឡើងផែនការឱ្យទីតាំងទេសចរណ៍អេកូឡូស៊ីចំនួន៤កន្លែង និង ជើងដំណើរទេសចរណ៍អេកូឡូស៊ីចំនួន០៩ផងដែរ។
គម្រោងពិសេសផ្តោតលើការលើកម្ពស់តួនាទីអភិរក្ស ពង្រីកតម្លៃទេសភាពធម្មជាតិ ធ្វើអាជីវកម្មប្រសិទ្ធភាពសក្តានុពលទេសភាព បរិស្ថានអេកូឡូស៊ីធម្មជាតិ នៃព្រៃប្រើប្រាស់ពិសេស នៅក្នុងតំបន់អភិរក្សប្រភេទសត្វ រុក្ខជាតិណាមស្វឹនឡាក (Nam Xuan Lac) ដើម្បីអាជីវកម្មសេវាទេសចរណ៍អេកូឡូស៊ី ផ្សារភ្ជាប់នឹងការងារការពារព្រៃឈើ អភិរក្សជីវចម្រុះ។ គោលដៅកសាងតំបន់អភិរក្សប្រភេទសត្វ - រុក្ខជាតិណាមស្វឹនឡាក (Nam Xuan Lac) ក្លាយជាទីតាំងទេសចរណ៍មួយក្នុងចំណោមទីតាំងទេសចរណ៍ទាក់ទាញនៃតំបន់ និង ស្ថិតនៅក្នុងផែនការអភិវឌ្ឍទេសចរណ៍នៃខេត្តបាក់កាន (Bac Kan)។ បង្កើតការងាររកស៊ី បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅសម្ភារៈ ស្មារតីសម្រាប់ប្រជាជននៅមូលដ្ឋាន។
អត្ថបទ៖ ហៀនទូ រូបថត៖ ហៀនទូ ឯកសារ
ប្រែសម្រួល៖ រីកើង