ជំរុញល្បឿនសាងសង់ផ្លូវល្បឿនលឿនជើង - ត្បូង
គោលដៅមហាសន្និបាតនីតិកាលទី១៣ របស់បក្សដាក់ចេញ ដល់ឆ្នាំ២០២៥ ទូទាំងប្រទេសមានផ្លូវល្បឿនលឿនប្រវែង៣០០០គីឡូម៉ែត្រ ដល់ឆ្នាំ២០៣០ទូទាំងប្រទេសមានផ្លូវល្បឿនលឿនប្រវែង៥០០០គីឡូម៉ែត្រ។ ក៏ប៉ុន្តែ បរិមាណការងារចំពោះមុខដែលត្រូវការពង្រាយមានយ៉ាងច្រើន ក្នុងរយៈពេលដែលនៅសល់ សម្រាប់អនុវត្តមិនជាច្រើនប៉ុន្មាន។ នាយករដ្ឋមន្ត្រីបានសំណូមពរក្រសួង វិស័យ មូលដ្ឋានត្រូវសកម្មពង្រាយភារកិច្ច ដើម្បីផ្លូវល្បឿនលឿនជើង - ត្បូង បានដំណើរការឆាប់រហ័ស។
នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផាម មិញចិញ (Pham Minh Chinh) រៀបរាប់ថា រយៈពេលកន្លង ទូទាំងប្រទេសកំពុងអនុវត្តល្អយុទ្ធសាស្រ្តលោតផ្លោះ៣ ដែលមហាសន្និបាតលើកទី១៣ របស់បក្សបានកំណត់ ក្នុងនោះមានលោតផ្លោះអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ បំផុតគឺហេដ្ឋារចនាសម្ពន្ធគមនាគមន៍, សម្រេចបានលទ្ធផលសកម្មជាច្រើន នាំមកក្តីសប្បាយរីករាយសម្រាប់ប្រជាជន បង្កើតបរិយាកាសអភិវឌ្ឍថ្មី ចូលរួមបង្កើតភាពងាយស្រួល កាត់បន្ថយតម្លៃដឹកជញ្ចូន កាត់បន្ថយប្រាក់ចំណាយនាំចូល បង្កើនការប្រកួតប្រជែងសម្រាប់ទំនិញ។
តាមផែនការ ផ្លូវល្បឿនលឿនជើង - ត្បូង ប៉ែកទិសខាងកើតពីច្រកព្រំដែនមិត្តភាពខេត្តឡានសឺន (Lang Son) ទៅទីក្រុងកាម៉ាវ (Ca Mau) ដែលមានប្រវែង២.០៦៣គីឡូម៉ែត្រ។ បច្ចុប្បន្នបានដាក់ឱ្យដំណើរការដោយមានប្រវែង១.១៨៧គីឡូម៉ែត្រ, ៩២៧គីឡូម៉ែត្រទៀតកំពុងបានសាងសង់ ក្នុងនោះមាន៧២៩គីឡូម៉ែត្រចំណុះគម្រោងសមាសទាំង១២ ជាចំណែកនៃគម្រោងផ្លូវល្បឿនលឿនជើង - ត្បូង ប៉ែកទិសខាងកើត ដំណាក់កាល២០២១ - ២០២៥ បានក្រសួងគមនាគមន៍ និង ដឹកជញ្ជូន ចុះបឋមសិលាចាប់ផ្តើមសាងសង់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
ចំពោះកំណាត់ដងផ្លុវពីទីក្រុងកាម៉ាវ (Ca Mau) ទៅ ដឹកមួយ (Dat Mui) មានប្រវែង៩០គីឡូម៉ែត្រ សព្វថ្ងៃក្រសួងគមនាគមន៍ និងដឹកជញ្ជូន កំពុងត្រួតពិនិត្យដាក់ជូននាយករដ្ឋមន្រ្តី បញ្ចូលបន្ថែមទៅលើផែនការផ្លូវល្បឿនលឿនជើង - ត្បូង ប៉ែកខាងកើត។ ចំណែកដងផ្លូវពីជីឡាំង (Chi Lang) ទៅច្រកព្រំដែនមិត្តភាព មានប្រវែង៤៣គីឡូម៉ែត្រ គណៈកម្មការប្រជាជនខេត្តឡានសឺន (Lang Son) បានធ្វើសំណុំបែបបទរួចស្រេចទាំងស្រុង អំពីការវិនិយោគ កំពុងបានពង្រាយសំណុំបែបបទ ដើម្បីបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ។
កន្លងហើយ ខណៈពេលគម្រោងសមាសភាពទាំង២ យៀនចូវ (Dien Chau) (ខេត្តងែអាន - Nghe An) ទៅបាយវ៉ត (Bai Vot) (ខេត្តហាទិញ - Ha Tinh) និង កាមឡឹម (Cam Lam) (ខេត្តខាញហ្វ័រ - Khanh Hoa) ទៅវិញហាវ (Vinh Hao) (ខេត្តប៊ិញធ្វឹន - Binh Thuan) បានសាងសង់សម្រេចដាក់ឱ្យដំណើរការ គូសបញ្ជាក់គម្រោងសមាសភាពទាំង១២នៃគម្រោងផ្លូវល្បឿនលឿនជើង - ត្បូងប៉ែកខាងកើត ដំណាក់កាល២០១៧ - ២០២០ បានសម្រេចជាស្ថាពរ។
ជាក់ស្តែង នៅមានមេរៀនជាច្រើន យើងត្រូវរៀនយកបទពិសោធន៍ ក្រោយពីវិនិយោគដំណាក់កាលលើកទី១នៃគម្រោង ប៉ុន្តែសំឡឹងរួម ជាមួយការប្តេជ្ញារឹងមាំនៃរដ្ឋសភា រដ្ឋាភិបាល ក្រសួងគមនាគមន៍ និងដឹកជញ្ជូន វិនិយោគិន អ្នកម៉ៅការ ពីគ្រោះ គណៈគ្រប់គ្រងគម្រោងការ។ល។ ព្រមទាំងការគាំទ្រពីសំណាក់ប្រជាជន ឆាប់រហ័សប្រគល់ផ្ទៃដី បានជួយគម្រោងសមាសភាពសុក្រិតការងារដ៏ច្រើនសន្ធឹកសន្ធប់។ ផ្តើមពីនោះ វិស័យគមនាគមន៍ បានបញ្ជូនផ្លូវល្បឿនលឿន ទៅចំគោលដៅ ឬលើសពីការកំណត់ទុក។ នេះជាប្រការដែលយើងគួចងចាំ។ លោកង្វៀន ថេមិញ (Nguyen The Minh) នាយករងអគ្គនាយកដ្ឋានគ្រប់គ្រងវិនិយោគសាងសង់ (ក្រសួងគមនាគមន៍ និង ដឹកជញ្ជូន) ឱ្យដឹងថា ល្បឿនពង្រាយគម្រោងនានាដូចសព្វថ្ងៃ ផ្លូវល្បឿនលឿនជើង - ត្បូង ប៉ែកទិសខាងកើត នឹងបានធ្វើសម្រេចជាមូលដ្ឋាននៅឆ្នាំ២០២៥។
ដោយសារបានរដ្ឋសភា រដ្ឋាភិបាលអនុញ្ញាត្តអនុវត្តយន្តការពិសេស ក្នុងការដោះស្រាយដីធ្លី ធ្វើអាជីវកម្មរ៉ែ សម្ភារៈ និងអនុវត្តតំណាលគ្នានូវជំហាននីមួយៗ ដូចនេះកាត់បន្ថយបានពេលវេលាត្រៀមវិនិយោគ ក្រោយពេលជិត១ឆ្នាំ ដែលបានរដ្ឋសភាអនុម័តគោលការណ៍វិនិយោគ បើកការដ្ឋានសាងសង់នូវគម្រោងសមាសភាពទាំង១២។ បច្ចុប្បន្ន អំពីផ្ទៃដី អំពីគម្រោងនានា ដែលបានប្រគល់លើស៩០%។ ទីតាំងមួយចំនួនដែលជាប់ស្ទះការដោះស្រាយផ្ទៃដី មានអត្រាចំនួនតិច ផ្តោតទៅលើតំបន់មានប្រជាជនកុះករ ហេដ្ឋារចនាសម្ពន្ធបច្ចេកទេស។
ការជំរុញគម្រោងការគមនាគមន៍ ចូលរួមសំខាន់ក្នុងការទូទាត់ថវិកាវិនិយោគរដ្ឋ - ជាកម្លាំងមួយក្នុងចំណោមកម្លាំងចលករអភិវឌ្ឍទាំង៣, ទន្ទឹមនោះ បង្កើតបរិយាកាសអភិវឌ្ឍថ្មី តំបន់ទីក្រុងថ្មី តំបន់ទេសចរណ៍ថ្មី។ល។ ប្រទេសជាតិមួយចង់អភិវឌ្ឍត្រូវការមានប្រព័ន្ធគមនាគមន៍ទំនើប ជាពិសេសគឺផ្លូវល្បឿនលឿន ទស្សនាទានេះ បានធ្វើជាក់ស្តែងនៅលើឯកសាររបស់បក្ស និង រដ្ឋយើង។ ថ្មីៗនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល នៅទាំងបានសំណូមពរក្រសួងគមនាគមន៍ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃកសាងកម្មវិធីប្រឡងប្រណាំង ៥០០ថ្ងៃខិតខំធ្វើសម្រេចគម្រោងផ្លូវល្បឿនលឿន ដើម្បីអបអរសាទរមហាសន្និបាតគណៈប្រតិភូទូទាំងប្រទេសរបស់បក្សលើកទី១៤៕
- អត្ថបទ៖ កាសែតរូបភាពវៀតណាម
- រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
- បច្ចេកទេស ក្រាហ្វីក៖ ត្រាញូង
- ប្រែសម្រួល៖ រីកើង