ជំនោររលកនៅពាមបែកជាប្រាំ ង៉ាណាំ (Nga Nam)

ជំនោររលកនៅពាមបែកជាប្រាំ ង៉ាណាំ (Nga Nam)

ផ្សារ​អណ្តែត​ង៉ាណាំ​ (Nga Nam)ស្ថិតនៅ​សង្កាត់​ទី១ ទី​រួម​ស្រុក​ង៉ាណាំ​ (Nga Nam)ខេត្ត​សុក​ត្រាំង​ (Soc Trang) សំឡឹង​ពី​ទីខ្ពស់​។

ប្រជុំផ្សារ​នៅលើផ្ទៃទឹក​ ជា​លក្ខណៈ​វប្បធម៌ពិសេស​មួយ​នៃតំបន់​ទឹក​ទន្លេ​នៃភូមិ​ភាគតីណាមបូ​ បច្ចុប្បន្ន​ ទោះបី​រូបភាព​ ខាងលើ​កំពង់​ ខាងក្រោមទូក​ធ្លាប់​បាន​​ឃើញ​នោះ កំពុង​តែសាបរលាប​ទៅ​ ដោយ​និន្នាការ​នៃ​ជីវភាព​រស់នៅ មិនមាន​ភាព​ផុសផុល​ដូចកាល​ពីមុន​ទៀត​ឡើយ​ ក៏​ប៉ុន្តែ​ជីវភាពរស់នៅនៃ​ផ្សារ​អណ្តែត​ នៅ​តែ​រឹង​មាំ​តាម​ដំណើរ​ទូក​ដ ចុះឡើង បម្រើ​ជីវភាព​រស់នៅរបស់​​ប្រជាជន​នៅបណ្ដោយ​មាត់ព្រែក​ ក៏ដូចជា​ទូក​ទំនិញ​ពីចម្ងាយ​។ ហើយ​កម្លាំង​រស់នៃ​ផ្សារ​អណ្ដែតង៉ាណាំ​ (Nga Nam) ខេត្ត​សុក​ត្រាំង​ (Soc Trang) នៅតែ​កុះក​រដដែលលើ​ជំនោរ​រលក​​នៃ​​ពាមបែកជាប្រាំ​ង៉ាណាំ​ (Nga Nam)។​


ផ្សារអណ្តែត​ង៉ាណាំ​ (Nga Nam) ស្ថិតនៅ​ទី​រួម​ខេត្ត​ង៉ាណាំ​ (Nga Nam) ខេត្ត​សុក​ត្រាំ​ង​ (Soc Trang) ជា​ឈ្មោះ​មួយធ្លាប់ឮ ធ្លាប់ហៅសម្រាប់​សម្គាល់ផ្សារ​អណ្តែត នៅ​ពាមបំ​​បែក​ជា​៥​ - ជា​កន្លែង​ប្រសព្វ​នៃ​ដៃ​ព្រែក​ទាំង​៥។ ដៃព្រែក​វិញ​ក្វើយ (Vinh Quoi) ថាញ​ទ្រី (Thanh Tri) (ខេត្ត​សុកត្រាំង - Soc Trang)​ ឡុង​មី (Long My) ភុង​ហេប​ (Phung Hiep) (ខេត្ត​ហូវយ៉ាង​ - Huu Giang) និង កាម៉ៅ​ (Ca Mau)។ ផ្សារអណ្តែត​ង៉ាណាំ​ (Nga Nam) ជា​ផ្សារ​មួយ​ក្នុង​ចំណោមផ្សារ​អណ្តែត​ ដែល​មានមក​តាំងពីយូ​រ​ហើយ​ជាផ្សារអណ្ដែតដែលស្ថិតនៅមកដល់បច្ចុប្បន្ននៃ​ភូមិ​ភាគ​ខាងលិច ​នៃ​ភាគខាងត្បូង​វៀតណាម​។ ហើយ​ផ្សារនេះ​ ក៏​បាន​ចាត់ទុក​ជា​ផ្សារ​អណ្តែត​ ភូមិ​ខាងលិច​សុទ្ធសាធ ជាពិសេស​គឺ​​នៅ​រក្សាបាន​លក្ខណៈ​ជីវភាពរស់នៅ​លើផ្ទៃទឹក​ ដែល​មាន​លក្ខណៈ​ពិសេស​​​តែ​មួយ​គត់ នៅ​តំបន់​វាល​ទំនាប​ទន្លេ​ គឺវ​ឡុង​ (Cuu Long)។​


ប្រសិនបើ​​កាលមុននេះ​​​ ប្រជុំ​ផ្សារ​នៅលើ​ផ្ទៃទឹក​ ជា​សកម្មភាព​ជួញ​ដូរ​​ចម្បង​នៃ​ទីរួម​ខេត្ត​នេះ តែតាំងពីមាន​​ប្រព័ន្ធ​គមនាគមន៍​ផ្លូវគោក​មូលដ្ឋាន​រីកចម្រើន​ ក៏ដូចជា​ក្រោយ​ពី​ផល​​ប៉ះពាល់​នៃ​ជំងឺ​កូវិដ​ - ១៩ អ្នក​ស្រុក​បាន​បង្វែ​ទៅ​ផ្សារ​លក់​ដុំ​​ង៉ាណាំ (Nga Nam) ​នៅ​ក្បែរ​មាត់ព្រែក​ ដើម្បី​ងាយ​ស្រួល​ដោះដូរ​ជាង​។ សព្វថ្ងៃ​ សកម្មភាពចម្បងនៃផ្សារ​អណ្តែត​​គឺសម្រាប់​តែ​ការ​ងារ​ដឹក​ជញ្ជូន​ទំនិញ​កសិផល​ទៅ​ប្រមូល​ផ្តុំ​នៅ​​ផ្សារលក់ដុំ​​ ឬ​ទូក​​ដឹក​អ្នកស្រុក​ សិស្សសាលា​ ពីត្រើយ​ម្ខាង​ទៅ​​ម្ខាង​។ ក្រៅពីនោះ​ ក៏មាន​រូបភាព​ទូក​អុំ​លក់​ឥវ៉ាន់ ស្បៀង​អាហារ​ គ្រឿងប្រើប្រាស់​​ចាំបាច់​ កាហ្វេ ទឹក​ អាហារសម្រន់​។ល។ ​សម្រាប់លក់ជូន​​គ្រួសារ​ដែលរស់នៅ​ក្បែរ​មាត់ព្រែក​ដៃទន្លេនោះផងដែរ​។​ ក្រៅពីនោះ​ នៅមាន​ទូកសេវាកម្ម​ទេសចរណ៍​ ដឹក​ភ្ញៀវទេសចរ​ទស្សនា​ស្វែងយល់​ផ្សារ​អណ្តែត​ង៉ាណាំ​ (Nga Nam) ទស្សនា​ជីវភាព​រស់នៅ​របស់អ្នកស្រុក​នៅ​តំបន់​ទឹក​ទន្លេ​ ពិសា​អាហារ​លើ​ផ្ទៃទឹក​ ឬទស្សនា​បឹង​ឈូក​ធម្មជាតិ​ នៅ​ចម្ងាយ​ពី​នោះ​ប្រហែល​១​គីឡូម៉ែត្រ​។ បងស្រី​ ធូផឿង​ (Thu Phuong) អ្នក​ប្រកប​មុខរបរ​ចម្លង​​ទូកដ​ នៅ​ផ្សារ​អណ្តែត​ង៉ាណាំ​ (Nga Nam) ជាង​៣០ឆ្នាំ​ បាននាំ​យើង​ខ្ញុំ​ទៅទស្សនា​ផ្សារ​អណ្តែត​មួយ​ជុំ​ គាត់​ហាក់ដូច​ជាអ្នក​ណែនាំ​ភ្ញៀវទេសចរ​ជំនាញ​ម្នាក់ផង​ រួស​រាយ​ឧទ្ទេសនាម​ទីកន្លែង​ទស្សនា​ ពេល​​​ធ្វើ​ដំណើរ​ដោយ​ទូក ជុំវិញ​​ផ្សារ​អណ្តែត​ មុនពេល​ជួប​បងស្រី​ យើង​ខ្ញុំ​បាន​ស្វែងយល់អំពី​ព័ត៌មាន​នៅលើ​បណ្តាញ​អ៊ីន​ធើ​ណែត​ ក៏ប៉ុន្តែពុំ​មាន​អ្វី​សោះ​។ កាលពីដើម​ ឆាប់​ប្រជុំ​ផ្សារណាស់​​ ចង្កៀង​គោម​បំភ្លឺ​ សំឡេង​កក់ហៅ​លាន់ឮ​ពេញ​ដង​ព្រែក​ ឥឡូវ​រប៉េះរប៉ោះ​ណាស់​ អ្នកស្រុក​ទៅ​ផ្សារ​​យឺត ​ប្រហែល​ម៉ោង​៧ - ៨​ ​ទើប​មាន​មនុស្ស​។ មកដល់ទីនេះ​ គួរ​តែ​ចុះទៅ​បឹង​ឈូក​គយគន់​​ ថតរូប​ និងពិសា​ម្ហូប​អាហារ​លើទូក​ ពិសោធន៍​ជីវភាព​រស់នៅ​នៃ​អ្នកស្រុក​តំបន់ទឹក​ទន្លេ ទើប​វាគ្រាន់​។ បងស្រី​ផឿង ​(Phuong) ស្វាហាប់​រៀប​រាប់​។​



អង្គុយ​ក្រេប​រសជាតិកាហ្វេ​ នៅ​ហាង​តូច​មួយ​ក្បែរ​ផ្សារ​អណ្តែត​ង៉ាណាំ​ (Nga Nam) យើង​ខ្ញុំ​មាន​ឱកាស​ជួប​ជាមួយលោក​ ដ័ន​ វ៉ាន់​វឿង​ (Doan Van Vuong) អាយុ​៧៤ឆ្នាំ ជា​អ្នកស្រុក​មានដើមកំណើត​នៅ​ទី​នេះ បានរៀប​រាប់ប្រាប់​ថា៖ ព្រឹកណា​ គាត់​ក៏តែង​មក​ពិសា​កាហ្វេនៅទីនេះ អង្គុយ​មាត់​ព្រែក​ "ស្តាប់ វាយោបក់​កួច​​ពី​ព្រែក​ គយគន់​អ្នក​ស្រុក​ទៅផ្សារ ស្រស់ស្រូប​ពេល​ព្រឹក អាច​​កម្ម៉ង់​នំបញ្ចុក​ទឹក​សម្ល គុយ​ទីវឆ្អឹង​ ឬ​គុយទី​វ​គ្រឿង​​សមុទ្រ​ ដែល​បងៗគាត់​ចែវទូក​លក់​តាម​​ព្រែក​។ អាចនិយាយ​បាន​ថា​ មក​ដល់​សព្វថ្ងៃ​​ ទីនេះនៅ​តែរក្សា​បាន​លក្ខណៈជីវភាព​​រស់នៅ​នៃផ្សារអណ្ដែត​ ជា​លក្ខណៈ​ពិសេសមួយ​ ​នៃ​តំបន់​វាលទំនាបទន្លេគឺវឡុង​។ល។!

បច្ចុប្បន្ន​ ជីវភាព​រស់នៅ​នៃ​អ្នកស្រុក​ទីរួម​ខេត្ត​ង៉ាណាំ​ (Nga Nam) មួយ​ថ្ងៃ​កាន់តែរីកចម្រើន​ឡើង​ ប្រព័ន្ធ​ផ្សារ​កសិផល​ង៉ាណាំ​ (Nga Nam) (ទីរួម​ខេត្ត​​ង៉ាណាំ​ - Nga Nam) ឬផ្សារ​ប្រពៃណី​នៅ​សង្កាត់ទី១ ទីរួម​ខេត្ត​ង៉ាណាំ​ ក្បែរ​ផ្សារ​អណ្តែត​ង៉ាណាំ​ (Nga Nam) តែងមាន​សភាព​កុះករ​ ​​ជំនួស​ភារកិច្ច​ដោះដូរ​ទំនិញ​នៃផ្សារអណ្តែត​​ង៉ាណាំ​ (Nga Nam) ជាបណ្ដើរៗហើយ។ ក៏ប៉ុន្តែ​ លក្ខណៈជីវភាព​​រស់នៅ​បែប​ផ្សារ​អណ្តែត​ ខាងលើកំពង់ ខាងក្រោម​ទូក នៅ​តែរក្សា​បាន​តាមវេលា​កាល​ តាម​ជំនោរទឹក​រលក​បោ​កបាច់​ ពេល​ទូក​ឆ្លងកាត់ផ្សារ​ង៉ាណាំ​(Nga Nam) ម្តងៗ​៕


អត្ថបទ៖ Nguyen Giang, Ricon, Thong Hai, Son Nghia, Nguyen Luan


Top