គួងបួស - ម្ហូបឆ្ងាញ់និងត្រជាក់ក្នុងរដូវក្ដៅ

គួងបួស - ម្ហូបឆ្ងាញ់និងត្រជាក់ក្នុងរដូវក្ដៅ

 
គួង​បួសគឺជាមុខម្ហូបសម្រាប់អ្នកហូបម្ហូបបួសត្រូវបានទាក់ទាញដោយការរួមបញ្ចូលសម្រុងគ្នារវាងបន្លែស្រស់ ផ្សិត និងទឹកជ្រលក់ដ៏ឆ្ងាញ់​ បង្កើតបានរសជាតិដ៏ឈ្ងុយឆ្ងាញ់។ ម្ហូបនេះមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អាហារសាមញ្ញនារដូវក្តៅ។
ជាមួយនឹងគ្រឿងផ្សំស្រស់ៗ និងចម្រុះដូចជា នំបញ្ចុក  តៅហ៊ូ ការ៉ុត ផ្សិតអយស្ទ័រខ្មៅ ម្ទេសកណ្ដឹង ម្នាស់ និងជីរមួយ​ចំនួន ដូចជា ជីរអង្កាម  ជីរនាងវង ស្លឹកគូឆាយ បានជ្រើសរើសយ៉ាង​ហ្មត់ចត់ ដើម្បី​ធានាភាពស្រស់ ​និង​ឆ្ងាញ់​ ព្រមទាំងផ្តល់រសជាតិឆ្ងាញ់ពេញមុខ។

 

គ្រឿងផ្សំត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ដូចជា ផ្សិតអយស្ទ័រ​​ខ្មៅបាន​ហែក​ជា​សរសៃ ហើយឆាជាមួយ​គ្រឿង​ទេស តៅហ៊ូចៀនរហូតដល់ឡើង​ពណ៌លឿង រួចហាន់ជាសរសៃ និង​ឆាជាមួយការ៉ុតដែល​ឈូសជាសរសៃ និងម្ទេសកណ្ដឹង ហាន់ជាចំនិតលម្មៗ។ គ្រឿងផ្សំដែលបានកែច្នៃរួច យក​លាយ​គ្នា បន្ទាប់មកដាក់លើ​នំក្រៀបដែល​ធ្វើ​ឲ្យ​សើម ថែមនំបញ្ចុក មូល ដាក់​ថែមម្ទេសកណ្តឹង ស្លឹក​គូឆាយទុកទាំងវែង​។ ទឹក​ជ្រលក់​នេះ​ធ្វើ​ពី​ម្នាស់ ម្ទេសផ្លែវែង សណ្ដែក​ដី​កិន​ឲ្យម៉ដ គេ​បានប្រើទឹក​ត្រីបួស អំបិល និង​ម្រេច​តាម​ចំណូល​ចិត្ត ដើម្បីបង្កើត​រសជាតិ​​ឆ្ងាញ់ពិសេស។

 

គួងមានពណ៌ទាក់ទាញដោយភាពចុះសម្រុងគ្នារវាងពណ៌បៃតងនៃបន្លែ ពណ៌ក្រហមនៃម្ទេស ពណ៌សនៃនំបញ្ចុក និងពណ៌ត្នោតនៃផ្សិតអយស្ទ័រខ្មៅ។ ពេលហូប​គួង អ្នកនឹងទទួលរសជាតិ​ផ្អែមនៃបន្លែ ភាព​ស្វិតនៃនំបញ្ចុក រសជាតិ​ឆ្ងាញ់​នៃទឹកជ្រលក់ រួមផ្សំនឹងរសជាតិហឹរស្រាលរបស់ម្ទេស បង្កើតបានជា "រសជាតិ" ពិសេស ដ៏អស្ចារ្យ។

គួងបួសមិនត្រឹមតែជាអាហារដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងម្ហូបនេះផ្តល់សារធាតុចិញ្ចឹមពេញលេញដល់រាងកាយទៀតផង។ នេះគឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលកំពុងស្វែងរកអាហារបួសដែលសាមញ្ញា មានជីវជាតិ ឬគ្រាន់តែចង់ផ្លាស់ប្តូររសជាតិនៃអាហាររបស់ខ្លួន​ក្នុងរដូវក្តៅ។

គួង​បួស

អត្ថបទនិង​រូបថត៖ ថាញ​យ៉ាង

ប្រែសម្រួល​ដោយង្វៀន​យ៉ាង

 

 

 


Top