គយគន់ទីក្រុង ហ្វេ (Hue) ពីកំពូលកំពែង
កំពូលកំពែងគឺជាស្ថាបត្យកម្មភាគខាងលើខ្ពស់បំផុតនៃកំពែងការពារខាងក្រៅបំផុតនៃរាជធានីហ្វេ (Hue)។ នេះគឺជាកន្លែងសំខាន់មួយអាចមើលទៅបាន ឆ្ងាយនិងធំទំលាយ ដូច្នេះកាលពីដើម ទីនេះជាកន្លែងសម្រាប់រៀបចំកងឆ្មាំការពាររាជធានីហ្វេ (Hue)។ ពីកម្ពស់នេះ ភ្ញៀវអាចគយគន់ទេសភាពស្រស់ស្អាតនិងប្លែកថ្មីៗ នូវទីក្រុង ហ្វេ (Hue)និងផ្លូវនានាក្នុងទីក្រុង។ តំបន់នេះបានបិទទ្វារជាយូរមកហើយ ប៉ុន្តែបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានី ហ្វេ (Hue) បានបើកទ្វារឡើងវិញ ដើម្បីបម្រើភ្ញៀវទស្សនា និងបង្កើតទីកន្លែងគយគន់ហ្វេ (Hue) ដ៏ចាប់ចិត្តនិងស្រស់ស្អាត។
ការបើកទ្វារតំបន់នេះឡើងវិញបានបង្កើតចំណាប់អារម្មណ៍ជាច្រើនសម្រាប់ភ្ញៀវមកពីគ្រប់ទិសទី ថែមទាំងសម្រាប់ប្រជាជនក្នុងទីក្រុង ហ្វេ (Hue)។ ប្រហែលដូច្នេះ បានជាលើបណ្តាញ facebook របស់លោកលេខាធិការគណៈកម្មការបក្សទីក្រុង លោក ផានធៀនឌីញ (Phan Thien Dinh) បានចែករំលែកអារម្មណ៍ថា៖ “ផ្លូវដើរលើជញ្ជាំងនៃកំពែង ពីចង្កេះ ណាមសឿង (Nam Xuong) (ខាងក្នុងទ្វារ ថេញ៉ឹន (The Nhon) ឬគេហៅថាទ្វារ ង៉ឹន (Ngan) ទៅកាន់ចង្កេះ ណាមថាំង (Nam Thang) (ចាប់ពីខាងក្នុងទ្វារ ក្វាងឌឹក (Quang Duc) ឬគេបានហៅថាទ្វារសឹប (Sap)) ឆ្លងកាត់បង្គោលទង់ជាតិ ភូវ៉ាន់ឡឹម (Phu Van Lau) បានតភ្ជាប់សម្រាប់បម្រើប្រជាជននិងភ្ញៀវទេសចរ។ ប្រហែលជាយូរណាស់មកហើយ មិនសូវមានមនុស្ស សូម្បីតែអ្នកដែលកើត និងធំឡើង ឬរស់នៅក្នុងទីក្រុង ហ្វេ (Hue) អស់រយៈពេលច្រើនឆ្នាំ មានឱកាសមកទស្សនាតំបន់នេះ។ យកដៃប៉ះលើជញ្ជាំងនៃកំពែងដែលនៅមានបំណែកបាក់បែកជាច្រើនដោយគ្រាប់បែក មើលកាំភ្លើងធំគ្រប់ដណ្តប់ពណ៌ពេលវេលា ស្តាប់ខ្យល់បក់ស្រាលៗ មើលពពកហោះនិងឆ្លងកាត់កំពូលបង្គោលទង់ និងមើលទេសភាពទីក្រុងដ៏សុខសាន្ត យើងនឹងមានអារម្មណ៍ប្លែកៗខ្លាំងណាស់ ទោះបីយើងមានពេលវេលាច្រើនដែលបានតភ្ជាប់និងព្យាយាមស្វែងយល់អំពីទីក្រុង ហ្វេង(Hue) យ៉ាងស៊ីជម្រៅ យើងមិនអាចមិនមានការភ្ញាក់ផ្អើលបានឡើង…”។