កិត្តិនាមនៃក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong)

កិត្តិនាមនៃក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong)


ការ​សម្តែង​របាំ​​​ដ៏​ពិសេស​មួយដែលធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ទស្សនិកជន ។ រូបថត៖ ថុង ហាយ​/VNP

ទោះយ៉ាងណាក៏ដោយ ក្រុមរាំម៉ុងសាយ តោញ៉ឹនងាឌឿង (Nhon Nghia Duong) គឺជាក្រុមដែល​មាន​វ័យចំណាស់​ជាងគេ ហើយបានបង្រៀនមនុស្សជំនាន់ក្រោយនៃចំណង់ចំណូលចិត្តចំពោះរបាំម៉ុងសាយ​និងសត្វ​តោ នៅទីក្រុង​សាយហ្គន់ (Sai Gon) 

កំណើតរបស់ក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) វៀតណាមត្រូវបានផ្សារភ្ជាប់ជាមួយនឹងលោកគ្រូបង្រៀន​ក្បាច់គុន លឹវ​ហាវ​លឿង (Luu Hao Luong) ។ នៅឆ្នាំ ១៩៣៦លោកគ្រូ លឹវ​ហាវ​លឿង ( Luu Hao Luong) បានបង្កើតក្រុមក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong)  ដើម្បីបង្រៀនក្បាច់គុន  ។

នៅពេលនោះ ដោយមានសមាជិកសកម្មនៃក្រុមរាំសាយម៉ុង តោចំនួន ១៥ នាក់ សមាជិកបានហាត់ក្បាច់គុន និងរាំតោជារៀងរាល់ថ្ងៃ ដោយសម្តែងតែក្នុងពេល​ឆ្លង​ឆ្នាំវៀតណាម ឬនៅវត្តក្នុងបុណ្យតេត។ លើសពីនេះ ជួនកាលសម្របសម្រួលជាមួយក្លឹបផ្សេងទៀត ដើម្បីរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យ សាលារៀន ជំនួយសង្គ្រោះគ្រោះមហន្តរាយ ឬសប្បុរសធម៌។

សព្វថ្ងៃក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង  (Nhon Nghia Duong) មានសមាជិកប្រហែល ១០០ នាក់ដែលមានអាយុចន្លោះពី ១៥ ទៅ ៤០ ឆ្នាំ ដែលហ្វឹក​ហាត់ជារៀងរាល់ថ្ងៃ ដើម្បី​សម្តែង​ក្នុង​ពិធីបុណ្យ​សំខាន់​និង​បុណ្យ​តេត...

សមាជិកនៃក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong)  រៀបចំមុនពេលសម្តែង។ រូបថត៖ ថោង ហាយ/VNP

សមាជិកទាំងអស់ក្នុងក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) បានខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសមិទ្ធិផលដ៏ត្រចះត្រចង់ រុង​រឿង​ និងកិត្តិនាមជាច្រើន​ថែមទៀត។ ជាពិសេស លោកគ្រូ លឹវ​ គៀម​សឿង (Luu Kiem Xuong) កើតនៅឆ្នាំ ១៩៥០ នៅចើឡឹន (Cho Lon) ទទួល​តំណែង​ជា​ប្រធាន​ក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong)  តាំងពីឆ្នាំ ១៩៧១។ គាត់បាននិយាយថា "ជំនាញដ៏អស្ចារ្យ" បាននាំកេរ្តិ៍ឈ្មោះ ក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong)  ឡើងដល់កំពូលក្នុងឆាកអន្តរជាតិនៃការរាំម៉ុង​សាយ -​ តោ - នាគ ដូចជា៖ ​តោ​លេង​ជាមួយបាល់ដែលទទួលមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ Asean Indoor Games ២០០៧ នៅម៉ាកាវ-ចិន); រាំ​​ម៉ុង​សាយល្បឿន​លឿនដែលទទួលមេដាយសំរឹទ្ធក្នុង​ការប្រកួតរាំ​ម៉ុង​សាយ តោអន្តរជាតិលើកទី៥ នៅហ្វូជៀន - ចិន មេដាយប្រាក់ក្នុង​ការប្រកួតជើងឯកអាស៊ីលើកទី៣ នៅកោះបាលី-ឥណ្ឌូណេស៊ី)។

ក្រៅពីការសម្តែងរួម សិស្សានុសិស្សនៃក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong)  ក៏បានប្រគល់​ភាពរុងរឿងដល់ក្រុមនេះផងដែរ ដូចជា លោកគ្រូបង្រៀន​​ក្បាច់គុន លឹវ​ហ័ន​ភី (Luu Hoan Phi) (កើតឆ្នាំ ១៩៧៧ ជាកូនប្រុសច្បងរបស់លោកគ្រូ លឹវ​ គៀម​សឿង (Luu Kiem Xuong)) បានសម្តែងការរាំ​ម៉ុង​សាយឡើងលើបង្គោលដែលមានកម្ពស់ ១៥ ម៉ែត្រ នៅកីឡដ្ឋានខណ្ឌទី ៨ (ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០០៥ បង្កើតឯកទគ្គកម្មវៀតណាមឆ្នាំ ២០០៥)

ឯកទគ្គកម្មទី ២ របស់សិស្សបានសំដែងអំពីមនុស្សម្នាក់លេងស្គរចំនួន ១២ ក្នុងពេលតែមួយ ដែលមាន​ខ្លឹម​សាថា៖ អបអរសាទរឆ្នាំដ៏រុងរឿងនៃសន្តិភាពនិងវិបុលភាព" ដែល​សម្តែង​ដោយកូនកម្លោះ យ៉ាង​ ថុង​វូទ្រី (Giang Thong Vu Tri) ( មាន​អាយុ ១៩ ឆ្នាំ នាឆ្នាំ២០០៥) ក្នុងកម្មវិធី​ជួបជុំលើកទី ២ នៃអ្នកបង្កើន​​ឯកទគ្គកម្ម នៅថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០០៥ នៅឧទ្យានទេសចរណ៍វប្បធម៌ សួយទៀន (Suoi Tien )។

ការសម្តែងរបស់ក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) តែងតែទាក់ទាញអ្នកទស្សនា។ រូបថត៖ ថុងហាយ/VNP

ការសម្តែង​ពិសេស​មួយ​របស់ក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) ។ រូបថត៖ ថុងហាយ/VNP


បន្ទាប់ពីរយៈពេល ៨៦ ឆ្នាំនៃការឡើងចុះ សិស្សនុសិស្សជាច្រើនរបស់ក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong)   បានរស់នៅបរទេស ហើយបានសាងសង់ និងអភិវឌ្ឍរបាំម៉ុង​សាយ - តោ -នាគ នៅក្នុងប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង អាល្លឺម៉ង់... ក្រុម​រាំ​ម៉ុង​សាយ តោទាំងអស់នេះនៅក្រៅប្រទេស បានគេដាក់ឈ្មោះថា ក្រុម នងាឌឿង (Nhon Nghia Duong)  ដើម្បីរំលឹកពួកគេអំពីទីកន្លែងកំណើត និងផ្សព្វផ្សាយរបាំម៉ុង​សាយ-តោ-នាគ និងក្បាច់គុន​វៀតណាម។/.

អត្ថបទនិង រូបថត៖ ថុងហាយ/VNP

បច្ចេកទេស និងក្រាហ្វិក៖ ត្រាងញុង 



Top