ការពិតមិនអាចបំប្លែងបានទេ

ការពិតមិនអាចបំប្លែងបានទេ

 

ចាប់តាំងពីការបង្កើតប្រទេសកាលពីឆ្នាំ ១៩៤៥ រហូតដល់​បច្ចុប្បន្ននេះ នីតិរដ្ឋសង្គមនិយមរដ្ឋវៀតណាមបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយអំពីធានាសិទ្ធិសេរីភាពខាងជំនឿសាសនាសម្រាប់ប្រជាជនគ្រប់រូប រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមហាសាមគ្គីភាពជាតិទាំងមូល ពង្រីកកម្លាំងរបស់ជាតិទាំងមូល ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

សិទ្ធិ​សេរីភាព​ខាង​ជំនឿ និង​សាសនា​បាន​ចែង​ក្នុង​ប្រការ ១ និង ២ មាត្រា ២៤ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៣ ជា​ពិសេស៖ «១. មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពខាងជំនឿ និងសាសនា ធ្វើតាម ឬមិនធ្វើតាមសាសនាណាឡើយ។ បណ្តាជំនឿសាសនា​ជាសមភាពក្នុង​ច្បាប់; ២.រដ្ឋគោរព និងការពារសិទ្ធិសេរីភាពខាងជំនឿ និងសាសនា

 

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរណាមបូ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លោកប្រធានរដ្ឋ ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) បានអញ្ជើញទៅទស្សនាវិទ្យាស្ថានព្រះពុទ្ធសាសនាថេរវាទនិកាយខ្មែរ នៅទីក្រុង កឹន​ថើ (Can Tho)។ លោកប្រធានរដ្ឋ ង្វៀន​ ស្វន​ភុក (Nguyen Xuan Phuc) ជូនវត្ថុអនុស្សាវរីយ៍ដល់វិទ្យាស្ថានព្រះពុទ្ធសាសនាថេរវាតនិកាយខ្មែរ។ រូបថត៖ ថុងញ៉ឹត-VNA


ក្នុងស្មារតីនោះ រដ្ឋវៀតណាមមិន​ប្រែប្រួលជានិច្ចនូវគោលនយោបាយគោរព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនគ្រប់រូបក្នុងការអនុវត្តសិទ្ធិសេរីភាពខាងសាសនា និងជំនឿ ហើយកំពុងខិតខំ ដើម្បីធានាឱ្យបានល្អបំផុតនូវសិទ្ធិសេរីភាពខាងជំនឿសាសនា និងសមភាពរវាងបណ្តាសាសនា។

 

ដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីស្ថាប័នរដ្ឋ ដើម្បីធានាថា បណ្តាសាសនាមានសកម្មភាពគោរពគោលការណ៍ដែលរដ្ឋសភា នីតិកាលទី XIV បានអនុម័តច្បាប់ស្តីពីច្បាប់ជំនឿ និងសាសនា នៅថ្ងៃទី ១៨​ ខែវិច្ឆិកា ឆ្នាំ ២០១៦។ បន្ទាប់មក រដ្ឋាភិបាលបានចុះហត្ថលេខា និងប្រកាសឱ្យអនុវត្តតាមសេចក្តី​សម្រេចចិត្តលេខ ១៦២/២០១៧/ND-CP ដែលបាន​កំណត់យ៉ាងលម្អិតអំពីប្រការ និងវិធានការមួយចំនួន ដើម្បីអនុវត្តច្បាប់ស្តីពីជំនឿ និងសាសនា។ 

 

បន្ថែមពីលើនេះ ជាមួយសកម្មភាពផ្សេងៗទាក់ទងនឹងសាសនា ដូចជា៖ ការអប់រំ និងបណ្តុះបណ្តាលមន្ត្រីសង្ឃ សាសនា​; សាងសង់ និងជួសជុលកន្លែងគោរពបូជាសាសនា; សកម្មភាពសប្បុរសធម៌ ការគាំពារសង្គម... ត្រូវបានកែឲ្យ​ត្រឹមត្រូវក្នុងច្បាប់ពាក់ព័ន្ធមួយចំនួនដូចជា ច្បាប់ប្បវេណី ច្បាប់ដីធ្លី ច្បាប់បេតិកភណ្ឌ ច្បាប់អប់រំ ...

 

លើសពីនេះ រដ្ឋលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការសាសនា ដើម្បីផ្លាស់ប្តូរ និងសហប្រតិបត្តិការអន្តរជាតិ។ វៀតណាមក៏យកចិត្តទុក​ដាក់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការពង្រីកសកម្មភាពទំនាក់ទំនងអន្តរជាតិរបស់អង្គការសាសនា។ ជារៀងរាល់ឆ្នាំ គណៈប្រតិភូរាប់រយនៃអង្គការ និងបុគ្គលកាន់សាសនាផ្សេងៗ នៅក្នុងប្រទេសចូលរួមក្នុងសកម្មភាពសាសនានៅក្រៅប្រទេស។ មន្ត្រីសង្ឃ​នៅឯបរទេសជាច្រើនបានចូលប្រទេសវៀតណាម ដើម្បីធ្វើសកម្មភាពសាសនា។

ការរៀបចំសកម្មភាព​មួយរបស់សាសនា កាវដាយ (Cao Dai) នៅខេត្ត តីនិញ (Tay Ninh)។ រូបថត៖ VNP

ដោយទទួលបានសមិទ្ធិផលនានាក្នុងសេរីភាពខាងសាសនា និងជំនឿ វៀតណាមបានជូនដំណឹងយ៉ាងសកម្មទៅកាន់បណ្តាប្រទេស និងអង្គការនានាដែលចាប់អារម្មណ៍ តាមរយៈការជួបជុំនិង​ធ្វើ​ការ វេទិកាទ្វេភាគី និងពហុភាគី និងការសន្ទនាសិទ្ធិមនុស្សជាប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី ន័រវែស។

ទន្ទឹមនឹងការធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់មនុស្សគ្រប់គ្នា រដ្ឋវៀតណាមក៏ប្រឆាំងយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអំពើរំលោភសិទ្ធិ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បុគ្គល និងអង្គការដទៃទៀតនៅក្នុងសង្គម។

ពិធីសែន​ជីដូនជីតាគឺជាទំនៀមទំលាប់ និងជំនឿប្រពៃណីរបស់ជនជាតិចាមបានីក្នុងខេត្ត ប៊ិញ​ធួន ( Binh Thuan) ដើម្បីរំលឹក និងសម្តែងការដឹងគុណចំពោះបុព្វបុរស និងត្រកូល ក៏ដូចជាវិញ្ញាណក្ខន្ធរបស់មនុស្សគ្រប់រូបក្នុងសហគមន៍។ រូបថត៖ ង្វៀន ថាញ់-VNA

ថ្មីៗ​នេះ​បាន​លេច​ចេញ​សកម្មភាព​សាសនា​ខុស​ច្បាប់​របស់ ហាម៉ន (Ha Mon) តឹន​ធៀន​ឌៀ (Tan Thien Dia) ...ផ្ទុយ​នឹង​វប្បធម៌​ប្រពៃណី​របស់​ជាតិ ហើយមាន​សញ្ញា​នៃ​ការឆ្លៀតយក​ប្រយោជន៍ផ្ទាល់; សកម្មភាពរបស់អង្គការប្រឆាំងដូចជា សមាគមមិត្តភាពនៃអ្នកទោសនយោបាយ និងសាសនាវៀតណាម ពុទ្ធសាសនារបស់ព្រះពុទ្ធប្រឆាំង ហ័រហាវ (Hoa Hao ) ការិយាល័យយុត្តិធម៌ និងសន្តិភាពចំណុះ​ព្រះ​ជួយ​សង្គ្រោះ​មនុស្សលោក​ឲ្យ​ផុត​ពីការលំបាកទីក្រុង​ ហូជីមិញ (Ho Chi Minh) "បងប្អូនដើម្បីប្រជាធិបតេយ្យ"...

 

ដើម្បីធានាបានការគោរព​ច្បាប់​របស់​នីតិរដ្ឋ និងការពារសិទ្ធិ និងផលប្រយោជន៍របស់អង្គការ និងបុគ្គលក្នុងសង្គម រដ្ឋបានបើកការកាត់ទោសជនល្មើសច្បាប់ប្រកបដោយម៉ឹងម៉ាត់។

នៅក្នុងប្រទេសណាក៏ដោយ សកម្មភាពសាសនាត្រូវបានកែឲ្យត្រឹម​ត្រូវ និងប្រតិបត្តិការតាមច្បាប់។ វៀតណាមតែងតែបង្ហាញសុច្ឆន្ទៈ និងបើកចំហក្នុងការពិភាក្សា និងផ្តល់ព័ត៌មានដល់ប្រទេស និងអង្គការនានាដែលចាប់អារម្មណ៍លើបញ្ហាសិទ្ធិមនុស្ស រួមទាំង​សេរីភាព​ខាងសាសនា និងជំនឿ ថែមទាំងបានអញ្ជើញអង្គការអន្តរជាតិនានាមកបំពេញទស្សនាកិច្ច​និង​​មើល​ឃើញ​ផ្ទាល់ភ្នែកនូវការខិតខំប្រឹងប្រែងជាក់ស្តែង ក៏ដូចជាការផ្លាស់ប្តូរជាវិជ្ជមានក្នុងការធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនានៅវៀតណាម។/.

  • អត្ថបទ៖ ផុងធូ
  • រូបថត៖ VNP; VNA  
  • បច្ចេកទេស  ក្រាហ្វិក៖ ត្រាងញុង
  • ប្រែសម្រួល៖ ង្វៀន​យ៉ាង

 

 


Top