ការផ្លាស់ប្តូរឌីជីថលឆ្ពោះទៅកសាងសហគមន៍អាស៊ាននិរន្តរភាព

ការផ្លាស់ប្តូរឌីជីថលឆ្ពោះទៅកសាងសហគមន៍អាស៊ាននិរន្តរភាព

ឆ្លៀតយកឱកាសក្នុងយុគសម័យឌីជីថលនឹងជួយឱ្យ សម្ព័ន្ធបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្លាយជាគំរូមួយក្នុងការផ្លាស់ប្តូរឌីជីថលសកល។ ការផ្លាស់ប្តូរឌីជីថលក៏ជាយុទ្ធសាស្ត្រឆ្ពោះទៅកសាងសហគមន៍អាស៊ាន និរន្តរភាព មានទំនាក់ទំនងនយោបាយ តំណភ្ជាប់សេដ្ឋកិច្ច និងចែក​រំលែកទំនួលខុសត្រូវសង្គម ដែលធានាបាននូវទីតាំង​ស្នូលនៃអាស៊ីដ៏រស់រវើក។

 

បច្ចុប្បន្ននេះ អាស៊ានគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានសេដ្ឋកិច្ចឌីជីថលមាន​កំណើនលឿនបំផុតក្នុងពិភពលោក ដោយឈានដល់តម្លៃផ្លាស់ប្តូរ​ពាណិជ្ជកម្មសរុប ២១៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ។ គេរំពឹងថា ទំហំខឿនសេដ្ឋកិច្ចឌីជីថលក្នុងតំបន់នឹងឈានដល់ ៦០០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០ អត្រាកំណើនទ្វេដងគឺ​១៦% ក្នុងមួយឆ្នាំ។

ការខិតខំប្រឹងប្រែងផ្លាស់ប្តូរឌីជីថលជួយឲ្យបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ពង្រីកពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ជាពិសេស នៅពេលដែលប្រព័ន្ធទូទាត់ឆ្លងដែនក្នុងតំបន់ កំពុងបានដាក់ពង្រាយក្នុងប្រទេសចំនួន ៥ (ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងសិង្ហបុរី) ហើយនឹងត្រូវបានពង្រីកក្នុងទូទាំងតំបន់ ដែល​មានសមាជិកចំនួន ១០ នឹងជួយបង្កើនសមាហរណកម្មហិរញ្ញវត្ថុក្នុងចំណោមប្រទេសដែលចូលរួម នាំអាស៊ានខិតទៅជិតគោលដៅនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ស្ថាបនិកមាតិកាលក់អនឡាញផលិតផល OCOP របស់ខេត្ត ហាទិញ​ (Ha Tinh) អនឡាញ ។ រូបថត៖ VNA

ការទូទាត់ងាយស្រួល និងឆាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រហ័សអាចបង្កើនពាណិជ្ជកម្ម និងទេសចរណ៍ក្នុងអាស៊ាន។ យោងតាមលោក Nico Han អ្នកវិភាគអាស៊ីអាគ្នេយ៍ (ទស្សនាវដ្ដី The Diplomat) បាន​ឲ្យ​ដឹង​ថា "ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែនឯកភាពនឹងលើកកម្ពស់ស្មារតីនៃតំបន់ និងតួនាទីស្នូលរបស់អាស៊ានក្នុងការគ្រប់គ្រងបញ្ហាអន្តរជាតិ"។

អាស៊ានមានអ្នកប្រើប្រាស់ឌីជីថលច្រើនជាង ៤០០ លាននាក់ ប្រជាជន​មាន​ការយល់​ដឹងនូវ​បច្ចេកវិទ្យា​ និងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកដែលសម្រេច​បានច្រើនជាង ១០០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ ពោលគឺកើនឡើង ៨ ដងធៀបនឹងឆ្នាំ ២០១៦ ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Statista (អាល្លឺម៉ង់) អាស៊ានត្រូវបានគេព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនប្រចាំ​ឆ្នាំសរុបទ្វេដងគឺ ១១,៤៣% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ស្មើនឹងប្រទេសអភិវឌ្ឍលើពិភពលោក ដូចជាសហរដ្ឋអាមេរិក ចិន កាណាដាជាដើម។ 

 

ប្រាក់ចំណូលពាណិជ្ជកម្មអេឡិចត្រូនិកក្នុងតំបន់នៅឆ្នាំ ២០២៧ អាចឈានដល់ ១៧៥ ពាន់លានដុល្លារ​។ បច្ចុប្បន្ននេះមានក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មឌីជីថលច្រើនជាង ៧០០០ នៅក្នុងតំបន់ ក្នុង​នោះ ៨០ % គឺមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី ឬវៀតណាម។

ការតាំងពិពណ៌អាកាសចរណ៍ Singapore ឆ្នាំ២០២៤ បានអនុវត្តបច្ចេកវិទ្យាព័ត៌មាន ដើម្បីជួយក្រុមដែលចូលរួមអនុវត្តបានយ៉ាងស្រស់ស្អាត និងគួរអោយចាប់អារម្មណ៍។ រូបថត៖ THX/TTXVN

ក្នុងកិច្ចពិភាក្សាជាមួយសហគ្រាសអាស៊ាន និងដៃគូនានាដោយប្រធានបទ សហគមន៍សហគ្រាសអាស៊ាន ស្អិតរមួត រឹងមាំ និងនិរន្តរភាព៖ ឆ្លៀតយកឱកាសក្នុងយុគសម័យឌីជីថល ក្នុងក្របខ័ណ្ឌនៃវេទិកាអនាគតអាស៊ានឆ្នាំ ២០២៤ លោកនាយករដ្ឋមន្ត្រី ផាម​មីញជីញ (Pham Minh Chinh) បានស្នើទិសដៅដែលទំលុះ​ភាពទាល់​ច្រកចំនួន ៣ ដើម្បីនាំអាស៊ានក្លាយជាគំរូក្នុងការផ្លាស់ប្តូរឌីជីថលជាសកល។ ទីមួយ ជំរុញការខិតជិត​ស្មើភាពគ្នាក្នុងការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចឌីជីថល ដោយឈរលើគោលការណ៍ "ផលប្រយោជន៍រួម ហានិភ័យត្រូវបានចែក​រំលែក"។ ទី​ ២ ជំរុញ​យ៉ាង​ខ្លាំង​គំនិតខ្លួនជាទីពឹងខ្លួន និងភាព​ម្ចាស់ការខ្លួនឯង​របស់​អាស៊ាន​ក្នុង​ការផ្លាស់ប្តូរឌីជីថល។ ទីបី លើកកម្ពស់វិធីសាស្រ្តឈាន​ទៅកាន់សកល ទូទាំងប្រជាជន និងគ្រប់ជ្រុង​ជ្រោយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន។

យោងតាម ​​HSBC នៅក្នុងតំបន់អាស៊ាន វៀតណាមគឺជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលដែលកើនយ៉ាង​ឆាប់​រហ័សបំផុតនៅឆ្នាំ ២០២២ និង ២០២៣ ហើយត្រូវបានគេរំពឹងថា នឹងរក្សាទីតាំងនេះរហូតដល់ឆ្នាំ ២០២៥។ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមបច្ចុប្បន្នត្រូវបានឈាន​មុខ​គេដោយពាណិជ្ជកម្មអេឡិចត្រូនិក ការធ្វើដំណើរទេសចរណ៍តាមអ៊ីនធើណែត និងប្រព័ន្ធផ្សព្វផ្សាយ​ តាមអ៊ីនធើណែត ។ ជាមួយនឹងការព្យាករណ៍លើចំនួនអ្នកប្រើប្រាស់ស្មាតហ្វូន កើនឡើងដល់ ៦៧, លាននាក់នៅឆ្នាំ ២០២៦ ដែលស្មើនឹង ៩៦,% នៃអ្នកប្រើប្រាស់អ៊ីនធើណែត វៀតណាមក្លាយជាទីផ្សារដ៏ទាក់ទាញសម្រាប់ឧស្សាហកម្មឌីជីថល និងទាំងសហគ្រាសក្នុងស្រុក និងបរទេសដែលមាន​សកម្មភាពក្នុងឧស្សាហកម្មនេះ។

បច្ចុប្បន្នអាស៊ានកំពុងស្ថិតក្នុងដំណើរការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការធ្វើឌីជីថលនៃសេដ្ឋកិច្ចក្នុងតំបន់ ដែលគេ​គ្រោងបញ្ចប់​ក្នុង​ឆ្នាំ ២០២៥ ហើយនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនៅក្នុងសមាគមនេះ ជាពិសេសអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ ការលើកកម្ពស់ឌីជីថលនីយកម្មនៃឧស្សាហកម្ម និងវិស័យដែលទាក់ទងនឹងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការច្នៃប្រឌិត លើក​កម្ពស់សមត្ថភាពគ្រប់គ្រងឌីជីថល និងអភិវឌ្ឍទិន្នន័យឌីជីថល។

ការផ្លាស់ប្តូរឌីជីថលមិនគ្រាន់តែជាបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅផងដែរ ដែលមានលក្ខណៈសកលលោក ទូទាងប្រជាជន និងគ្រប់ជ្រុង​ជ្រោយ។ ថ្នាក់ដឹកនាំអាស៊ានបានអះអាងនូវតួនាទីឈាន​មុខ​គេរបស់សហគមន៍សហគ្រាសអាស៊ាន និងបណ្តាប្រទេសដៃគូក្នុងការផ្លាស់ប្តូរឌីជីថល ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិរន្តរភាព និងគ្រប់ដណ្តាប់លើរាល់ប្រទេសសមាជិកអាស៊ាន ក្នុងតំបន់ និងពិភពលោក

អត្ថបទ៖ កាសែតរូបភាពវៀតណាម

រូបថត៖ VNA

បច្ចេកទេស និងក្រាហ្វិក៖ ត្រាង​ញុង



Top