កម្លាយភាពជោគជ័យនៃការតាំងពិព័រណ៍រដូវស្លឹកឈើជ្រុះ ទៅជាកម្លាំងចលករ សម្រាប់ការតាំងពិព័រណ៍និទាឃរដូវ
ចាប់ពីភាពជោគជ័យនៃការតាំងពិព័រណ៍ រដូវស្លឹកឈើជ្រុះលើកដំបូង - ឆ្នាំ ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ (Pham Minh Chinh) បានបញ្ជាក់ថា វៀតណាមមិនត្រឹមតែរៀបចំព្រឹត្តិការណ៍សេដ្ឋកិច្ច និងវប្បធម៌ថ្នាក់ជាតិ ប្រកបដោយជោគជ័យប៉ុណ្ណោះទេ ថែមទាំងបានជំរុញកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរអន្តរជាតិ ផងដែរ។ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យរៀបចំការតាំងពិព័រណ៍និទាឃរដូវជាការទទួលយក ដែលជាទីស្មារតីច្នៃប្រឌិត កិច្ចសហប្រតិបត្តិការ និងសេចក្តីប្រាថ្នាអភិវឌ្ឍរបស់វៀតណាម បន្តពង្រីកយ៉ាងខ្លាំងនៅក្នុងយុគសម័យថ្មី...
* ភាពជោគជ័យនៃការតាំងពិព័រណ៍រដូវកាលទីមួយ
នៅល្ងាចថ្ងៃទី ៣ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (ដុងអាញ (Dong Anh) រដ្ឋធានី ហាណូយ (Ha Noi)) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ (Pham Minh Chinh) បានអញ្ជើញចូលរួម ក្នុងពិធីបិទការតាំងពិព័រណ៍រដូវស្លឹកឈើជ្រុះលើកដំបូង - ឆ្នាំ ២០២៥ និងបានបន្តបើកកម្មវិធីរៃអង្គាសថវិកា ដើម្បីជួយឧបត្ថម្ភប្រជាជននៅតំបន់ ដែលរងគ្រោះដោយទឹកជំនន់ ក្រោមប្រធានបទ "រដូវស្លឹកឈើជ្រុះនៃក្តីសង្ឃឹម - ចែករំលែកសេចក្តីស្រឡាញ់"។
ការតាំងពិព័រណ៍រដូវស្លឹកឈើជ្រុះ លើកទីមួយ - ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ដែលបានបើក ដោយមានសកម្មភាពជាច្រើន ដែលផ្សព្វផ្សាយពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ តាមទ្រង់ទ្រាយធំ ក្នុងយុគសម័យថ្មី។ ដោយមានការចូលរួមពីអង្គការ និងសហគ្រាសក្នុងស្រុក និងអន្តរជាតិជាង ២៥០០ អង្គការ មកពីប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី នូវែលសេឡង់ សហភាពអឺរ៉ុប ជាដើម និងមានស្តង់ចំនួន ៣០០០ ស្តង់។ ការតាំងពិព័រណ៍នេះបានក្លាយជាកន្លែង ដែលប្រមូលផ្តុំនៃផលិតផលដ៏ពិសេស ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ឧស្សាហកម្មវប្បធម៌ ផលិតផលកសិកម្ម ម្ហូបអាហារ ពាណិជ្ជកម្មអេឡិចត្រូនិក និងទេសចរណ៍។
ការតាំងពិព័រណ៍នេះ បានបង្កើតកំណត់ត្រាគួរឱ្យចាប់អារម្មណ៍ចំនួន ប្រាំមួយ៖ ទ្រង់ទ្រាយធំបំផុត ទីកន្លែងទំនើបបំផុត ផលិតផលចម្រុះបំផុត គុណភាពខ្ពស់បំផុត សកម្មភាពទាក់ទាញបំផុត និងគោលនយោបាយលើកទឹកចិត្តល្អបំផុត។ ក្នុងរយៈពេល ១០ថ្ងៃ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកទស្សនាជាង ១០០.០០០នាក់ក្នុងមួយថ្ងៃ កិច្ចប្រជុំនូវការផ្លាស់ប្តូពាណិជ្ជកម្មជាង ២.០០០ លើក កិច្ចព្រមព្រៀងសហប្រតិបត្តិការជាង ១០០ និងកិច្ចសន្យា និងអនុស្សរណៈយោគយល់គ្នា ដែលមានតម្លៃជិត ៥.០០០ពាន់លានដុង។
រួមជាមួយនឹងការតាំងពិព័រណ៍នេះ សន្និសីទ សិក្ខាសាលា វេទិកា និងពិធីបុណ្យជាង ៣០ ត្រូវបានធ្វើឡើង ដែលបង្កើតជាកន្លែងសម្រាប់ការតំណេភ្ជាប់វប្បធម៌ - បច្ចេកវិទ្យា - សេដ្ឋកិច្ច ដោយនាំមកនូវបទពិសោធន៍ដ៏រស់រវើកដល់អ្នកទស្សនា។
ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គណៈកម្មាធិការរៀបចំការតាំងពិព័រណ៍នេះ បានបើកការរៃអង្គាសថវិកា ដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅភាគកណ្តាល និងតំបន់ភ្នំនៃភាគខាងជើង ដែលរងការខូចខាត ដោយសារព្យុះ និងទឹកជំនន់។ រហូតមកដល់បច្ចុប្បន្ន គណៈកម្មាធិការរៀបចំបានទទួលបានថវិកាចំនួន ៣១៦ ពាន់លានដុង តាមរយៈកម្មវិធី "រដូវស្លឹកឈើជ្រុះនៃក្តីសង្ឃឹម - ចែករំលែកសេចក្តីស្រឡាញ់"។
លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃការតាំងពិព័រណ៍រដូវស្លឹកឈើជ្រុះលើកទីមួយ - ២០២៥ គឺជាការបញ្ជាក់ថា ទីផ្សារវៀតណាមមិនត្រឹមតែមានភាពទាក់ទាញទាក់ទងនឹងទំហំ និងល្បឿនអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា "គោលដៅ" ដ៏មានសុវត្ថិភាព រួសរាយរាក់ទាក់ ពោពេញទៅដោយក្តីសង្ឃឹម និងទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិផងដែរ។
ថ្លែងនៅក្នុងពិធីបិទ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ (Pham Minh Chinh) បានសម្តែងការដឹងគុណចំពោះសហគមន៍ធុរកិច្ច ប្រជាជនទូទាំងប្រទេស និងមិត្តភក្តិអន្តរជាតិ ដែលបានអមដំណើរ និងចែករំលែកជាមួយប្រជាជន នៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ។ « ស្មារតីមនុស្សធម៌នោះ គឺជាការបង្ហាញនូវភាពថ្លៃថ្នូរបំផុតនៃសេចក្តីស្រឡាញ់ជាតិ ស្មារតីជាតិសាសន៍ ហើយជាកម្លាំងខាងក្នុង ដែលជួយវៀតណាមឱ្យរីកចម្រើន និងរឹងមាំជាងមុន» លោកនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ការតាំងពិព័រណ៍នេះគឺជាពិធីបុណ្យនៃបច្ចេកវិទ្យាច្នៃប្រឌិត និងសិល្បៈវប្បធម៌ - ជាកន្លែងអភិវឌ្ឍសេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍវប្បធម៌ សង្គម និងមនុស្ស»។
លោកនាយករដ្ឋមន្ត្រី បានប្រៀបធៀបស្តង់នីមួយៗ ទៅនឹង «បំណែកនៃវប្បធម៌ វៀតណាម» ដែលរៀបរាប់រឿងរ៉ាវអំពីផលិតផល មូលដ្ឋាន និងប្រជាជន - ចាប់ពី បច្ចេកវិទ្យាខ្ពស់ ថាមពលបៃតង ផលិតផលច្នៃប្រឌិត រហូតដល់ផលិតផលពិសេសក្នុងតំបន់។ ម៉ាកយីហោវៀតណាមជាច្រើន ត្រូវបានគេកោតសរសើរយ៉ាងខ្លាំង នៅលើឆាកអន្តរជាតិ ដោយបើកឱកាសនាំចេញថ្មីៗ ដែលរួមចំណែកដល់ការលើកកម្ពស់រូបភាពនៃទំនិញវៀតណាម នៅក្នុងទីផ្សារពិភពលោក។
* បញ្ជាក់ពីទីតាំងរបស់វៀតណាមដ៏ស្វាហាប់ និងរួសរាយរាក់ទាក់
យោងតាមលោកនាយករដ្ឋមន្ត្រី ភាពជោគជ័យនៃការពិព័រណ៍រដូវស្លឹកឈើជ្រុះលើកដំបូង - ឆ្នាំ ២០២៥ បានបញ្ជាក់ថា ទីផ្សារវៀតណាមមិនត្រឹមតែមានភាពទាក់ទាញទាក់ទងនឹងទំហំ និងល្បឿនអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា”គោលដៅ”សុវត្ថិភាព រួសរាយរាក់ទាក់ និងពោរពេញទៅដោយក្តីសង្ឃឹម សម្រាប់វិនិយោគិនអន្តរជាតិផងដែរ។ការតាំងពិព័រណ៍នេះគឺជានិមិត្តរូបនៃសាមគ្គីភាព សេចក្តីប្រាថ្នានូវការអភិវឌ្ឍ និងជំនឿលើប្រទេសវៀតណាមដ៏ស្វាហាប់ ច្នៃប្រឌិត និងផ្តោតលើអនាគត ខណៈពេលដែលក៏កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន មូលដ្ឋាន អាជីវកម្ម និងប្រជាជន ក្នុងការរៀបចំ "ពិធីបុណ្យសេដ្ឋកិច្ច - វប្បធម៌ពោរពេញទៅដោយដោយអត្តសញ្ញាណ"។
នៅក្នុងពិធីបិទ គណៈកម្មាធិការរៀបចំពិព័រណ៍រដូវស្លឹកឈើជ្រុះលើកទីមួយ - ២០២៥ បានសម្តែងការដឹងគុណ បានទទួល និងប្រគល់ថវិការដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយព្យុះ ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិ នៅភាគកណ្តាល និងតំបន់ភ្នំនៃភាគខាងជើង ដែលបានអំពាវនាវដោយលោកនាយករដ្ឋមន្ត្រីនៅក្នុងពិធីបើកការតាំងពិព័រណ៍។
ដើម្បីបន្តភាពជោគជ័យ លោកនាយករដ្ឋមន្ត្រីបានចាត់តាំងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ឱ្យធ្វើជាអធិបតីក្នុងការសាងសង់គំរូមួយ ដើម្បីរៀបចំការពិព័រណ៍រដូវស្លឹកឈើជ្រុះប្រចាំឆ្នាំ ប្រកបដោយវិជ្ជាជីវៈ និងទំនើបជាងមុន ហើយក្នុងពេលជាមួយគ្នានេះ ស្នើផែនការមួយ ដើម្បីរៀបចំពិព័រណ៍និទាឃរដូវ លើកដំបូង - ២០២៦។
លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ដៃគូអន្តរជាតិឱ្យបន្តអមដំណើរប្រទេសវៀតណាមក្នុងការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍបៃតង។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា កិច្ចសហប្រតិបត្តិការ គំនិតច្នៃប្រឌិត និងផលិតផល ដែលផលិតដោយវៀតណាម នឹងបន្តត្រូវបានការយកចិត្តទុកដាក់ ដែលក្លាយជាកម្លាំងចលកថ្មីសម្រាប់ការរីកចម្រើន និងការធ្វើសមាហរណកម្មរបស់ប្រទេស។
ការតាំងពិព័រណ៍រដូវស្លឹកឈើជ្រុះលើកដំបូង - ២០២៥ បានបញ្ចប់ដោយតួលេខដ៏គួរឱ្យចាប់អារម្មណ៍ ការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការ និងស្មារតីផ្សព្វផ្សាយដ៏រឹងមាំ - ដំណើរមួយដែលតំណែភ្ជាប់រវាងមនុស្ស ភាពច្នៃប្រឌិត និងការអភិវឌ្ឍ។
ពីភាពជោគជ័យនៃរដូវស្លឹកឈើជ្រុះ និទាឃរដូវថ្មីមួយកំពុងត្រូវបានចាប់ផ្តើម ដោយសន្យាថានឹងបន្តបំភ្លឺសេចក្តីប្រាថ្នារបស់ប្រទេសវៀតណាម ដែលជាប្រទេសដ៏ ឲវិបុលភាព អរិយធម៌ និងសុភមង្គលនៅក្នុងយុគសម័យថ្មី។
អនុវត្តដោយ៖ ង៉ឹនហា - វៀតគឿង / VNP





