VinFast - កាប់ឆ្ការយុគសម័យរថយន្តអគ្គិសនីសកលលោក

VinFast - កាប់ឆ្ការយុគសម័យរថយន្តអគ្គិសនីសកលលោក

តាំងបង្ហាញ​សារី​ម៉ូដ​រថយន្ត​នៅ​ Los Angeles Auto Show 2021។ រូបថត៖ VinFast

១.​ បន្ទាប់ពីតាំង​​បង្ហាញ​សារី​ម៉ូដ​រថយន្ត​អគ្គិសនី​ចំនួន​២គ្រឿង​ VF e35 និង​ VF e36 នៅ​ Los Angeles Auto Show 2021 កាសែតអន្តរជាតិ​ និង​ទស្សនាវដ្តី​កិត្យានុភាព​ផ្នែក​ខាង​រថយន្ត​ បាន​ចុះ​ផ្សាយ​តំណាលគ្នា​អំពី​ “អ្នក​ថ្មី VinFast​” ដោយ​មាន​ការ​វិភាគ​ បញ្ជាក់អះអាងថា​​​ “នឹង​ជា​ការខុស​ឆ្គង ប្រសិនបើ​មើល​ស្រាល​អ្នក​ថ្មី​ទើប​អញ្ជើញ​មកដល់នេះ​”​។​

កាសែត​ជា​ច្រើន​បាន​បញ្ចេញ​មតិថា VinFast ​​អាច​ជា​ក្តី​សង្ឃឹម​ បង្កើត “ទំនាញ​​សកលលោក​” ផ្នែក​ខាង​រថយន្ត​អគ្គិសនី​ អ្នក​ធ្វើ​ដំណើរ​មកក្រោយ​ អាច​ក្លាយ​ជា​អ្នក​នាំ​មុខ នៅ​​លើទីផ្សាររថយន្ត​​អគ្គិសនី​។​

ទឹក​ខ្មៅ​ចំណាស់ David Waterworth នៃ​ The Driven ជា​ទំព័រ​ជំនាញ​ខាង​រថយន្ត​ល្បី​ឈ្មោះ​នៅអូស្រ្តាលី បានបង្ហាញពី​​ការ​ផ្សេង​ដោយ​ឡែក​​ពិតប្រាកដ​ ដែល​ VinFast ​ជាអ្នក​​បង្កើត​ ​បើប្រៀបនឹង​ដៃគូ​ប្រជែង​ធំៗ នៅ​លើ​ទីផ្សារ​។​

ពិធី​តាំង​បង្ហាញវត្តមាន​រថយន្ត​អគ្គិសនី​ពីរគ្រឿង VF e35 និង​ VF e36 នៅ Los Angeles Auto Show 2021។ រូបថត៖ VinFast

ចំណុច​ផ្សេង​ដោយ​ឡែក​​​ដំបូង​ នោះគឺ​បច្ចេកវិទ្យា​ឆ្លាតវៃ​។ តាមរៀបរាប់​របស់​កាសែតមួយ​ចំនួន​​ ​តឹក​តាង​ ក្រុមហ៊ុន​រថយន្ត​មកពី​ប្រទេស​វៀតណាម​ កំពុង​សហការ​នឹង​ដៃគូ​នៅលើ​ពិភពលោក​ដូចជា StoreDot របស់​អ៊ីស្រាអែល​ ក្តាប់យក​បច្ចេក​វិទ្យា​​បញ្ចូល​ភ្លើង​លឿនរហ័ស​ ProLogium សម្រាប់​ការសិក្សា​ផង​ ផលិត​ថ្មសាក​ទម្រង់​រឹងផង​​ ដែល​​មាន​គុណប្រយោជន៍លើសលុប​ បើប្រៀប​នឹង​ថ្មសាក​ pin lithium-ion ធម្មតា​។​

នៅលើ​​ទំព័រ​ព័ត៌មាន​អន្តរជាតិ​ផ្នែក​រថយន្ត​របស់​អង់គ្លេស​ AutoFutures បាន​បរិយាយ​ដល់​ទ្រឹស្តី​យក​អតិថិជន​ធ្វើ​ជាមជ្ឈមណ្ឌល​របស់ VinFast ​ក្នុងការ​បំពាក់​​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​បំផុតនៃ​​ក្រុមហ៊ុន​មួយ​នេះ​។ AutoFutures យក​ឧទាហរណ៍​ អំពីការ​​ជំនួយ​សិប្បនិមិត្ត​ដោយ​ឡែក​របស់​ VinFast​ ​មាន​សមត្ថភាព​យល់ដឹងច្បាស់​ច្រើន​ភាសា​ដូចជា៖ អង់គ្លេស​ បារាំង អាល្លឺម៉ង់ អេស្ប៉ាញ​ ហូឡង់ និង​វៀតណាម​។ ជំនួយ​សិប្បនិមិត្ត​នេះ មិនត្រឹម​តែ​សន្ទនា​ទៅវិញទៅមក​ ជួយ​អ្នក​ប្រើប្រាស់​​​ងាយ​ស្វែង​រក​ព័ត៌មាន​ នៅទាំង​ជួយ​ឯកជនូបនីយកម្ម​ដំណើរ​ការ​ ផ្អែក​លើ​ចំណូល​ចិត្ត​ ទម្លាប់​ នៃម្ចាស់​រថយន្ត​ តាមការ​បរិយាយ​របស់​​ AutoFutures ​​គឺជា​ចំណុច​​ចំណាប់អារម្មណ៍​ខ្លាំង។​

 

ជាមួយ​នឹង​ប្រការពិសេស​​ផ្សេង​ៗនេះ VinFast ​​បាន​អ្នក​ឯកទេស​អន្តរជាតិ​ជឿជាក់​ នឹង​មានការ​ប្រកួត​ប្រជែង​ស្មើរភាព​ នឹង​ក្រុមហ៊ុន​ធំៗ​ នៅលើទីផ្សារ​ពិបាក​បំផុត​ ដូចជា​សហរដ្ឋអាមេរិកជាដើម​។​

២. នៅ​ឆ្នាំ​២០១៧ នៅ​ខេត្ត​ហាយ​ផុង (Hai Phong) - ទីក្រុង​កំពង់​ផែ​ធំបំផុត​វៀតណាម​ វិស័យ​បច្ចេកវិទ្យា​រថយន្ត​​ពិភពលោក បាន​ឃើញ​នូវ​ជោគជ័យ​ដ៏ធំមួយ​ នៅ​តំបន់​បឹង​ភក់​មួយ ក្នុង​​រយៈ​ពេលតែ​​២១ខែ ក្រុមហ៊ុន​ VinFast​ បាន​សាងសង់​​បង្កើត​​ជា​តំបន់​សម្ពន្ធ​ ផលិត​រថយន្ត​ឡាន​​លំដាប់​អន្តរជាតិ​ មាន​​សារី​រថយន្ត​ឡាន​ចំនួន​​៣​​​គ្រឿង​ ជា​រថយន្ត​ដំបូង​បង្អស់​។ នេះ​ចាត់​ទុក​ជា​ល្បឿន​សាង​សង់​កម្រមាន​ ចំពោះ​វិស័យ​​រថយន្ត​ពិភពលោក​។​

VinFast ​​មាន​កម្មន្តសាល​ផលិត​ដោយ​ស្វ័យ​ប្រវត្តិ​១០០%​ ខ្នាត​ធំបំផុត​នៅ​អាស៊ីអាគ្នេយ៍​, កម្មន្តសាល​ផ្សារគ្រឿង​យន្ត​ទំនើប​ ដោយ​ស្វ័យ​ប្រវត្តិ​១០០%​ មនុស្សយន្ត​ 1200 ABB,​ កម្មន្តសាល​បាញ់​ពណ៌​ ជិតស្និទ្ធនឹង​បរិស្ថាន​ បច្ចេកវិទ្យា​បាញ់​ពណ៌​ Rodip ទំនើប,​ កម្មន្តសាល​មេកានិច​និង​អគ្គិសនី​ ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ពិភពលោក​ បង្កើត​បាន​ម៉ាស៊ីន​​ដែល​មាន​ពលានុភាព​លើសលុប,​ កម្មន្តសាល​ជំនួយ​ពិពិធកម្ម​ ដោយមាន​ខ្សែសង្វាក់​ផលិត​ទំនើប​ចំនួន​៣, កម្មន្តសាល​ដំឡើង​បច្ចេកវិទ្យា​ខ្ពស់​ បង្កើត​បាន​ជា​រថយន្ត​សុក្រិត​​។ រោង​ចក្រ​ផលិត​ថ្មសាក​ និង​ស្ថានីយ៍​សាក ជា​មណ្ឌល​ស្នូល​ ដែ​ល​ផលិត​ចេញ​រថយន្ត​អគ្គិសនី​របស់ VinFast ​។​

កម្មន្តសាល​ដំឡើង​បច្ចេកវិទ្យា​ខ្ពស់ សម្រាប់បង្កើត​រថយន្ត​អគ្គិសនី VinFast ។ រូបថត៖​ VinFast

មណ្ឌល​ត្រួតពិនិត្យ​រថយន្ត​ ធានា​ផលិតផល​នាំចេញ​ សុទ្ធតែ​សម្រេច​បាន​គុណភាព​ ស្តង់ដារ​ខ្ពស់​បំផុត​។ តាម​នោះ​ រថយន្តអគ្គិសនី​ឆ្លាតវៃ VinFast ​រាប់​លាន​គ្រឿង​ នឹង​បាន​​ដំណើរការ​ចាប់ពី​ថ្ងៃនេះ​ទៅ​ ហើយ​នាំ​មកសុវត្ថិភាព​ ងាយ​ស្រួល​​ និង​ការរីករាយ​​ ជូន​អតិថិជន​សកលលោក​។​

ការ​ដែល​ក្រុមហ៊ុន​ VinFast ​ជ្រើស​យក​ទីផ្សារ​ធំសហរដ្ឋ​អាមេរិក​ តាម​ការ​រៀប​រាប់​​របស់​លោក​ Sandy Fitzpatrick អ្នក​វិភាគ​កំពូល​ បច្ចុប្បន្ន​ដំណាក់កាល​សមស្រប​សម្រាប់​ក្រុមហ៊ុន​ VinFast គឺ​ប្រទេស​អាមេរិក​កំពុង​វិនិយោគ​ធំ មកលើ​ហេដ្ឋារចនាសម្ពន្ធ​ និង​គោល​នយោបាយ​សម្រាប់​រថយន្ត​អគ្គិសនី​ ជា​ពិសេស​ គឺ​ផែនការ​១៧៤​ពាន់លាន​ដូល្លាអាមេរិក​ បង្កើត​បដិវត្ត​បៃតង​របស់​​​អាមេរិក​។ ទីផ្សារ​ធំ​ទូលាយ​ជា​ប្រការ​ដែល​អ្នក​ឯកទេស​សង្កត់​ធ្ងន់​ ពីព្រោះបរិមាណ​​រថយន្ត​អគ្គិសនី​ថ្មី​មាន​ចំនួន​៣%​នៅទីផ្សារ​អាមេរិក នៅ​នា​ពាក់កណ្តាល​ឆ្នាំ​២០២១ ក្នុង​នោះអត្រា​នេះ​ នៅ​ទ្វីប​​អ៊ឺរូ​ប​គឺ​១៥% និង​១២%​នៅ​ប្រទេសចិន​។​

រោង​ចក្រ​ផលិត​ថ្ម​សាក​ និង​ស្ថានីយ៍​សាក​ ជា​មណ្ឌល​ស្នូល​សម្រាប់​ផលិត​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​ VinFast។​ រូបថត៖​ VinFast

ប្រសិនបើ​ តាម​ពាក្យ​ស្លោក​ជនជាតិ​វៀតណាម​ ដើម្បី​សម្រេច​បាន​ជោគជ័យ​ ត្រូវ​បាន​ “ព្រះជា​ម្ចាស់ប្រទាន​ ភូមិសាស្រ្ត​អំណោយ​ផល​ និង​ស្របចិត្ត​មនុស្ស” នៅ​រយៈ​​ពេល​នេះ​ “ព្រះជាម្ចាស់​ប្រទាន​” សម្រាប់​ក្រុមហ៊ុន​ VinFast។ កត្តាទាំងពីរ​ “ភូមិសាស្រ្ត​អំណោយផល​ និង​ស្របចិត្ត​មនុស្ស” បាន​ក្រុមហ៊ុន​ Vingroup ត្រៀម​នឹង​បំពេញ​។ តាម​ការ​អះអាង​របស់​លោក​ Michael Lohscheller អគ្គនាយក​ក្រុមហ៊ុន​ VinFast សកលលោក​ អាមេរិក​ជា​ទីកន្លែង​សមស្រប​បំផុត​ សម្រាប់​ក្រុមហ៊ុន​ VinFast ឈរលំនឹង​ នៅ​លើទីផ្សារ​សកលលោក​។​

រថយន្ត​ VinFast ដំបូងបង្អស់​​ តថូបនីយកម្ម​មហិច្ឆតា​បង្កើត​ផលិតផល​ ប្រកបដោយ​​លំដាប់​អន្តរជាតិ​ ជា​របស់​​វៀតណាម​ ជា​និមិត្ត​រូបនៃ​​ការខិតខំប្រឹង​ប្រែង​យក​ជំនះ​កំពូល​ ក្នុង​វិស័យ​បច្ចេកវិទ្យា​ និង​បច្ចេកវិទ្យា​ខ្ពស់​នៃគ្រប់​ជំនាន់​ប្រជាជន​វៀតណាម​។ ជាមួយ​នឹង​អត្ថន័យ​នោះ រថយន្ត​អគ្គិសនី​ VinFast សក្តិសម​ជា​ផលិតផល​តំណាង​តម្លៃ​ បញ្ញា​ និង​សមត្ថភាព​វៀតណាម​ ឆ្ពោះទៅកាន់​ពិភពលោក​៕​

អត្ថបទ​៖ ថាវវី រូបថត៖ VinFast

ប្រែសម្រួល​៖ រីកើង​


Top