UN-Habitat រួមដំណើរជាមួយនឹងពិធីបុណ្យរចនាច្នៃប្រតិដ្ឋហាណូយ

UN-Habitat រួមដំណើរជាមួយនឹងពិធីបុណ្យរចនាច្នៃប្រតិដ្ឋហាណូយ

UN-Habitat (កម្មវិធី​ស្ថេរនិវេសន៍មនុស្ស​នៃ​អង្គការ​សហប្រជា​ជាតិ​) ប្រចាំនៅ​វៀតណាម​ បាន​និង​កំពុង​គាំទ្រ​ឧបត្ថម្ភ​រដ្ឋាភិបាល​វៀតណាម​ ដោះស្រាយ​បណ្ដាបញ្ហាប្រឈម​អំពី​ការ​អភិវឌ្ឍ​ទីប្រជុំជន​ ក្នុងនោះ​មានរដ្ឋធានី​ហាណូយ​។ ពិធី​បុណ្យ​រចនា​ច្នៃប្រតិដ្ឋ​ហាណូយ​ ជា​កម្មវិធី​មួយក្នុងបណ្ដាកម្មវិធី​ប្រចាំ​ឆ្នាំ​របស់ក្រុង​​ហាណូយ​ ដែល​មានការរួមដំណើររបស់ UN-Habitat ដើម្បី​អភិវឌ្ឍ​បរិយាកាស​វប្បធម៌​សហគមន៍​ យកមនុស្ស​ធ្វើ​ជា​គ្រឹះធារ​ ផ្តើម​ពីនោះ​បង្កើត​ការ​អភិវឌ្ឍចីរភាព​ អភិរក្សបេតិកភណ្ឌ​​ ក្នុងទីក្រុង​ច្នៃប្រតិដ្ឋ​ហាណូយ​។​

UN-Habitat រួម​ដំណើរ​នឹង​គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ​ រៀប​ចំ​ពិធីបុណ្យ​រចនា​និង​ច្នៃ​ប្រតិដ្ឋ​ ទាក់​ទាញ​អ្នក​ក្រុង ​និង​មិត្តភក្តិ​អន្តរជាតិ​ចូលរួមយ៉ាងកុះករ​ ​ក្នុងទីលាន​សហគមន៍​ពិសោធន៍​វប្បធម៌​ច្នៃប្រតិដ្ឋ​។​

ថ្មីៗនេះ UN-Habitat ​សហការជាមួយនឹង​អង្គការ UNESCO ​ គណៈ​កម្មាធិការ​ប្រជា​ជន​ទីក្រុង​ហាណូយ​ ​សមាគមស្ថាបត្យករ​វៀតណាម​ និង​មន្ទីរ​វប្បធម៌​ព័ត៌មាន​ហាណូយ​ រៀបចំ​កម្មវិធី​បុណ្យ​រចនា​ច្នៃប្រតិដ្ឋ​។ ​ទន្ទឹមជាមួយ​ពិធីបុណ្យ​នេះ​ រួម​មាន​សកម្មភាព​ចំនួនប្រមាណជាង​៥០ រាយពាស​នៅ​​​តាម​អាសយដ្ឋាន​​ខណ្ឌហ្វាន​គីម (Hoan Kiem) ​​ដូចជា៖ សួន​បុប្ផា​ស្តូប​វិមាន​លី​ ថៃ​តូ (Ly Thai To) ទីលាន​ដុង​កិញ​ងៀ​ធុក​ (Dong Kinh Nghia Thuc) មជ្ឈមណ្ឌល​វប្បធម៌​សិល្បៈ ​(លេខ២២ ផ្លូវ​ហាង​បូម - Ham Buom​) មជ្ឈមណ្ឌល​ព័ត៌មានវប្បធម៌​​បឹង​ហ្វឹម​ (Ho Guom) (លេខ​២ ផ្លូវ​លេថៃតូ - Le Thai To) អគារ​តាំងពិព័តណ៍​ (លេខ៤៥ ផ្លូវ​ត្រាង​តៀន - Trang Tien​) មជ្ឈមណ្ឌល​ព័ត៌មាន​តាំងពិព័រណ៍​ (លេខ​៩៣ ផ្លូវ​ឌិញ​តៀន​ហ្វាង - Dinh Tien Hoang​) បរិយាកាសផ្លូវ​ថ្មើរ​ជើងទាំង​ស្រុង​ នៅ​​ជុំវិញ​បឹង​ហ្វាង​គីម​ (Hoan Kiem)។ អាចអំណះអំណាង​ថា​ នេះជា​សកម្មភាព​វប្បធម៌​ចំណាប់​អារម្មណ៍​មួយ​ នា​ឆ្នាំ​២០២២ របស់​ក្រុងហាណូយ​ ដោយ​មាន​ចម្រុះ​ព្រឹតិ្តការណ៍​ជាច្រើន​ដូចជា​៖ តាំងពិព័រណ៍​ ពិភាក្សា សិក្ខាសាលា​ឯកទេស​ សកម្មភាពវប្បធម៌​ បំពាក់កត្តា​ច្នៃប្រតិដ្ឋ​ជាច្រើនដូចជា​ អន្តរកម្ម​ ពិសោធន៍​ មានលក្ខណៈ​សិក្សាអប់រំ​។

លោក​ Christian Manhart ប្រធាន​តំណាង​ការិយាល័យ​អង្គការ UNESCO ​ ​ប្រចាំ​នៅ​ក្រុង​ហាណូយ​ ចែក​រំលែក​ចំណាប់​អារម្មណ៍​អំពី​អត្ថន័យ​ពិធីបុណ្យ​​ និង​បំណងចង់​បាន​ ដែល​អង្គការ UNESCO ​ និង​អង្គការ​សហប្រជាជាតិ​ ប្រចាំ​​នៅ​វៀតណាម​ កំពុង​ធ្វើ​រួម​នឹង​ក្រុង​ហាណូយ​ អភិវឌ្ឍន៍​​បរិយាកាស​វប្បធម៌​សហគមន៍​ និង​ច្នៃប្រតិដ្ឋ​។
សកម្មភាព​សម្តែង​វប្បធម៌​មួយ​​ក្នុង​​​​ព្រឹត្តិការណ៍​ពិធី​បុណ្យ​រចនា​ច្នៃ​ប្រតិដ្ឋ​។​

បរិយាកាស​​ស្ថាបត្យកម្ម​នៃពិធីបុណ្យ​រចនា​ច្នៃប្រតិដ្ឋ​ក្រុង​ហាណូយ​ ជាមួយ​សារ​តភ្ជាប់​ប្រពៃណី​នឹង​​សម័យ​ទំនើប​ ជាទីកន្លែង​សម្រាប់ប្រជាជន ​និងភ្ញៀវទេសចរអាច​អន្តរកម្ម​និង​​បង្កើត​ជ្រុង​គំហើញ​ថ្មី​​អំពី​រដ្ឋធានី​ហាណូយ​​ច្នៃប្រតិដ្ឋ​ និង​ជា​ទីលាន​​គួរជាទីចំណាប់​​ដែល​នរណា​​ក៏ចង់​​បាន​ពិសោធន៍​​ទាំងអស់ផង​ដែរ​​។​

ពិធី​បុណ្យ​រចនា​ច្នៃប្រតិដ្ឋ​​ហាណូយ​ឆ្នាំ​២០២២ ជា​សកម្មភាព​ប្រចាំឆ្នាំ​ អនុវត្ត​ការ​ច្នៃប្រតិដ្ឋ​ ដែល​សន្យា​នឹង​អង្គការ UNESCO ​ ខណៈ​ពេល​ក្រុង​ហាណូយ​ចូល​រួម​បណ្តាញ​ទីក្រុង​ច្នៃប្រតិដ្ឋ​។ ពិធីបុណ្យ​មាន​ប្រធាន​រចនា ​និង​បច្ចេកវិទ្យា ​ឆ្ពោះទៅកាន់​ការ​បង្កើត​ជូន​ប្រជា​ជន​​ក្រុងហាណូយ ​និង​ភ្ញៀវ​ទេសចរ​​ក្នុងស្រុក​ និង​អន្តរជាតិ​ ចូល​រួម​ពិសោធន៍​ក្រេប​ជញ្ជក់​បរិយាកាស​ពិធីបុណ្យ​។​ UN-Habitat ជាមួយ​គោល​បំណង​ជំនួយ​វៀតណាម​ ពង្រីក​ធនធាន​​វប្បធម៌នៃ​​ក្រុង​ហាណូយ​ ជំរុញ​ខ្លាំង​ការ​អភិវឌ្ឍ​សហគមន៍​ និង​ទេពកោសល្យ​ច្នៃប្រតិដ្ឋ​ បង្កើត​ចំណុចចំណាប់អារម្មណ៍​​សម្រាប់ទីក្រុង​ហាណូយ​ លំដាប់​ជាតិ ​និង​តំបន់​។ ផ្តើម​ពី​នេះ UN-Habitat អង្គការ​ UNESCO និងទីក្រុង​ហាណូយនឹង​​ផ្សព្វផ្សាយ​​សារ​ទៅ​ដល់​ប្រជាជន​រដ្ឋធានី​ហាណូយ​ ដើម្បីរួម​ដៃ​កសាង​ហាណូយ​ ពីទីក្រុ​ងដើម្បី​សន្តិភាព​ក្លាយ​ជា​ទីក្រុង​ច្នៃប្រតិដ្ឋ​នៃ​​អង្គការ UNESCO ​ ជាមួយ​នឹង​ភារកិច្ច​ស្នូល​​ គឺដាក់ការ​ច្នៃប្រតិដ្ឋ​ចូល​មជ្ឈមណ្ឌល​​នៃការ​អ​ភិវឌ្ឍចីរភាព​ នាំទីក្រុង​ហាណូយ​ក្លាយ​ជា​រដ្ឋធានី​ច្នៃប្រតិដ្ឋ​ នៃ​តំបន់​អាស៊ី​​អាគ្នេយ៍​ គោលដៅមករក​នៃ​ចំណេះ​ដឹង​ និងការ​​ច្នៃ​ប្រតិដ្ឋ​លើ​ពិភពលោក​។​ 



ពិធី​បុណ្យ​រចនា​ច្នៃប្រតិដ្ឋ​​​ហាណូយ​ បង្កើត​បាន​ទីលាន​​កម្សាន្ត​ធំ​មួយ ​សម្រាប់​អ្នក​ច្នៃប្រតិដ្ឋ​វ័យ​ក្មេង​ ឧទ្ទេសនាម​គំនិត​រចនា​អន្តរវិស័យ​អំពី​ស្ថាបត្យកម្ម​ សិល្បៈ​សហគមន៍​ អនុវត្ត​បច្ចេកវិទ្យា​។ល។ ដោយ​យុវជន​កសាង​ អភិវឌ្ឍ​ និងតថូបនីយកម្ម​ តាមរយៈនោះ​​ដើម្បីប្រមូល​ផ្តុំកម្លាំង​​ពី​វប្បធម៌​ - សង្គម​ - ឆ្ពោះទៅរក​ការ​កសាង​​ក្រុង​ហាណូយ​ជាទី​តាំង​ដែល​​​​គួរ​រស់នៅ​ជាង​។​

UN-Habitat បាន​ធ្វើការ​ជាមួយនឹង​រដ្ឋាភិបាល​វៀតណាម​ តាំងពី​ឆ្នាំ​១៩៩០ ហើយ​បង្កើត​ការិយាល័យ​ប្រចាំ​នៅ​វៀតណាម​នៅ​ឆ្នាំ​២០០៧។ បច្ចុប្បន្ន​ UN-Habitat គាំទ្រ​ក្រុង​ហាណូយដោយ​​គំនិត​ច្នៃប្រតិដ្ឋ​៣​ ​កម្រិត​អន្តរជាតិ ​រួម​មាន​៖ ១.ពិធីបុណ្យ​ច្នៃប្រតិដ្ឋ​ ២.វេទិកា​ទីក្រុង​ច្នៃប្រតិដ្ឋ​របស់​អង្គការ​ UNESCO នៅ​អាស៊ី​អាគ្នេយ៍​ ៣.កសាង​បណ្តាញ​អ្នក​រចនាវ័យ​ក្មេង ​ការ​ប្រឡង​ និងសកម្មភាពតភ្ជាប់​សហគមន៍​​​ច្នៃប្រតិដ្ឋ​វ័យ​ក្មេង​។​


លោក Christian Manhart ​ ប្រធាន​តំណាង​ការិយាល័យ​អង្គការ​ UNESCO ប្រចាំ​នៅ​ក្រុង​ហាណូយ​ រីក​រាយ​រៀប​រាប់ថា​៖ ពិធី​បុណ្យ​រចនា​ច្នៃប្រតិដ្ឋ​​ហាណូយ​ ជា​ទីតាំងសម្រាប់​អ្នក​មានទេពកោលស្យ​រួម​ប្រាស្រ័យ​ផ្លាស់​ប្តូរ​ ជំនួប​ និង​ចូល​រួម​ច្នៃប្រតិដ្ឋ​ និងជាចំណេះដឹង​សម្រាប់​ការ​អភិវឌ្ឍ​រួម​នៃទីក្រុង​។

ហាណូយ​ជា​រដ្ឋធានី​ពិសេស​មួយ​ ប្រមូល​ផ្តុំ​ឃ្លាំងកេរដំណែល​​វប្បធម៌​សម្បូរ​បែប​ កម្រ​មាន​ និង​សហគមន៍​ច្នៃប្រតិដ្ឋ​សកម្ម​​។ នេះ​ក៏ជាភាព​ប្រៀប​ខ្លាំង​មួយ ​សម្រាប់​ក្រុង​ហាណូយ​ក្លាយ​ជា​សួន​បណ្តុះ​ ទីប្រជុំ​ ជំរុញ​ការ​ច្នៃប្រតិដ្ឋ​វប្បធម៌​ បង្កើត​បាន​ស្នាដៃ​ និង​សេវា​ឧស្សាហកម្ម​វប្បធម៌​គុណភាព​ ដែលមាន​កម្លាំង​ប្រកួត​ប្រជែង​ខ្ពស់​នៅ​ក្នុង​ស្រុក​ តំបន់​ និង​អន្តរជាតិ​។​

បរិយាកាស​វប្បធម៌​បាន​ឧទ្ទេសនាម​នៅ​ក្នុងពិធី​បុណ្យ​ដូចជា​៖ តាំងពិព័រណ៍​ស្នាដៃ​នៃការប្រឡង​សិល្បៈ​សហគមន៍​​ហាណូយ​ឆ្នាំ​២០២២ ការ​ប្រឡង​អគារ​នៃ​ក្តីសុបិន​ ឧទ្ទេសនាម​​មជ្ឈមណ្ឌល​រចនា​ច្នៃប្រតិដ្ឋ​​របស់​ទីក្រុង​ នៃ​បណ្តាញ​ទីក្រុង​ច្នៃប្រតិដ្ឋ​របស់​អង្គការ​ UNESCO។ ទន្ទឹមនោះ​ គឺបរិយាកាស​ច្នៃប្រតិដ្ឋ​ឧទ្ទេសនាម​ស្នាដៃ​ប្រពៃណី​គួបផ្សំនឹង​សហសម័យ​នៃ​ភូមិ​របរ​ បរិយាកាស​រៀប​ចំ​ឧទ្ទេសនាម​រូប​ថត ស្នាដៃ​វិចិត្រ​សិល្បៈ​ គំនូរ​សិល្បៈបង្កើតពី​​ម្រក្សរណ៍​ខ្មុក​ អំបោះ ក្រដាស​យ៉។ល។ រៀប​ចំ​វីដីអូ​ជាក់ស្តែង​​សិប្បនិម្មិត​ បង្កើត​គំហើញ​ថ្មី​ក្នុងផែនការ​ ការ​ពារ​​បេតិកភណ្ឌ​របស់​ក្រុង​ហាណូយ​។​ល។

 


បរិយាកាស​ពិធីបុណ្យ​ជាមួយ​សកម្មភាព​វប្បធម៌​សម្បូរបែប​ តភ្ជាប់​នឹង​ប្រជាជន​ ភ្ញៀវ​ទេសចរ​​អន្តរជាតិ​ អន្តរកម្ម​រួម​ផ្សព្វផ្សាយ​សម្រស់​បេតិកភណ្ឌទី​​ក្រុង​ហាណូយ​ ជាមួយនឹង​សម្រស់​ជីវិតប្រចាំ​ថ្ងៃ​ ទន្ទឹមនោះ​ជាក្តី​មោទនភាពអំពី​​ទីក្រុង​ហាណូយ​ ជាទីក្រុង​គួរ​រស់នៅ​ នាំមុខ​ក្នុងការ​ច្នៃប្រតិដ្ឋ​ និង​ដឹកនាំ​ក្នុងការ​អភិវឌ្ឍ​វប្បធម៌​វៀតណាម​។​

សិល្បករ​ ង្វៀន​ ថេសឺន​ (Nguyen The Son) ​ក្នុងតួនាទី​នាយក​ជម្រើស ​នៃពិធី​បុណ្យ​រចនា​និង​ច្នៃប្រតិដ្ឋ​ឆ្នាំ២០២២ រៀប​រាប់ថា៖ បង​​ចូលរួម​ពិធីបុណ្យ​រចនា​ និង​ច្នៃប្រតិដ្ឋ​​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ចំណាប់​អារម្មណ៍​​ឆ្នាំ​នីមួយ​ៗ​ តែង​នាំមក​ជូន​​បង​នូវ​​ការពិសោធន៍​ថ្មី​ៗ​ ក៏ដូចជា​ការ​​ច្នៃប្រតិដ្ឋ​មិន​ឈប់ឈរ​។ បង​សង្ឃឹម​ថា​ ជាមួយនឹង​កម្លាំង​យុវជន និងប្រជាជន​វៀតណាម​នឹង​រួម​​ដៃ​គ្នា​នាំ​ទីក្រុង​ច្នៃប្រតិដ្ឋ​​ហាណូយ​ ផ្លាស់ប្តូរ​ដោយ​​មិនឈប់​ឈរ​ ដើម្បី​​បោះ​ជំហាន​​ទន្ទឹមនឹង​​ទីក្រុង​ច្នៃប្រតិដ្ឋ​ដទៃលើ​ពិភពលោក​៕​

 

ភ្ញៀវ​ទេសច​រ ចំណាប់​អារម្មណ៍​នឹង​ស្នាដៃ​ច្នៃប្រតិដ្ឋ​ របស់សិល្បករ​វៀតណាម​។​

អត្ថបទ៖ ប៊ិច​វឹន​ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top