Sunhouse - ម៉ាកដ៏ល្បីៗទូទាំងសកលនៃការផលិតឧបករណ៍ប្រើក្នុងផ្ទះបាយ

Sunhouse - ម៉ាកដ៏ល្បីៗទូទាំងសកលនៃការផលិតឧបករណ៍ប្រើក្នុងផ្ទះបាយ

ដោយមានវត្តមាននៅលើទីផ្សារអស់រយៈពេល ២២ ឆ្នាំ ហើយបច្ចុប្បន្នមានរោងចក្រផលិតចំនួន ១២ ក្រុមហ៊ុន Sunhouse គ្រុប បានគេស្គាល់ថា ជាម៉ាកយីហោឈានមុខគេមួយក្នុងវិស័យផលិត និងជួញដូរឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ នៅក្នុងប្រទេសវៀតណាម។ ដោយសេចក្តីប្រាថ្នារបស់ជនជាតិវៀតណាម និងប្រាជ្ញារបស់វៀតណាម បច្ចុប្បន្ននេះ ក្រុមហ៊ុន Sunhouse គ្រុប កំពុងព្យាយាមកសាងម៉ាកយីហោ​ល្បីៗ ទូទាំងពិភពលោកជាមួយនឹងប្រាក់ចំណូលរាប់ពាន់លានដុល្លារនៅឆ្នាំ ២០២៥។

ការឧទ្ទេសនាម​ និងប្រឹក្សាយោបល់អំពីផលិតផលនៅ​ Showroom ដាក់តាំងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយរបស់ក្រុមហ៊ុន Sunhouse គ្រុប ។

ជំហានដំបូង ដើម្បី​​កសាងបណ្តាញរោងចក្រ

ដូចជាបុព្វហេតុ​​ចាប់ផ្តើមអាជីវកម្មរបស់សហគ្រិនជាច្រើននាក់ដទៃទៀត លោក ង្វៀនស្វឹនភូ (Nguyen Xuan Phu) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Sunhouse គ្រុបបាននិយាយថា នៅឆ្នាំ ២០០០ លោកបានបង្កើតក្រុមហ៊ុន ភូថាំង (Phu Thang) (ប្រភពដើមមនៃក្រុមហ៊ុន​ Sunhouse គ្រុប) ដើម្បីនាំចូលផលិតផលរបស់កូរ៉េ​ខាងត្បូង ដូចជា​ឆ្នាំង និង​ខ្ទះ... ដើម្បីលក់នៅក្នុងប្រទេសវៀតណាម​វិញ។ 

លោក វ៉ូថាញហាយ (Vu Thanh Hai) នាយកផ្នែកលក់ទូទាំងប្រទេសរបស់ក្រុមហ៊ុន Sunhouse  គ្រុប មានប្រសាសន៍ថា៖ Sunhouse ដែលជាសហគ្រាសមានប្រព័ន្ធអេកូឡូស៊ីផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធំជាងគេនៅវៀតណាម ហើយកំពុងធ្វើដំណើរកសាងម៉ាកយីហោល្បីៗ ទូទាំងពិភពលោក។ ដូច្នេះហើយ យើងមិនពេញចិត្តនឹងភាពជោគជ័យដែលយើងមាននោះទេ ប៉ុន្តែយើងតែងតែស្វែងរកមធ្យោបាយ ដើម្បីពង្រីកទីផ្សារថ្មីៗ ដូចជានៅឆ្នាំ ២០២២ យើងបាននាំចេញទៅកាន់ទីផ្សារអាមេរិក (លក់នៅលើ Amazon) បន្ទាប់មកពង្រីកការនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី។

ដំណើរស្រាវជ្រាវទីផ្សារនៅបរទេសបានជួយលោកពង្រីកការយល់ដឹងរបស់លោក ហើយលោក ភូ (Phu) ដឹងថា ប្រជាជនវៀតណាមក៏អាចផលិតផលិតផល បើករោងចក្រ និងធ្វើជាម្ចាស់បច្ចេកវិទ្យា ដើម្បីប្រៀបប្រដូចនឹង​​ប្រទេសធំៗ នៅទ្វីបទាំងប្រាំ។ ដោយនាំមកនូវជំនឿ និងបំណងប្រាថ្នារបស់សហគ្រាសវៀតណាមផលិតផលិតផលវៀតណាម លោក ភូ (Phu) បានវិនិយោគ និងផលិតចេញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាបណ្តើរៗ។

រហូតដល់២០០៣ ក្រុមហ៊ុន Sunhouse គ្រុប បានសម្របសម្រួលជាមួយប្រទេសកូរ៉េខាងត្បួងជាផ្លូវការដើម្បីកសាងរោងចក្រដំបូងសម្រាប់ការផលិតខ្ទះមិនជាប់ស្អិតបាត ឆ្នាំងដែកអ៊ីណុក... ឆ្នាំ ២០០៥ បានកត់សម្គាល់ពីភាពរីកចម្រើនរបស់ក្រុមហ៊ុននេះ នៅពេលដំឡើងខ្សែសង្វាក់ផលិត Anode ត្រជាក់ពីប្រទេសកូរ៉េខាងត្បូង អាស្រ័យហេតុនេះការប្រើប្រាស់ខ្សែសង្វាក់ផលិត Anode ត្រជាក់អាចប្រើប្រាស់ក្នុងរយៈពេលយូរ ប្រឆាំងនឹងការឆ្លងអគ្គីសនី និងប្រឆាំងនឹងសំណឹក ដែលគឺជាកក្តាល្អខ្លាំងណាស់សម្រាប់ផលិតផលឆ្នាំង ហើយ​ខ្សែរសង្វាក់នេះអាចផលិតចេញឆ្នាំងចំនួន ៤៨០,០០០ ឈុតក្នុងមួយឆ្នាំ។ មិនឈប់ឈរនៅទីនោះ ក្រុមហ៊ុន Sunhouse គ្រុប បន្តដាក់ឲ្យដំណើរការខ្សែសង្វាក់ផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន ដូចជា៖ខ្សែសង្វាក់ផលិតឆ្នាំងដាំបាយអគ្គីសនី ខ្សែសង្វាក់ផលិតចង្រ្កានហ្គា ខ្សែសង្វាក់ផលិតចង្រ្កានអាំងឌុចទ័រដូច  រោងចក្រផលិតម៉ាស៊ីនចម្រោះទឹក R.O រោងចក្រផលិតអាលុយមីញ៉ូម និងប្លាស្ទិច រោងចក្រ​ផលិតឆ្នាំងចៀន​មិន​ប្រើប្រាស់ប្រេងឆាដែលនាំចេញ​ទៅ​អាមេរិក...

 

 

បណ្តាញរោងចក្រធំ ៗ ត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ក្នុងរយៈពេលដ៏ខ្លី រួមជាមួយនឹងការធ្វើជាម្ចាស់នៃបច្ចេកវិទ្យាស្នូល និងលើកកម្ពស់គុណភាពផលិតផលក្នុងវិស័យចំនួន ៤ រួមមាន ប្លាស្ទិក មេកានិច មីក្រូឈីប កំដៅ និងបច្ចេកវិទ្យាជំនួយ (ស្រោប មិនជាប់ស្អិត) ដែលបញ្ជាក់ពីភាពជាម្ចាស់របស់ក្រុមហ៊ុន Sunhouse គ្រុប ចំពោះ​បច្ចេកវិជ្ជា ​ក្នុងការផលិត​ឧបករណ៍ប្រើប្រាស់ក្នុង​ផ្ទះបាយ​ជាច្រើនប្រភេទ ដើម្បីឆ្លើយតបនឹងតំរូវការរបស់អ្នកប្រើប្រាស់​ក្នុងស្រុក និង​ការនាំចេញ។

ផលិតផលឆ្នាំងចៀនមិនប្រើប្រាស់ប្រេងឆា និងអំពូល LED ដែលផលិតដោយក្រុមហ៊ុន Sunhouse គ្រុប បានឆ្លើយតបនឹងបទដ្ឋានអន្តរជាតិដ៏តឹងរឹងបំផុត ហើយបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងទទួល​បានការបញ្ជាទិញជាច្រើន។ ប្រាក់ចំណូលរបស់រោងចក្រទាំងពីរខាងលើនេះក្នុងឆ្នាំ ២០២១ នឹងឈានដល់ជិត ១.៥០០ ពាន់លានដុង។ ផលិតផលដូចជា ខ្ទះមិនជាប់ស្អិតបាត ឆ្នាំងដែកអ៊ីណុក ឆ្នាំង anod និងឆ្នាំងបាយអគ្គិសនី របស់​ក្រុមហ៊ុន Sunhouse គ្រុប មានវត្តមាននៅលើទីផ្សារអន្តរជាតិជិត ២០ ដូចជាប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា ប្រេស៊ីល សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន កាណាដា ... ជាមួយនឹងទំហំនៃការនាំចេញឈានដល់ ១០០លានដុល្លារក្នុងមួយឆ្នាំ។

 

 

Sunhouse - មោទនភាពនៃផលិតផលវៀតណាម

ក្នុងនាមជាសហគ្រាសធំជាងគេនៅវៀតណាមក្នុងវិស័យផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ក្រុមហ៊ុន Sunhouse គ្រុប តែងតែស្រាវជ្រាវ និងអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ទំនើប ដើម្បីកែលម្អគុណភាព និងលក់ចេញផលិតផលប្រកបដោយសោភ័ណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Sunhouse គ្រុប បាន នឹងកំពុងវិនិយោគលើធនធានមនុស្សកម្រិតខ្ពស់ ដើម្បីពានាំមកម៉ាកយីហោ Sunhouse ក្លាយទៅជាសហគ្រាសដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក ឆ្នាំ ២០២៥។  ក្រុមហ៊ុន Sunhouse គ្រុបក៏បានដាក់ចេញគោលដៅយុទ្ធសាស្ត្រជាមួយនឹងប្រាក់ចំណូលចំនួន ៥០០០ ពាន់លានដុងនៅឆ្នាំ ២០២២ ហើយទទួល​​បាន ១០០០០ ពាន់លានដុងនៅឆ្នាំ ២០២៥។

លោក វូថាញហាយ (Vu Thanh Hai) នាយកផ្នែកលក់ទូទាំងប្រទេសរបស់ក្រុមហ៊ុន Sunhouse គ្រុប បានមានប្រសាសន៍ថា៖ បច្ចុប្បន្នក្រុមហ៊ុន Sunhouse គ្រុបបាននិងកំពុងកសាងប្រព័ន្ធអេកូឡូស៊ីនៃ 'ផ្ទះបាយរបស់ប្រជាជនវៀតណាមពោរពេញទៅដោយសុភមង្គល' ដោយមានប្រព័ន្ធលក់ចំនួន ៦០០០០ កន្លែង និងផលិត និងជួញដូរឧបករណ៍ប្រើប្រាស់ក្នុងគ្រួសារចំនួន ៥០០ ក្រុម ដែលមានផលិតផលមួយចំនួនបានកាន់កាប់ ៣០% នៃចំណែកទីផ្សារក្នុងស្រុក។ ក្នុងនោះចង្រ្កានហ្គាស ឆ្នាំងបាយអគ្គីសនី ខ្ទះមិនជាប់ស្អិតបាត បានទទួលវិញ្ញាបនបត្រអំពីកិត្យានុភាពអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយទទួលបានតំណែងឈានមុខគេក្នុងឧស្សាហកម្មផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងក្នុងបេះដូងអ្នកប្រើប្រាស់វៀតណាម។"

 


ក្រុមនិយោជិតចំនួន ២៥០០ នាក់ ដែលស្រឡាញ់ការងារ ជាមួយនឹងសម្ភារៈបរិក្ខារ និងធនធានមនុស្សដ៏មានសក្តានុពលក្រុមហ៊ុន Sunhouse គ្រុប បានអភិវឌ្ឍប្រកបដោយនិរន្តរភាព មិនត្រឹមតែនៅក្នុងទីផ្សារវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានវាយតំលៃខ្ពស់នៅក្នុងទីផ្សារអន្តរជាតិផងដែរ។/.

ក្រុមហ៊ុន Sunhouse គ្រុបទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើនដូចជា "ទំនិញវៀតណាមមានគុណភាពខ្ពស់ ដែលបានបោះឆ្នោតនិងជ្រើសរើសដោយអ្នកប្រើប្រាស់ជាច្រើនឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ ២០១២ ដល់ ២០២១ ផលិតផលឧស្សហកម្មសំខាន់នៃរដ្ឋធានី ចាប់ពីឆ្នាំ ២០១៤ ដល់ ២០២១។  ពានរង្វាន់កំពូល ១ "ទំនិញវៀតណាមដែលអ្នកប្រើប្រាស់ចូលចិត្ត" ក្នុងឆ្នាំ ២០១៦ ដល់ ២០២១។ ក្រុមហ៊ុន Sunhouse គ្រុប ក៏មានមោទនភាពផងដែរដែលបានក្លាយជាសហគ្រាសតែមួយគត់នៅក្នុងឧស្សាហកម្មផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយដែលបានទទួលស្គាល់ជា "ម៉ាកយីហោជាតិ" (រយៈពេល ២០១៨ - ២០២០ - ២០២២)

 



Top