Red Pine ជាមួយនឹងទិសដៅនិរន្តរភាពនៃឧស្សាហកម្មនាំចេញផ្លែផាសិន នៅតំបន់ តីង្វៀន (Tay Nguyen)

Red Pine ជាមួយនឹងទិសដៅនិរន្តរភាពនៃឧស្សាហកម្មនាំចេញផ្លែផាសិន នៅតំបន់ តីង្វៀន (Tay Nguyen)

 

មូលដ្ឋានផលិតកូន​ពូជដែលមានគុណភាពខ្ពស់របស់ Red Pine ស្ថិតនៅក្នុងឃុំ Ia Phan ស្រុក Chu Puh ខេត្ត Gia Lai ។ រូបថត៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម 

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារផ្លែផាសិននាំចេញនៃខេត្ត យ៉ាឡាយ (Gia Lai) ជាពិសេស និងបណ្តាខេត្ត​ក្នុង​តំបន់​តី​ង្វៀន​ (Tay Nguyen) ជាទូទៅមានការអភិវឌ្ឍន៍យ៉ាងរស់រវើក ប៉ុន្តែទន្ទឹមនឹងនោះ ស្ថានភាពនៃប្រភពកូនឈើពូជដែលមិនធានា​គុណភាពក៏បានលេចចេញ​យ៉ាងទូលំទូលាយ ដែលគំរាមកំហែងដល់គុណភាពផលិតផល ។ ប្រឈមមុខនឹងស្ថានភាពនោះ សហគ្រាសធំៗជាច្រើន រួមទាំង Red Pine បានឈាន​មុខ​គេក្នុង​ការវិនិយោគលើផលិតកម្មកូនឈើពូជដែលមានគុណភាពខ្ពស់ ដើម្បីបម្រើទីផ្សារដ៏មានសក្តានុពលនេះ។

Red Pine គឺ​ជា​ក្រុមហ៊ុនផលិត​កូន​ឈើពូជផ្លែផាសិន​ដែល​មាន​គុណភាព​ខ្ពស់​នៅខេត្ត យ៉ាឡាយ (Gia Lai) និង​តំបន់ តីង្វៀន (Tay Nguyen) ទាំង​មូល។  រូបថត៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម

ចំពោះប្រទេសវៀតណាម ផាសិនគឺជាដំណាំថ្មី ប៉ុន្តែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ទោះបីជាដើរក្រោយក៏ដោយ ប៉ន្តែការនាំចេញផ្លែផាសិនរបស់​វៀតណាមកំពុង​ស្ថិតក្នុងលំដាប់កំពូលក្នុងពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល ប្រទេសប៉េរូ និងប្រទេសអេក្វាឌ័រ។ ទីផ្សារសំខាន់គឺ EU ជប៉ុន កូរ៉េខាងត្បូង ចិន និងអូស្ត្រាលី។

ក្នុងប៉ុន្មានឆ្នាំថ្មី​មក​នេះ ផ្លែផាសិនតែងតែស្ថិតក្នុងលំដាប់កំពូលផ្លែឈើដែលមានតម្លៃនាំចេញខ្ពស់បំផុតនៅវៀតណាម​។ ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ​កន្លង​មក​នេះ ផលផ្លែផាសិន​សរុប និង​តម្លៃ​នាំ​ចេញ​ផ្លែ​ផាសិន​វៀត​ណាម​កើន​ជាង ៣០០%។

ដូច្នេះ​ហើយ​ ផ្ទៃដី​ដាំដើម​ផ្លែផាសិនក៏បន្តកើន​ឡើង​ជា​បន្តបន្ទាប់ ជា​ពិសេស​នៅបណ្តា​ខេត្តក្នុង​តំបន់​តីង្វៀន (Tay Nguyen) ​ ។ បច្ចុប្បន្ន​នេះ​ផ្ទៃដី​នៅទូទាំងប្រទេស​ដែលដាំដើម​ផ្លែផាសិនមានចំនួន​ ៩,៥ ​ម៉ឺន​ហិកតារ  ផល​ផ្លែ​ផាសិន​សរុបជិត ​១៩០ ​ម៉ឺន​តោន និង​ជា​ក្រុម​ផ្លែឈើ ​១៨ ​មុខ ដែល​មាន​ផលសរុប​ជាង​ ១០០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ប្រាក់​ចំណេញ​ក្នុង​មួយ​ហិច​តា​ផ្លែផាសិន​អាចកើន​ឡើង​ពី ៣៥០ - ៤០០ លានដុង។

ផ្ទៃដី​ដាំដើផ្លែផាសិននៅប្រទេសវៀតណាម​ភាគ​ច្រើនមានទីតាំងនៅបណ្តាខេត្ត ក្នុង​តំបន់​ តីង្វៀន (Tay Nguyen)  ដែល មានផ្ទៃដីប្រហែល ៨,២​ ពាន់ហិកតា។ ខេត្ត យ៉ាឡាយ (Gia Lai) ត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលដាំដើម​ផ្លែផាសិនដែលមានផ្ទៃដីប្រហែល ៤,៥ ពាន់ហិកតា ទិន្នផលជាមធ្យមជាង  ២០ ពាន់តោន/ហិកតា ហើយជាតំបន់ឈានមុខគេក្នុងការទាក់ទាញ និងប្រមូលផ្តុំសហគ្រាស​ដែល​វិនិយោគលើការផលិត ការកែច្នៃ និងការលក់​ដូរផ្លែផាសិន។

កម្មករ Red Pine ពិនិត្យយ៉ាង​ហ្មត់​ចត់នូវសមត្ថភាពលូតលាស់របស់កូនឈើពូជ បន្ទាប់ពីបណ្តុះ។ រូបថត៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម
 

ចំណែកខេត្ត​ យ៉ាឡាយ​ (Gia Lai) វិញ នោះជាតំបន់ដែលមានអាកាសធាតុល្អ មិន​ក្តៅពេក មិន​ត្រជាក់ពេក ផ្ទៃដីធំទូលាយ និងមានជីជាតិ ស័ក្តិសមសម្រាប់ការអភិវឌ្ឍចំការដាំដើមផ្លែ​​ផាសិនធំៗ។ ដូច្នេះហើយ ក្នុងទិសដៅដល់ឆ្នាំ ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០ ខេត្ត យ៉ាឡាយ (Gia Lai)  គ្រោងនឹងបង្កើនផ្ទៃដីដាំផ្លែឈើឡើង​ដល់ ៥៥.០០០ហិកតា នៅឆ្នាំ២០២៥ និង១០០.០០០ហិកតា នៅឆ្នាំ២០៣០ (បច្ចុប្បន្នខេត្តមានផ្ទៃដីដាំដើមផ្លែឈើប្រហែល ២១.៥០០ ហិក​តា) ) ជាមួយ​នឹង​ដើមផ្លែឈើសំ​​ខាន់ៗ​ ចំនួន ​៤ ​ប្រភេទ​ រួម​មាន៖ ផ្លែ​ផាសិន ចេក ផ្លែ​បឺរ និង​ទុរេន។ ក្នុង​នោះផ្លែ​ផាសិនត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​ទំហំដីដាំ​ប្រហែល ២ ម៉ឺន​ហិកតា ​ដែល​ធំ​ជាង​គេ​ក្នុង​ប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការរីកចម្រើនខ្លាំងនៃតំបន់ដាំផ្លែផាសិននេះ បញ្ហាកូនឈើពូជមិនមានប្រភពដើមច្បាស់ និងមិន​ធានានូវគុណភាពក៏លេចចេញជារូបរាងយ៉ាងទូលំទូលាយ ដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃផលផ្លែផាសិន ដែលធ្វើឲ្យការអភិវឌ្ឍវិស័យនាំចេញផ្លែផាសិនប្រឈមមុខនឹងការគំរាមកំហែង។

ប្រឈមមុខនឹងស្ថានភាពនោះ ដើម្បីឱ្យផលិតកម្មផ្លែផាសិនអភិវឌ្ឍប្រកបដោយនិរន្តរភាព និងឆ្លើយតបនឹងតម្រូវការដែលមានគុណភាពខ្ពស់ពីដៃគូ អាជ្ញាធរខេត្ត យ៉ាឡាយ (Gia Lai) បានត្រួតពិនិត្យកន្លែងផលិតកូនឈើពូជ ដើម្បីចាត់​វិធានការ ទាន់ពេលវេលាចំពោះការរំលោភបំពាននានាឱ្យបានឆាប់រហ័ស  ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកដាំ។ ជាពិសេស ខេត្ត យ៉ាឡាយ (Gia Lai) បាន​អំពាវនាវ និងទាក់ទាញអាជីវកម្មដែលមានសក្តានុពលក្នុងការវិនិយោគលើបច្ចេកវិទ្យាទំនើបក្នុងការផលិតគ្រាប់ពូជមានស្តង់ដារ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ។ នេះត្រូវបានចាត់ទុកថា ជាដំណោះស្រាយជាមូលដ្ឋាន និរន្តរភាព និងយូរអង្វែង។

ដំណើរការផលិតកូនឈើពូជរបស់ Red Pine ត្រូវបានអនុវត្តប្រកបដោយវិជ្ជាជីវៈ ធានាបាននូវកត្តាបច្ចេកទេសខ្ពស់។  រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណា

ដោយយល់ច្បាស់នូវតម្រូវការនោះ អាជីវកម្មមួយចំនួនបានវិនិយោគយ៉ាងក្លាហានក្នុងការកសាងមជ្ឈមណ្ឌលផលិតកូនឈើពូជផ្លែ​ផាសិនដែលមានគុណភាពខ្ពស់នៅខេត្ត យ៉ាឡាយ (Gia Lai) រួមទាំង Red Pine (ក្រុមហ៊ុនភាគហ៊ុនអន្តរជាតិ ថុង​ដូ (Thong Do)) ផងដែរ។

នៅឆ្នាំ ២០២១ Red Pine បានវិនិយោគលើការកសាងគម្រោងមជ្ឈមណ្ឌលកូន​ឈើពូជមានគុណភាពខ្ពស់ដែលមានផ្ទៃដីសរុបជាង ១២០.០០០ ជាមួយនឹងសមត្ថភាពផលិតកូន​ពូជបានរហូតដល់ ២៥ លាន/ ឆ្នាំក្នុងឃុំ Ia Phan ស្រុក Chu Puh, ខេត្ត យ៉ាឡាយ (Gia Lai)​។ បន្ទាប់មកទៀត ក្រុមហ៊ុនក៏បានវិនិយោគលើការបង្កើតសាខា​កម្រិត​លេខ ១ ជាង ៥០  កន្លែងនៅទូទាំងតំបន់​ តីង្វៀន (Tay Nguyen) បើក​ទូលាយទៅ​កាន់ភាគខាងជើង ដើម្បីផ្គត់ផ្គង់កូនពូជ និងផ្ទេរបច្ចេកទេសដល់អ្នកដាំផ្ទាល់ ។ 

ជាមួយនឹងសមត្ថភាពរបស់ Red Pine អាចផលិតកូនឈើពូជមានគុណភាពខ្ពស់បានរហូតដល់ ២៥ លានដើមក្នុងមួយឆ្នាំៗ ដែលឆ្លើយតបនឹងតម្រូវការនៃការដាំផ្លែផាសិននាំចេញ​នៃបណ្តាខេត្ត​តំបន់ ​ តីង្វៀន (Tay Nguyen) ។ រូបថត៖ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
 

បច្ចុប្បន្ននេះ Red Pine គឺជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់កូនឈើពូជផាសិនពណ៌ស្វាយដែលមានគុណភាពខ្ពស់នៅខេត្ត យ៉ាឡាយ (Gia Lai)។ នេះជាប្រភេទផ្លែផាសិនដែលពេញនិយមបំផុតសម្រាប់ក្រុមហ៊ុន​នាំចូល នាពេលបច្ចុប្បន្ននេះ។

ប្រភពកូន​ឈើពូជ​នាំចូល​ពីតៃវ៉ាន់ Red Pine បានបង្កើតពូជថ្មី ដែលមានគុណភាពខ្ពស់ ដោយប្រើបច្ចេកវិទ្យាទំនើប វិធីបំបៅមែក និងដាំក្នុងផ្ទះកញ្ចក់តាមបទដ្ឋានបច្ចេកទេស ដូច្នេះដើមឈើមាន​សុខភាពល្អ សមត្ថភាពប្រឆាំងនឹងជំងឺយ៉ាងខ្ពស់ លូតលាស់លឿន និងប្រកបដោយប្រសិទ្ធភាពខាងផលិតភាព សមស្របនឹងលក្ខខណ្ឌអាកាសធាតុរបស់វៀតណាម។

កូន​ឈើរបស់ Red Pine មានប្រភពដើមច្បាស់លាស់ និងទទួលបានអាជ្ញាប័ណ្ណពីនាយកដ្ឋានដាំដំណាំ និងនាយកដ្ឋានការពាររុក្ខជាតិ (ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃប្រទេសវៀតណាម) នៅពេលប្រគល់ជូនអ្នកដាំ ធានាកូនពូជមិនមានមេរោគ និងលូតលាស់បានល្អ។

ទន្ទឹមនឹងការផលិត និងផ្គត់ផ្គង់​ប្រភពកូនឈើ ដែលមានគុណភាពខ្ពស់ Red Pine ក៏សម្របសម្រួលជាមួយមូលដ្ឋាន ដើម្បីណែនាំកសិករដាំដើម​ផាសិនឱ្យប្រើប្រាស់សម្ភារៈនាំចូល និងកូនពូជប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយការចំណាយ និងផ្តោតលើការផលិតតាម VietGAP, GlobalGAP និងតំណខ្សែសង្វាក់ ដើម្បីបង្កើនតម្លៃបន្ថែមដែល​ឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។

វាយតម្លៃនូវការរួមវិភាគទានរបស់ Red Pine លោក ង្វៀន​ ខាញ​ឡុង (Nguyen Long Khanh) ប្រធានការិយាល័យកសិកម្មស្រុក Chu Puh ខេត្ត យ៉ាឡាយ (Gia Lai) បានឲ្យដឹងថា៖ “ក្នុងនាមជាសហគ្រាស ដែលមានបច្ចេកវិទ្យាខ្ពស់ Red Pine មិនត្រឹមតែបង្កើតប្រភពដើម​ផ្លែផាសិនដែល​មាន​គុណភាព​ស្ថិរភាពសម្រាប់​កសិករ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ចំនួនប្រហែល ៣០០ នាក់​នៅ​ពេលវេលាក្ដៅ។ ប្រការនេះមិនត្រឹមតែរួមចំណែកក្នុងតម្លៃបង្កើនវិស័យផលិតកសិកម្មក្នុងស្រុកផង ថែមទាំងផ្លាស់ប្តូរគំនិតផលិតរបស់ប្រជាជនទៀតផង»។

និយាយអំពីទិសដៅអភិវឌ្ឍ នាពេលខាងមុខ លោក វឿង ទ្រុងឃៀន (Vuong Trong Khien) មន្ត្រីទទួល​បន្ទុកបច្ចេកទេសនៃក្រុមហ៊ុន Red Pine បានមានប្រសាសន៍ថា ក្រៅពីដើមផាសិន សហគ្រាសនេះនឹងស្រាវជ្រាវ និងអភិវឌ្ឍបណ្ដាកូនពូជដំណាំមានសក្តានុពលផ្សេងទៀត ជាពិសេសដើមឈើហូបផ្លែសម្រាប់នាំចេញ ដើម្បីឆ្លើយតបនឹងតម្រូវការផលិតកម្មកាន់តែកើនឡើងរបស់ប្រជាជននៅតំបន់ តីង្វៀន (Tay Nguyen)។

ជាមួយនឹងការវិនិយោគប្រកបដោយវិធីសាស្ត្រ និងទិសដៅសមហេតុសមផលនេះ Red Pine សង្ឃឹមថា មិនត្រឹមតែក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់កូនពូជដែលមានគុណភាពខ្ពស់សម្រាប់កសិករនៅខេត្ត យ៉ាឡាយ (Gia Lai) ប៉ុណ្ណោះទេ ថែមទាំងទូទាំងតំបន់តីង្វៀន (Tay Nguyen)  និងទូទាំងប្រទេសទៀតផង ​រួម​ចំណែក​ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច​បណ្តាប្រភេទដំណាំនាំចេញឈានមុខ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន។/.

 

 

អត្ថបទ និងរូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម ប្រែសម្រួល​ដោយង្វៀនយ៉ាង


Top