Nature Queen - ពាណិជ្ជសញ្ញាកំណត់នាមឱសថវៀតណាម នៅលើទីផ្សារសកលលោក
ទោះបីមានវត្តមានមិនទាន់ពេញគ្រប់៥ឆ្នាំ ប៉ុន្តែ Nature Queen យីហោ ចំណុះក្រុមហ៊ុនភាគហ៊ុនសៅថៃយឿង (Sao Thai Duong) ជាក្រុមហ៊ុនមួយក្នុងចំណោមជួរមុខនៅវៀតណាម ខាងវិស័យឱសថ គ្រឿងសម្អាង បានក្លាយជាពាណិជ្ជសញ្ញា មានការវាយតម្លៃមានភាពលោតផ្លោះក្នុងវិស័យឱសថវៀតណាម នៅលើទីផ្សារសកលលោក។ ថ្មីៗនេះ Nature Queen បានវត្តមាននៅលើទីផ្សារប្រទេសអង់គ្លេសជាផ្លូវការ នៅទីក្រុងឡុងដ៍ ជាមួយនឹងផលិតផលប្រមាណ៤៧ប្រភេទ។
គោលគំនិតត្រូវមានវិធីកៀកជិត ដោយលក្ខណៈសកលលោក ជាមួយនឹងវេជ្ជសាស្រ្តបុរាណជនជាតិ ក្រុមហ៊ុនលំដាប់ជួរមុខខាងវិស័យឱសថ គ្រឿងសម្អាងវៀតណាម សៅថៃយឿង (Sao Thai Duong) បានអនុវត្តវិទ្យសាស្រ្តបច្ចេកវិទ្យាបញ្ជាក់រូបមន្តវេជ្ជសាស្រ្តបុរាណ។ បណ្តុំផលិតផលសាប៊ូកក់សក់ ក្រែមបន្ទន់សក់ ជែលងូតទឹក។ល។ ឱសថ Nature Queen ជាផលិតផលមួយ ក្នុងចំណោមផលិតផលបញ្ជាក់អំពីភាពប្រណីតនៃវេជ្ជសាស្រ្តបុរាណជនជាតិ បានគួបផ្សំនឹងបច្ចេកវិទ្យាទំនើប ក្នុងបទដ្ឋានផលិតកម្ម។
ភាពប្រណីតថែទាំសក់របស់ដូនតា បានចម្រាញ់ដោយបទដ្ឋានស្រាវជ្រាវសិក្សាផលិតផល រួមនឹងបច្ចេកវទ្យា និង ការចម្រាញ់ទំនើបនៅរោងចក្រឱសថ ប្រកបដោយស្តងដារ WHO-GMP ជាមួយនឹងធុំក្លិនពិសេស គុណប្រយោជន៍អស្ចារ្យ Nature Queen បានក្លាយជាផលិតផលដែលបានពេញនិយមប្រើប្រាស់ មិនត្រឹមតែនៅក្នុងស្រុក ថែមទាំងមាននៅតាមទីផ្សារពិបាកដូចជាអាមេរិក ឬប្រទេសនានានៅទ្វីបអ៊ឺរ៉ុប។
ដើម្បីផលិតផលបានសាប៊ូកក់សក់ ក្រែមបន្ទន់សក់ Nature Queen ៤៨០ មីលីលីត ត្រូវប្រើឱសថចម្រាញ់ឡើងដល់២០គីឡូក្រាម រួមមាន៖ ម្រះព្រៅដំរី (Ocimum gratissimum), ស្លឹកគ្រៃ (Cymbopogon citratus) ចម្រាញ់ជាប្រេង។ បន្តទៀត នៅមានប្រភេទស្មៅជើងក្រាស់ មនព្រៃ ដើមក្បាលរុយ និងដើមពិកាប្រមាណ៤គីឡូក្រាម បូកបន្ថែមដើមក្ទម្ពទេស ឬ សម្បួរទេស ១គីឡូក្រាម។ ឱសថនីមួយៗត្រូវចម្រាញ់តាមបទដ្ឋានដោយឡែក ដើម្បីយកបានប្រេង និង កម្ចាត់បានជាតិសំណល់។ ជាពិសេសទៀត ឱសថទាំងអស់ សុទ្ធតែបានលាយប្រកបដោយភាពប្រុងប្រយត្ន ទៅតាមបទដ្ឋានផលិតកម្មរបស់រោងចក្រប្រកបដោយលំដាប់ GMP។ វត្ថុធាតុដើមក៏ដូចជាបន្ទប់លាយច្នៃ សុទ្ធតែសម្រេចស្តង់ដារ បាន FDA អាមេរិកជាអ្នកទទួលស្គាល់ ជាផលិតផលសុវត្ថិភាព សម្រាប់សុខភាពអ្នកប្រើប្រាស់។
ចាប់ផ្តើមពី វាលស្រែត្រូពិកលូតលាស់ល្អរបស់វៀតណាម ជាទីកន្លែងធម្មជាតិសម្បូរបែប ផ្តល់អាទិភាពជូនប្រជាជនវៀតណាម នូវឱសថវិសេស សម្រាប់ថែទាំសក់ឱ្យមាំមួនបែបធម្មជាតិ វត្ថុធាតុដើមនៃផលិតផល Nature Queen សុទ្ធតែបានជ្រើសរើសចេញពីប្រភពវត្ថុធាតុសរីរាង្គនេះ។ នេះជាប្រៀបខ្លាំងធ្វើឱ្យផលិតផល មានតម្លៃពិសេស អាចយកជំនះលើទីផ្សារពិបាក និងទីកន្លែងដែលអ្នកប្រើប្រាស់ កំពុងមាននិន្នាការជ្រើសយកផលិតផលដែលមានប្រភពដើមធម្មជាតិ មិនប៉ះពាល់ដល់បរិស្ថាន និង សុខភាពរបស់មនុស្ស។
ទន្ទឹមនោះ ប្រភេទផលិតផល Face Oil ជាយីហោរបស់ Nature Queen ដែលមានសមាសធាតុចម្បងជា ប្រេងជីវ៉ានស៊ុយ យកជំនះលើអ្នកប្រើប្រាស់អាមេរិក ពេលមានវត្តមានឆាប់រហ័សនៅលើធ្នឹមទំនិញ នៅតាមប្រព័ន្ធផ្សារទំនើប Macy’s ។
ហេតុនេះហើយ ទោះបីទើបមានវត្តមាននៅលើទីផ្សារអំឡុងពេល៥ឆ្នាំ ប៉ុន្តែ Nature Queen ទទួលបានរាល់លិខិតបញ្ជាក់គុណភាពស្តង់ដាររបស់អាមេរិក ហើយមានទំនុកចិត្ត “នាំយកជួងទៅរោទ៍ស្រុកគេ”។ ផលិតផលបានចែកចាយ និងលក់រាយនៅតាមប្រព័ន្ធលក់រាយធំបំផុតប្រទេសអាមេរិក Macy’s និង ប្រព័ន្ធលក់រាយនៃសម្ពន្ធក្រុមហ៊ុន Imex Panpacific ហើយក៏មានវត្តមាននៅលើវ៉ែបសាយលក់រាយធំបំផុតពិភពលោក Amazone ផងដែរ។ Nature Queen ក៏បានលោកហ្វិញ ស្វឹនឡុង (Huynh Xuan Long) ប្រធានប្រព័ន្ធផ្សារទំនើបឡុងដាន (Long Dan) ជ្រើសនាំចូលប្រព័ន្ធផ្សារទំនើបធំបំផុតវៀតណាម នៅប្រទេសអង់គ្លេស ដោយផលិតផលនេះ ឆ្លើយតបបានស្តង់ដារ អ្នកប្រើប្រាស់ប្រជាជនអង់គ្លេស។
ការដែលផលិតផល Nature Queen បានអ្នកប្រើប្រាស់លើសកលលោកទទួលស្គាល់ប្រកបដោយអត្ថន័យធំធេង នោះគឺការទទួលស្គាល់រូបមន្តឱសថរបស់វៀតណាម ដែលកាលពីមុននោះ បានត្រឹមតែបទពិសោធន៍ប្រជាប្រិយ។ ប្រសិទ្ធភាព និង ផលប៉ះពាល់នៃឱសថប្រជាប្រិយ បានបញ្ជាក់ដោយរបៀបវិទ្យាសាស្រ្ត ជាក់ច្បាស់ និងពេញលេញតាមរយៈបច្ចេកវទ្យា និង កិច្ចការស្រាវជ្រាវវិទ្យាសាស្រ្ត។
ត្រឡប់ទៅកាន់ធម្មជាតិ និង វេជ្ជសាស្រ្តបុរាណ ប៉ុន្តែដោយរបៀបកៀកជិតបច្ចេកវិទ្យាទំនើប រួមនឹងភាពងាយស្រួលពេលប្រើប្រាស់ផលិតផល Nature Queen កំពុងចាប់ចង្វាក់និន្នការប្រើប្រាស់ ដើម្បីបរិស្ថាន សុខភាព និងទាមទារភាពហ្មឹងម៉ាត់ជាង អំពីស្តង់ដារផលិតផលដែលមានប្រភពដើមធម្មជាតិ របស់អ្នកប្រើប្រាស់សម័យទំនើប៕
អត្ថបទ៖ ថាវវី រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម និង ឯកសារ Nature Queen
ប្រែសម្រួល៖ រីកើង