Kilomet 109 - សម្លៀកបំពាក់លក្ខណៈវប្បធម៌

Kilomet 109 - សម្លៀកបំពាក់លក្ខណៈវប្បធម៌

ស្ថាបនិក​Kilomet 109 - អ្នក​រចនា​ម៉ូដ​​ វូ​ថាវ​ (Vu Thao) បាន​ស្គាល់​​ជា​ បងធំ នៅ​ក្នុង​​កែវ​ភ្នែក​ពាណិជ្ជសញ្ញា​សម្លៀកបំពាក់​ចីរភាព ​នៅវៀតណាម​។ នៅពេល​​ជិត​១០​ឆ្នាំ Kilomet 109​បច្ចុប្បន្ន​​មានវត្តមាន​នៅគ្រប់ទិសទី​​លើពិភពលោក​ ជា​ប្រភេទ​សម្លៀក​បំពាក់​លំដាប់​ខ្ពស់​ សម្រាប់ប្រុស​ស្រី​។​

ខាង​ក្នុង​​ហាង​ flagship របស់ Kilomet 109 នៅ​លេខ​៦៤ ផ្លូវក្វាង​អាន (Quang An) ​រដ្ឋធានី​ហាណូយ​។​

សម្លៀកបំពាក់​ចីរភាព ​កំពុង​ជា​និន្នាការ​មួយ​លើ​ពិភពលោក​។ ហើយ​ក៏​បាន​ក្លាយ​ជា​​ពាណិជ្ជសញ្ញា​សម្លៀកបំពាក់ ​ដែល​មាន​ប្រភព​មកពី​​ប្រទេសវៀតណាម​ មិនមែន​​មិនអាច​ធ្វើ​ទៅ​រួចនោះទេ។ Kilomet 109 កំពុង​​ធ្វើ​ដំណើរ​លើ​​មាគ៌ានោះ​។ ពិព្រោះ​​ស្ថាបនិក​ បាន​ចាត់ទុក​នេះ​ជា​ដំណើរមាគ៌ា​​មួយ​ ខ្ញុំ​ស្វែងរកខ្ញុំ​ កាន់តែ​ពិបាក​ដើរ​ កាន់តែ​ទាក់ទាញ​។​

រចនាម៉ូដ​សម្លៀកបំពាក់​នីមួយៗ របស់​ Kilomet 109 តែង​​មានរឿងរ៉ាវ​​​ពណ៌នា​ដោយ​​ឡែក​មួយ​។ កិន​​លើ​ថ្ម​ពិតជា​ ​​បច្ចេកទេស​ធ្វើ​​ប្រព្រឹត្តិកម្ម​មួយ​ដែល​កម្រ​មាន​​។ វា​នៅតែបាន​រក្សា​​​រហូតមកដល់​បច្ចុប្បន្ន​ ដោយ​​ពឹង​លើ​សហគមន៍​ជនជាតិ​ភាគតិច​ ហ្មុង​ (Hmong) នៅ​លើ​តំបន់​​ភ្នំពាយព្យ​។​ សំពត់​​អំបោះ​តម្បាញ​ដោយ​ដៃ​ជ្រលក់​​ពណ៌ឆ្លាស់​​ ពី​៣០ទៅ​៤០លើកឯណោះ បន្ទាប់មក​កិន​លើ​ថ្ម​ជាមួយនឹង​ក្រមួន​ឃ្មុំ​។ សិប្បករ​​ជនជាតិ​ហ្មុង​ (Hmong) ធ្វើ​ដំណាក់កាល​​នេះ​ ដើម្បី​​ធ្វើ​ឱ្យ​សំពត់​​ទន់​​និង​រលោង​បញ្ចេញ​រស្មី​។ ម៉ូដអាវធំ​ ជា​ម៉ូដអាវមួយ​ក្នុង​ចំណោម​ម៉ូដអាវ​ដែល​យើង​ខ្ញុំ​​ប្រើសំពត់​អំបោះ​នេះ​។ នេះ​ជា​​ការ​រៀប​រាប់​ឧទ្ទេសនាម​​ម៉ូដសម្លៀក​បំពាក់​មួយ ​ក្នុង​ចំណោម​ម៉ូដសម្លៀក​បំពាក់​របស់​ Kilomet 109។​

 
 

ឬដូចជាការ​ពណ៌នា​អំពីម៉ូដសម្លៀក​បំពាក់​អាវ​ធំ​ផ្សេង​​របស់​ Kilomet 109 អាវ​ធំ​ ឡាម (Lam) មិន​​​បែងចែក​ប្រុស​​ស្រី​ បាន​រចនាចេញ​ពី​សំពត់ tussah ជ្រលក់​ពណ៌​ជ័រ​​ម៉ាកក្លឿ​។ សំពត់សូត្រ​​បាន​ជ្រលក់​ជ័រម៉ាកក្លឿច្រើន​​លើក​ រួច​ត្រាំ​នឹង​ភក់ខ្ចី​។ ក្រោយ​ពេល​​ជាប់ពណ៌​ សំពត់​​នឹង​បាន​​ដំដោយ​​ម៉ាស៊ីន​ ធ្វើឱ្យ​ទន់​ និង​មាំជាង​។ វា​ជា​សំពត់​អំបោះ​​រឹងមាំបំផុត ​ដែល​យើង​ខ្ញុំបង្កើត​បាន​។ សំពត់​​មាន​មុខងារ​អស្ចាចារ្យ​ បង្កា​ជ្រាបទឹក និង​ការ​ប្រឡាក់​ក្រខ្វក់​។ អាវ​ធំ​ល្អមួយ​ ​មាន​លក្ខណៈ​ធុននឹង​ធាតុអាកាស​ផ្សេងៗ។​

នៅពេល​អ្នក​រចនាម៉ូដ​ទាំងឡាយ ​តែង​យក​ចិត្តទុកដាក់​ដល់​​ក្បាច់​រចនា​ ម៉ូដម៉ា បង្កប់គំនិត ប៉ុន្តែ​​អ្នក​រចនាមូដសម្លៀកបំពាក់ វូ​ថាវ​ (Vu Thao) បែរ​ជា​ផ្តោតទៅលើ​វត្ថុធាតុ​​ប្រពៃណី​ ដែល​មាន​លក្ខណៈ​មូលដ្ឋាន​​ប្រាកដប្រជា​​ ដោយ​​បញ្ចេញ​បាន​ចរិត​​មិន​ជាប់​​ជំពាក់  សាមញ្ញ​ ដូចជា​​មនុស្ស​នៅ​តំបន់​ព្រៃភ្នំ​ភូមិ​ភាគ​ខាងជើងដែរ​​។

មិនត្រឹមតែ​ឆ្ពោះទៅកាន់​ការ​អភិរក្ស​វត្ថុធាតុ​​និង​ប្រភពវត្ថុធាតុ​មូលដ្ឋាន​ អ្នក​រចនាម៉ូដ​សម្លៀកបំពាក់​ វូថាវ (Vu Thao) នៅ​ទាំង​មានគោល​​បំណង​ផ្សាយ​តម្លៃ​វប្បធម៌​​មូលដ្ឋាន​របស់​វៀតណាម ​ចេញទៅ​កាន់​ពិភពលោក។​ល។​

Kilomet 109 អនុវត្ត​បច្ចេកទេស​ដេរប៉ាក់សិប្បកម្ម​ នៅលើ​ស្នាម​កាត់​ដេរ​ និង​​តួរាង​ទំនើប​ ដែល​​ផ្តើម​គំនិត​ចេញពី​ជីវភាព​រស់នៅ​ ធម្មជាតិ​ និង​ប្រជាជន​វៀតណាម​ ផ្តល់​​​អារម្មណ៍​​ចម្រុះ​មួយ​៖ ទីក្រុង​ សាមញ្ញាបំផុត​ ប្រពៃណី ​និង​ជនជាតិ​។​

 

 

យើងខ្ញុំ​ហៅរបៀបធ្វើ​ដំណើរ​របស់ Kilomet 109 គឺជា​របៀប​ ខុសប្លែក​ក្នុង​ខុសប្លែកKilomet 109 មានវត្តមាន​ដូចជា​ ជនចម្លែកមួយ នៅ​ក្នុង​រូបមន្តសម្លៀក​បំពាក់​​រាប់ពាន់ គឺរហ័ស​ ថោក និង​ទូទៅ​ដូច​បច្ចុប្បន្ន​។​

រៀន​សូត្រ​នឹង​គោរព​បច្ចេកទេស​ជ្រលក់ពណ៌​នៃជនជាតិ​នុង​ (Nung)​ ប៉ុន្តែ​ការ​រចនា​​របស់​ Kilomet 109 មិន​ត្រឹមតែ​បំផុសគំនិត​​ចេញពី​សម្លៀកបំពាក់​​ប្រពៃណី​នៃជនជាតិ​​ភាគតិច​ នៅទាំង​លាយ​​ចម្រុះ​ជាមួយនឹង​​រចនាបថ​ទំនើប​ ផ្តើមចេញពី​ការ​បទពិសោធន៍​ធ្វើ​ការ​ ជាមួយនឹ​ងពាណិជ្ជសញ្ញា​​សម្លៀកបំពាក់​ទ្វី​​បអ៊ឺរ៉ុប​។​

ក្រោមគោល​គំនិ​តច្នៃប្រឌិត​ បើកទូលាយ​ ស្ថាបនិក​ Kilomet 109 បងស្រី​ វូថាវ​ (Vu Thao) បាន​ជំរុញ​ការ​​ផ្តួច​ផ្តើម​គំនិត​ថ្មី​ អនុវត្ត​ និង​​សាកល្បង​បច្ចេកទេស​ជ្រលក់​ពណ៌​ប្រពៃណី​ ដើម្បី​បង្កើត​ពណ៌​​សម្បុរ​ផ្សេងៗគ្នា​។ ឧទាហរណ៍​ នារី​ជនជាតិ​​នុង​ (Nung) ធ្លាប់​បង្កើតបាន​ពណ៌ឆ្លាស់​ប្រពៃណី​​ពីរ​​បែប ​តាំងពី​យូរ​យា​ណាស់​មក​ហើយ បងស្រី ​វូថាវ​ (Vu Thao) ​មានគោលបំណង​មធ្យ័ត​​បង្កើត​ពណ៌​ឆ្លាស់​​សម្បុរ​ស្រទន់​ សម្រាប់​ការ​រចនាម៉ូដ​របស់​ Kilomet 109 មិន​ត្រឹម​តែ​ពណ៌​ឆ្លាស់​​ខ្ចី​ ឬតុង​ពណ៌​ឆ្លាស់​ជាំចាស់​។​ កម្មន្តសាល​​រចនា​ម៉ូដ​របស់​ Kilomet 109 បង្កើត​បាន​​តារាងពណ៌​សម្បុរ​​ធម្មជាតិ​ ចេញពី​វត្ថុធាតុ​ស្លឹក​​ចំបក់បារាំង​ ស្លឹកតែ មើម​ក្តួច​​ស្វិត​ មើម​រមៀត​ សម្បកឈើ។ល។​

 
 
 

១០ឆ្នាំកន្លង​ បងស្រី​វូថាវ​ (Vu Thao) ខិតខំ​ជ្រើស​​សម្រាប់​ខ្លួន​ ​​ផ្លូវ​ដើរ​ដោយ​ឡែក​មួយ​ មិន​រអូររទាំ មិន​ឆើត​ឆាយ​ពេក​ មិនម៉ូដម៉ាច្រើនពេក​ ឬរត់តាម​​និន្នាការ​សម្លៀកបំពាក់ពិភពលោក​។ មាគ៌ា Kilomet 109 នោះគឺ​ធ្វើ​ដំណើរ​​ឆ្ពោះទៅ​រក​តម្លៃ​ ស្មារតី​ វប្បធម៌​កំណើត​ ពីព្រោះ​​ប្រការ​ទាំងនោះ ទើប​​ធ្វើ​ឱ្យ​មាន​​ឯកត្តភាព​ អត្តសញ្ញាណ​ កំណត់​ទីតាំងរចនា​​សម្លៀកបំពាក់​របស់​វៀតណាម​ មាន​នៅលើ​ផែនទី​ពិភពលោក​៕

ឈុត​សម្លៀកបំពាក់​មៀន (Mien)​​។ រូបថត៖ ឡេ ង្វៀន​ញ៉ឹត​

អត្ថន័យ​លេខ109​ នោះ​គឺ​ចម្ងាយផ្លូវ​ រវាង​ស្រុក​កំណើត​ខេត្ត​ថៃប៊ិញ (Thai Binh) ទៅ​​ដល់​​ដែនដី​រដ្ឋធានីហាណូយ​ ​109 ​គីឡូម៉ែត្រ​ និង​ជា​ទីកន្លែង​ដែល​បងស្រី​ជ្រើស​​សម្រាប់​ការ​អភិវឌ្ឍន៍ កូន​សំណព្វចិត្ត​​របស់​ខ្លួន​ បងស្រី​វូថាវ (Vu Thao)​​ រៀប​រាប់​។ 

អត្ថបទ៖ ថាវ​វី រូបថត៖ កុង​ដាត​

ប្រែសម្រួល៖ រីកើង​



Top