Kilomet 109 - សម្លៀកបំពាក់លក្ខណៈវប្បធម៌
ស្ថាបនិកKilomet 109 - អ្នករចនាម៉ូដ វូថាវ (Vu Thao) បានស្គាល់ជា “បងធំ” នៅក្នុងកែវភ្នែកពាណិជ្ជសញ្ញាសម្លៀកបំពាក់ចីរភាព នៅវៀតណាម។ នៅពេលជិត១០ឆ្នាំ Kilomet 109បច្ចុប្បន្នមានវត្តមាននៅគ្រប់ទិសទីលើពិភពលោក ជាប្រភេទសម្លៀកបំពាក់លំដាប់ខ្ពស់ សម្រាប់ប្រុសស្រី។
សម្លៀកបំពាក់ចីរភាព កំពុងជានិន្នាការមួយលើពិភពលោក។ ហើយក៏បានក្លាយជាពាណិជ្ជសញ្ញាសម្លៀកបំពាក់ ដែលមានប្រភពមកពីប្រទេសវៀតណាម មិនមែនមិនអាចធ្វើទៅរួចនោះទេ។ Kilomet 109 កំពុងធ្វើដំណើរលើមាគ៌ានោះ។ ពិព្រោះស្ថាបនិក បានចាត់ទុកនេះជាដំណើរមាគ៌ាមួយ “ខ្ញុំស្វែងរកខ្ញុំ” កាន់តែពិបាកដើរ កាន់តែទាក់ទាញ។
រចនាម៉ូដសម្លៀកបំពាក់នីមួយៗ របស់ Kilomet 109 តែងមានរឿងរ៉ាវពណ៌នាដោយឡែកមួយ។ “កិនលើថ្មពិតជា បច្ចេកទេសធ្វើប្រព្រឹត្តិកម្មមួយដែលកម្រមាន។ វានៅតែបានរក្សារហូតមកដល់បច្ចុប្បន្ន ដោយពឹងលើសហគមន៍ជនជាតិភាគតិច ហ្មុង (Hmong) នៅលើតំបន់ភ្នំពាយព្យ។ សំពត់អំបោះតម្បាញដោយដៃជ្រលក់ពណ៌ឆ្លាស់ ពី៣០ទៅ៤០លើកឯណោះ បន្ទាប់មកកិនលើថ្មជាមួយនឹងក្រមួនឃ្មុំ។ សិប្បករជនជាតិហ្មុង (Hmong) ធ្វើដំណាក់កាលនេះ ដើម្បីធ្វើឱ្យសំពត់ទន់និងរលោងបញ្ចេញរស្មី។ ម៉ូដអាវធំ ជាម៉ូដអាវមួយក្នុងចំណោមម៉ូដអាវដែលយើងខ្ញុំប្រើសំពត់អំបោះនេះ”។ នេះជាការរៀបរាប់ឧទ្ទេសនាមម៉ូដសម្លៀកបំពាក់មួយ ក្នុងចំណោមម៉ូដសម្លៀកបំពាក់របស់ Kilomet 109។
ឬដូចជាការពណ៌នាអំពីម៉ូដសម្លៀកបំពាក់អាវធំផ្សេងរបស់ Kilomet 109 “អាវធំ ឡាម (Lam) មិនបែងចែកប្រុសស្រី បានរចនាចេញពីសំពត់ tussah ជ្រលក់ពណ៌ជ័រម៉ាកក្លឿ។ សំពត់សូត្របានជ្រលក់ជ័រម៉ាកក្លឿច្រើនលើក រួចត្រាំនឹងភក់ខ្ចី។ ក្រោយពេលជាប់ពណ៌ សំពត់នឹងបានដំដោយម៉ាស៊ីន ធ្វើឱ្យទន់ និងមាំជាង។ វាជាសំពត់អំបោះរឹងមាំបំផុត ដែលយើងខ្ញុំបង្កើតបាន។ សំពត់មានមុខងារអស្ចាចារ្យ បង្កាជ្រាបទឹក និងការប្រឡាក់ក្រខ្វក់។ អាវធំល្អមួយ មានលក្ខណៈធុននឹងធាតុអាកាសផ្សេងៗ”។
នៅពេលអ្នករចនាម៉ូដទាំងឡាយ តែងយកចិត្តទុកដាក់ដល់ក្បាច់រចនា ម៉ូដម៉ា បង្កប់គំនិត ប៉ុន្តែអ្នករចនាមូដសម្លៀកបំពាក់ វូថាវ (Vu Thao) បែរជាផ្តោតទៅលើវត្ថុធាតុប្រពៃណី ដែលមានលក្ខណៈមូលដ្ឋានប្រាកដប្រជា ដោយបញ្ចេញបានចរិតមិនជាប់ជំពាក់ សាមញ្ញ ដូចជាមនុស្សនៅតំបន់ព្រៃភ្នំភូមិភាគខាងជើងដែរ។
មិនត្រឹមតែឆ្ពោះទៅកាន់ការអភិរក្សវត្ថុធាតុនិងប្រភពវត្ថុធាតុមូលដ្ឋាន អ្នករចនាម៉ូដសម្លៀកបំពាក់ វូថាវ (Vu Thao) នៅទាំងមានគោលបំណងផ្សាយតម្លៃវប្បធម៌មូលដ្ឋានរបស់វៀតណាម ចេញទៅកាន់ពិភពលោក។ល។
Kilomet 109 អនុវត្តបច្ចេកទេសដេរប៉ាក់សិប្បកម្ម នៅលើស្នាមកាត់ដេរ និងតួរាងទំនើប ដែលផ្តើមគំនិតចេញពីជីវភាពរស់នៅ ធម្មជាតិ និងប្រជាជនវៀតណាម ផ្តល់អារម្មណ៍ចម្រុះមួយ៖ ទីក្រុង សាមញ្ញាបំផុត ប្រពៃណី និងជនជាតិ។
យើងខ្ញុំហៅរបៀបធ្វើដំណើររបស់ Kilomet 109 គឺជារបៀប “ខុសប្លែកក្នុងខុសប្លែក”។ Kilomet 109 មានវត្តមានដូចជា “ជនចម្លែកមួយ” នៅក្នុងរូបមន្តសម្លៀកបំពាក់រាប់ពាន់ គឺរហ័ស ថោក និងទូទៅដូចបច្ចុប្បន្ន។
រៀនសូត្រនឹងគោរពបច្ចេកទេសជ្រលក់ពណ៌នៃជនជាតិនុង (Nung) ប៉ុន្តែការរចនារបស់ Kilomet 109 មិនត្រឹមតែបំផុសគំនិតចេញពីសម្លៀកបំពាក់ប្រពៃណីនៃជនជាតិភាគតិច នៅទាំងលាយចម្រុះជាមួយនឹងរចនាបថទំនើប ផ្តើមចេញពីការបទពិសោធន៍ធ្វើការ ជាមួយនឹងពាណិជ្ជសញ្ញាសម្លៀកបំពាក់ទ្វីបអ៊ឺរ៉ុប។
ក្រោមគោលគំនិតច្នៃប្រឌិត បើកទូលាយ ស្ថាបនិក Kilomet 109 បងស្រី វូថាវ (Vu Thao) បានជំរុញការផ្តួចផ្តើមគំនិតថ្មី អនុវត្ត និងសាកល្បងបច្ចេកទេសជ្រលក់ពណ៌ប្រពៃណី ដើម្បីបង្កើតពណ៌សម្បុរផ្សេងៗគ្នា។ ឧទាហរណ៍ នារីជនជាតិនុង (Nung) ធ្លាប់បង្កើតបានពណ៌ឆ្លាស់ប្រពៃណីពីរបែប តាំងពីយូរយាណាស់មកហើយ បងស្រី វូថាវ (Vu Thao) មានគោលបំណងមធ្យ័តបង្កើតពណ៌ឆ្លាស់សម្បុរស្រទន់ សម្រាប់ការរចនាម៉ូដរបស់ Kilomet 109 មិនត្រឹមតែពណ៌ឆ្លាស់ខ្ចី ឬតុងពណ៌ឆ្លាស់ជាំចាស់។ កម្មន្តសាលរចនាម៉ូដរបស់ Kilomet 109 បង្កើតបានតារាងពណ៌សម្បុរធម្មជាតិ ចេញពីវត្ថុធាតុស្លឹកចំបក់បារាំង ស្លឹកតែ មើមក្តួចស្វិត មើមរមៀត សម្បកឈើ។ល។
១០ឆ្នាំកន្លង បងស្រីវូថាវ (Vu Thao) ខិតខំជ្រើសសម្រាប់ខ្លួន ផ្លូវដើរដោយឡែកមួយ មិនរអូររទាំ មិនឆើតឆាយពេក មិនម៉ូដម៉ាច្រើនពេក ឬរត់តាមនិន្នាការសម្លៀកបំពាក់ពិភពលោក។ មាគ៌ា Kilomet 109 នោះគឺធ្វើដំណើរឆ្ពោះទៅរកតម្លៃ ស្មារតី វប្បធម៌កំណើត ពីព្រោះប្រការទាំងនោះ ទើបធ្វើឱ្យមានឯកត្តភាព អត្តសញ្ញាណ កំណត់ទីតាំងរចនាសម្លៀកបំពាក់របស់វៀតណាម មាននៅលើផែនទីពិភពលោក៕