Kengo Kuma - អ្នកបំផុតគំនិតជូននិស្សិតស្ថាបត្យកម្មវៀតណាម
ស្ថាបត្យករជនជាតិជប៉ុន Kengo Kuma ជាគ្រូបង្រៀន និងជាស្ថាបត្យករល្បីឈ្មោះម្នាក់ លើពិភពលោក។ លោកធ្លាប់បានរចនាសំណង់មួយចំនួននៅវៀតណាម ជានិមិត្តរូបមិត្តភាពរវាងប្រទេសទាំងពីរ (ជប៉ុន - វៀតណាម)។ ក្នុងអង្គសិក្ខាសាលា “រួមរស់ជាមួយធម្មជាតិ” លោកមានបទបង្ហាញនៅសកលវិទ្យាល័យស្ថាបត្យកម្មហាណូយ បានបំផុសគំនិតនិងថាមពលបញ្ញា សម្រាប់និស្សិតវៀតណាម ក្នុងដំណើរក្លាយជាស្ថាបត្យករអនាគត។
បណ្ឌិត ឡេ ក្វឹន (Le Quan) នាយកសកលវិទ្យាល័យស្ថាបត្យកម្មហាណូយ រៀបរាប់ ស្ថាបត្យករវៀតណាម និងនិស្សិតតែងរំពឹងរង់ចាំជំនួប រៀនសូត្រពីលោកគ្រូ ស្ថាបត្យករ Kengo Kuma។ លោកជាវាគ្មិន លោកគ្រូធំ បង្រៀនទ្រឹស្តីច្នៃប្រតិដ្ឋ និង បទពិសោធន៍ប្រកបមុខរបរ ជួយដល់ស្ថាបត្យករវៀតណាម ប្អូនៗនិស្សិត មានចំណេះវិជ្ជាកម្រ ខាងវិស័យស្ថាបត្យកម្មសហសម័យ។
អាកប្បកិរិយាសាមញ្ញធម្មតា ភាពស្និទ្ធស្នាល នៃលោកគ្រូ ស្ថាបត្យករ Kengo Kuma បានសម្តែងផ្ទាល់ តាមរយៈភាពលម្អិត អំពីសំណង់ គម្រោងស្ថាបត្យកម្ម ដែលលោកបានធ្វើនៅប្រទេសជាច្រើន។ សំណង់ធំៗលើពិភពលោក ដែលស្ថាបត្យករ Kengo Kuma បាន និងកំពុងដំណើរការដូចជា អគារ១៥៥០ Alberni Street Tower នៅប្រទេសកាណាដា សារមន្ទីរនៅខណ្ឌ Aichi ប្រទេសជប៉ុន សារមន្ទីរសិល្បៈនៅទីក្រុង Hangzhou ប្រទេសចិន ទីក្រុងវប្បធម៌សិល្បៈ BESANCON នៅប្រទេសបារាំង កីឡដ្ឋាន Olympic Tokyo 2020។ល។ ដោយមាននិស្សិតចំនួន៥០០នាក់ ចូលរួមអង្គសិក្ខាសាលា “រួមរស់ជាមួយធម្មជាតិ” មនោសញ្ចេតនា និងមេរៀនដែលស្ថាបត្យករ Kengo Kuma ចែករំលែក ជាកម្លាំងចលករសម្រាប់ប្អូនៗសិក្សា ជាមួយគោលបំណងក្លាយជាស្ថាបត្យករមានថ្វីដៃ ក្រោយមកនិស្សិតនឹងរៀនបានពីលោកនូវមេរៀនអំពីស្ថាបត្យកម្ម ត្រូវមានទំនាក់ទំនងជិតឌិតនឹងធម្មជាតិ គោរពបរិស្ថានជុំវិញ។
នៅប្រទេសវៀតណាមមានសំណង់មួយ ដែលបានផ្សារភ្ជាប់នឹងឈ្មោះស្ថាបត្យករ Kengo Kuma នោះគឺអគារ Waterina Suites នៅទីក្រុងហូជីមិញ។ យកអារម្មណ៍ច្នៃតាមទន្លេជាយក្រុងមានសភាពបត់បែន នាំមកកម្លាំងរស់ជូនទីក្រុងកុះករ និង ស្រែកាំជណ្តើរទិសពាយ័ព្យវៀតណាម រចនានៅខាងក្រៅអគារ Waterina Suites ជាបន្ទាត់ខ្សែរលក។ ល្វែងផ្ទះនៅអគារ សុទ្ធតែមានបាលកុងបែរទៅទន្លេ អាចមើលឃើញឆ្ងាយសម្រប់នឹងធម្មជាតិ។ រលកអាងហែលទឹកគ្មានច្រាំង រលកទន្លេសាយហ្គននឹងសម្រប់ជាមួយគ្នា។ ចំពោះគ្រឿងសង្ហារឹម ក្បាច់រចនាប្រពៃណីវៀតណាម បានលោកប្រតិដ្ឋដាក់ចូលជាន់ផ្ទាល់ដី និង ប្រព័ន្ធយកខ្យល់ពីជាន់មួយទៅជាន់មួយ បានរចនាតាមបែបបរិយាកាសហ៊ុងស៊ុយ បែបលក្ខណៈអាស៊ីបូព៌ា។ ដោយគោលបំណងនាំមកជូនពលរដ្ឋ នូវបទពិសោធន៍រស់នៅស្រស់ស្រាយ សម្រប់នឹងមេឃដី។
អគារ Waterina Suites ជាសំណង់បង្ហាញឡើងការប្តេជ្ញាចិត្តយកជ័យជំនះ លើទីផ្សារវៀតណាម របស់ Maeda Corporation សម្ពន្ធក្រុមហ៊ុនកសាង ដែលមានប្រវត្តិជិត១០០ឆ្នាំនៅប្រទេសជប៉ុន។ Kengo Kuma និង សហការីមានក្ដីសង្ឃឹមថាអគារ Waterina Suites ជាស្នាមគំនូសគូសបញ្ជាក់ការសហការ រវាងខឿនស្ថាបត្យកម្មវៀតណាម និងជប៉ុន នាបច្ចុប្បន្ន និងអនាគត៕
ស្ថាបត្យករ Kengo Kuma កើតឆ្នាំ១៩៥៤។ បច្ចុប្បន្នលោកជាសាស្រ្តាចារ្យកិត្តិយសនៅផ្នែកស្ថាបត្យកម្ម (សកលវិទ្យាល័យបណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់ អំពីបច្ចេកទេស) នៅសកលវិទ្យាល័យ Tokyo។ ឆ្នាំ១៩៩៧ លោកទទួលបានរង្វាន់ពីវិទ្យាស្ថានស្ថាបត្យកម្មជប៉ុន ឆ្នាំ២០០៩ ទទួលបានគ្រឿងឥស្សរិយសដើម្បីសកម្មភាពសិល្បៈនៅបារាំង។ ស្ថាបត្យករ Kengo Kuma នៅទទួលបានរង្វាន់សកលលោកអំពីស្ថាបត្យកម្មចីរភាពឆ្នាំ២០១៦។
អត្ថបទ៖ ប៊ិចវឹន រូបថត៖ កុងដាត ឯកសារ
ប្រែសម្រួល៖ រីកើង